35.9 C
Phnom Penh

TAG

ប្រេងសាំង

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រេង​ឡើង​ថ្លៃ

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ និង​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​លើ​លក្ខខណ្ឌ​សមស្រប និង​អាច​ទៅ​រួច​មួយ​ចំនួន ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រេង​ឡើង​ថ្លៃ​ដែល​កំពុង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ និង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា នា​ពេលនេះ។ លោក សុន ឆ័យ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មីនា នេះ​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា រដ្ឋាភិបាល​ត្រូវតែ​កាត់បន្ថយ​ពន្ធ​នាំចូល និង​អាករ​ពិសេស​នៅ​ពេលនេះ គឺ​ការ​កាត់បន្ថយ​ភាគរយ​នៃ​ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) ឬ​ពន្ធ​នាំចូល​លើ​ប្រេងឥន្ធនៈ ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​លក់​រាយ​នៅ​តាម​ស្ថានីយ​ធ្លាក់​ចុះ​ភ្លាមៗ។ ជាង​នេះ​ទៀត ក៏​ត្រូវការ​លុបបំបាត់​កម្រៃ​សេវា​រដ្ឋបាល​មិន​ចាំបាច់​ផ្សេងៗ​ទៀត​ដែរ ដូចជា...

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ព្រមាន​ស្ថានីយ​ប្រេងឥន្ធនៈ​ដែល​មិន​បញ្ចេញ​ប្រេង​លក់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់

ក្រសួង​ពាណិជ្ជកម្ម ចាប់ផ្តើម​ស៊ើបអង្កេត​ស្ថានីយ​ប្រេងឥន្ធនៈ ២០០០​ស្ថានីយ ក្នុង​ចំណោម ៦៣០០​ស្ថានីយ​ដែល​បាន​បិទ​ទ្វារ​បណ្ដោះអាសន្ន​មិន​លក់​ប្រេង​ឱ្យ​ពលរដ្ឋ ក្រោម​ហេតុផល​អស់​ប្រេង​ពី​ស្តុក ដោយ​ព្រមាន​ថា​នឹង​ដក​អាជ្ញាបណ្ណ​ម្ចាស់​ស្ថានីយ ដេប៉ូ និង​អនុស្ថានីយ​លក់​រាយ​ប្រេងឥន្ធនៈ​ទាំងនោះ បើ​រក​ឃើញ​ថា​ពួកគេ​រក្សា​ប្រេង​ទុក​លក់​នៅ​ពេល​ប្រេង​ឡើង​ថ្លៃ។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើង​ក្នុង​សិក្ខាសាលា​ស្តីអំពី «ការ​ពង្រឹង​ភាព​អត់ធន់​ជាតិ និង​កាលានុវត្តភាព​នៃ​យុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​កម្ពុជា» នៅ​ថ្ងៃទី​១២ ខែ​មីនា...

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី រិះគន់​ថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដែល​បន្ត​ហក់​ឡើង​ខ្ពស់​ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​នា​ពេលនេះ គឺជា​ភាព​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មីនា នេះ​ថា តម្លៃ​សាំង​នៅ​កម្ពុជា​សម្រាប់​ថ្ងៃទី​១១ មីនា នេះ បន្ត​ឡើង​ថ្លៃ​បន្ថែម​ទៀត ដែល​តម្លៃ​នេះ​គឺជា​ការ​ហក់​ឡើង​ដ៏​ឆាប់​រហ័ស។ ប្រភព​ខាងលើ​ត្អូញត្អែរ​ថា ទន្ទឹម​នឹង​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងសាំង​ដូច​ផ្លេកបន្ទោរ​ក្នុង​ពេលនេះ បើ​ក្រឡេក​មើល​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​វិញ គឺ​យឺត​ជាង​ដំណើរ​សត្វ​អណ្ដើក​ទៅ​ទៀត ព្រោះ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ត្រូវ​រង់ចាំ​ការ​ចរចា​ពេញ​មួយ​ឆ្នាំ ទម្រាំ​តែ​ត្រូវ​បាន​ដំឡើង​បន្តិចបន្តួច ដែល​ជួនកាល​មិន​ទាំង​អាច​ទប់ទល់​នឹង​តម្លៃ​ទំនិញ​ដែល​កើន​ឡើង​ខ្ពស់​លើ​ទីផ្សារ​បាន​ផង​នោះ។ លោក​បន្ត​ថា...

អ្នកវិភាគ​ស្នើ​ទម្លាក់​តម្លៃ​ប្រេង​នៅ​កម្ពុជា​ឱ្យ​សមាមាត្រ​នឹង​តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​ដែល​កំពុង​ធ្លាក់​ចុះ

អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ ស្នើ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម ពិចារណា​លើ​ការ​កំណត់​តម្លៃ​ប្រេង​របស់​កម្ពុជា ឡើងវិញ នៅ​ថ្ងៃទី​១១ ខែ​មីនា នេះ ដើម្បី​ឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា សមាមាត្រ​នឹង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក​ដែល​កំពុង​ធ្លាក់​យ៉ាង​គំហុក​នា​ពេលនេះ។ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម បណ្ឌិត ជ័យ តិច បាន​លើកឡើង​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា ប្រេងសាំង​លើ​ពិភពលោក​បាន​ធ្លាក់​តម្លៃ​យ៉ាង​គំហុក គឺ​ពី ១១៩​ដុល្លារ​មក​នៅ​ក្រោម ៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ស្មើ​នឹង ១៥៩​លីត្រ កាលពី​ថ្ងៃទី​៩ ខែ​មីនា...

យន្តការ​កំណត់​តម្លៃ​ប្រេង​នៅ​កម្ពុជា​ជា​ការ​បើក​ឱកាស​មាស​ឱ្យ​ក្រុម​បក្ខពួក​និយម ប៉ុន្តែ​ដាក់​បន្ទុក​លើ​ពលរដ្ឋ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ចាត់ទុក​យន្តការ​កំណត់​តម្លៃ​ប្រេង​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា ថា​ជា​ការ​ដាក់​បន្ទុក​លើ​ជីវភាព​របស់​ពលរដ្ឋ និង​ជា​ការ​បើក​ឱកាស​ឱ្យ​មាន​បក្ខពួក​និយម​កេង​ចំណេញ​លើ​ទីផ្សារ​សេរី ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​បញ្ហា​ប្រឈម​នា​ពេលនេះ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ មីនា នេះ​ថា វិធានការ​ផ្លាស់ប្ដូរ​យន្តការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ត្រឹម​រយៈពេល​បី​ថ្ងៃ​ម្តង​របស់​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​បោះបង់​ចោល​តួនាទី​ស្នូល​របស់​រដ្ឋ​ក្នុង​ការ​ការពារ​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ ដោយ​រុញច្រាន​ពួកគេ​ឱ្យ​ទៅ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​ភាព​មិន​ច្បាស់លាស់​នៃ​ទីផ្សារ​សេរី​ដែល​គ្មាន​របាំង​ការពារ។ លោក​ថា វិធានការ​នេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​អំពី​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​អតិផរណា​តាំងពី​មុន​ពេល​មាន​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​មក​ម្ល៉េះ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​ប្រទេស​ជិតខាង ដោយសារតែ​រដ្ឋាភិបាល​នៅតែ​បន្ត​ក្រាញ​ននៀល​ពឹងផ្អែក​លើ​ការ​ប្រមូល​ពន្ធដារ​ខ្ពស់​ពី​ប្រេងឥន្ធនៈ ដើម្បី​បំពេញ​ថវិកា​ជាតិ ជាជាង​ការ​ស្វែងរក​ចំណូល​ពី​ប្រភព​ផ្សេង ឬ​ការ​កាត់បន្ថយ​ចំណាយ​រដ្ឋបាល​ដែល​មិន​ចាំបាច់។ លោក សេង វណ្ណលី...

អ្នក​ឃ្លាំមើល​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​បង្កើត​ឃ្លាំង​ស្តុក​ថាមពល​ផ្ទាល់ខ្លួន ដើម្បី​ធានា​សន្តិសុខ​ថាមពល

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ក្នុង​ពេល​ដែល​ភាព​ផុយ​ស្រួយ​នៃ​សន្តិសុខ​ថាមពល​រដ្ឋ​របស់​កម្ពុជា កំពុង​ប្រឈម​ជុំវិញ​សង្គ្រាម​ដែល​បាន​ផ្ទុះ​ឡើង​នៅ​មជ្ឈិមបូព៌ា​នា​ពេលនេះ។ លោក សេង វណ្ណលី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២ ខែ​មីនា នេះ​ថា ដើម្បី​រក្សា​តម្លៃ​ថាមពល​ឱ្យ​ស្ថិតនៅ​តម្លៃ​សមរម្យ រដ្ឋាភិបាល​គួរ​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​មួយ​ចំនួន រួម​មាន ក្រសួង​រ៉ែ និង​ថាមពល គួរតែ​លុបចោល​នីតិវិធី​ស្មុគស្មាញ និង​ពន្ធ ដែល​រារាំង​ដល់​ការ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ឱ្យ​ទីផ្សារ​អគ្គិសនី​កាន់តែ​មាន​ភាព​បត់បែន។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​គួរតែ​បង្កើត​ឃ្លាំង​ស្តុក​ប្រេង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ជាជាង​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ឯកជន​តែ​ម្យ៉ាង...

អ្នក​ឃ្លាំមើល​ព្រមាន​ពី​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ថាមពល​របស់​កម្ពុជា ខណៈ​ច្រក​សមុទ្រ​ហ័រមូស​ត្រូវ​បាន​បិទ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ព្រមាន​ថា ការ​បិទ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ជុំវិញ​ការ​វាយប្រហារ​ផ្នែក​នុយក្លេអ៊ែរ និង​យោធា​របស់​អ៊ីរ៉ង់ ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នា​ពេលនេះ នឹង​ធ្វើ​ឱ្យ​សន្តិសុខ​ថាមពល​របស់​កម្ពុជា​មាន​ភាព​ផុយ​ស្រួយ​កាន់តែ​ខ្លាំង។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មីនា នេះ​ថា សម្រាប់​កម្ពុជា​ដែល​នាំចូល​ប្រេង​ពី​ប្រទេស​សិង្ហបុរី វៀតណាម និង​ឥណ្ឌូនេស៊ី បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ការ​ដឹកជញ្ជូន មុន​ពេល​ប្រេងឥន្ធនៈ​បាន​មក​ដល់​កម្ពុជា​ទៅ​ទៀត។ លោក​ថា ទោះបី​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+ បាន​សម្រេច​បង្កើន​ផលិតកម្ម​ប្រេង​បន្ថែម​ក្នុង​ខែ​មេសា...

ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT ប្រកាស​ត្រៀម​បិទ​ប្រតិបត្តិការ​នៅ​កម្ពុជា​ដែល​ខ្លួន​ចាត់ទុក​ជា​ផ្ទះ​ទី​ពីរ

ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​ថៃ PTT (OR) ព្រមាន​បិទ​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយសារ​ពលរដ្ឋ​ខ្មែរ​ឈប់​គាំទ្រ ខណៈ​ការ​លក់​ចេះតែ​បន្ត​ធ្លាក់​ចុះ ស្រប​ពេល​ដែល​សាខា​ស្ថានីយ​ចែកចាយ​នៅ​កម្ពុជា មួយ​ចំនួន ក៏បាន​ផ្តាច់​កុងត្រា​ជាមួយ​ក្រុមហ៊ុន។ កាសែត The Nation របស់​ថៃ រាយការណ៍​នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា ការ​លក់​ប្រេង​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ពី ៥០% ទៅ​ដល់ ៦០% ខណៈ​ដែល​ចំនួន​ស្ថានីយ​ប្រេងឥន្ធនៈ​ដែល​មាន​ចំនួន​ប្រមាណ​ជា ២០០​កន្លែង...

នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ប្រកាស​ផែនការ​ទម្លាក់​ថ្លៃ​សាំង ប្រេងឥន្ធនៈ ថ្លៃ​ភ្លើង​អគ្គិសនី

រដ្ឋាភិបាល​ថ្មី​នៃ​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ដោយ​មើល​ឃើញ​អំពី​ជីវភាព​របស់​ប្រជាជន​ថៃ រង​ការ​លំបាក​ដោយសារ​សេដ្ឋកិច្ច រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូវីដ​រយៈពេល ៣​ឆ្នាំ រដ្ឋាភិបាល​មាន​ផែនការ​នឹង​ធ្វើ​ការ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​នូវ​ការ​ទម្លាក់​ថ្លៃ​សាំង ថ្លៃ​ប្រេងឥន្ធនៈ​ផ្សេងៗ ហើយ​ថ្លៃ​ភ្លើង​អគ្គិសនី គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន។ កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​មក​ថា រដ្ឋាភិបាល​ថ្មី​របស់​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​លោក ស្រេតថា ថាវិស៊ីន កំពុងតែ​សិក្សា​ជាទូទៅ​ទៅ​លើ​តម្លៃ​ថាមពល​ទាំងអស់​ដែល​មាន​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​ថៃ។ តាម​ប្រភព​ដដែល​នេះ តម្លៃ​ប្រេងសាំង និង​តម្លៃ​ភ្លើង​អគ្គិសនី រួម​ទាំង​តម្លៃ​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​រថភ្លើង ក៏​អាច​ទម្លាក់​ផង​ដែរ ហើយ​មុខទំនិញ​ទាំងអស់​នេះ​អាច​ត្រូវ​កាត់បន្ថយ​ជិត​ប្រាំ​បាត។ ចំពោះ​ប្រេងម៉ាស៊ូត ដែល​កសិករ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម នឹង​កំណត់​មក​ត្រឹម​ជាង...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជា​ផែនការ​ប្រមូល​លុយ​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ត្អូញត្អែរ​ថា បោះឆ្នោត​រួច​ភ្លាម តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ភ្លែត ដែល​នេះ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ប្រមូល​លុយ​ត្រឡប់​មក​វិញ​ដែល​ពួកគេ​បាន​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត និង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ដែល​មិន​យក​លុយ​ពី​កីឡាករ​បរទេស​នៅ​មុន​ការ​បោះឆ្នោត​នោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ សីហា នេះ​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក មុន​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺ​នៅ​ឋិតឋេរ​ដដែល មិន​ឡើង​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ចម្លែក​អី​តែ​ស្រុក​ខ្មែរ អី​ក៏​ចៃដន្យ​ម្ល៉េះ មុន​បោះឆ្នោត​មិន​ឡើង​ថ្លៃ​ទេ តែ​គ្រាន់តែ​បោះឆ្នោត​រួច​ភ្លាម​ស្រាប់តែ​ឡើង​ថ្លៃ​ភ្លែត​តែម្តង។ លោក...

Latest news

© 2021, ដេលី. All rights reserved.