27 C
Phnom Penh

TAG

ជីវ កត្តា

ប្អូន​ប្រុស​បណ្ឌិត កែម ឡី និង​មនុស្ស​១១​នាក់​ទៀត​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល

ព្រះមហាក្សត្រ​តែងតាំង​លោក កែម រិទ្ធសិត ដែល​ត្រូវ​ជា​ប្អូន​លោក កែម ឡី និង​អតីត​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា ព្រមទាំង​មន្ត្រី​ចំនួន ១០​នាក់​ផ្សេង​ទៀត​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​ជា​អនុរដ្ឋលេខាធិការ​តាម​សំណើ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា ចុះ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២...

សកម្មជន​រិះគន់​ថា​ការ​ផ្តល់​តួនាទី​ដល់​ក្រុម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​គ្មាន​តម្លៃ​សម្រាប់​ជាតិ​ឡើយ

សកម្មជន​នយោបាយ​ខ្លះ​និយាយ​ថា ការ​ផ្តល់​តួនាទី​ទៅ​ដល់​ក្រុម​អតីត​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​មិនមែន​ចូល​ប្រឡូក​ក្នុង​ទីលាន​នយោបាយ​ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ គឺ​ពួកគេ​កំពុង​ស្វែងរក​ផល​ប្រយោជន៍​ឱ្យ​ខ្លួនឯង​តែប៉ុណ្ណោះ។ លោក ហ៊ុន កុសល ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ការ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​រឿង​របស់​បុគ្គល​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​នឹង​មិន​ប៉ះពាល់​អ្វី​ដល់​ស្មារតី​តស៊ូ និង​ភក្តី​ភាព​របស់​ប្រជាជន​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​នោះ​ទេ។ ផ្ទុយទៅវិញ ទង្វើ​បែប​នេះ​គ្រាន់តែ​ជា​ការ​បង្ក​នូវ​ភាព​អាម៉ាស់​ដល់​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​ការ​ថ្កោលទោស​ជុំ​ទិស​ពី​ពលរដ្ឋ​ប៉ុណ្ណោះ។ លោក ហ៊ុន កុសល...

បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ធ្វើ​សមាជ​លើកដំបូង​ដើម្បី​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ គោល​នយោបាយ និង​បទបញ្ជា​ផ្ទៃក្នុង

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ចំណោម​គណបក្ស ៣​ផ្សេង​ទៀត​ដែល​ជា​គណបក្ស​បំបែក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​រំលាយ គឺ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បើក​ពិធី​សមាជ​គណបក្ស​លើកដំបូង​របស់​ខ្លួន ដើម្បី​ជ្រើសតាំង​សមាសភាព​ថ្នាក់​ដឹកនាំ​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​បទបញ្ជា​ផ្ទៃក្នុង​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឈាន​ចូល​មកដល់។ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ បាន​ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​ដែល​មាន​សមាជិក​ចូលរួម ១២០០​នាក់​នៅ​ទីស្នាក់ការ​គណបក្ស​ដែល​ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​ជ្រើសតាំង​ថ្នាក់​ដឹកនាំ​គណបក្ស និង​ប្រកាស​ដាក់​ចេញ​នូវ​គោល​នយោបាយ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន​ទូទាំង​ប្រទេស​នៅ​ពេលនេះ។ គណបក្ស​នេះ​បាន​សម្រេច​ក្នុង​សមាជ​ផ្លូវការ​លើកដំបូង​របស់​ខ្លួន ដោយ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​គណបក្ស ៤​រូប រួម​មាន​លោក ជីវ កត្តា ជា​ប្រធាន​គណបក្ស លោក តាន់...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​ការរើសអើង​នយោបាយ​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ​ទេ

មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា សកម្មភាព​នៃ​ការ​បំផ្លិចបំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរើសអើង​នយោបាយ​នៅ​កម្ពុជា ដែល​បាន​បន្ត​ពី​អតីតកាល​មក​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដោយ​មិន​មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការរើសអើង ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាំងពី​អតីតកាល​រហូត​ដល់​សព្វថ្ងៃ​នេះ។ លោក​អះអាង​ថា សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយពី​ផ្លូវ​ច្បាប់​បែប​នេះ គឺជា​ការប្រមាថ​ទៅ​ដល់​ស្ថាប័ន​កំពូល​របស់​រដ្ឋាភិបាល គឺ​ក្រសួង​មហាផ្ទៃ​ទាំងស្រុង​ដែល​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អាច​ធ្វើ​សកម្មភាព​នយោបាយ​ទូទាំង​ប្រទេស...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​មេដឹកនាំ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ជួយ​បញ្ជាក់​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បញ្ជាក់​គោលជំហរ​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ (Sun TV) ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​បាន​គេ​ដកចេញ​ពី​គណនី​ធនាគារ​នៅមុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា ដែល​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​គោលជំហរ​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ (Sun TV)...

Latest news