TAG
បណ្ដាញ CPP ក្រៅប្រទេស
ភាគបញ្ចប់៖ បណ្ដាញសាខារចនាសម្ព័ន្ធគណបក្សប្រជាជនកម្ពុជាក្នុងប្រទេសថៃ
រាជាណាចក្រថៃឡង់ដ៍ ជាអ្នកជិតខាងរបស់រាជាណាចក្រកម្ពុជា។ រាជាណាចក្រមួយនេះសម្បូរទៅដោយក្រុមការងារបម្រើបក្សប្រជាជនកម្ពុជា រៀបចំបណ្ដាញ សាខា រចនាសម្ព័ន្ធក្នុងបេសកកម្មគ្រប់គ្រង និងតាមដានសកម្មភាពពលករខ្មែរដែលគេហៅថា ក្រុមការងារកសាងពង្រឹងគណបក្ស។
ក្រុមការងារបម្រើបក្សប្រជាជនកម្ពុជានៅតាមខេត្តក្នុងរាជាណាចក្រថៃឡង់ដ៍ មានឈ្មោះខុសពីក្រុមការងារបម្រើបក្សប្រជាជនកម្ពុជានៅប្រទេសដទៃ។ គេឲ្យឈ្មោះថា ក្រុមការងារកសាង ពង្រឹងគណបក្ស (ប្រជាជនកម្ពុជា) ប្រចាំប្រទេសថៃ មិនហៅថាក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស ឬហៅថាក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសនោះទេ។
យោងតាមសេចក្តីព្រាង សេចក្តីសម្រេចស្តីអំពីការកែសម្រួលក្រុមទទួលបន្ទុកតាមតំបន់នៅប្រទេសថៃ និងលេខាធិការដ្ឋានរបស់ក្រុមការងារកសាងពង្រឹងគណបក្សប្រចាំប្រទេសថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលមាន ៤ប្រការ បក្សប្រជាជនកម្ពុជា...
ភាគ១៩៖ តើប្រទេសប្រជាធិបតេយ្យមិនផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលផ្ដាច់ការមកពីកត្តាអ្វី?
រដ្ឋាភិបាលនៃប្រទេសគោរពច្បាប់បានបណ្តោយឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាស្រេចតែចិត្ត ខណៈពលរដ្ឋខ្មែរដង្ហោយហៅរកយុត្តិធម៌ រកសិទ្ធិសេរីភាព។
ក្នុងភាគទី១៩ នេះ លោក ហាស់ សាន ពិនិត្យមើលកត្តាដែលទុកឲ្យរបបសព្វថ្ងៃរស់នៅតទៅទៀត ហើយទុកឱកាសឲ្យរដ្ឋអំណាចលោក ហ៊ុន សែន ប្រើធនធានបានពីការបំផ្លាញជាតិទៅបំភិតបំភ័យសហគមន៍ខ្មែរនៅបរទេស។
រាជរដ្ឋាភិបាលប្រទេសកម្ពុជា ដឹកនាំដោយមហាបុរស ហ៊ុន សែន បានទទួលការជួយឧបត្ថម្ភលើកទឹកចិត្តពីប្រទេសមួយចំនួនដែលថាប្រកាន់ប្រជាធិបតេយ្យ មានសេរីភាពគោរពសិទ្ធិមនុស្ស គោរពច្បាប់ ទោះជាមានការរិះគន់ ថ្កោលទោស ចោទប្រកាន់អំពីរឿងរំលោភសិទ្ធិមនុស្ស...
ភាគ១៨៖ តើការបង្កើតក្រុមការងារយុវជនបក្សប្រជាជនកម្ពុជានៅបរទេសដើម្បីបម្រើទិសដៅអ្វីខ្លះ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឹងជ្រោមជ្រែងកូនប្រុសឲ្យស្នងតំណែង ដោយប្រឹងធ្វើអ្វីៗគ្រប់បែបយ៉ាងឥតក្រែងចិត្តបុគ្គលណាឡើយ។ តទៅនេះ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ភាគទី១៨ ថាតើទំហំនៃកិច្ចប្រឹងប្រែងនោះមានរូបភាពដូចម្តេចខ្លះ?
ការតាមដាន សង្កេត សិក្សា វិភាគអំពីកិច្ចប្រឹងប្រែងដើម្បីពង្រីកពង្រឹងបក្សប្រជាជនកម្ពុជា ដោយរើសមនុស្សទាំងក្មេងទាំងចាស់បង្កើតបណ្ដាញសាខាបក្សនៅក្រៅប្រទេស អាចនឹងបម្រើឲ្យទិសដៅមួយចំនួនដែលអ្នកគាំទ្រទ្រឹស្ដីបក្សហៅថា “ព្រួញមួយបាញ់បានសត្វពីរ” ឬថាលើសពីពីរ ឬក៏ថាសត្វមួយទ្រុង ឬមួយហ្វូង។
ដោយមិននិយាយអំពីភាពស្របច្បាប់ ឬមិនស្របច្បាប់ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត...
ភាគ១៧៖ ការវាតទីឥទ្ធិពលនៃបក្សប្រជាជនកម្ពុជានិងអង្គការចាត់តាំងយុវជនក្រៅប្រទេស
មានចម្ងល់ពីមជ្ឈដ្ឋានសហគមន៍ខ្មែរនៅបរទេស ថាតើគណបក្សប្រជាជនកម្ពុជា មានចេតនាអ្វីក្នុងការបង្កើនការកសាងពង្រឹងបក្សនៅបរទេស។ ក្នុងភាគទី១៧ នេះ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍បន្តអំពីការរៀបចំចាត់តាំងសាខាបណ្ដាញបក្សក្នុងរាជាណាចក្រថៃឡង់ដ៍ និងប្រតិកម្មពីក្រសួងយុត្តិធម៌។
បេសកកម្មពង្រឹង និងពង្រីកសាខាបណ្ដាញបក្សប្រជាជនកម្ពុជានៅឯក្រៅប្រទេសយ៉ាងសកម្ម មានកន្លែងខ្លះរៀបចំប្រព្រឹត្តទៅដោយស្ងាត់ៗ មានកន្លែងខ្លះរៀបចំប្រព្រឹត្តទៅដោយចំហ នៅតែបង្កឲ្យមានចម្ងល់ មានមន្ទិលចំពោះទិសដៅ គោលបំណង និងគោលដៅនៃបេសកកម្មនេះ ក្នុងគំនិតរបស់បណ្តាសមាជិកសហគមន៍ខ្មែរនៅបរទេស។
ម្យ៉ាងទៀត អ្នកទទួលខុសត្រូវថ្នាក់លើ គឺសុទ្ធសឹងតែជានាហ្មឺន មន្ត្រី នាយទាហាន នាយប៉ូលិសជាតិក្នុងស្ថាប័នរដ្ឋខាងបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយផ្ដាច់ការផ្ដាច់មុខ...
ភាគ១៦៖ បក្សប្រជាជនកម្ពុជាខំជ្រើសរើសសមាជិកនៅបរទេស មិនថាក្មេងឬចាស់
ពីប្រទេសកម្ពុជា ទៅអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី នូវែលហ្សេឡង់ ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតាំងខ្មែរអ្នកគាំទ្រនៅឯបរទេសឲ្យធ្វើការបម្រើបក្ស។ តើពលរដ្ឋខ្មែរតាមសហគមន៍យល់យ៉ាងណាដែរ?
ក្នុងភាគទី១៦ លោក ហាស់ សាន សូមពិនិត្យមើលកិច្ចប្រឹងប្រែងរបស់គេ ថាតើដើម្បីអ្វី?
យើងបានផ្សាយជូនជ្រាបរាប់ខែមកហើយអំពីកិច្ចប្រឹងប្រែងនៃក្រុមយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលមានតំណែងមុខនាទីដឹកនាំកិច្ចការកងកម្លាំងប្រដាប់អាវុធជាច្រើនផ្នែក៖
ជានាយការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិជាមេបញ្ជាការរងកងអង្គរក្សជានាយអគ្គសេនាធិការរងកងយោធពលខេមរភូមិន្ទជាមេបញ្ជាការរងកងទ័ពជើងគោកជាសមាជិកគណៈកម្មាធិការកណ្តាល...
ភាគ១៥៖ តើគណបក្សប្រជាជនកម្ពុជាបង្កើតបណ្ដាញក្នុងរាជាណាចក្រថៃដើម្បីអ្វី?
គណបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាបក្សក្នុងប្រទេសថៃ ក្រោយពីរៀបចំបណ្ដាញចាត់តាំងនៅប្រទេសដទៃ។ តើការរៀបចំបេសកកម្មថ្មីនេះ ធ្វើដើម្បីតែគាំទ្របេក្ខភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីស្នងត្រកូល ឬដើម្បីផែនការអ្វីមួយធំជាងហ្នឹង?
ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ នេះ ជាខួបទី៤៣ មិនបានប្រារព្ធដូចសព្វដងនោះទេ ព្រោះប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងកាលៈទេសៈនេះ បើប្រារព្ធធ្វើពិធីអបអរសាទរតូចតាចពេក វាដូចជាមិនស័ក្តិសម ប្រារព្ធពិធីអបអរសាទរធំពេក វាខ្លាចឆ្លងមេរោគថ្មី អូមីក្រុង នៃជំងឺកូវីដ-១៩។ លោកថាដូច្នេះហើយបានជាលោកយកឱកាសហ្នឹងទៅជួបមេដឹកនាំយោធាភូមាវិញ។
ប៉ុន្តែសមាជិកបក្ស...
ភាគ១៤៖ បក្សល្បីខាងរំលោភសិទ្ធិមនុស្សនៅកម្ពុជាកំពុងបង្កើនសមត្ថភាពគ្រប់គ្រងពលរដ្ឋខ្មែរធ្វើការនៅថៃ
គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំអង្គការចាត់តាំងក្រុមការងារយុវជនបក្សក្នុងរាជាណាចក្រថៃឡង់ដ៍ទេចាប់ពីឆ្នាំដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមភារកិច្ចពង្រឹងបក្សឯបរទេសលើឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជាសមាជិកអាស៊ាន។
ក្នុងភាគទី១៤ លោក ហាស់ សាន ពិនិត្យមើលកិច្ចចាប់ផ្តើមរៀបរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រងពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលគេថាដើម្បីកសាង និងពង្រឹងបក្ស។
រយៈពេលប្រមាណ ១៦ឆ្នាំ គណបក្សប្រជាជនកម្ពុជា ជាអតីតបក្សប្រជាជនបដិវត្តន៍កម្ពុជា បែកឫសចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិនដឹកនាំដោយបក្សពលករយៀកណាម បានរៀបចំបណ្ដាញចាត់តាំងសាខាបក្សតាមសហគមន៍ខ្មែរឯបរទេសពីអាស៊ី ដល់អឺរ៉ុប ដល់អាមេរិកខាងជើង ប្រកបដោយជោគជ័យក្នុងកម្រិតមួយ។ តាមរយៈស្ថានទូតនៃរាជាណាចក្រកម្ពុជាប្រចាំប្រទេសនីមួយៗ មានឯកអគ្គរាជទូតតំណាងឲ្យបក្ស គេយកមុខងារ មុខតំណែងនេះ ដែលមានអភ័យឯកសិទ្ធិការទូត...
ភាគ១៣៖ គណបក្សប្រជាជនកម្ពុជាស្វែងរកសាមគ្គីភាពខ្មែរនៅបរទេសឲ្យទៅគាំទ្របក្សនេះប៉ុណ្ណោះ
ខ្មែរភាគច្រើនលើសលប់និយាយស្ទើរគ្រប់ៗគ្នាថា ចង់បាន ត្រូវស្វែងរក ឬធ្វើឲ្យមានសាមគ្គីភាព ឯកភាពជាតិរវាងខ្មែរនិងខ្មែរ។ ប៉ុន្តែគេពុំមានចិត្តបរិសុទ្ធប្រតិបត្តិតាមអត្ថន័យនៃពាក្យសាមគ្គី ដែលមានខ្លឹមសារថា ស្មោះត្រង់ទៅវិញទៅមក បម្រើប្រយោជន៍រួមនោះទេ គឺឲ្យស្មោះស្ម័គ្រទៅកាន់បក្សគេតែមួយផ្លូវគត់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំបក្សក្តាប់អំណាច ថែមទាំងហ៊ានប្រើភាសាគំរាមខ្មែរនៅបរទេសទៀតផង។
ក្រោយពីលោក ជុំ ប៊ុនរ៉ុង ទទួលការតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិកនៅខែមិថុនា ឆ្នាំ២០១៥ ហើយចូលកាន់តំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៅខែសីហា ឆ្នាំ២០១៥ ក្នុងអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា...
ភាគ១២៖ ប្រតិកម្មរបស់អ្នកគាំទ្របក្សប្រជាជនកម្ពុជាក្រៅប្រទេសជាពិសេសនៅសហរដ្ឋអាមេរិក
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមួយចំនួន មិនសប្បាយចិត្តនឹងការអំពាវនាវពីក្រុមប្រឆាំង ឲ្យដកសញ្ជាតិ ព្រោះតែគាំទ្ររដ្ឋាភិបាល និងបក្សផ្ដាច់ការដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គេនាំគ្នាប្រឆាំងលោក សម រង្ស៊ី តាមការអំពាវនាវពីលោក ហ៊ុន សែន ឲ្យសភាអាមេរិកាំងដកសញ្ជាតិ។
តើអ្នកចូលសញ្ជាតិចាំពាក្យពេចន៍ក្នុងសម្បថដូចម្តេចខ្លះ?
សហរដ្ឋអាមេរិកដែលផ្តើមពីរដ្ឋអាណានិគមចំនួន១៣ (13 colonies) រហូតផ្តុំបង្កើតបានរដ្ឋចំនួន៥០ គឺផុសចេញពីស្មារតីរើបម្រះរំដោះខ្លួនចេញឲ្យរួចផុតពីនឹមអាណានិគមគាបត្បៀតពីសំណាក់ព្រះរាជាផ្ដាច់ការ ស្វែងរកសិទ្ធិសេរីភាពរស់នៅជាពលរដ្ឋឯករាជ្យ អធិបតេយ្យ និងប្រកបដោយសេចក្តីថ្លៃថ្នូរពីឆ្នាំ១៧៧៥ ដល់ឆ្នាំ១៧៨៣។
អ្នកស្នេហាជាតិអាមេរិកាំងធ្វើបដិវត្តន៍ក្នុងឆ្នាំ១៧៧៥ ប្រកាសឯករាជ្យនៅឆ្នាំ១៧៧៦ ហើយច្បាំងនឹងអង់គ្លេសរយៈពេល...
ភាគ១១៖ រចនាសម្ព័ន្ធបក្សប្រជាជនកម្ពុជាដែលកំពុងជ្រៀតជ្រែកខ្លាំងនៅអូស្ត្រាលី
យើងបានផ្សាយកាលពីសប្តាហ៍មុនថា ប្រទេសអូស្ត្រាលី ជាប្រទេសដែលក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសមានសកម្មភាពគគ្រឹកគគ្រេងជាងប្រទេសនៅទ្វីបដទៃ ដូចជាទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ី។
យើងបានលាតត្រដាងឈ្មោះមនុស្សជាច្រើន មានចាស់ មានក្មេងដែលចូលជាសមាជិកក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស (CPP Overseas Youth Working Groups) ហើយនៅមានឈ្មោះជាច្រើនទៀត យើងទើបនឹងទទួល ដែលបានជួយជ្រោមជ្រែងក្រុមការងារយុវជនបក្សដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ប្រភពឲ្យដឹងថា ដារ៉ាវី វ៉ាញ ជាមនុស្សសំខាន់នៅប្រទេសបារាំង ដែលស្វែងរកជំនួយពីសហភាពអឺរ៉ុប ជួយដល់ប្រទេសកម្ពុជា។
នៅប្រទេសអូស្ត្រាលី...