26.6 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

មេ​បក្ស​ជំនាន់​ថ្មី​ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សាសនា និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​គំរាមកំហែង​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​ជា​ការ​រំលោភ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​កំរោល។ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១ មេសា នេះ​ថា លោក​មាន​ការ​ឈឺចាប់ និង​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ករណី​ដែល​មន្ទីរ​ធម្មការ និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ដែល​ជា​សកម្មជន​សង្ឃ​ខេត្ត​បាត់ដំបង ដ៏​សកម្ម ទាំង​រាល់​រឿង​កិច្ចការងារ​សង្គម​ជាតិ និង​បញ្ហា​ព្រំដែន។ មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ...

លោក មាជ សុវណ្ណារ៉ា ស្នើ​ក្រសួង​មហាផ្ទៃ​ពិចារណា​ដាក់​និស្សិត​បញ្ញវន្ត​ចូល​បម្រើ​កិច្ចការ​សង្គម​ជំនួស​ការ​ដាក់​ក្មេង​ទំនើង

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ ពិចារណា​ដាក់​បញ្ចូល​និស្សិត​បញ្ញវន្ត​ដែល​ទទួល​បាន​ការ​អប់រំ​ត្រឹមត្រូវ ចូល​បម្រើ​កិច្ចការ​សង្គម​នៅ​តាម​មូលដ្ឋាន ជំនួស​ឱ្យ​ការ​ដាក់​ក្មេង​ទំនើង ពីព្រោះ​ពួកគេ​មិន​អាច​ក្លាយ​ជា​មនុស្ស​ដែល​អាច​ធានា​នូវ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បាន​ទេ។ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មីនា នេះ​ថា អត្តចរិត​របស់​ក្មេង​ទំនើង​បាន​បង្ហាញ​ពី​លក្ខណៈ​មនុស្ស​កាច​សាហាវ ហើយ​ភាព​កាច​សាហាវ​នេះ​មិន​ត្រឹមតែ​ប្រព្រឹត្ត​ទៅ​លើ​មិត្តភក្ដិ ឬ​មនុស្ស​ទូទៅ​ក្នុង​សង្គម​ទេ សូម្បី​សាច់ញាតិ និង​ឪពុក​ម្តាយ​របស់​ពួកគេ ក៏​ទទួល​រង​នូវ​ទង្វើ​កាច​សាហាវ​របស់​ពួកគេ​ធ្ងន់ធ្ងរ​ដែរ។ លោក​បន្ត​ថា...

ក្រៅពី​ស្នើសុំ​ស៊ុយអែត និង​អាមេរិក​ឈប់​លក់​សព្វាវុធ​ឱ្យ​ទៅ​ថៃ បក្ស​ជំនាន់​ថ្មី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពង្រឹង​វិស័យ​ការពារ​ជាតិ

ប្រធាន​បក្ស​ជំនាន់​ថ្មី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ពី​ការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​រឹងមាំ និង​ឆាប់​រហ័ស​បំផុត នៅ​ពេល​ដែល​ប្រទេស​ផលិត​អាវុធ ដូចជា​ប្រទេស​ស៊ុយអែត ជាដើម នៅតែ​បន្ត​លក់​សព្វាវុធ​ឱ្យ​ប្រទេស​ថៃ យក​មក​ប្រើប្រាស់​ដើម្បី​ឈ្លានពាន​កម្ពុជា​ទៀត​នោះ។ គួរ​បញ្ជាក់​ថា ប្រទេស​ណា​ក៏ដោយ គេ​ចំណាយ​ថវិកា​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​គេ​ជា​អាទិភាព។ រីឯ​ប្រទេស​ផលិត​អាវុធ​យុទ្ធភណ្ឌ​ធ្វើ​សង្គ្រាម ក៏​មិនមែន​ផលិត​ដាក់​តាំង​ទុក​មើល​ដែរ គឺ​គេ​ធ្វើ​លក់ បើ​ប្រទេស​ណា​ចង់បាន គេ​លក់​ឲ្យ ដោយ​ពិចារណា​លើ​ទំនាក់ទំនង​គ្នា តើ​ជា​មិត្ត ជា​សម្ពន្ធមិត្ត ជា​ដៃគូ​យុទ្ធសាស្ត្រ ឬ​ជា​ប្រទេស​អ្នក​ទិញ​ធម្មតា ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ផ្សេងៗ។ ប្រទេស​ស៊ុយអែត ដែល​ផលិត​យន្តហោះ​ចម្បាំង​ធុន​ស្រាល Gripen...

មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ស្នើ​បង្ហាញ​ភស្តុតាង​ពី​ផ្កាយរណប

ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​សញ្ជាតិ​ខ្មែរ-អាមេរិកាំង មួយ​រូប ស្នើសុំ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បង្ហាញ​ភស្តុតាង​ពី​ការ​ប្រើ​យន្តហោះ F-16 ពី​សំណាក់​កងទ័ព​ថៃ ទម្លាក់​គ្រាប់បែក​ចូល​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ​ដោយ​បំពាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ តាមរយៈ​ផ្កាយរណប​សហរដ្ឋ​អាមេរិក។ លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី នៅ​ថ្ងៃទី​១៦ ធ្នូ នេះ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​បំណង​ឱ្យ​សហរដ្ឋ​អាមេរិក ជួយ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​កងទ័ព​ថៃ...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​បរទេស​ឈ្លានពាន​ក្នុង​នាម​ឈាមជ័រ​ខ្មែរ​តែ​មួយ

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គាំទ្រ​រដ្ឋាភិបាល និង​កងទ័ព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បរទេស​ឈ្លានពាន​តាម​គ្រប់​ទម្រង់ និង​លទ្ធភាព​ដែល​មាន ព្រោះ​គ្មាន​មិត្ត​ណា​ល្អ​ជាង​ជន​រួម​ជាតិ​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​នោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា សន្តិភាព​អាច​មាន​ទៅ​បាន គឺ​សម្រាប់​ប្រទេស​ខ្លាំង​តែប៉ុណ្ណោះ ពីព្រោះ​ប្រទេស​ទន់ខ្សោយ​គ្មាន​តម្លៃ​សម្រាប់​សណ្ដាប់ធ្នាប់​របស់​ពិភពលោក​ទេ​សព្វថ្ងៃ​នេះ។ ជាក់ស្តែង ប្រទេស​ដែល​លក់​យន្តហោះ​ចម្បាំង និង​អាវុធយុទ្ធភណ្ឌ​ឱ្យ​ប្រទេស​ថៃ មិន​ហ៊ាន​ចេញ​មុខ​អន្តរាគមន៍​ទេ ព្រោះ​ទ្រឹស្ដី​សេដ្ឋកិច្ច អតិថិជន​គឺជា​ស្ដេច ខណៈ​ថៃ គឺជា​អតិថិជន​ដែល​មាន​លុយ ប៉ុន្តែ​ពេល​ខ្លះ​អ្នកលក់​អាវុធ​ឱ្យ​ថៃ...

អ្នក​ឃ្លាំមើល​ថា កម្ពុជា​ចាញ់​ប្រៀប​ថៃ ទាំង​ក្នុង​កិច្ចប្រជុំ GBC និង​កិច្ចប្រជុំ JBC

អ្នក​ឃ្លាំមើល​លើកឡើង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា-ថៃ គឺជា​លទ្ធផល​ដែល​កម្ពុជា ចាញ់​ប្រៀប​ថៃ ព្រោះ​កម្ពុជា​បាន​ទទួលយក​សំណើ​ថៃ ដែល​ប្រាសចាក​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ (JBC) ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ​មាន​ចំណុច​ខ្វះខាត​ជាច្រើន​សម្រាប់​កម្ពុជា...

ឯកអគ្គរដ្ឋទូត​ចិន៖ ទំនាក់ទំនង​ចិន-កម្ពុជា​បាន​វិវឌ្ឍ​ទៅ​ជា​សហគមន៍​វាសនា​រួម​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី

ឯកអគ្គរដ្ឋទូតចិន ថា ទំនាក់ទំនងចិន-កម្ពុជា បានវិវឌ្ឍនទៅជាសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា លើកឡើង​ថា ទំនាក់ទំនង​ចិន-កម្ពុជា បាន​វិវឌ្ឍ​ទៅ​ជា​សហគមន៍​វាសនា​រួម​រវាង​ចិន-កម្ពុជា​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី ហើយ​ក៏​ជា​និមិត្តរូប​នៃ​ទំនុកចិត្ត និង​សាមគ្គីភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ។ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនពីន (WANG Wenbin) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា ទំនាក់ទំនង​រវាង​ចិន-កម្ពុជា បាន​បើក​នូវ​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​កាន់តែ​ទូលំទូលាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ លោក វ៉ាង វិនពីន លើកឡើង​ថា...

លោក មាជ សុវណ្ណារ៉ា៖ អំឡុង​ឆ្នាំ​១៩៨០ កងទ័ព​ថៃ ដុត​បំផ្លាញ​ផ្ទះសម្បែង​ជនភៀសសឹក​ខ្មែរ​នៅ​ជំរំ​ណងចាន់​យ៉ាង​ឃោរឃៅ

អតីត​ជនភៀសខ្លួន​នៅ​ជំរំ​ណងចាន់ និង​ជា​ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រូប អះអាង​ថា កងទ័ព​ថៃ បាន​វាយប្រហារ និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​ជនភៀសសឹក​ខ្មែរ​នៅ​ជំរំ​ណងចាន់ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ យ៉ាង​សាហាវ​ឃោរឃៅ​បំផុត ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ។ លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​១៩៨០ កម្លាំង​ថ្មើរជើង​កងទ័ព​ថៃ ប្រដាប់​ដោយ​កាំភ្លើង​ធំ រួម​ទាំង​យន្តហោះ បាន​វាយប្រហារ​លើ​ជំរំ​ណងចាន់ និង​បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនភៀសសឹក​រាប់​ពាន់​នាក់​ហិនហោច​គ្មាន​សេសសល់។ លោក​បន្ត​ថា លោក...

លោក មាជ សុវណ្ណារ៉ា៖ តុលាការ​ថៃ​លើកលែង​ទោស​ឱ្យ​លោក ថាក់ស៊ីន គឺ​មាន​បំណង​ប្រមូល​កម្លាំង​ប្រឆាំង​កម្ពុជា

មេដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ទម្លាក់​បទ​ចោទ​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ បង្ហាញ​ឱ្យ​ឃើញ​ពី​បំណង​របស់​ថៃ ក្នុង​ការ​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ប្រឆាំង​នឹង​កម្ពុជា។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ដើម្បី​ផល​ប្រយោជន៍​ជាតិ មេដឹកនាំ​ថៃ បាន​ទុក​បញ្ហា​ទំនាស់​បែកបាក់​ផ្ទៃក្នុង​របស់​ពួកគេ​មួយ​ឡែក​សិន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ប្រឆាំង​នឹង​កម្ពុជា ជុំវិញ​ជម្លោះ​ព្រំដែន​នា​ពេលនេះ។ លោក​បន្ត​ថា តុលាការ​ធម្មនុញ្ញ​ថៃ...

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើការ​ក្នុង​ប្រទេស​ថៃ រង​នូវ​ការ​រើសអើង​ពី​ពលរដ្ឋ​ថៃ ក្រោយពី​ផ្ទុះ​បញ្ហា​ព្រំដែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ បាន​រង​នូវ​ការ​រើសអើង​ពី​ពលរដ្ឋ​ថៃ ក្រោយពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ប្រឈមមុខ​ដាក់​គ្នា​លើ​បញ្ហា​ព្រំដែន។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​០៩ មិថុនា ថា ក្រោយ​ផ្ទុះ​ជម្លោះ​នៅ​តាម​តំបន់​ព្រំដែន ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ជនជាតិ​ថៃ មាក់ងាយ និង​រើសអើង ដោយ​ចោទប្រកាន់​ថា​ពូជ​ខ្មែរ​ជា​ពូជ​ចោរ​លួច​ទឹកដី​ថៃ។ លោក...

Latest news

© 2021, ដេលី. All rights reserved.