28 C
Phnom Penh

TAG

ប្រេងសាំង

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​នៅ​ថ្ងៃទី​១០ ខែ​មេសា មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ឈាន​ចូល​សប្តាហ៍​ទី​២ ក្នុង​ខែ​មេសា នេះ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ធ្លាក់​ចុះ ១៣០០​រៀល​ក្នុង ១​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​ក៏​ធ្លាក់​ចុះ ៣០០​រៀល​ក្នុង ១​លីត្រ​ដែរ។ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​តារាង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ឡើងវិញ​សម្រាប់​ថ្ងៃទី​១០ ខែ​មេសា នេះ ដោយ​ទម្លាក់​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុង ១​លីត្រ ៨២០០​រៀល​មក​នៅ​ត្រឹម ៦៩០០​រៀល​ក្នុង ១​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​ធ្លាក់​មក​នៅ​ត្រឹម ៥២០០​រៀល​ក្នុង ១​លីត្រ។ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ រដ្ឋាភិបាល​បន្ត​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន...

ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជា​រឿង​ធម្មជាតិ រដ្ឋ​មិន​ដឹង​ដោះស្រាយ​ដូចម្តេច ថា​គ្មាន​លួច​រត់ពន្ធ

តម្លៃ​ប្រេងម៉ាស៊ូត​បន្ត​ហក់​ឡើង​ជិត ១​ម៉ឺន​រៀល (៨២០០​រៀល) ហើយ​ក្នុង ១​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​រក្សា​នៅ​ដដែល គឺ​ត្រឹម ៥៥០០​រៀល​ក្នុង ១​លីត្រ សម្រាប់​ដើម​ខែ​មេសា នេះ។ ក្រសួង​ពាណិជ្ជកម្ម ចេញ​តារាង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ឡើងវិញ​សម្រាប់​ថ្ងៃទី​៧ ខែ​មេសា នេះ ដោយ​ដំឡើង​តម្លៃ​ប្រេងម៉ាស៊ូត ១០០​រៀល​បន្ថែម​ទៀត ដែល​ស្មើ​នឹង ៨២០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​ត្រូវ​រក្សា​តម្លៃ ៥៥០០​រៀល​ក្នុង​មួយ​លីត្រ​ដដែល។ ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ផ្អែក​តាម​សភាពការណ៍ និង​ថ្លៃ​ប្រេងឥន្ធនៈ​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​អន្តរជាតិ ប្រទេស​កម្ពុជា​សម្រេច​ទម្លាក់​ពន្ធគយ​មក​សូន្យ​ដុល្លារ...

ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​ចម្បាំង​នឹង​ថៃ និង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញ​សេដ្ឋកិច្ច បាន​និយាយ​ជា​ហូរហែ​មក​ថា គ្រា​ណា​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ អ្វីៗ​ផ្សេង​ទៀត​ក៏​នឹង​ឡើង​ថ្លៃ​តាម​គ្នា​ដែរ។ បន្ទុក​ធ្ងន់​បំផុត​ធ្លាក់​លើ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការ​នាំចូល​ប្រេង​ពី​បរទេស ជាពិសេស​ពឹង​លើ​ប្រភព​តិច។ ប្រទេស​កម្ពុជា មុន​ពេល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ ពឹងផ្អែក​ការ​នាំចូល​ប្រេង​ឆេះ មាន​សាំង ម៉ាស៊ូត ជាដើម ប្រមាណ​ជាង ២៩%។ ក្រៅពី​នេះ នាំចូល​ពី​ប្រទេស​យៀកណាម ដែល​នាំចូល​ពី​ប្រទេស​ចិន។ ប្រទេស​យៀកណាម ត្រូវ​នាំចូល​ប្រេងសាំង​យន្តហោះ​ពី​ប្រទេស​ថៃឡង់ដ៍។ ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​អ៊ីរ៉ង់ បិទ​ច្រក​សមុទ្រ​ហ័រមូស​នៃ​សមុទ្រ​ពែក្ស ប្រទេស​ថៃឡង់ដ៍ ផ្អាក​លក់​ប្រេង​ឲ្យ​ប្រទេស​យៀកណាម ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​យៀកណាម កាត់បន្ថយ​ជើងយន្តហោះ​ទៅ​ប្រទេស​នានា។...

តម្លៃ​ប្រេងម៉ាស៊ូត​ឡើង​ដល់ ៧១០០​រៀល​ក្នុង​១​លីត្រ ខណៈ​ហ្គាស៍​ឡើង​ដល់ ៣២០០​រៀល​ចាប់​ពី​ថ្ងៃទី​២៦ មីនា

ក្រសួង​ពាណិជ្ជកម្ម ចេញ​តារាង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ឡើងវិញ​នៅ​ថ្ងៃទី​២៦ ខែ​មីនា នេះ ដោយ​ដំឡើង​តម្លៃ​ប្រេងម៉ាស៊ូត ៤០០​រៀល ដែល​ស្មើ​នឹង ៧១០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​ក៏​ត្រូវ​បាន​ដំឡើង ៥០​រៀល​ដែរ ដែល​ស្មើ​នឹង ៥៤៥០​រៀល​ក្នុង​មួយ​លីត្រ។ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​យប់​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ រាជរដ្ឋាភិបាល​បន្ត​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៦,៥​សេន​ដុល្លារ​ក្នុង ១​លីត្រ ក្នុង​បំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ។ ប្រភព​ដដែល អះអាង​ថា...

អ្នក​ឃ្លាំមើល៖ សូគីម៉ិច​ផ្អាក​នាំចូល​ហ្គាស៍ ខណៈ​វៀតណាម​និង​ចិន​បញ្ឈប់​ការ​ផ្គត់ផ្គង់​ប្រេង​ដល់​កម្ពុជា នាំ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ត្អូញត្អែរ​ថា ការ​ប្រកាស​ឈប់​នាំចូល​ហ្គាស៍​របស់​ក្រុមហ៊ុន​សូគីម៉ិច ស្រប​ពេល​ដែល​ចិន និង​វៀតណាម បញ្ឈប់​ការ​នាំចេញ​ប្រេង​មក​ឲ្យ​ប្រទេស​កម្ពុជា​ដែរ​នោះ វា​នឹង​ប៉ះពាល់​មិន​ត្រឹម​អ្នក​ប្រើប្រាស់​យានយន្ត​ទេ តែ​ក៏​នឹង​រាលដាល​ដល់​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ និង​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​ទាំងមូល។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា មក​ទល់​ពេលនេះ ក្រៅពី​ចិន និង​វៀតណាម បញ្ឈប់​ការ​នាំចេញ​ប្រេង​មក​ឲ្យ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​សូគីម៉ិច ក៏បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ហ្គាស៍​ចូល​មក​កម្ពុជា ផង​ដែរ។ ដោយសារតែ​បែប​នេះ ចាប់ពី​ថ្ងៃទី​២៣...

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ភ័យ​បារម្ភ​ពី​ការ​ខ្វះ​ប្រេងឥន្ធនៈ និង​ឧស្ម័ន LPG (ហ្គាស៍) ប្រើ​ប្រចាំ​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល អំពាវនាវ​ទៅ​កាន់​ពលរដ្ឋ​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ​ពី​ការ​ខ្វះ​ប្រេងឥន្ធនៈ និង​ឧស្ម័ន LPG ឬ​ហ្គាស៍​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្រោយពី​ក្រុមហ៊ុន​សូគីម៉ិច ប្រកាស​ផ្អាក​នាំចូល​ឧស្ម័ន LPG ចាប់ពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦។ ក្នុង​វីដេអូ​ឃ្លីប​ជាង ៨​នាទី បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ថា បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន...

ប្រេងសាំង​នៅ​កម្ពុជា​ធ្លាក់​ថ្លៃ ១០០​រៀល ខណៈ​រដ្ឋ​ទម្លាក់​ពន្ធគយ​មក​នៅ​ត្រឹម​សូន្យ​ភាគរយ

ក្រសួង​ពាណិជ្ជកម្ម កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ឡើងវិញ​តាម​កាលកំណត់​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​នេះ ដោយ​ទម្លាក់​តម្លៃ​ប្រេងសាំង​ធម្មតា​មក​ត្រឹម​តម្លៃ ៥៤០០​រៀល​ក្នុង ១​លីត្រ ប៉ុន្តែ​ប្រេងម៉ាស៊ូត​ត្រូវ​ដំឡើង ១៥០​រៀល​បន្ថែម​ទៀត​ក្នុង ១​លីត្រ គឺ​ត្រូវ​កំណត់​តម្លៃ ៦៧០០​រៀល។ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ រាជរដ្ឋាភិបាល​បន្ត​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៦,៥​សេន​ដុល្លារ​ក្នុង ១​លីត្រ ក្នុង​បំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ។ ប្រភព​ដដែល អះអាង​ថា រាជរដ្ឋាភិបាល​ក៏បាន​បញ្ចុះ...

កម្ពុជា​បង្កើន​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បំពេញ​ការ​ខ្វះខាត

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ពី​ការ​បង្កើន​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី បន្ថែម​ទៀត ដើម្បី​បំពេញ​ការ​ខ្វះខាត​ក្នុង​ស្រុក​ដែល​អាច​កើតមាន ខណៈ​សង្គ្រាម​អាមេរិក-អ៊ីស្រាអែល លើ​អ៊ីរ៉ង់ កំពុង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ជា​សកល។ ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​រ៉យទ័រ (Reuters) បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា រយៈពេល ១៨​ថ្ងៃ​ដំបូង​នៃ​ខែ​មីនា ឆ្នាំ​២០២៦ នេះ ការ​នាំចូល​ប្រេង​ពី​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី បាន​កើន​ឡើង...

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​យក​ពន្ធ​ប្រេងឥន្ធនៈ​បណ្ដោះអាសន្ន​ដើម្បី​ជួយ​ជីវភាព​ពលរដ្ឋ

គណបក្ស​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​យក​ពន្ធ​នាំចូល​ក្នុង​អន្តរកាល​លើ​តម្លៃ​ប្រេងឥន្ធនៈ ដើម្បី​ដោះស្រាយ​បន្ទុក​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយសារ​ប្រេង​ឡើង​ថ្លៃ​ក្នុង​ពេលនេះ។ គណបក្ស​ជំនាន់​ថ្មី បាន​ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ ខែ​មីនា នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​តម្លៃ​ប្រេងឥន្ធនៈ និង​ទប់ស្កាត់​ការ​លួចលាក់​ដំឡើង​ថ្លៃ​ឱ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត ក៏​គួរ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ថាមពល​ជំនួស ដូចជា ថាមពល​អគ្គិសនី ការ​ប្រើប្រាស់​ថាមពល​សូឡា ជាដើម។ ប្រភព​ដដែល​អះអាង​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កម្ពុជា​បាន​ជួបប្រទះ​បញ្ហា​ខ្វះខាត​ប្រេងឥន្ធនៈ និង​មាន​ការ​ឡើង​ថ្លៃ​ប្រេង​ជាបន្តបន្ទាប់ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ កសិករ កម្មករ និង​អាជីវករ ដែល​បញ្ហា​ទាំងនេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច...

តម្លៃ​ប្រេង​នៅ​កម្ពុជា​បន្ត​ឡើង​ថ្លៃ ខណៈ​រដ្ឋ​អះអាង​ថា​បាន​កាត់បន្ថយ​ពន្ធអាករ​ប្រមាណ ៤,១​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ថ្ងៃ

រយៈពេល ១៧​ថ្ងៃ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​បន្ត​ហក់​ឡើង​ឥត​ឈប់ ក្នុង​នោះ​បើ​ប្រៀបធៀប​តម្លៃ​ប្រេងឥន្ធនៈ​កាលពី​ថ្ងៃទី​១ ខែ​មីនា និង​ថ្ងៃទី​១៧ ខែ​មីនា នេះ បាន​កើន​ឡើង​ជិត ២០០០​រៀល (១៦៥០​រៀល) ក្នុង ១​លីត្រ​សម្រាប់​ប្រេងសាំង ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុង ១​លីត្រ ក៏បាន​កើន​ឡើង​ជិត ៣០០០​រៀល (២៧០០​រៀល) ដែរ។ ក្រសួង​ពាណិជ្ជកម្ម ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​កាលពី​យប់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា ចាប់ពី​ថ្ងៃទី​១៧...

Latest news

© 2021, ដេលី. All rights reserved.