TAG
ប៉ាគីស្ថាន-ចិន
មេដឹកនាំថ្មីប៉ាគីស្ថានសន្យាទាញភូមិសាស្ត្រទៅរកបស្ចិមប្រទេសវិញក្រោយពីមេដឹកនាំទំនោររកចិនត្រូវបានដកហូតអំណាច
លោក Imran Khan ដែលជាប់ឆ្នោតនៅឆ្នាំ២០១៨ ត្រូវបានទាញទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១០ ខែមេសា ដោយកម្លាំងសាមគ្គីគ្នារវាងក្រុមសមាជិកសភានៃគណបក្សប្រឆាំងធំ២ បូកនឹងបក្សតូចៗជាច្រើន។
មូលហេតុដែលនាំឱ្យសមាជិកសភាក្រុមប្រឆាំងរុញលោក Imran Khan ធ្លាក់ពីអាសនៈនាយករដ្ឋមន្ត្រី គឺមានកត្តាច្រើនយ៉ាងនៅពីក្រោយ។ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសធ្លាក់ក្នុងជំងឺកូវីដ គឺជាបញ្ហាចម្បងមួយរួចទៅហើយ។ វិបត្តិបំណុលបរទេស គឺជាបញ្ហាមួយទាញទម្លាក់សេដ្ឋកិច្ច ដែលនាំឲ្យអ្នកនយោបាយក្រុមប្រឆាំងប្រមូលមតិ និងកម្លាំងរួមគ្នាពិនិត្យឡើងវិញអំពីបំណុលរាប់ពាន់លានដុល្លាររបស់ចិន ដែលធ្វើឲ្យប្រទេសអាស៊ីខាងត្បូងមួយនេះនៅបន្តភាពក្រីក្រ។
ក្នុងដំណាក់កាលដែលពិភពលោកនៃក្រុមបស្ចិមប្រទេស និងប្រទេសកុម្មុយនីស្តសហការជាមួយប្រទេសផ្ដាច់ការប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយ គេកត់សម្គាល់ឃើញនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលត្រូវបានទាញទម្លាក់ពីអំណាចនេះ...
បទវិភាគ៖ មិត្តជិតស្និទ្ធម្នាក់របស់ចិនត្រូវសភាច្រានចេញពីតំណែងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានទាញទម្លាក់ចេញពីតំណែងនៅក្នុងការបោះឆ្នោតរបស់សមាជិកសភា ដែលគេហៅថាការបោះឆ្នោតដកសេចក្ដីទុកចិត្តចំពោះនាយករដ្ឋមន្ត្រី។
បណ្ដាញព័ត៌មាន BBC បានរាយការណ៍មកថា សមាជិកសភាចំនួន ១៧៤ ទល់នឹង ១៦៨ បានទម្លាក់លោក Imran Khan ពីអំណាចបានជាផ្លូវការ ដោយសំឡេងឈ្នះតែ ៦សំឡេងប៉ុណ្ណោះ។ ការបោះឆ្នោតរបស់សមាជិកសភាដែលសម្រេចបាននេះ បន្ទាប់ពីតុលាការកំពូលនៃប្រទេសនេះសម្រេចថា ចំណាត់ការរបស់លោក Khan ក្នុងការរារាំងការបោះឆ្នោតដកសេចក្ដីទុកចិត្ត គឺជាទង្វើខុសច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។...