ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
បណ្ដាញ CPP ក្រៅប្រទេស
សេចក្ដីរាយការណ៍ពិសេស
ភាគ១១៖ រចនាសម្ព័ន្ធបក្សប្រជាជនកម្ពុជាដែលកំពុងជ្រៀតជ្រែកខ្លាំងនៅអូស្ត្រាលី
ខេមបូឌា ដេលី
-
November 19, 2021
យើងបានផ្សាយកាលពីសប្តាហ៍មុនថា ប្រទេសអូស្ត្រាលី ជាប្រទេសដែលក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសមានសកម្មភាពគគ្រឹកគគ្រេងជាងប្រទេសនៅទ្វីបដទៃ ដូចជាទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ី។ យើងបានលាតត្រដាងឈ្មោះមនុស្សជាច្រើន មានចាស់ មានក្មេងដែលចូលជាសមាជិកក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស (CPP Overseas Youth Working Groups) ហើយនៅមានឈ្មោះជាច្រើនទៀត យើងទើបនឹងទទួល ដែលបានជួយជ្រោមជ្រែងក្រុមការងារយុវជនបក្សដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ប្រភពឲ្យដឹងថា ដារ៉ាវី វ៉ាញ ជាមនុស្សសំខាន់នៅប្រទេសបារាំង ដែលស្វែងរកជំនួយពីសហភាពអឺរ៉ុប ជួយដល់ប្រទេសកម្ពុជា។ នៅប្រទេសអូស្ត្រាលី...
សេចក្ដីរាយការណ៍ពិសេស
ភាគ១០៖ បណ្ដាញយុវជនបក្សប្រជាជនកម្ពុជានៅអូស្ត្រាលី និងនូវែលហ្សេឡង់
ខេមបូឌា ដេលី
-
November 11, 2021
ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស ក្រោមមគ្គុទ្ទេសក៍ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានបណ្ដាញនៅក្នុងប្រទេសជាច្រើន ប៉ុន្តែសកម្មភាពលេចធ្លោជាងគេ គឺនៅប្រទេសអូស្ត្រាលី។ បញ្ហានេះ អាចកើតមានទៅបានដោយសារមេដឹកនាំសាខាមួយចំនួនធំជានាយទាហាន និងនាយប៉ូលិសដែលមានការជួយជ្រោមជ្រែងពីមន្ត្រីក្នុងក្រសួង។ អ្នកសង្កេតការណ៍មើលឃើញថា គណបក្សប្រជាជនកម្ពុជាបង្កើនសកម្មភាព យុទ្ធនាការច្រើនទិស ឬមុខព្រួញទាំងក្នុង ទាំងក្រៅស្រុក មានចាប់ពីការចាត់តាំងក្រុមយុវជនឲ្យដើរវាស់ដីចែកដីឲ្យប្រជាពលរដ្ឋអត់ដី បង្កើនសមាជិកសមាសភាពក្នុងគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្ស ជួលក្រុមជំនាញអាមេរិកាំងខាងផ្តល់ឱវាទ (lobbying firms) ពង្រីក បំបែកបណ្ដាញ សាខាក្រុមយុវជនគាំទ្របក្សក្រៅប្រទេសជាដើម។ នេះទំនងជាអាចមកពីគេដឹងខ្លួនថា គេទទួលរងការរិះគន់របៀបរបបគ្រប់គ្រងប្រទេសដោយរាជរដ្ឋាភិបាលដឹកនាំដោយមន្ត្រីបក្សប្រជាជនកម្ពុជា មិនមែនមានតែរឿងអំពើពុករលួយ...
សេចក្ដីរាយការណ៍ពិសេស
ភាគ៩៖ តើអ្វីទៅជាបណ្ដាញយុវជនរបស់គណបក្សប្រជាជនកម្ពុជា កូចាម៉ា (KOJAMA)?
ខេមបូឌា ដេលី
-
November 2, 2021
តើបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាយុវជនបក្សក្រៅប្រទេស យកធនធានបានមកពីអ្វីទៅជួយឧបត្ថម្ភ? ក្នុងភាគទី៩ លោក ហាស់ សាន សូមពិនិត្យមើលរបៀបរៀបចំនៅអាស៊ី និងអាស៊ីអគ្នេយ៍ ហើយមនុស្សបែបណាគ្រប់គ្រងត្រួតត្រាបណ្ដាញក្រៅប្រទេសទាំងនោះ។ គណបក្សប្រជាជនកម្ពុជា បានពង្រីកបណ្ដាញសាខារបស់ខ្លួនទៅខាងក្រៅប្រទេស ដោយប្រើធនធានបានមកពីការគ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងសេដ្ឋកិច្ចក្នុងផ្ទៃប្រទេស ហើយបែងក្រឡាចែកចាយទៅឲ្យកូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បីរកប្រយោជន៍ចែកគ្នា។ ក្នុងរយៈកាលរាប់ទសវត្សកន្លងមកនេះ បក្សក្តោបក្តាប់អំណាចផ្ដាច់មុខនេះ បានជាប់ឈ្មោះអាស្រូវទាក់ទងនឹងអំពើពុករលួយ គ្រឿងញៀនរត់ពន្ធឆ្លងកាត់ប្រទេស ការបំផ្លាញធនធានធម្មជាតិក្នុងទឹក...
សេចក្ដីរាយការណ៍ពិសេស
ភាគ៨៖ តើនៅអឺរ៉ុប បក្សប្រជាជនកម្ពុជាពង្រីកបណ្ដាញយុវជននៅប្រទេសសំខាន់ៗណាខ្លះ ហើយអ្នកណាខ្លះចូលរួម?
ខេមបូឌា ដេលី
-
October 27, 2021
ក្រៅពីការបង្កើតបណ្ដាញក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅអាមេរិកខាងជើង គណៈកម្មាធិការយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្កើតបណ្ដាញនៅប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប។ អ្នកចូលរួមមិនមែនមានតែក្រុមយុវជននោះទេ មានទាំងមនុស្សចំណាស់ៗ និងពាណិជ្ជករចិនថែមទៀតផង។ ក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស បែកមែកសាខាចេញពីយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបែកមែកធាងនៅតាមប្រទេសសេរីប្រជាធិបតេយ្យនៃសហភាពអឺរ៉ុប មានរយៈពេលយ៉ាងតិច ៦ឆ្នាំ គឺពីឆ្នាំ២០១៥ មក។ មុនឆ្នាំ២០១៥ សកម្មភាពគាំទ្របក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវស្តែងចេញជារូបភាពព្រោងព្រាតនោះទេ ទាំងនៅសហរដ្ឋអាមេរិក...
សេចក្ដីរាយការណ៍ពិសេស
ភាគ៧៖ តើបណ្ដាញគណបក្សប្រជាជនកម្ពុជានៅបរទេសចេញពីប្រភពណាមុនគេ?
ខេមបូឌា ដេលី
-
October 14, 2021
គណបក្សប្រជាជនកម្ពុជា ពង្រីកបណ្ដាញអតីតបក្សកុម្មុយនីស្តនេះនៅបរទេសតាមមធ្យោបាយប្រើឈ្មោះក្រុមយុវជនដែលផុសចេញពីក្រុមបច្ចេកទេសផ្នែកស៊ើបការណ៍សម្ងាត់តាមអន្តរបណ្ដាញដឹកនាំដោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញរើសសមាជិកចូលបក្សនៅបរទេស ធ្វើទៅបានដោយស្ថានទូតខ្មែរជាអ្នកជួយជ្រោមជ្រែង។ ក្នុងភាគទី៧ នេះ លោក ហាស់ សាន ពិនិត្យមើលច្បាប់ចំពោះពលរដ្ឋខ្មែរ-អាមេរិកាំង និងមុខងាររបស់បេសកកម្មទូត ថាតើបំពានអ្វីខ្លះ? ពលរដ្ឋខ្មែរ-អាមេរិកាំងជាច្រើនតាមរដ្ឋតាមក្រុងមួយចំនួន កំពុងតែលង់លុះតាមវេទមន្តសណ្ដំពីមន្ត្រីបក្សប្រជាជនកម្ពុជា ទទួលបន្ទុកការងារយុវជនបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ធ្វើជាសមាជិកបម្រើគោលការណ៍នយោបាយបក្សជាមួយនឹងការសន្យាផ្តល់កិត្តិយស មុខមាត់ លាភសក្ការៈផ្សេងៗ ដូចជាបុណ្យស័ក្តិ លុយកាក់ជាដើម។ ក្រៅពីការសន្យាផ្តល់លាភ និងការសង្ឃឹមទទួលលាភ ខ្មែរសុទ្ធ ខ្មែរកាត់នៅបរទេសមួយចំនួនគិតថា...
សេចក្ដីរាយការណ៍ពិសេស
ភាគ៦៖ លោក ហ៊ុន ម៉ាណែត កំពុងនាំគ្នារៃអង្គាសលុយពីពលរដ្ឋខ្មែរនៅអាមេរិកដោយយកគំរូតាមបក្សប្រឆាំង
ខេមបូឌា ដេលី
-
September 29, 2021
ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស មានរចនាសម្ព័ន្ធរៀបចំចាត់តាំងមិនត្រឹមតែយុវជនខ្មែរ-អាមេរិកាំងប៉ុណ្ណោះទេ។ មនុស្សចំណាស់ៗហួសពីវ័យយុវជន ក៏ត្រូវបានគេចាត់តាំងដែរ។ ក្នុងភាគទី៦ លោក ហាស់ សាន ពិនិត្យមើលច្បាប់សហព័ន្ធសហរដ្ឋអាមេរិក ដែលចែងអំពីពលរដ្ឋអាមេរិកាំង និងសមាជិកភាពក្នុងបក្សកុម្មុយនីស្ត ឬបក្សក្តាប់អំណាចផ្ដាច់ការផ្តាច់មុខ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មន្ត្រីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា រួមទាំងមន្ត្រីការទូតក្រោមបញ្ជានាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ដើរជួបសហគមន៍ខ្មែរ-អាមេរិកាំង រួចគិតថាបើក្រុមបក្សប្រឆាំងអាចដើររើសសមាជិករៃអង្គាសលុយតាមសហគមន៍ខ្មែរបាន ហេតុអ្វីគេធ្វើដូចគ្នាដែរមិនបាន? អ្នកទាំងនោះគិតថា នៅស្រុកសេរី ប្រជាធិបតេយ្យ គេអាចធ្វើបានដូចគេដូចឯងដោយសេរីមិនបាច់ខ្វល់ខ្វាយអំពីផលវិបាកអ្វីមួយឡើយ។ ការយល់ដឹងបែបនេះត្រូវម្យ៉ាង...
សេចក្ដីរាយការណ៍ពិសេស
ភាគ៥៖ បក្សប្រជាជនកម្ពុជាប្រើមន្ត្រីរដ្ឋាភិបាលធ្វើការជ្រើសរើសសមាជិកបក្សនៅក្រៅប្រទេស
ខេមបូឌា ដេលី
-
September 16, 2021
តើគណបក្សប្រជាជនកម្ពុជា រៀបចំរចនាសម្ព័ន្ធចាត់តាំងក្រុមយុវជនបក្សនៅក្រៅប្រទេសនៅឯណាខ្លះ? នេះជាភាគទី៥ ដោយពិនិត្យលើច្បាប់សហព័ន្ធដោយសង្ខេបចំពោះពលរដ្ឋខ្មែរ-អាមេរិកាំងធ្វើសមាជិកបក្សនយោបាយបរទេស ដឹកនាំដោយមេទ័ពជាជនបរទេស។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថានឹងឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ពេញ គឺផ្កាយ៤ តាំងពីឆ្នាំ២០១៨ បន្ទាប់ពីឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់អ្នកកាសែតថានឹងដំឡើងកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យសមនឹងមុខងារ ឋានៈ និងចំណេះវិជ្ជា។ មកទល់ពេលនេះ ហ៊ុន ម៉ាណែត នៅតែពាក់ផ្កាយ៣...
សេចក្ដីរាយការណ៍ពិសេស
ភាគ៤៖ តើក្រុមយុវជនបក្សប្រជាជនប្រើវិធីសាស្ត្រដូចម្តេចខ្លះ មានបំណងអ្វីនៅបរទេស ហើយអ្នកចូលរួមបំពានច្បាប់ឬទេ?
ខេមបូឌា ដេលី
-
September 10, 2021
ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខាងនាយសមុទ្រ ដែលកើតចេញពីគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ តើអង្គការចាត់តាំងរបស់គេរៀបរចនាសម្ព័ន្ធដូចម្តេចខ្លះ? មានសមាសភាពអ្នកណាខ្លះ? គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល (ឈប់ប្រើពាក្យមជ្ឈិមបក្ស) នៃបក្សប្រជាជនកម្ពុជា ដោយមានលោក សាយ ឈុំ ជាអនុប្រធានចុះហត្ថលេខា បានសម្រេចតែងតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចំនួន ២៣នាក់ថែមទៀតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ ការតែងតាំងនេះ ធ្វើឡើងមួយអាទិត្យបន្ទាប់ពីថ្ងៃតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ឧសភា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ សមាជិកថ្មីទាំងអស់នោះដែលនឹងជួយពង្រឹងពង្រីកការងារឧត្តមសេនីយ៍...
សេចក្ដីរាយការណ៍ពិសេស
ភាគ៣៖ តើអ្នកចូលជាសមាជិកបណ្ដាញបក្សប្រជាជនកម្ពុជានៅអាមេរិក នឹងជួបឧបសគ្គបែបណា?
ខេមបូឌា ដេលី
-
September 2, 2021
ការតាមដានមួយបានកត់សម្គាល់ឃើញថា បក្សប្រជាជនកម្ពុជា ប្រើបណ្ដាញយុវជនឲ្យធ្វើសកម្មភាពរើសយកមនុស្សក្នុងសហគមន៍ខ្មែរឯបរទេសចូលជាសមាជិកបក្សក្តាប់អំណាច។ មានអ្នកសង្កេតការណ៍សួរថា តើគេមានបំណងអ្វី គេបង្កើតបណ្ដាញនៅបរទេសរបៀបណា ហើយអ្នកណាជាមេខ្លោងក្នុងរឿងនេះ? ក្រុមយុវជនបក្សប្រជាជនកម្ពុជា បានផ្តើមធ្វើសកម្មភាពបញ្ចុះបញ្ចូលកៀងគរប្រជាពលរដ្ឋខ្មែរតាមសហគមន៍នៅសហរដ្ឋអាមេរិក និងកាណាដា ពីតំបន់ខាងកើតទៅខាងលិច ពីខាងជើងទៅខាងត្បូង ចាប់ពីឆ្នាំ២០១៥ ក្នុងអាណត្តិឯកអគ្គរាជទូត ជុំ ប៊ុនរ៉ុង។ សកម្មភាពបានបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេលជាង ៦ឆ្នាំហើយ។ តាមការពិនិត្យតាមដាន និងតាមព័ត៌មានពីប្រភពច្បាស់ការណ៍ អ្នកដឹកនាំបក្សប្រជាជនកម្ពុជា ដើរតាមមាគ៌ាមេដឹកនាំបក្សកុម្មុយនីស្ត ឬបក្សពលករយៀកណាម ដើម្បីបណ្ដុះ និងពង្រឹងកម្លាំងយុវជនគ្រប់ទីកន្លែងដើម្បីស្នងកេរ សម្បាច់មនោគមន៍វិជ្ជាផ្ដាច់មុខ...
សេចក្ដីរាយការណ៍ពិសេស
ភាគ២៖ តើបណ្ដាញបក្សប្រជាជនកម្ពុជាកំពុងធ្វើសកម្មភាពអ្វី ហើយមានបំណងអ្វីនៅបរទេស?
ខេមបូឌា ដេលី
-
August 27, 2021
ការតាមដានមួយបានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា ប្រើបណ្ដាញយុវជនឲ្យធ្វើសកម្មភាពរើសយកមនុស្សក្នុងសហគមន៍ខ្មែរឯបរទេសចូលជាសមាជិកបក្សកាន់អំណាច ដែលជាអតីតបក្សកុម្មុយនីស្តនៅកម្ពុជា។ អ្នកសង្កេតការណ៍មានមន្ទិលសង្ស័យថា តើពួកគេរៀបចំបណ្ដាញទាំងនេះមានបំណងអ្វី ហើយពួកគេបង្កើតបណ្ដាញនៅបរទេសដោយរបៀបណា ហើយអ្នកណាជាមេខ្លោងក្នុងរឿងនេះ? គណបក្សប្រជាជនកម្ពុជា ហៅកាត់តាមអង់គ្លេសថា CPP តាមបារាំងថា PPC បានប្រឹងប្រែងធ្វើសកម្មភាពរើសមនុស្សភាគច្រើនបំផុតជាពលរដ្ឋខ្មែរ សមាជិកតាមសហគមន៍ខ្មែរនៅបរទេសពីតំបន់អាស៊ី អូស្ត្រាលី នូវែលហ្សេឡង់ ដល់អឺរ៉ុប និងអាមេរិកខាងជើង ឲ្យចូលជាអ្នកគាំទ្រ និងសមាជិកបក្ស។ សកម្មភាពប្រមូលមនុស្សគ្រប់ទិសទីចូលបក្សប្រជាជនកម្ពុជា ផ្តើមសន្ទុះនៅឆ្នាំ២០១៥ ចេញពីគោលការណ៍បក្សដាក់ឲ្យក្រុមការងារយុវជនបក្ស ដោយប្រើពាក្យស្លោកលើបដាមានរូបមេបក្ស ហ៊ុន...
1
2
3
Page 2 of 3
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.