29 C
Phnom Penh

TAG

ជនជាតិ​ម៉ាឡេស៊ី

សមត្ថកិច្ច​ចាប់​ខ្លួន​ជនបរទេស​ជិត​៥០០​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស​និង​សញ្ចរកម្ម​នៅ​កម្ពុជា

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​ដែល​មាន ១០​សញ្ជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា រួម​មាន​ជនជាតិ​ចិន ជនជាតិ​ចិន​តៃវ៉ាន់ ជនជាតិ​វៀតណាម ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ឥណ្ឌូនេស៊ី ជនជាតិ​ឥណ្ឌា ជនជាតិ​ថៃ ជនជាតិ​បង់ក្លាដេស ជនជាតិ​ភូមា និង​ជនជាតិ​រុស្ស៊ី ផង​ដែរ ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ...

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណាជីប ត្រូវ​បាន​រក​ឃើញ​ថា​លួច​លុយ​ជាតិ​ជាង​៤៥០០​លាន​ដុល្លារ

ម៉ាឡេស៊ី ជា​រាជាណាចក្រ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​នេះ​ប្រកាន់​របប​សភា​និយម។ ព្រះមហាក្សត្រ គឺជា​ប្រមុខ​រដ្ឋ​កំពូល​របស់​ប្រទេស។ ព្រះអង្គ​មាន​តួនាទី​ជួយ​ពន្លត់​វិបត្តិ​នយោបាយ និង​ធានា​និរន្តរភាព​នៃ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។ រាជាណាចក្រ​នេះ​មាន​ស្ថាប័ន​អំណាច​សាធារណៈ ៣​ធំៗ គឺ​អង្គ​នីតិប្រតិបត្តិ អង្គនីតិបញ្ញត្តិ និង​តុលាការ។ អំណាច​ទាំង​៣ នេះ ពុំ​អាច​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ថាប័ន​ណា​មួយ​ឡើយ។ មាន​ន័យ​ថា មាន​តុល្យភាព​នៃ​អំណាច​រៀងៗ​ខ្លួន គឺ​ពុំ​មាន​អ្នក​នយោបាយ​ណា ឬ​ក្រុម​បក្ស​នយោបាយ​ណា​ហ៊ាន​ប្រើ​សិទ្ធិ​អំណាច​លើ​ស្ថាប័ន​រដ្ឋ​ទាំងនេះ​ឡើយ។ អ្នក​នយោបាយ​កំពូល​ណា​ក៏ដោយ​ក៏​មាន​ទោស​ដែរ ឲ្យ​តែ​រក​ឃើញ​កំហុស។ អ្នក​នយោបាយ​ពុំ​អាច​យក​ស្ថាប័ន​របស់​ខ្លួន​ជា​ឈ្នាន់​ដើម្បី​ក្រាញ​អំណាច​ឡើយ។ មាន​ន័យ​ថា គ្មាន​អ្នក​នយោបាយ​ណា​មួយ​ឡើង​កាន់​តំណែង​បាន​ដោយ​មិន​ឆ្លងកាត់​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ លោក...

អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ

ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិករ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ជួយ​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ កាសែត New Straits Times ដែល​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស Saifuddin Abdulla កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២ ថា​ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម Bukit Aman...

Latest news