TAG
ជនជាតិជប៉ុន
ជនជាតិជប៉ុន១៩នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធលួចស្នាក់នៅធ្វើការខុសច្បាប់
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនជាតិជប៉ុន ១៩នាក់ចេញពីកម្ពុជា ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ប្រទេសកម្ពុជា និងហាមឃាត់ជនជាតិជប៉ុនទាំងនោះមិនឲ្យចូលកម្ពុជារយៈពេល ៣ឆ្នាំ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ជនជាតិជប៉ុនទាំង ១៩នាក់ត្រូវបានបណ្តេញចេញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប្រភពដដែលថាការបណ្ដេញជនជាតិជប៉ុនទាំងនោះចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់។ ក្រៅពីបណ្ដេញចេញហើយ រដ្ឋាភិបាលកម្ពុជាក៏បានហាមឃាត់ជនជាតិជប៉ុនទាំង ១៩នាក់មិនឲ្យចូលកម្ពុជារយៈពេល ៣ឆ្នាំ។
បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យដឹងថា បុរសជនជាតិជប៉ុនទាំង ១៩នាក់ខាងលើត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវរកឃើញក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្តឹងរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមក...