TAG
ទំនប់កប់ស្រូវ
លោក ហ៊ុន សែន បន្តកាត់ដីបឹងតាមោកឱ្យមន្ត្រីផ្កាយ៤ និងមន្ត្រីផ្សេងទៀតធ្វើជាកម្មសិទ្ធិ
លោក ហ៊ុន សែន បន្តកាត់ផ្ទៃដីបឹងតាមោកបន្ថែមទៀត ដើម្បីប្រគល់ទៅឱ្យមន្ត្រីពាក់ផ្កាយ៤ និងមន្ត្រីផ្សេងទៀតធ្វើជាកម្មសិទ្ធិ ស្របពេលដែលផ្ទៃដីបឹងធម្មជាតិដែលនៅសល់ចុងក្រោយ ត្រូវបានរដ្ឋាភិបាលកាត់ និងដោះដូរអស់ជាង ២ពាន់ហិកតារហើយនោះ។
ក្នុងអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកចំនួនពីរទីតាំងដែលមានទំហំជាង ៦ហិកតារ (៦១៨៣៦ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)...
បុរសខ្លាំងកម្ពុជាកាត់ផ្ទៃដីបឹងតាមោកបន្ថែមទៀតឱ្យប្អូនស្រីនិងជំនួយការរបស់ខ្លួន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន សម្រេចកាត់ផ្ទៃដីបឹងតាមោកបន្ថែមទៀតដើម្បីប្រគល់ឱ្យប្អូនស្រី និងជំនួយការរបស់លោកធ្វើជាកម្មសិទ្ធិ។ ចាប់ពីឆ្នាំ២០១៨ ដល់ចុងឆ្នាំ២០២១ ផ្ទៃបឹងតាមោកនេះត្រូវបានលោក ហ៊ុន សែន កាត់ជាង ២ពាន់ហិកតារហើយ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន បានសម្រេចកាត់ដីផ្ទៃបឹងតាមោកជាង ២ហិកតារស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រគល់ឱ្យលោក ក្រូច...
ផ្ទះពលរដ្ឋជាច្រើនខ្នងនៅតំបន់ទំនប់កប់ស្រូវត្រូវសមត្ថកិច្ចកម្ទេចចោលដោយគ្មានសំណង
លំនៅឋានរបស់ពលរដ្ឋជាច្រើនខ្នងនៅតំបន់ទំនប់កប់ស្រូវ តាមផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ឬមហាវិថីវិមានឈ្នះៗក្នុងភូមិចែងម៉ែង និងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរប្រើគ្រឿងចក្រកម្ទេចដោយគ្មានសំណង និងចាប់ម្ចាស់ផ្ទះឃុំខ្លួនថែមទៀត ខណៈក្រុមអ្នកឃ្លាំមើលចាត់ទុកថាជាទង្វើដ៏ឃោរឃៅរបស់អាជ្ញាធរកម្ពុជាក្នុងសង្គមប្រជាធិបតេយ្យ។
ពលរដ្ឋរងគ្រោះបានថតវីដេអូផ្ទះរបស់ខ្លួនដែលសមត្ថកិច្ចបានវាយកម្ទេចចោលកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយរៀបរាប់ថា សមត្ថកិច្ចបានយកគ្រឿងចក្រមកបញ្ឈររង់ចាំធ្វើសកម្មភាពតាំងពីពេលល្ងាច លុះព្រឹកឡើងប្រហែលម៉ោង ៣ទៀបភ្លឺនៅថ្ងៃទី២៧ ខែតុលា សមត្ថកិច្ចក៏បានធ្វើសកម្មភាពវាយកម្ទេចផ្ទះរបស់ពួកគាត់តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋស្លូតត្រង់ដែលរងគ្រោះទាំងនោះបានត្រឹមតែស្រែកយំ និងនាំគ្នាអង្វរអាជ្ញាធរទាំងនោះតែប៉ុណ្ណោះ ហើយទីបំផុត ផ្ទះរបស់ពួកគាត់ត្រូវបានវាយកម្ទេចរាបដល់ដីដដែល។
ប្រភពដដែលបានលើកឡើងថា ក្រោយអាជ្ញាធរទាំងនោះវាយកម្ទេចផ្ទះរបស់ពួកគាត់រួចហើយ សមត្ថកិច្ចក៏បាននាំគ្នាចាប់សមាជិកប្រុសៗ...