26.9 C
Phnom Penh

TAG

ដួង តារា

ACU បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម​ទៅ​តុលាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​តាមរយៈ​លោក លី សាម៉េត

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង​សូកប៉ាន់​លុយ ៣០​ម៉ឺន​ដុល្លារ​តាមរយៈ​លោក លី សាម៉េត ដើម្បី​បាន​តំណែង​ជា​អភិបាល​ស្រុក។ អ្នក​នាំពាក្យ​របស់ ACU លោក សយ ច័ន្ទវិចិត្រ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុម​ជំនាញ ACU បាន​ឃាត់​ខ្លួន​លោក កន សុខកាយ...

មន្ត្រី​ជំនិត​នឹង​មេ​បក្ស​ប្រជាជន​កម្ពុជា អស់​តំណែង​ដោយសារតែ​ទាក់ទិន​នឹង​រឿង​ឆបោក​ពលរដ្ឋ

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បញ្ចប់​តំណែង​លោក ដួង តារា ពី​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយសារ​បុគ្គល​រូប​នេះ​ជា​ជន​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក ឬ​រត់ការ​ដើម្បី​ផ្ដល់​មុខនាទី​ដល់​បុគ្គល​ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​រដ្ឋ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​វិច្ឆិកា។ លោក ដួង តារា ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ចោទប្រកាន់​ពី​បទ “ឆបោក” លុយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង​របស់​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង។ អាជ្ញាធរ​បាន​បញ្ជូន​លោក...

អ្នក​ឃ្លាំមើល​ចាត់ទុក​ករណី​លោក លី សាម៉េត ថា​ជា​ឆាក​ល្ខោន​នយោបាយ​របស់​លោក ហ៊ុន សែន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ករណី​ចាប់​ខ្លួន​លោក លី សាម៉េត ថា​ជា​ឆាក​ល្ខោន​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​រៀបចំ​ឡើង​ដើម្បី​បន្លប់​ព្រឹត្តិការណ៍​ដែល​ពលរដ្ឋ​កំពុង​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ប៉ុណ្ណោះ (CLV)។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​១៨ តុលា នេះ​ថា គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ស្រុក​អាច​គេច​ផុត​ពី​កណ្ដាប់ដៃ​លោក ហ៊ុន សែន ទេ បើ​គាត់​ពិត​ជា​ចង់​ចាប់​ខ្លួន​មែន​នោះ។ លោក​ថា សូម្បី​ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ទៅ​ហើយ​ក្តី...

តុលាការ​ចោទប្រកាន់​លោក ដួង តារា ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន ពី​បទ​ឆបោក

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ដួង តារា ជំនួយការ​ផ្ទាល់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ពី​បទ «ឆបោក» ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង​របស់​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក បាន​ដកស្រង់​សម្ដី​របស់​ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ថា​លោក ដួង តារា...

ជនរងគ្រោះ​ពី​គម្រោង​រកស៊ី​បោក​បញ្ឆោត​នៃ​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប ទាមទារ​សង​លុយ​ពួកគេ​វិញ

ជនរងគ្រោះ​ពី​ការ​បោកប្រាស់​តាម​គម្រោង Ponzi Scheme រាប់​សិប​លាន​ដុល្លារ ទាមទារ​ឱ្យ​ជំនួយការ​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា និង​ប្អូនប្រុស​បង្កើត​ឈ្មោះ ដួង វិរ៉ាត់ រួម​ទាំង​បក្ខពួក​ដែល​ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប សង​លុយ​ពួកគេ​ទាំងអស់​វិញ បន្ទាប់ពី​ពួកគេ​លេង​ល្បែង​លែងលះ​ជាមួយ​ប្រពន្ធ ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទាំងអស់​ឱ្យ​ប្រពន្ធ និង​សាច់ញាតិ​ខាង​ស្រី។ ជនរងគ្រោះ​ពី​ការ​បោកប្រាស់​ក្នុង​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប រាប់​រយ​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត លុបបំបាត់​ការ​បោកប្រាស់ Ponzi Scheme ឱ្យ​អស់​ពី​កម្ពុជា

អ្នក​ឃ្លាំមើល ព្រមាន​ថា បើ​រដ្ឋាភិបាល​នៅតែ​បណ្តោយ​ឱ្យ​មាន​ក្រុមហ៊ុន​បោកប្រាស់​ជា​លក្ខណៈ Ponzi Scheme បន្ត​ទៀត នោះ​អ្នក​ដែល​ទទួល​ឥទ្ធិពល​អាក្រក់​ពី​ការ​បោកប្រាស់​មាន​តែ​ពលរដ្ឋ និង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា នៅ​ពេល​ដែល​ការ​បោកប្រាស់​ចេះ​តែ​បន្ត​រីក​រាលដាល​នៅ​កម្ពុជា ក៏​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ការ​វិនិយោគ​ដែរ ព្រោះ​ថា​អ្នក​វិនិយោគ​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ នឹង​មិន​ហ៊ាន​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ទេ​នៅ​ពេល​ដែល​ពួកគេ​មើល​ឃើញ​ពី​ការ​បោកប្រាស់​ទាំងនេះ។ លោក សេក សុជាតិ...

អ្នក​ឃ្លាំមើល​ថា​បុរស​ខ្លាំង​ប្រើ​ល្បិច​ឱ្យ​លោក ដួង តារា ស្នើ​យក​ទំព័រ​ហ្វេសប៊ុក​របស់​លោក​មក​វិញ

អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ដួង តារា បាន​ស្នើសុំ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ឱ្យ​ដំណើរការ ឬ Activated ឡើងវិញ​ហើយ​នៅ​ថ្ងៃទី​២០ កក្កដា នេះ បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​នេះ​ត្រូវ​រង​នូវ​ការ​ព្រមាន​ពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក និង​ការ​ប្រកាស​លុប​ចោល​លែង​ប្រើប្រាស់​ជា​ផ្លូវការ​ពី​សំណាក់​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន អស់​រយៈពេល​ជិត ១​ខែ​កន្លង​មក។ អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ដួង តារា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.