28.8 C
Phnom Penh

TAG

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

លោក ពូទីន ទៅ​ដល់​ប្រទេស​ម៉ុងហ្គោលី នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ ICC ស្នើ​ឱ្យ​ចាប់​ខ្លួន

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ទៅ​ដល់​រដ្ឋធានី​អ៊ូឡានបាទ័រ ប្រទេស​ម៉ុងហ្គោលី នៅ​ថ្ងៃ​អង្គារ ទី​៣ កញ្ញា នេះ។ តាម​សេចក្ដី​រាយការណ៍​ក្នុង​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ពូទីន បាន​ជួប​លោក Ukhnaagiin Khurelsukh ប្រធានាធិបតី​ម៉ុងហ្គោលី ក្នុង​រដ្ឋធានី​អ៊ូឡានបាទ័រ ដែល​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​លោក ពូទីន ទៅ​កាន់​ប្រទេស​ដែល​ជា​សមាជិក​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​ចាប់តាំងពី​មាន​ដីកា​ចាប់​ខ្លួន​រូបលោក​នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣។ នៅ​ទីលាន​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​អ៊ូឡានបាទ័រ (Ulaanbaatar)...

តុលាការ ICC ចេញ​ដីកា​ចាប់​ខ្លួន​អតីត​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី និង​នាយ​អគ្គសេនាធិការ​យោធា​រុស្ស៊ី

កាលពី​ថ្ងៃទី​២៦ មិថុនា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់​ថា ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី លោក Sergei Shoigu និង​នាយអគ្គសេនាធិការ​យោធា​រុស្ស៊ី លោក​នាយ​ឧត្តមសេនីយ៍ Valery Gerasimov ដែល​នាំ​ឱ្យ ICC ចេញ​ដីកា​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​រុស្ស៊ី កើន​ឡើង ៤​រូប។ តុលាការ ICC បាន​ប្រកាស​ចោទប្រកាន់​មេ​ទ័ព​រុស្ស៊ី ទាំង​ពីរ​រូប​នេះ​ពាក់ព័ន្ធ​ការ​វាយប្រហារ​ដោយ​មីស៊ីល​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​ប្រទេស​អ៊ុយក្រែន រវាង​ខែ​តុលា ឆ្នាំ​២០២២ និង​ខែ​មីនា...

អ៊ុយក្រែន និង ICC សហការ​ប្រមូល​ភស្តុតាង​នាំ​ខ្លួន​លោក ពូទីន និង​បក្ខពួក​យក​ទៅ​កាត់ទោស​ករណី​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

អត្ថបទ​ដោយ៖ ហាស់ សាន ក្រុម​មេធាវី​អន្តរជាតិ និង​អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយក្រែន អះអាង​ថា ពួកគេ​កំពុង​សហការ​មូលមាត់​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដើម្បី​ប្រមូល​ភស្តុតាង និង​បើក​ការ​ស៊ើបអង្កេត​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​នាំ​ខ្លួន​ជន​ដៃ​ដល់​មួយ​ចំនួន​នៃ​របប​ក្រុង​មូស្គូ យក​ទៅ​កាត់ទោស​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ឲ្យ​ទាល់តែ​បាន។ ពួកគេ​និយាយ​ថា ជន​ដៃ​ដល់​ទាំងនោះ​មាន​ក្រុម​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​ក្រោម​បញ្ជា​លោក ពូទីន ដែល​បាន​បញ្ជា​ទ័ព​ឲ្យ​មាន​ការ​សម្លាប់​បង្ហូរ​ឈាម​ជនស៊ីវិល​អ៊ុយក្រែន និង​កងទ័ព​អ៊ុយក្រែន ហើយ​ក្នុង​ចំណោម​ជន​ដៃ​ដល់​ទាំងនោះ ក៏​មាន​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី ជា​មេខ្លោង​ផង​ដែរ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិស្ដារ​មួយ​ក្រោយពី​ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី មាន​ទាំង​អ្នក​សារព័ត៌មាន The...

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ពួក​ចៅក្រម ICC បាន​ចាប់ផ្ដើម​បើក​នីតិវិធី​ដំបូង​ដើម្បី​សិក្សា​អំពី​បទ​ចោទ​របស់​អាហ្រ្វិក​ខាងត្បូង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ថា​តើ​បទ​ចោទ​ដូចនេះ​មាន​ភស្តុតាង និង​ពាក់ព័ន្ធ​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​បទ​ប្រល័យ​ពូជសាសន៍​ដែរ​ឬ​ទេ។ ការ​ជំនុំជម្រះ​ក្ដី​បឋម​របស់ ICC គឺជា​ការ​ឆ្លើយតប​បណ្ដឹង​របស់​រដ្ឋាភិបាល​អាហ្រ្វិក​ខាងត្បូង ប៉ុន្តែ​តុលាការ​នៅ​ពេល​នោះ​មិន​ទាន់​សម្រេច​ថា​តើ​អ្វី​ដែល​អាហ្រ្វិក​ខាងត្បូង​ប្ដឹង​អ៊ីស្រាអែល នេះ វា​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​ហើយ​ឬ​នៅ។ នៅ​ក្នុង​សវនាការ​នេះ​មាន​ការ​ជជែក​គ្នា​យ៉ាង​តានតឹង​រវាង​អ្នក​ច្បាប់​មកពី​អាហ្វ្រិក​ខាងត្បូង និង​អ្នក​ច្បាប់​មកពី​ប្រទេស​អ៊ីស្រាអែល។ អ្នក​ច្បាប់​អាហ្វ្រិក​ខាងត្បូង​បង្ហាញ​ពន្យល់​ច្បាប់​អន្តរជាតិ​ជាច្រើន...

លោក ពូទីន សម្រេច​ទៅ​ចិន​ដែល​ពុំ​មែន​ជា​សមាជិក​តុលាការ ICC ខណៈ​ចិន​ស្វាគមន៍​ទោះ​ជា​ដឹង​ថា​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ក៏ដោយ

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​មក​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​តុលា ដោយ​រដ្ឋាភិបាល​ចិន ធ្វើ​ពិធី​ស្វាគមន៍​លោក​ក្នុង​នាម​ជា​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី ដែល​ដឹកនាំ​គណៈប្រតិភូ​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ ជា​គម្រោង​អភិវឌ្ឍន៍​របស់​ចិន សំដៅ​ជួយ​អភិវឌ្ឍ​ផ្លូវ​ឆ្លងកាត់​ទ្វីប​អាស៊ី ទៅ​អាហ្វ្រិក និង​អឺរ៉ុប ទាំង​ផ្លូវ​គោក និង​ផ្លូវ​រថភ្លើង។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ តុលា។ ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​អ្នក​សង្កេតការណ៍​តាមដាន​មើល លោក ពូទីន បាន​បង្ហាញ​ទំនុកចិត្ត និង​ភាព​ជា​ដៃគូ​គ្មាន​ដែន​កំណត់​រវាង​ប្រទេស​រុស្ស៊ី...

អាហ្វ្រិក​ខាងត្បូង​កំពុង​ស្ថិត​លើ​វិថី​ចង់​ដើរ​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៥ មេសា ថា គណបក្ស​សមាជ​ជាតិ ANC របស់​លោក​ដែល​កំពុង​កាន់​អំណាច​ខណៈ​នេះ ស្ថិត​លើ​វិថី​ចូល​ដល់​ផ្លូវ​បំបែក​ពី​ការ​ដក​ខ្លួន​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស News week។ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ កាលពី​ថ្ងៃទី​១៧ មីនា បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រទេស...

IDEA TALK៖ តើ​ដីកា​របស់ ICC ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​រុស្ស៊ី ជះ​ឥទ្ធិពល​បែប​ណា​ដល់​មេដឹកនាំ​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ដីកា​របស់ ICC ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​រុស្ស៊ី ជះ​ឥទ្ធិពល​បែប​ណា​ដល់​មេដឹកនាំ​ខ្មែរ?»។

ICC នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​អ៊ុយក្រែន ក្រោម​ជំនួយ​របស់​បស្ចិម​ប្រទេស

អគ្គ​រដ្ឋអាជ្ញា​ប្រទេស​អ៊ុយក្រែន និង​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់ ICC បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ មីនា នេះ លើ​ឯកសារ​មួយ​ស្ដីពី​កិច្ចព្រមព្រៀង​ឈាន​ដល់​ការ​បង្កើត​ការិយាល័យ​របស់​តុលាការ ICC នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ តាម​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Post បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្រោយ​មួយ​សប្ដាហ៍​បន្ទាប់ពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន​ចំពោះ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន លោក Andriy Kostin...

អាមេរិក​ទទូច​ដល់​ប្រទេស​ជា​សមាជិក ICC ទាំងអស់​អនុវត្ត​ដីកា​ចាប់​ខ្លួន​លោក ពូទីន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken កាលពី​ថ្ងៃ​ពុធ ទី​២២ មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក ទទូច​ដល់​សមាជិក​ទាំងអស់​នៃ​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​ក្រុង​រ៉ូម អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ការ​បង្គាប់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ក្នុង​ការ​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទៅ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​ទីក្រុង​ឡាអេ ជា​ទីស្នាក់ការ​កណ្ដាល​របស់​តុលាការ​អន្តរជាតិ​នេះ។ លោក ពូទីន ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៧ មីនា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក ពូទីន ដែល​រង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​ពាក់ព័ន្ធ​នឹង​កងទ័ព​របស់​លោក​ចាប់​ពង្រត់​កុមារ​ជនជាតិ​អ៊ុយក្រែន​ទៅ​នៅ​រុស្ស៊ី ដែល​ជា​ការ​បំបែក​ចេញពី​ឪពុក​ម្ដាយ​របស់​ពួកគេ។ បើ​តាម​អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​អ៊ុយក្រែន កុមារ​យ៉ាង​តិច​ជាង...

ទស្សនៈ​យ៉ាងតិច​បី​កំពុង​ខ្វែង​គំនិត​គ្នា​អំពី ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន

ក្រោយពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន កាលពី​ថ្ងៃទី​១៧ ខែ​មីនា គេ​សង្កេត​ឃើញ​ទស្សនៈ​យ៉ាងតិច​បី​កំពុង​ខ្វែង​គំនិត​គ្នា​អំពី​អានុភាព និង​ឥទ្ធិពល​របស់ ICC ពាក់ព័ន្ធ​នឹង​អំណាច​របស់​លោក ពូទីន ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នៅ​លើ​ពិភពលោក​ត្រូវ​បាន​តុលាការ​អន្តរជាតិ​នេះ​ចេញ​ដីកា​ចាប់​ខ្លួន។ នៅ​លើ​បណ្ដាញ​សង្គម​កំពុងតែ​មាន​ការ​ឆ្លងឆ្លើយ​គ្នា ដែល​អ្នក​ខ្លះ​មាន​សុទិដ្ឋិនិយម​ថា លោក ពូទីន អាច​នឹង​ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ ឬ Interpol សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី​នៃ​ប្រទេស​ណា​មួយ​ត្រូវ​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ធ្វើ​ការ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​តុលាការ ICC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ ទស្សនៈ​មួយ​ទៀត​បែប​ទុទ្ទិដ្ឋិនិយម​ថា គ្មាន​អំណាច​អ្វី​ដែល​តុលាការ​នេះ​អាច​ចាប់​ខ្លួន​មេដឹកនាំ​មហាអំណាច​មួយ​នេះ​បាន​ទេ...

Latest news

© 2021, ដេលី. All rights reserved.