ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)
ព័ត៌មានជាតិ
អ្នកជំនាញច្បាប់ជំរុញឱ្យកម្ពុជាប្តឹងថៃ ទៅតុលាការតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីទារសំណងពីការខូចខាត
ឌឹ ខេមបូឌា ដេលី
-
December 13, 2025
អ្នកច្បាប់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅតុលាការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីទាមទារសំណងចំពោះការខូចខាតប្រាសាទខ្មែរដែលរងការបំផ្លិចបំផ្លាញដោយកងទ័ពថៃ ជុំវិញជម្លោះព្រំដែននាពេលនេះ។ អតីតមេធាវីសាលាក្ដីខ្មែរក្រហម លោក កង ឫទ្ធិគិរី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ធ្នូ នេះថា សកម្មភាពវាយប្រហារលើប្រាសាទបុរាណខ្មែរនានាពីសំណាក់កងទ័ពថៃ គឺជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងពិតប្រាកដ ដែលប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ យ៉ាងធ្ងន់ធ្ងរ។ អតីតមេធាវីរូបនេះអះអាងថា សកម្មភាពបាញ់បំផ្លិចបំផ្លាញប្រាសាទតាមាន់ ប្រាសាទតាក្របី ដែលបណ្តាលឱ្យខូចខាតស្ទើរតែទាំងស្រុង និងខូចខាតផ្នែកខ្លះនៃប្រាសាទព្រះវិហាររបស់កម្ពុជាដោយកងទ័ពថៃ គឺកម្ពុជាអាចប្ដឹងថៃ...
ច្បាប់
រដ្ឋាភិបាលកម្ពុជាប្រកាសប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងប្រឆាំងមនុស្សជាតិ
ឌឹ ខេមបូឌា ដេលី
-
December 12, 2025
រដ្ឋាភិបាលកម្ពុជា ប្រកាសប្ដឹងថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ធ្នូ ថា កម្ពុជាកំពុងប្រមូលភស្តុតាងពីការវាយប្រហាររបស់កងទ័ពថៃ មកលើកម្ពុជា ដើម្បីដាក់ពាក្យប្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងនាមកម្ពុជាជារដ្ឋសមាជិក។ បណ្ឌិត គិន ភា អះអាងថា ការប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមកលើទីតាំងស៊ីវិលនៅកម្ពុជា គឺជាសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យ...
ព័ត៌មានអន្តរជាតិ
ប៉ូឡូញ ចេញមុខចាប់ខ្លួនលោក ពូទីន ទៅឱ្យតុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC បើហ៊ានឆ្លងកាត់ទឹកដីរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
October 23, 2025
ប៉ូឡូញចេញមុខចាប់ខ្លួនបុរសខ្លាំងក្រុងមូស្គូ វ្លាឌូមៀពូទីន ទៅឱ្យតុលាការឧក្រិដ្ឋកម្មសង្គ្រាមICC រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលតំណាងឱ្យរដ្ឋាភិបាលទាំងមូលនៃប្រទេសប៉ូឡូញ បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងការធ្វើដំណើរឆ្លងកាត់ដែនអាកាសប៉ូឡូញ ដោយសច្ចាថានឹងចាប់ខ្លួនបុរសខ្លាំងវិមានក្រឹមឡាំង រូបនេះ ទៅឱ្យតុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី The Moscow Times កាលពីថ្ងៃទី២១ តុលា។ លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក...
នយោបាយ
លោក សម រង្ស៊ី ថាលោក ហ៊ុន សែន នឹងប្រឈមជាមួយ ICC ពាក់ព័ន្ធអំពើឧក្រិដ្ឋជាច្រើនជាង៤០ឆ្នាំមកនេះ
ឌឹ ខេមបូឌា ដេលី
-
March 13, 2025
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ព្រមានថា លោក ហ៊ុន សែន នឹងប្រឈមមុខជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court, ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋជាច្រើនដែលគាត់បានប្រព្រឹត្តតាំងពីអំឡុងទសវត្សរ៍១៩៨០ មកម្ល៉េះ។ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ មីនា នេះថា ក្នុងផែនការ «ក៥» អំឡុងឆ្នាំ១៩៨០...
នយោបាយ
មន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន អាចនឹងមានវាសនាដូចអតីតប្រធានាធិបតីហ្វីលីពីន
ឌឹ ខេមបូឌា ដេលី
-
March 13, 2025
តំណាងរាស្ត្របក្សប្រឆាំង ព្រមានថា ចំណាត់ការពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court, ICC) លើអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅពេលនេះជាសញ្ញាមួយបញ្ជាក់ថា បើអតីតមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន នៅតែប្រព្រឹត្តអំពើឧក្រិដ្ឋលើបក្សប្រឆាំងទៀតនោះ វាសនារបស់គាត់នឹងដូចប្រធានាធិបតីហ្វីលីពីន ដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia...
ព័ត៌មានអន្តរជាតិ
បុរសខ្លាំងហ្វីលីពីនសម្លាប់មនុស្សក្នុងសង្គ្រាមគ្រឿងញៀនត្រូវបានចាប់ខ្លួនតាមដីកាតុលាការ ICC
ឌឹ ខេមបូឌា ដេលី
-
March 13, 2025
វាជារឿងមិននឹកស្មានដល់ថាមានរឿងអាក្រក់ដូចនេះកើតឡើងទៅលើកំពូលជនផ្ដាច់ការម្នាក់នៅអាស៊ីអាគ្នេយ៍ គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលត្រូវបានចាប់ខ្លួនតាមដីកាពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អំពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពេលលោកបានធ្វើដំណើរពីបរទេសទៅដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល ប្រទេសរបស់លោកវិញ។ បើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន CSB News ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពីអតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃចន្ទ ទី១០ មីនា បាននិយាយក្នុងទីក្រុងហុងកុង ថា លោកត្រៀមរួចជាស្រេចចំពោះការចាប់ខ្លួនរូបលោក។ តែនៅពេលចុះពីលើយន្តហោះនៅអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល ខណៈនោះដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានធ្លាក់ដល់ដៃប៉ូលិស...
នយោបាយ
លោក សម រង្ស៊ី ថាលោក ហ៊ុន សែន នឹងប្រឈមជាមួយតុលាការ ICC ដូចមេដឹកនាំយោធាភូមា
ឌឹ ខេមបូឌា ដេលី
-
December 1, 2024
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា ក្រោមការដឹកនាំផ្ដាច់ការជាង ៤០ឆ្នាំ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នឹងត្រូវប្រឈមមុខជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចមេដឹកនាំយោធាភូមា ដែរ។ លោក សម រង្ស៊ី សរសេររលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ វិច្ឆិកា នេះថា អំពើឧក្រិដ្ឋដែលលោក ហ៊ុន សែន បានប្រព្រឹត្តកន្លងមក...
ព័ត៌មានអន្តរជាតិ
តើជាការវាយសំពងជនផ្ដាច់ការឬទេ ករណីរដ្ឋអាជ្ញា ICC ចេញដីកាចាប់ខ្លួនមេរដ្ឋប្រហារនៅភូមា?
ឌឹ ខេមបូឌា ដេលី
-
November 30, 2024
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្រុងឡាអេ ហៅកាត់ថា ICC បានស្នើចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅលើប្រជាជនរ៉ូហ៊ីងយ៉ា នៅចន្លោះពីឆ្នាំ២០១៦ ដល់ដំណាច់ឆ្នាំ២០១៧ ក្នុងនោះមានមនុស្សជាង ៦៧០០នាក់ មានទាំងកុមារផងដែរ។ ទំនងក្រុមចៅក្រមតុលាការ ICC មិនអាចច្រានចោលទេចំពោះការស្នើឱ្យចេញដីកាចាប់ខ្លួនលោក មីន អ៊ុងឡាំង និងឧត្ដមសេនីយ៍ថ្នាក់ក្រោមនៃរបបយោធាភូមា ដែលរបបខុសច្បាប់នេះកើតចេញពីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។...
នយោបាយ
អ្នកឃ្លាំមើល៖ ដីការបស់តុលាការ ICC ក្នុងការចាប់ខ្លួនមេដឹកនាំយោធាភូមា ជាសញ្ញាព្រមានទៅកាន់លោក ហ៊ុន សែន
ឌឹ ខេមបូឌា ដេលី
-
November 30, 2024
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាថាការប្រកាសស្វែងរកដីកាពីរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រុងឡាអេ ក្នុងការចាប់ខ្លួនមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង នៅពេលនេះ ជាសញ្ញាព្រមានដោយត្រង់ទៅកាន់មេដឹកនាំផ្ដាច់ការផ្សេងទៀត ជាពិសេសគឺលោក ហ៊ុន សែន។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ វិច្ឆិកា នេះថា លោក ហ៊ុន...
ព័ត៌មានអន្តរជាតិ
ប្រទេសជិតខាងនឹងវេណេហ្ស៊ុយអេឡា ស្នើតុលាការ ICC ចេញដីកាចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ជាបន្ទាន់
ឌឹ ខេមបូឌា ដេលី
-
September 10, 2024
រដ្ឋាភិបាលអាហ្សង់ទីន បានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានស្នាក់ការនៅក្រុងឡាអេ ប្រទេសហុឡង់ដ៍ ចេញដីកាចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro និងមន្ត្រីផ្សេងទៀតជាបន្ទាន់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរលោក Maduro ស្វែងរកចាប់ខ្លួនមេបក្សប្រឆាំង Edmundo Gonzalez និងមេបក្សប្រឆាំងជាច្រើនទៀត។ អាហ្សង់ទីន ជាប្រទេសជិតខាងនឹងវេណេហ្ស៊ុយអេឡា។ ក្រសួងការបរទេសនៃប្រទេសនេះអះអាងថា សកម្មភាពដែលរដ្ឋាភិបាលរបស់លោក Maduro ធ្វើឡើងចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋាភិបាលអេស្ប៉ាញ...
1
2
3
Page 1 of 3
Latest news
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា
May 25, 2026
© 2021,
ដេលី
. All rights reserved.