28.4 C
Phnom Penh

ជនជាតិ​ជប៉ុន​១៩​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ពាក់ព័ន្ធ​លួច​ស្នាក់នៅ​ធ្វើការ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្តេញ​ជនជាតិ​ជប៉ុន ១៩​នាក់​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់​ប្រទេស​កម្ពុជា និង​ហាមឃាត់​ជនជាតិ​ជប៉ុន​ទាំងនោះ​មិន​ឲ្យ​ចូល​កម្ពុជា​រយៈពេល ៣​ឆ្នាំ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចុះ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ប្រភព​ដដែល​ថា​ការ​បណ្ដេញ​ជនជាតិ​ជប៉ុន​ទាំងនោះ​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់។ ក្រៅពី​បណ្ដេញ​ចេញ​ហើយ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ហាមឃាត់​ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​មិន​ឲ្យ​ចូល​កម្ពុជា​រយៈពេល ៣​ឆ្នាំ។

បើ​តាម​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ទទួល​បាន​បណ្តឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៣ កន្លងមក រួច​បញ្ជូន​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ស្រ​បតាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស