26 C
Phnom Penh

TAG

ឆបោក

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ចាត់​វិធានការ​តឹងរ៉ឹង​លើ​អំពើ​ឆបោក​តាម​អនឡាញ​បន្ទាប់ពី​ជនជាតិ​ជប៉ុន​ជាង​២០​នាក់​ជាប់​ពាក់ព័ន្ធ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ខ្មែរ​ចាត់​វិធានការ​ទៅ​លើ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យ​បាន​តឹងរ៉ឹង​ជា​ទីបំផុត បន្ទាប់ពី​រក​ឃើញ​ជនជាតិ​ជប៉ុន ជាង ២០​នាក់​មាន​ពាក់ព័ន្ធ​ករណី​នេះ ហើយ​ក៏​កំពុង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទីតាំង​សម្រាប់​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា ដើម្បី​បញ្ចៀស​ការ​ខាតបង់​ផល​ប្រយោជន៍​ផ្សេងៗ​របស់​កម្ពុជា ទាំង​ក្នុង​វិស័យ​ទេសចរណ៍ និង​វិនិយោគ គឺ​សមត្ថកិច្ច​ត្រូវតែ​ទប់ស្កាត់​ឱ្យ​បាន​ដាច់ខាត​កុំ​ឱ្យ​កើត​មាន​បទ​ឧក្រិដ្ឋ​តាម​អនឡាញ​នៅ​កម្ពុជា​បន្ត​ទៀត។ ជាង​នេះ​ទៀត ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ត្រូវ​ត្រួតពិនិត្យ​ករណី​នេះ​ដែរ ដែល​អាច​បណ្តាល​មកពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​មូលដ្ឋាន​ជាមួយ​ឧក្រិដ្ឋជន​ទាំងនោះ។ លោក សេក...

ពលរដ្ឋ​បន្ត​ប្ដឹង​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​អ្នកឧកញ៉ា ហ៊ី គឹមហុង បន្ទាប់​ពី​ពួកគេ​ខាតបង់​ជាង​២១​លាន​ដុល្លារ

សមត្ថកិច្ច​ខេត្ត​កំពត អះអាង​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​បន្ត​ដាក់​បណ្ដឹង​មក​សមត្ថកិច្ច ដោយ​ប្ដឹង​ក្រុមហ៊ុន ពិភព​ដី​មាស របស់​អ្នកឧកញ៉ា ហ៊ី គឹមហុង ដែល​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ទឹកប្រាក់​ជាង ២១​លាន​ដុល្លារ ខណៈ​តុលាការ​កំពុង​សាកសួរ​អ្នកឧកញ៉ា​រូប​នេះ។ បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ ខែ​សីហា នេះ​ថា គិត​ត្រឹម​ថ្ងៃទី​០៩ ខែ​សីហា នេះ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ដែល​បាន​ប្ដឹង​ក្រុមហ៊ុន ពិភព​ដី​មាស របស់​អ្នកឧកញ៉ា ហ៊ី គឹមហុង ជាង ១​ពាន់...

សមត្ថកិច្ច​បញ្ជូន​អ្នកឧកញ៉ា ហ៊ី គឹមហុង និង​អង្គរក្ស​១៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់

សមត្ថកិច្ច​បញ្ជូន​ខ្លួន​ឧកញ៉ា ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន ពិភព​ដី​មាស និង​អង្គរក្ស​ចំនួន ១៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ក្រោយពី​មាន​ករណី​ប្រើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ។ សមត្ថកិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នកឧកញ៉ា និង​អង្គរក្ស​ចំនួន ១៣​នាក់ បន្ទាប់ពី​អ្នកឧកញ៉ា​រូប​នេះ​ទាមទារ​ឲ្យ​ពលរដ្ឋ​ដែល​ទិញ​អចលនទ្រព្យ​របស់​លោក ត្រូវ​បង់​ប្រាក់​ឲ្យ​គ្រប់​ចំនួន​ដោយ​មិន​ត្រូវ​បង់ ១៥០​ដុល្លារ​មក​ក្រុមហ៊ុន​ទៀត​ឡើយ​ចាប់ពី​ថ្ងៃទី​១៧ ខែ​សីហា តទៅ។ ការ​ទាមទារ​ប្រាក់​បន្ថែម​ពី​សំណាក់​អ្នកឧកញ៉ា ហ៊ី គឹមហុង បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្ទុះ​ការ​តវ៉ា និង​បាន​នាំគ្នា​សម្រុក​ទៅ​រក​អ្នកឧកញ៉ា​រូប​នេះ​ដើម្បី​ទាមទារ​ឲ្យ​សង​ប្រាក់​ដល់​ពួកគេ​វិញ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ប្រាក់​ដែល​ពួកគាត់​យក​ទៅ​ទិញ​អចលនទ្រព្យ និង​វិនិយោគ​ជាមួយ​អ្នកឧកញ៉ា ហ៊ី គឹមហុង នោះ...

អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​ជនជាតិ​ចិន​៤​នាក់​និង​ខ្មែរ​ម្នាក់​ដែល Hack ចូល Telegram ឆបោក​ប្រាក់​ពលរដ្ឋ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជនជាតិ​ចិន ៤​នាក់ និង​ខ្មែរ​ម្នាក់ ដែល​ពួកគេ​បាន​ពាក់ព័ន្ធ​ជាមួយ​នឹង​បណ្ដាញ​ក្រុម Hacker នៅ​ឯ​បរទេស ដោយ​ធ្វើ​សកម្មភាព​ហែក​ចូល​តេឡេក្រាម​មនុស្ស​ជាច្រើន​ដើម្បី​ឆបោក​ប្រាក់។ ការ​ចុះ​បង្ក្រាប​នេះ ធ្វើឡើង​បន្ទាប់ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ត្រូវ​បាន​ក្រុម Hacker ឆបោក​ប្រាក់​នា​ពេល​ថ្មីៗ​នេះ។ បើ​តាម​ហ្វេសប៊ុក Phnom Penh Gendarmerie ចុះផ្សាយ​នា​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ចិន...

លោក ស ខេង ថា​ជនបរទេស​កំពុង​យក​ទឹកដី​កម្ពុជា​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្តី​បារម្ភ​ដោយសារ​ជនជាតិ​បរទេស​បាន​យក​ទឹកដី​នៃ​រាជាណាចក្រ​កម្ពុជា ធ្វើជា​ទីកន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​កម្ពស់ ១០​ជាន់ និង​អគារ​សាល​ប្រជុំ​កម្ពស់ ៣​ជាន់​សម្រាប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ លោក ស ខេង ថ្លែង​ថា បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ជា​បញ្ហា​កំពុង​កើតមាន​សព្វថ្ងៃ។ លោក​ចាត់ទុក​បទល្មើស​នេះ​ថា​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ ដោយ​វា​មិនមែន​បទល្មើស​ប្រពៃណី ហើយ​មក​ទល់​ពេលនេះ ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង ១​ករណី​ដែល​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​តាមដាន​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ។ ទោះបីជា​នៅ​រាជធានី​ភ្នំពេញ...

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៦០​នាក់​ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ឥណ្ឌូនេស៊ី ជាង ៦០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២។ ទស្សនាវដ្ដី Tempo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និយាយ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៥៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​នៃ​ក្រុម​ឆបោក ខណៈ​មនុស្ស ៧​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី សហការ​ជាមួយ​កម្ពុជា​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៥៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ក្នុង​នោះ​មាន​បុរស ៤៧​នាក់ និង​ស្ត្រី ៨​នាក់ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ទទួល​ការ​ប្រឹក្សា​ផ្លូវចិត្ត​មុន​ពេល​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី វិញ។...

ប៉ូលិស​ថៃ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ជាង​៦០​នាក់​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

ប៉ូលិស​ថៃ បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាង ៦០​នាក់​បន្ថែម​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ខណៈ​ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ខ្លះ​ត្រូវ​បាន​ថៅកែ​ដឹង​មុន។ យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ប៉ូលិស​ថៃ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៦៦​នាក់ ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ដោយ​ការ​ចុះ​ប្រតិបត្តិការ​មួយ​ចំនួន​ត្រូវ​បាន​រំខាន បន្ទាប់ពី​ថៅកែ​បាន​ដឹង​ពី​ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ​ទាំងនោះ។ មុន​ពេល​ជួយ​សង្គ្រោះ ប៉ូលិស​ថៃ បាន​ទៅ​អគារ​មួយ​ដែល​មាន​កម្ពស់ ១០​ជាន់ ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង​ព្រះសីហនុ អំឡុង​ពេល​នោះ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​នៅ​យាម​ច្រក​ទ្វារ​នៃ​អគារ​កម្ពស់ ១០​ជាន់ មិន​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​ថៃ​ចូល​នោះ​ទេ ប៉ុន្តែ​ក្រោយពី​ប៉ូលិស​បាន​ចរចា​រយៈពេល ៨​ម៉ោង​ដោយ​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ជនជាតិ​ចិន...

អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ

ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិករ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ជួយ​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ កាសែត New Straits Times ដែល​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស Saifuddin Abdulla កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២ ថា​ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម Bukit Aman...

អាជ្ញាធរ​ថៃ​នឹង​មក​យក​ជនជាតិ​ខ្លួន​៣០០០​នាក់​ចេញពី​ក្រុម​ឆបោក​អនឡាញ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ ដែល​បាន​បញ្ជូន​មន្ត្រី និង​នាវា​កងទ័ព​ជើងទឹក​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​ជនជាតិ​ថៃ ចំនួន ៣០០០​នាក់​ចេញពី​ទីតាំង​ដែល​បម្រើ​ការ​នៅ​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នានា​នៅ​កម្ពុជា​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ខាងមុខ​នេះ ដើម្បី​ជួយ​សង្គ្រោះ និង​បញ្ជូន​ជនជាតិ​ថៃ ចន្លោះ​ពី...

Latest news