TAG
មាជ សុវណ្ណារ៉ា
ក្រុមរិះគន់ថាការតែងតាំងទីប្រឹក្សាគឺស្ថិតក្រោមហេតុផលនយោបាយ ជាជាងការធានាប្រសិទ្ធភាពការងារ
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា ការបញ្ចប់មុខតំណែងតួនាទីរបស់ទីប្រឹក្សា និងជំនួយការរបស់រដ្ឋាភិបាលអាណត្តិចាស់ គឺជារឿងធម្មតានោះទេ ព្រោះថានាយករដ្ឋមន្ត្រីអាណត្តិថ្មីមានបុព្វសិទ្ធិស្របតាមច្បាប់ក្នុងការជ្រើសរើសទីប្រឹក្សា និងជំនួយការសម្រាប់ការដឹកនាំនៅក្នុងរដ្ឋាភិបាលរបស់ខ្លួន ប៉ុន្តែការតែងតាំងទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជាកន្លងមក ត្រូវគេមើលឃើញថា ស្ថិតក្រោមហេតុផលនយោបាយជាជាងការធានានូវប្រសិទ្ធភាពការងារ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ សីហា នេះថា ការតែងតាំងទីប្រឹក្សាគឺជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែរឿងដែលមិនធម្មតានោះ គឺនៅត្រង់ថាទីប្រឹក្សាដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែងតាំងកន្លងមក...
អតីតអ្នកទោសនយោបាយ៖ លោក ហ៊ុន ម៉ាណែត ត្រូវប្រយ័ត្ននយោបាយការទូតជាមួយចិន
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា កូនប្រុសច្បងត្រៀមស្នងអំណាចជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបន្តពីឪពុក គឺលោក ហ៊ុន ម៉ាណែត ត្រូវប្រយ័ត្នប្រយែងនយោបាយការទូតជាមួយបរទេសជិតខាង ជាពិសេសគឺទំនាក់ទំនងនយោបាយការទូតជាមួយចិន ជុំវិញអធិបតេយ្យជាតិ និងភូមិសាស្ត្រនយោបាយរបស់កម្ពុជា។
អតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ សីហា នេះថា អ្នកបន្តវេនបក្សកាន់អំណាចដែលកំពុងត្រៀមឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជាទៅថ្ងៃមុខ ត្រូវប្រកាន់នយោបាយការទូតដែលអព្យាក្រឹត ដោយមិនលម្អៀងទៅលើមហាអំណាចណាមួយនោះឡើយ ជាពិសេសមហាអំណាចចិនដែលកំពុងផ្តល់ផលប្រយោជន៍ឱ្យបក្សខ្លួនរហូតមកនោះ។
លោក មាជ...
មន្ត្រីបក្សប្រឆាំងថាសំណុំរឿងលោក ថាច់ សេដ្ឋា គឺស្ថិតក្នុងរបៀបវារៈនយោបាយ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ការជំទាស់សុំនៅក្រៅឃុំលើសំណុំរឿងរបស់អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា គឺស្ថិតក្នុងរបៀបវារៈនយោបាយ ជាជាងការស្វែងរកយុត្តិធម៌ ព្រោះថាអ្នកដែលចុះចូលជាមួយនឹងបក្សកាន់អំណាចតែងទទួលបានការលើកលែងទោស។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ សីហា នេះថា ការអនុវត្តច្បាប់ដោយយុត្តិធម៌ ទាល់តែដាក់ពិន័យដូចគ្នាទៅលើអ្នកដែលខ្លួនបានចោទថាប្រព្រឹត្តខុស នោះទើបជាការអនុវត្តច្បាប់ដោយត្រឹមត្រូវ ប៉ុន្តែការអនុវត្តច្បាប់ដែលមានស្តង់ដារពីរ ដោយការលើកលែងទោសអ្នកដែលចុះចូលជាមួយបក្សកាន់អំណាច និងបន្តគាបសង្កត់លើអ្នកដែលមិនចុះចូលដូចដែលបានកើតមានកន្លងមកនោះ...
បុរសខ្លាំងកម្ពុជាព្រមានសម្លាប់នយោបាយជ្រុលនិយមបក្សប្រឆាំងឱ្យរលាយដូចខ្មែរក្រហម
អតីតទាហានខ្មែរក្រហម លោក ហ៊ុន សែន ព្រមានសម្លាប់នយោបាយជ្រុលនិយមរបស់ក្រុមប្រឆាំងឱ្យរលំរលាយដូចអង្គការចាត់តាំងខ្មែរក្រហមកាលពីពេលកន្លងទៅ ហើយលោកក៏នឹងមិនអនុគ្រោះឲ្យពួកគេផងដែរ បើមាននិន្នាការចងសម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយមទាំងនោះ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបរូបនេះបានលើកឡើងក្នុងពិធីជួបជាមួយកម្មករក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះថា លោកនឹងមិនអត់ឱនឲ្យក្រុមជ្រុលនិយមដាច់ខាត ហើយអ្នកណាក៏ដោយដែលមាននិន្នាការចងសម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយមទាំងនោះ នឹងមិនទទួលបានការរាប់រក ឬអត់ឱនពីរូបលោកក្នុងនាមជានាយករដ្ឋមន្ត្រីឡើយ។
បុរសខ្លាំងកាងអំណាចផ្ដាច់មុខនៅកម្ពុជារូបនេះបន្តថា ទាំងក្រុមជ្រុលនិយម និងក្រុមដែលបានចងសម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយម កុំសង្ឃឹមថានឹងអាចសុំឲ្យលោកស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឲ្យពួកគេឲ្យសោះ។ លោក ហ៊ុន សែន អះអាងថា ឲ្យតែពួកគេមានទោស គឺត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានករណីលើកលែងជាដាច់ខាត។
ការគំរាមនេះ...
លោក ហ៊ុន សែន៖ កំហុសនយោបាយពីអតីតកាលទើបធ្វើឱ្យកម្ពុជាជួបវិនាសកម្មនិងបាត់បង់ធនធានមនុស្សធ្ងន់ធ្ងរ
មេដឹកនាំខ្មែរដែលក្រាញអំណាច និងតាមកម្ទេចក្រុមប្រឆាំងឲ្យដល់ឫសគល់ លោក ហ៊ុន សែន អះអាងថា ប្រទេសដទៃគ្មានធនធានធម្មជាតិដូចប្រទេសកម្ពុជានោះទេ ប៉ុន្តែប្រទេសទាំងនោះមានការរីកចម្រើនខ្លាំង ចំណែកឯប្រទេសកម្ពុជាដោយសារតែមានកំហុសនយោបាយកាលពីអតីតកាល បានធ្វើឱ្យខ្លួនជួបវិនាសកម្ម និងបាត់បង់ធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ។
បុរសខ្លាំងរូបនេះបានលើកឡើងនៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះថា បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ទេ ម្ល៉េះកម្ពុជាមិនដឹងជាមានការអភិវឌ្ឍ និងរីកចម្រើនលូតលាស់កម្រិតណានោះទេ។
ទោះជាយ៉ាងណាក៏ដោយ...
មន្ត្រីបក្សប្រឆាំង៖ សន្តិភាពពិតប្រាកដត្រូវអនុវត្តច្បាប់ដោយគ្មានការរើសអើងនិន្នាការនយោបាយ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា សន្តិភាពពិតប្រាកដត្រូវធានាឲ្យបាននូវការអនុវត្តច្បាប់ដោយគ្មានការរើសអើង គោរពសិទ្ធិមនុស្ស ត្រូវធានាឲ្យបាននូវនីតិរដ្ឋ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលជាធាតុនាំឲ្យសង្គមមួយមានសន្តិភាពពេញលេញ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ឧសភា នេះថា ដើម្បីឱ្យគេទទួលស្គាល់ថាសង្គមមួយមានសន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែជាការប្រកាសរបស់បុគ្គលណាម្នាក់ ឬក្រុមណាមួយនោះទេ ប៉ុន្តែគឺជាការវាយតម្លៃលើស្ថិរភាពនៃការដឹកនាំក្នុងសង្គមនោះប៉ុណ្ណោះ ថាតើគ្រប់ផ្នែកនៃសង្គមនោះទទួលបានការគាំពារដោយច្បាប់បានពេញលេញឬក៏អត់ មិនមែនគ្រាន់តែជាការអះអាងរបស់ក្រុមណាមួយនោះឡើយ។
លោក...
លោក ហ៊ុន សែន ស្វាគមន៍លោក យឹម ស៊ីណន ចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន
លោក ហ៊ុន សែន ប្រកាសស្វាគមន៍លោក យឹម ស៊ីណន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អំឡុងពេលលោក ហ៊ុន សែន កំពុងរៀបចំផ្ទេរអំណាចឲ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឲ្យបន្តវេនជានាយករដ្ឋមន្ត្រីបន្ទាប់ពីខ្លួនបានកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា។
មេដឹកនាំក្រាញអំណាចនៅកម្ពុជារូបនេះបានប្រាប់សារព័ត៌មាន CNC ថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍ចំពោះលោក យឹម ស៊ីណន ហើយបង្ហាញក្ដីសង្ឃឹមថា លោក យឹម...
លោក កឹម សុខា មិនអាចជួបម្តាយជរានិងទៅវត្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិមួយរូបត្អូញត្អែរថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនអាចជួបម្តាយជរាដែលមានជន្មាយុជិត ១០០វស្សាកំពុងសម្រាកលើគ្រែ និងការជួបជុំជាមួយពលរដ្ឋក្នុងនាមជាពុទ្ធសាសនិកដូចឆ្នាំមុនៗនោះទេ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ មេសា នេះថា លោកសង្ឃឹមថាមេដឹកនាំនយោបាយថ្នាក់កំពូលដែលកំពុងកាន់អំណាច នឹងមានមេត្តាករុណាសន្តោសអធ្យាស្រ័យក្នុងនាមអ្នកនយោបាយដូចគ្នា ព្រោះសូម្បីតែឧក្រិដ្ឋជនដែលមានទោសសម្លាប់មនុស្ស ក៏គាត់នៅតែអាចមានចិត្តមេត្តាសន្តោសប្រណី...
កម្ពុជាត្រៀមកម្លាំងនគរបាលជាង១០ម៉ឺននាក់សម្រាប់ធានាសុវត្ថិភាពបោះឆ្នោតជាតិឆ្នាំ២០២៣
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា រដ្ឋាភិបាលកម្ពុជាបានត្រៀមកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទចំនួនជាង ១សែននាក់ សម្រាប់ធានាសុវត្ថិភាពក្នុងដំណើរការនៃការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នេះថា ក្រៅពីកម្លាំងសមត្ថកិច្ច រដ្ឋាភិបាលក៏បានប្រើប្រាស់កម្លាំងប្រជាការពារភូមិប្រមាណជាង ២ម៉ឺននាក់ផងដែរ...
មន្ត្រី CNRP ពឹងពាក់មេធាវីឱ្យជួយការពារក្ដីជូនលោក ហ៊ុន កុសល សកម្មជនគណបក្សសង្គ្រោះជាតិ
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ សម្រេចពឹងពាក់មេធាវីលោក សឺន ជុំជួន ឱ្យជួយការពារក្តីជូនសកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល ក្រោយពីរងនូវការចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រពីលោក ហ៊ុន សែន និងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មេសា នេះថា ការចោទប្រកាន់របស់លោក...