TAG
មូរ សុខហួរ
តុលាការផ្ដន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិតនិងដកសិទ្ធិធ្វើនយោបាយ
សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ព្រមទាំងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ដោយចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងលោកចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន ៤ខេត្តឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា។
លោក យុង ផានិត មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី ប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅថ្ងៃពុធ ទី១៩ តុលា នេះ...
តំណាងអយ្យការថាបើលោក សម រង្ស៊ី និងមន្ត្រីផ្សេងលាសញ្ជាតិបរទេស អាចមកចូលរួមសវនាការបាន
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានលើកឡើងថា លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតអាចចូលមកប្រទេសកម្ពុជា ដើម្បីចូលរួមសវនាការនៅតុលាការបាន បើសិនជាពួកគេលាសញ្ជាតិអាមេរិក និងបារាំង។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃទី១៦ ធ្នូ នេះ បានបន្តបើកសវនាការសំណុំរឿងមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងទាំង ២១នាក់ដែលជាប់ចោទពីបទ «ញុះញង់យោធិនមិនឱ្យស្ដាប់បទបញ្ជា» «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរួមគំនិតក្បត់»។...
តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជិត ៥០រូបចូលសវនាការនៅដើមខែធ្នូ
តុលាការក្រុងភ្នំពេញចេញដីកាឱ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះជិត ៥០រូបទៀតចូលសវនាការនៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ខណៈមន្ត្រីការពារសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ទិដ្ឋាការឱ្យមន្ត្រីបក្សប្រឆាំងអាចវិលទៅសវនាការរបស់ពួកគេតាមការកោះហៅរបស់តុលាការនៅពេលនេះ។
សាលាដំបូងក្រុងភ្នំពេញ បានបញ្ជូនដីការបស់ខ្លួនទៅនគរបាលយុត្តិធម៌ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៨ វិច្ឆិកា នេះ ដើម្បីជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឱ្យទៅចូលសវនាការនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវចូលសវនាការនៅថ្ងៃទី៩...
មន្ត្រីជាន់ខ្ពស់របស់លោក សម រង្ស៊ី ប្រកាសជំហរគាំទ្រគណបក្សបេះដូងជាតិ
អនុប្រធានគណបក្សសង្គ្រោះជាតិភាគីលោក សមរ ង្ស៊ី បង្ហាញជំហរគាំទ្រ និងសម្តែងមោទកភាពចំពោះគណបក្សបេះដូងជាតិ ជាសាធារណៈ។
ការអះអាងរបស់អ្នកស្រី មូរ សុខហួរ ធ្វើឡើងក្នុងកម្មវិធីទទួលទានអាហារសាមគ្គីកូនខ្មែរក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
អ្នកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅពេលនោះថា បើបង្កើតគណបក្សហើយមិនធ្វើសកម្មភាព មិនចាំបាច់បង្កើតមកទេ ព្រោះថាបើបើកបក្សហើយមិនហ៊ានតតាំងជាមួយបក្សកាន់អំណាច គឺដើរចូលក្នុងល្បែងលោក ហ៊ុន សែន ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង...
តើមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារនឹងត្រូវបាត់ឈឹងដោយគ្មានការបកស្រាយឬយ៉ាងណា?
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជំរុញឲ្យមន្ត្រីបក្សដែលទទួលបានសិទ្ធិនយោបាយឡើងវិញផ្សេងទៀតចេញមុខមកបញ្ជាក់ជាសាធារណៈពីមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារដែលបានបាត់ពីគណនេយ្យធនាគារ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ សុចរិតភាព និងតម្លាភាពរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា នៅថ្ងៃទី៩ ខែមិថុនា នេះ បានផ្ញើលិខិតចំហមួយទៅកាន់អតីតអនុប្រធានបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម អតីតអភិបាលរងនៃគណៈអភិបាលក្រុមតំណាងសង្គ្រោះជាតិ លោក អ៊ូ ចន្ទរ័ត្ន និងអតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ...
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថាលុយទូរទស្សន៍ព្រះអាទិត្យមិនបានបាត់បង់ដូចការចោទប្រកាន់ទេ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគីលោក សម រង្ស៊ី អះអាងថា លុយសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារនឹងមិនបាត់ទៅណាទេ ប្រសិនបើលោក ហ៊ុន សែន អនុញ្ញាតឲ្យមានអាជ្ញាប័ណ្ណបង្កើតទូរទស្សន៍ព្រះអាទិត្យដូចការសន្យារបស់គាត់មែននោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំងមួយចំនួនបានជំរុញឲ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ដែលជាមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិភាគីលោក សម រង្ស៊ី បង្ហាញពីលុយទូរទស្សន៍ព្រះអាទិត្យដែលពួកគាត់បានដកចេញពីគណនេយ្យធនាគារបាត់ស្រមោលសូន្យឈឹងអស់រាប់ឆ្នាំកន្លងមកនេះ។
អនុប្រធានគណបក្សប្រឆាំង អ្នកស្រី មូរ សុខហួរ បានផ្សាយផ្ទាល់តាមគណនី...