35.3 C
Phnom Penh

TAG

ជុំ ឈាង

អតីត​នាយទាហាន​ជាន់ខ្ពស់​ខ្មែរ​ប្រាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រុងប្រយ័ត្ន​ជាមួយ​ថៃ ឱ្យ​កាន់តែ​ខ្លាំង​ជុំវិញ​ជម្លោះ​ព្រំដែន

អតីត​នាយទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រ.ជ.រ.ប.ខ.) លោក ជុំ ឈាង ប្រាប់​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រុងប្រយ័ត្ន​ជាមួយ​ប្រទេស​ថៃ ឱ្យ​កាន់តែ​ខ្លាំង ជុំវិញ​ជម្លោះ​ព្រំដែន ព្រោះ​ប្រទេស​ថៃ អាច​ប្តឹង​ប្រទេស​កម្ពុជា អំពី​បញ្ហា​ទឹកដី​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ពេល​ណា​ក៏បាន ក្នុង​ពេល​ដែល​កម្ពុជា គ្មាន​សិទ្ធិ​ប្តឹង​ថៃ ត្រឡប់​ទៅវិញ​ឡើយ​នោះ។ លោក ជុំ ឈាង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៤ កុម្ភៈ ថា យោង​តាម​មាត្រា​៣៤ មាត្រា​៣៥...

អ្នក​ច្បាប់​ពី​សាលាក្ដី​ខ្មែរក្រហម​ថ្លែង​ថា ភាព​តានតឹង​ខ្មែរ-ថៃ ទំនង​មកពី​ទំនាក់ទំនង​ថៃ-ចិន

អ្នកច្បាប់ពីសាលាក្តីខ្មែរក្រហមថ្លែងថា ភាពតានតឹងខ្មែរ−ថៃ មកពីទំនាក់ទំនងថៃ−ចិន អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី លើកឡើង​ថា ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ដែល​មាន​សភាព​តានតឹង​ឡើងវិញ​នា​ពេលនេះ ទំនង​ជា​ថៃ ទទួល​បាន​ភ្លើង​បៃតង​ពី​ចិន ព្រោះ​ទំនាក់ទំនង​ក្រុង​ប៉េកាំង និង​ក្រុង​បាងកក មាន​ភាព​ជិតស្និទ្ធ​ជាង​មុន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ប្រសិនបើ​សង្គ្រាម​កម្ពុជា-ថៃ ផ្ទុះ​ឡើងវិញ​មែន នោះ​ទំហំ និង​រយៈពេល​នៃ​សង្គ្រាម​នេះ...

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​បារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន

​​អ្នកឃ្លាំមើល ព្រួយបារម្ភ អំពីការអវត្តមានចិនក្នុងពិធីចុះ​ហត្ថ​លេខា​លើ​​​​កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃស្តីពីជម្លោះព្រំដែន អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ព្រួយបារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ធ្វើ​ជា​អធិបតី​នា​ពេល​ខាងមុខ​នេះ ទំនង​ជា​មិន​អាច​បញ្ចប់​សង្គ្រាម​បាន​នោះ​ទេ។ លោក ជុំ ឈាង លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ តុលា នេះ​ថា តំបន់​អាស៊ាន...

IDEA TALK៖ តើ​គេ​អាច​ប្រើ​កិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ​១៩៩១ ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជម្លោះ​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ បាន​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​គេ​អាច​ប្រើ​កិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ​១៩៩១ ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជម្លោះ​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ បាន​ដែរ​ឬ​ទេ?»។

អ្នកជំនាញ​កិច្ចការបរទេស​របស់​ថៃ ព្រមាន​ថា​បើ​លុប MoU៤៣-៤៤ នឹង​បង្ក​បញ្ហា​ដល់​ប្រទេស​ថៃ​ខ្លួនឯង​ទៅ​ថ្ងៃ​ក្រោយ

សាស្ត្រាចារ្យ​នយោបាយ និង​កិច្ចការ​បរទេស​របស់​ថៃ លោក ស៊ូរ៉ាឆាត បំរ៉ុងសក្តិ (Surachart Bamrungsuk) ព្រមាន​ថា ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​កម្ពុជា និង​ថៃ គឺជា​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា យក​សំណុំរឿង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ជោគជ័យ។ កាសែត The Nation របស់​ថៃ បាន​ស្រង់​សម្ដី​លោក ស៊ូរ៉ាឆាត បំរ៉ុងសក្តិ កាលពី​ថ្ងៃទី​៥ ខែ​តុលា នេះ​ថា ការ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០...

អ្នក​ឃ្លាំមើល៖ កម្ពុជា​មិន​អាច​ប្តឹង​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ឡើយ

​​​អ្នកឃ្លាំមើល៖ កម្ពុជាមិនអាចប្តឹងថៃជុំវិញជម្លោះព្រំដែន​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិបានឡើយ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​អាច​ប្តឹង​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​លើ​ករណី​តំបន់​មុំ​៣ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) បាន​ឡើយ ដោយសារតែ​ភាគី​ថៃ បាន​បដិសេធ​មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ។ អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ លោក ជុំ ឈាង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា កម្ពុជា​អាច​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន លុះត្រាតែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ពីរ គឺ៖ ទី​១ ភាគី​ថៃ...

“អ្នក​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ត្រូវ​ចាប់ខ្លួន ខណៈ​អ្នក​រិះគន់​កិច្ចព្រមព្រៀង​ជនជាតិ​វៀតណាម​ភាគតិច​ដេហ្កា​រួច​ខ្លួន”

អតីត​នាយទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស បង្ហាញ​ការ​ព្រួយបារម្ភ​ពី​រឿង​បាត់​ទឹកដី​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ត្រូវ​ចាប់​ខ្លួន ចំណែក​អ្នក​បារម្ភ​ពី​រឿង​បាត់​ទឹកដី​ជុំវិញ​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​ជនជាតិ​វៀតណាម​ភាគតិច​ដេហ្កា ត្រូវ​រួច​ខ្លួន។ អតីត​នាយទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣០ កក្កដា ថា គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) និង​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ភាគតិច​ដេហ្កា កុកស សុទ្ធតែ​មិនមែន​ជា​ផែនការ​កាត់​ទឹកដី​ឱ្យ​ប្រទេស​វៀតណាម នោះ​ទេ។ លោក ជុំ...

សង្គម​ស៊ីវិល​រិះគន់​ការ​ផ្ដល់​ងារ «សម្ដេច» តាម​បក្ខពួក​ថា​គ្មាន​តម្លៃ​និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ទទួល​បាន​ងារ​ជា «សម្ដេច» តាមរយៈ​សែស្រឡាយ គ្រួសារ ឬ​បក្ខពួក ទាំង​ពួកគេ​មិន​ទាន់​កសាង​ស្នាដៃ និង​សមិទ្ធផល​អ្វី​សោះ​សម្រាប់​ប្រទេស​ជាតិ ថា​គ្មាន​តម្លៃ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ ការ​លើកឡើង​នេះ បន្ទាប់ពី​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​តាម​ការ​លើក​បន្តុប​របស់​ឪពុក​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា «សម្តេច​មហា​បវរ​ធិបតី» នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។ ក្រៅពី​លោក...

អ្នក​ឃ្លាំមើល៖ ប្រទេស​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដោយសារ​ច្បាប់​ស្ថិត​ក្រោម​បាតជើង​អ្នក​មាន​អំណាច

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​មួយ​រូប​អះអាង​ថា ប្រទេស​ដែល​ប្រកាន់​អំណាច​ផ្ដាច់ការ ឬ​កុម្មុយនីស្ត​និយម តែង​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដោយសារ​ច្បាប់​នៃ​ប្រទេស​នោះ​ស្ថិត​នៅ​ក្រោម​បាតជើង​អ្នក​មាន​អំណាច។ អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ប្រសិនបើ​អ្នក​កាន់​អំណាច​កំពូល​របស់​ប្រទេស​មួយ​ក្លាយ​ជា​ជន​ពុករលួយ​ទៅ​ហើយ​នោះ វា​នឹង​នាំ​ឱ្យ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដូចជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​តុលាការ និង​ស្ថាប័ន​នីតិប្រតិបត្តិ ក្លាយ​ជា​ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ស្វ័យប្រវត្តិ។ លោក​អះអាង​ថា នៅ​ពេល​ដែល​ស្ថាប័ន​ជាតិ​ក្លាយ​ជា​ស្ថាប័ន​ប្រព្រឹត្ត​អំពើពុករលួយ ប្រជាពលរដ្ឋ​ក៏​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ដឹង​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ដែរ ហើយ​ចុងក្រោយ ប្រទេស​ជាតិ​ទាំងមូល​នឹង​ក្លាយ​ទៅ​ជា​សង្គម​ពុករលួយ រហូត​ក្លាយ​ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​កម្រិត​អន្តរជាតិ​តែម្តង។ លោក ជុំ ឈាង បញ្ជាក់​ថា...

ភាគ​៥៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។ សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង រៀបរាប់​អំពី​ដំណើរ​ជីវិត​តស៊ូ​របស់​លោក​ក្នុង​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​លោក​ចូល​និវត្តន៍​ពី​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា។

Latest news

© 2021, ដេលី. All rights reserved.