26.6 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

អ្នក​នយោបាយ​ម្នាក់​ថា​បើ​ចង់បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​អាមេរិក ត្រូវ​គិត​រឿង​ប្រជាធិបតេយ្យ​ឡើងវិញ

សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ទម្លាយ​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​ពិនិត្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឡើងវិញ ជាមួយ​នឹង​អត្រា​ពន្ធគយ ៤៩% លើ​ប្រទេស​កម្ពុជា ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​នយោបាយ​ពី​សំណាក់​រាជរដ្ឋាភិបាល​ខ្មែរ។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​គណៈកម្មាធិការ​ចាត់តាំង​ព្រឹទ្ធសភា​ប្រតិបត្តិការ​បរទេស បាន​ទម្លាយ​ប្រាប់​លោក​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា សហរដ្ឋ​អាមេរិក​មិន​ត្រឹមតែ​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP អត្រា​ពន្ធគយ ៤៩% និង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​របស់​កម្ពុជា​ទេ...

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក មាជ សុវណ្ណារ៉ា អំពី​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី អំពី​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ប្រាប់​ទូត​អូស្ត្រាលី​ថា​កម្ពុជា​ចាប់​ខ្លួន​តែ​មេខ្លោង​បះបោរ​ប៉ុណ្ណោះ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​នៅ​ពេលនេះ គឺ​អនុវត្ត​តែ​ទៅ​លើ​មេខ្លោង​ដែល​នាំ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី លោក Derek Yip បាន​លើកឡើង​អំពី​លំហ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ក៏ដូចជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​ផង​ដែរ។ ជាង​នេះ​ទៀត ឯកអគ្គរាជទូត​រូប​នេះ​ក៏​បាន​លើកឡើង​ពី​ករណី​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ករណី​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ករណី​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា...

តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង

តុលាការ​ខេត្ត​រតនគិរី ចេញ​ដីកា​សម្រេច​ដាក់​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រៀងរាល់ ២​ខែ​ម្តង​ជា​កំហិត។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ តុលា នេះ​ថា សាលាដំបូង​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​សម្រេច​ដាក់​រូបលោក​ជា​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ រហូត​ដល់​បញ្ចប់​នីតិវិធី​តុលាការ។ លោក មាជ សុវណ្ណារ៉ា...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​អួត​ថា​ប្រទេស​១០០​កោតសរសើរ​កម្ពុជា​ពី​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា កម្ពុជា​កំពុង​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នា​ពេល​កន្លង​មក បន្ទាប់ពី​មាន​ការ​កោតសរសើរ​របស់​ប្រទេស​ចំនួន ១០០ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍ UPR លើក​ទី​៤។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​អនុម័ត​របាយការណ៍​លទ្ធផល​នៃ​ការ​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​កាលកំណត់ UPR លើក​ទី​៤ របស់​កម្ពុជា នៅ​ថ្ងៃទី​២ ខែ​តុលា នេះ​ថា មាន​ការ​ផ្តល់​អនុសាសន៍​ចំនួន ២៧៥ ប៉ុន្តែ​កម្ពុជា​ទទួល​យក​តែ ២៣២​អនុសាសន៍​ប៉ុណ្ណោះ ខណៈ ៤៣​អនុសាសន៍​ទៀត គឺជា​អនុសាសន៍​ដែល​មាន​ចរិត​នយោបាយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​មិន​ស្រប​ជាមួយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ប្រទេស​ជា​សមាជិក...

លោក មាជ សុវណ្ណារ៉ា ត្រៀម​ខ្លួន​រួចរាល់​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​រតនគិរី បើ​មាន​ដីកា​កោះហៅ

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ខេត្ត​រតនគិរី ប្រសិនបើ​មាន​ការ​កោះហៅ​បន្ទាប់ពី​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ដើម្បី​បន្ត​ការងារ​នយោបាយ​របស់​ខ្លួន​ត​ទៅ​មុខ​ទៀត។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា លោក​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ហើយ​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​លោក​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត ឡើយ។ លោក​ថា លោក​នឹង​មិន​គេចវេះ​ពី​ការ​គោរព​ច្បាប់​ឡើយ និង​បាន​តាំងខ្លួន​ជា​អ្នក​នយោបាយ​ស្អាតស្អំ​ទៀត​ផង។ លោក​អះអាង​ថា លោក​យក​វប្បធម៌​សន្ទនា​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​ទៅ​អនុវត្ត ជាពិសេស​ឈរ​លើ​គោលការណ៍​ច្បាប់។ លោក​ថា...

តុលាការ​បក្ស​ប្រជាជន​កម្ពុជា​ចង់​ចាប់​ខ្លួន​អ្នក​នយោបាយ​ខ្មែរ​អាមេរិកាំង ដោយ​មិន​ឱ្យ​ដឹង​មុន

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ព្រមាន​នឹង​ផ្សព្វផ្សាយ​វីដេអូ​នៃ​ការ​បញ្ចេញមតិ​របស់​លោក​ពី​ជីវភាព​កម្មករ​ខ្មែរ​ក្នុង​ចម្ការ​កៅស៊ូ​វៀតណាម ក្នុង​ខេត្ត​រតនគិរី កាលពី​ឆ្នាំ​មុន​ឡើងវិញ ប្រសិនបើ​តុលាការ​យក​វីដេអូ​ចាស់​នោះ​មក​ភ្ជាប់​នឹង​ការ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ពេលនេះ។ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា ដីកា​របស់​តុលាការ​ខេត្ត​រតនគិរី គឺជា​ដីកា​ដែល​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក​តាំង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣ មក​ម្ល៉េះ...

អតីត​អ្នកទោស​នយោបាយ​លោក មាជ សុវណ្ណារ៉ា ក្លាយ​ជា​ប្រធាន​គណបក្ស​ជំនាន់​ថ្មី​ដែល​ទើប​បង្កើត​ថ្មី

គណបក្ស​ជំនាន់​ថ្មី សម្រេច​ជ្រើសរើស​អតីត​អ្នកទោស​នយោបាយ និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ជា​ប្រធាន​គណបក្ស ដែល​ធ្វើឡើង​ក្នុង​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ នេះ ចំ​ថ្ងៃ​ដែល​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម កាលពី ៧៥​ឆ្នាំ​មុន។ គណបក្ស​ជំនាន់​ថ្មី ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដើម្បី​ប្រកាស​សកម្មភាព​នយោបាយ​ជា​ផ្លូវការ និង​ការ​ប្រកាស​សមាសភាព​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សមាសភាព​គណៈកម្មាធិការ​នាយក និង​លក្ខន្តិកៈ​របស់​គណបក្ស ជូន​អង្គ​សមាជ​អនុម័ត​ផង​ដែរ ស្រប​ពេល​ដែល​លោក មាជ សុវណ្ណារ៉ា...

លោក ហ៊ុន ម៉ាណែត បើក​កិច្ចប្រជុំ​ដំបូង​ជាមួយ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថ្មី

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​យក​លំអាន​ដឹកនាំ​ពី​ឪពុក លោក ហ៊ុន ម៉ាណែត បើក​កិច្ចប្រជុំ​លើកដំបូង​ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ជាមួយ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​តំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ជិត ៣០​គណបក្ស។ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​ការ​រៀបចំ​របស់​លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា កិច្ចប្រជុំ​លើកដំបូង​ជាមួយ​នឹង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល និង​តំណាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ជាង ២០០​នាក់...

លោក មាជ សុវណ្ណារ៉ា៖ សន្តិភាព​ពិត​ឬ​មិន​ពិត និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​លើ​ពលរដ្ឋ មិន​មែន​លើ​មាត់​អ្នក​ដឹកនាំ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ប្រកាស​ថា​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​មាន​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព ពី​ប្រទេស​ដែល​គ្មាន​ស្ថិរភាព ទៅ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ពិតប្រាកដ នរណា​ក៏​អាច​និយាយ​បាន​ដែរ ប៉ុន្តែ​សន្តិភាព​ពិត​ឬ​មិន​ពិត ហើយ​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ មិនមែន​ស្ថិត​លើ​មាត់​អ្នក​ដឹកនាំ​ទេ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ធ្នូ ថា ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្លួនឯង គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​ទេ ព្រោះ​ថា​កម្ពុជា​សព្វថ្ងៃ​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ស្ទើរ​គ្រប់​ផ្នែក...

Latest news

© 2021, ដេលី. All rights reserved.