TAG
បដិវត្តន៍ពណ៌
ក្រុមកូដករណាហ្គាប្ដេជ្ញារក្សាជំហររកយុត្តិធម៌និងទាមទារឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ប្ដេជ្ញារក្សាជំហរបន្តទាមទារឲ្យថៅកែក្រុមហ៊ុនចេញមុខដោះស្រាយវិវាទ ដើម្បីឲ្យពួកគេបានចូលធ្វើការងារវិញ និងទាមទារឲ្យតុលាការដោះលែងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់មកលើសមាជិកសហជីពរបស់ពួកគេ បើទោះបីជារដ្ឋាភិបាលចោទពួកគេថាកំពុងស៊ីឈ្នួលបាតុកម្មយ៉ាងណាក៏ដោយ។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ជាង ២០នាក់ បានចេញធ្វើកូដកម្មអហិង្សានៅក្រុមហ៊ុនណាហ្គាវើលដ៍២ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ជាថ្មីទៀត ដោយលើកបដារូបបេះដូងពណ៌ខ្មៅ ដែលមានអក្សរណាហ្គាវើលដ៍ពណ៌ស ឈរស្រែកទាមទារឲ្យថៅកែក្រុមហ៊ុនចេញមុខដោះស្រាយវិវាទការងារ ដើម្បីឲ្យពួកគេបានចូលធ្វើការងារវិញ និងទាមទារឱ្យតុលាការដោះលែងប្រធានសហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរ កញ្ញា...
លោក ថេង សាវឿន និងសហការីសុំទោសលោក ហ៊ុន សែន និងប្រកាសដកខ្លួនចេញពីផ្ទះសាមគ្គី
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២រូបទៀតបានចេញមុខសុំទោសលោក ហ៊ុន សែន និងប្រកាសដកខ្លួនចេញពីសមាជិកនៃផ្ទះសាមគ្គី ដែលជាកន្លែងប្រជុំរបស់ក្រុមសកម្មជនសង្គមស៊ីវិល។
ក្នុងលិខិត និងវីដេអូសុំទោសកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន បានអះអាងថា កន្លងមក រូបលោកជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្ដុំសមាជិកក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលដោយមិនដឹងខ្លួន។
ក្រៅពីសុំទោសហើយ លោក...
សកម្មជន៖ ចម្លើយលោក គង់ គាំ ថាបក្សសង្គ្រោះជាតិធ្វើបដិវត្តន៍ពណ៌គឺមិនអាចយកជាការបានទេ
សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកចម្លើយរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក គង់ គាំ ដែលថាការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការធ្វើបាតុកម្មនៅកន្លែងផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិ គឺជាការធ្វើបដិវត្តន៍ពណ៌នោះ គឺជាចម្លើយមិនត្រឹមត្រូវ និងមិនអាចយកជាការបាន។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីសវនាការរបស់លោក កឹម សុខា ពេញមួយព្រឹកលើអង្គហេតុបដិវត្តន៍ពណ៌ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ថា ការផ្តល់ចម្លើយទៅកាន់ចៅក្រម និងមេធាវីការពារក្តីឱ្យលោក កឹម...
លោក ហ៊ុន ម៉ានី ប្រាប់សមាជិកបក្សនៅមូលដ្ឋានត្រៀមខ្លួនជានិច្ចក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌
កូនប្រុសពៅរបស់បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជានិច្ចដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោកឲ្យបានជាដាច់ខាត។
កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលចង់បានតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានចេញមុខការពារឪពុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅមូលដ្ឋានថា សមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោក និងដើម្បីធានាឱ្យបាននូវសុខសន្តិភាពយូរអង្វែងទៅថ្ងៃអនាគត។
កូនប្រុសរបស់មេដឹកនាំដែលក្រាញអំណាចរូបនេះ...
បទវិភាគ៖ តើហេតុអ្វីបានជាគ្រួសារត្រកូល ហ៊ុន តែងលើកឡើងអំពីបដិវត្តន៍ពណ៌?
លោក ហ៊ុន សែន តែងតែអួតអាងថា លោកបានបង្កើតសន្តិភាពក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញ លោកតែងគំរាមម្តងហើយម្តងទៀតអំពីបញ្ហាបដិវត្តន៍ពណ៌ និងចោទក្រុមនេះ ឬក្រុមនោះថាមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោកតាមរយៈការធ្វើបដិវត្តន៍ពណ៌។
ក្នុងឱកាសថ្លែងសារអបអរសាទរនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ លោក ហ៊ុន សែន បានឆ្លៀតរំឭករឿងបដិវត្តន៍ពណ៌ដែលគាត់ធ្លាប់ប្រើជាការគំរាមកម្ទេចចំពោះក្រុមអ្នករិះគន់ និងអ្នកប្រឆាំងចំពោះការដឹកនាំរបស់គាត់។ បន្ទាប់ពីការគំរាមរបស់លោក ហ៊ុន សែន ចំណែកកូនប្រុសរបស់លោកមួយរូបទៀត គឺលោក ហ៊ុន ម៉ានី បានលើកឡើងថា បដិវត្តន៍ពណ៌មិនបានទៅណាឆ្ងាយពីកម្ពុជាឡើយ។
តើអ្វីទៅជាបដិវត្តន៍ពណ៌?
អ្នកវិភាគខ្លះនិយាយថា ពលរដ្ឋតែងងើបឡើងតវ៉ាប្រឆាំងនឹងអំពើផ្ដាច់ការ...
អ្នកឃ្លាំមើលថាបើបដិវត្តន៍កើតឡើងមែន គឺដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ
ប្រធានសហភាពសហជីពកម្ពុជា អះអាងថា ប្រសិនបើបដិវត្តន៍កើតមាននៅកម្ពុជាមែន គឺដោយសារតែការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលសព្វថ្ងៃនេះបានបង្កើតនូវអំពើអយុត្តិធម៌លើពលរដ្ឋខ្លួនឯងសឹងទូទាំងប្រទេសទៅហើយនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៨ មេសា ថា បើរដ្ឋាភិបាលកម្ពុជាដឹកនាំឱ្យមានភាពសម្បូរសប្បាយសម្រាប់ពលរដ្ឋខ្លួនឯងនោះ គ្មានពលរដ្ឋណាម្នាក់ចង់ដូររបៀបដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនោះទេ ប៉ុន្តែការរើបម្រះរបស់ប្រជាជន គឺដោយសារតែពួកគាត់មិនអាចរស់នៅក្នុងការគាបសង្កត់ក្នុងរបបដឹកនាំតាមបែបជិះជាន់ប៉ុណ្ណោះ។
លោក រ៉ុង ឈុន...
កូនប្រុសបុរសខ្លាំងកម្ពុជាលោក ហ៊ុន ម៉ានី ថាបដិវត្តន៍ពណ៌មិនទាន់ទៅណាឆ្ងាយពីកម្ពុជាទេ
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនប្រុសបង្កើតរបស់មេដឹកនាំក្រាញអំណាច លោក ហ៊ុន សែន លើកឡើងថា ការខ្វែងទស្សនៈគ្នាដោយការតបតគ្មានក្រមសីលធម៌ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ដែលអាចបង្កើតឲ្យមានបដិវត្តន៍ពណ៌គ្រប់ពេលវេលា ហើយដែលនៅមិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវជាកូនប្រុសបង្កើតបុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីចុងសប្តាហ៍កន្លងទៅថា បដិវត្តន៍ពណ៌មិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ ដូច្នេះការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា គឺអាចកើតមានគ្រប់ពេល។
លោក ហ៊ុន ម៉ានី អះអាងថា ការខ្វែងទស្សនៈគ្នាដោយការតបតដែលគ្មានក្រមសីលធម៌ គឺជាឧទាហរណ៍ជាក់ស្តែងមួយក្នុងការបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ពិតជាមិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំបក្សកាន់អំណាច...
អ្នកឃ្លាំមើលថាកម្ពុជាកំពុងស្ថិតក្នុងហានិភ័យបដិវត្តន៍ពីពលរដ្ឋដែលរងភាពអយុត្តិធម៌
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ និទ្ទណ្ឌភាព និងអយុត្តិធម៌សង្គម គឺជាហានិភ័យមួយដែលបង្កទៅជាបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងនូវភាពអយុត្តិធម៌។
សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា ថា រដ្ឋាភិបាលមួយដែលយកអំណាច ឬសម្ដីមេដឹកនាំទៅអនុវត្ត ជាជាងការអនុវត្តច្បាប់នៃប្រទេសរបស់ខ្លួន គឺជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចនឹងបង្កឲ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯង។ ជាក់ស្តែង កម្ពុជាកំពុងស្ថិតក្នុងប្រទេសដែលកំពុងអនុវត្តក្នុងទម្រង់បែបនេះរហូតមក។
លោក ស្រ៊ុន...
IDEA TALK៖ តើហេតុអ្វីលោក ហ៊ុន សែន នៅតែបារម្ភ និងភ័យព្រួយបញ្ហាបដិវត្តន៍ពណ៌?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ស្តីអំពី៖ «តើហេតុអ្វីលោក ហ៊ុន សែន នៅតែបារម្ភ និងភ័យព្រួយបញ្ហាបដិវត្តន៍ពណ៌?»។
លោក ហ៊ុន សែន គំរាមកម្ទេចជនណាហ៊ានធ្វើបដិវត្តន៍ពណ៌ក្នុងបំណងទម្លាក់អំណាចរបស់លោក
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងច្រើនលើសលប់។
លោក ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតរបស់ខ្លួនក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ មេសា នេះថា លោកប្ដេជ្ញាការពារឱ្យបាននូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដីឱ្យបានដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
មេដឹកនាំក្រាញអំណាចរូបនេះព្រមានថា រដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ...