34 C
Phnom Penh

TAG

ម៉ម ប៊ុនហេង

ក្រសួង​ប្រកាស​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​ដែល​ជាសះស្បើយ

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 អះអាង​ថា អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ពុំ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​ផ្ទះ​បន្ត​ទៀត​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​ដល់​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​តាម​បណ្តា​ខេត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​បាន​លើកលែង​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 និង​អ្នកជំងឺ Covid-19...

ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ព្យាបាល​នៅ​ផ្ទះ​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ថា ក្រសួង​មិន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ឬ​អ្នក​ដែល​មាន​ការសង្ស័យ​ថា​មាន​ជំងឺ​ប្រភេទ​ថ្មី​នេះ​ព្យាបាល​នៅ​ផ្ទះ​ឡើយ ទាំង​អ្នក​ដែល​បាន​ឆ្លង​ក្នុង​សហគមន៍ និង​អ្នក​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ទៅ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត និង​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ទាំងអស់​ថា អ្នក​ដែល​វិជ្ជមាន​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ឬ​អ្នក​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ប្រភេទ​ថ្មី​នេះ...

មន្ត្រី​និង​បុគ្គលិក​សុខាភិបាល​ខេត្ត​ក្រចេះ​ចោទ​ប្រធាន​ការិយាល័យ​រដ្ឋបាល​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

មន្ត្រី​រាជការ​ជា​អ្នក​ដឹកនាំ និង​បុគ្គលិក​ធ្វើការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ខេត្ត​ក្រចេះ បាន​ចោទប្រកាន់​ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ​សុខាភិបាល​ខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅ​ពេទ្យ ទូច) ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន​ឥរិយាបថ​មិន​សមរម្យ​ដល់​មន្ត្រី​រាជការ​ផ្សេង​ទៀត​ដែល​តែងតែ​សម្លុត​គំរាមកំហែង រំលោភបំពាន​ការងារ​របស់​ខ្លួន។ លិខិត​របស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​សុខាភិបាល ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អភិបាល​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ...

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ថា​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ក្នុង​ស្ថានភាព​នេះ កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែល​នឹង​បង្ក​គ្រោះ​មហន្តរាយ​ធំ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​កាន់តែ​ច្រើន រួម​ទាំង​បង្ក​ឲ្យ​មាន​ផលវិបាក​សម្រាប់​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​ទាំង ២៥​រាជធានី​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ដើម្បី​រៀន​រស់នៅ​ជា​បណ្តើរៗ​ជាមួយ​នឹង​វីរុស Covid-19 តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ទាំងអស់​នៅ​កម្ពុជា ប្រឹងប្រែង​ទប់ស្កាត់ និង​កាត់ផ្ដាច់​ខ្សែ​ចម្លង​ជំងឺ...

លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​លើ​ក្រសួង​សុខាភិបាល​ដែល​មិន​បញ្ចេញ​បរិក្ខារ​សុខាភិបាល​ទៅ​តាម​បណ្តា​ខេត្ត

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ថា ក្រសួង​សុខាភិបាល​ជាប់​អារម្មណ៍​អភិរក្ស​និយម មិនព្រម​បញ្ចេញ​ឧបករណ៍​តេស្ដ​រហ័ស​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ខណៈ​ជំងឺ Covid-19បំប្លែង​ខ្លួន​ប្រភេទ​ថ្មី DELTA កំពុង​ឆ្លង​ចូល​កម្ពុជា​ទៅ​ហើយ​នោះ។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ Covid-19 ដែល​កំពុង​រីករាលដាល​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម...

ពលរដ្ឋ​រិះគន់​ឥរិយាបថ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង Covid-19 នៅ​សាលា​បឋម​សិក្សា​គោកកញ្ជាន់

ពលរដ្ឋ និង​កម្មករ​កម្មការិនី​ដែល​ទៅ​ទទួល​សេវា​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ក្នុង​សង្កាត់​ចោមចៅទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​រិះគន់​មន្ត្រី​មួយ​ចំនួន​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​លើ​ការងារ​ចាក់​វ៉ាក់សាំង ថា​បាន​ប្រើប្រាស់​នូវ​ឥរិយាបថ​មិន​សមរម្យ និង​ប្រើ​ពាក្យ​សម្ដី​គ្មាន​សុជីវធម៌​ជាដើម​មក​លើ​ពលរដ្ឋ ជាពិសេស​ស្ត្រី​វ័យក្មេង​ដែល​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ។ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ណែនាំ​ដល់​ក្រុម​ការងារ​រៀបចំ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្ដី និង​ឥរិយាបថ​មិន​សមរម្យ​លើ​ពលរដ្ឋ...

ស្លាប់​៧​នាក់​និង​ជាង​៩០​នាក់​ឈឺ​និង​កំពុង​សង្គ្រោះ​បន្ទាន់​ដោយសារ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា តាម​លទ្ធផល​មកពី​មន្ទីរ​ពិសោធន៍​លើ​សំណាក​អ្នក​នៅ​ក្នុង​ហេតុការណ៍​ស្លាប់​ជាបន្តបន្ទាប់​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​កើតឡើង​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​មាន​សារជាតិ​មេតាណុល​ខ្ពស់។ ករណី​ពុល​ស្រា​ស​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៧​នាក់​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៩០​នាក់​ទៀត​ឈឺ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស​ក្នុង​ពេល​ដែល​ពួកគាត់​ជុំ​គ្នា​ផឹក​ស្រា​ស​ក្នុង​ពិធីបុណ្យ​សព​មួយ ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ពេល​ថ្មីៗ​នេះ។ ករណី​ពុល​ស្រា​ដែល​កើតឡើង​ក្នុង​ភូមិ​សានសរ និង​ភូមិ​ថ្គោលថំ ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស ២​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​អ្នក​ផលិត​ស្រា​ស...

មនុស្ស​៧​នាក់​ស្លាប់​និង​ជាង​៣០​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​សង្ស័យ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៧​នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៣០​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស។ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ បញ្ជាក់​ក្នុង​របាយការណ៍​បឋម​ថា ករណី​សង្ស័យ​ពុល​ស្រា​ស​ខាងលើ​នេះ បាន​កើតឡើង​បន្ទាប់ពី​មាន​ពលរដ្ឋ​បាន​ជួបជុំ​គ្នា​ផឹក​ស្រា​ស​នៅ​ក្នុង​កម្មវិធី​កំដរ​បុណ្យ​សព​មួយ​កន្លែង​ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ដែល​ចូលរួម​ផឹក​ស្រា​ស​ក្នុង​ពិធី​បុណ្យ​សព​នោះ​បាន​ស្លាប់​ជាបន្តបន្ទាប់។ សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​បាត់បង់​ជីវិត​ទាំង ៧​នាក់​នោះ គឺ​ស្ត្រី​ភេទ​ទាំងអស់។ សមត្ថកិច្ច​បញ្ជាក់​ថា បច្ចុប្បន្ន​អ្នក​សង្ស័យ​ដែល​ជា​អ្នក​បិទ ឬ​ផលិត​ស្រា​ស​ម្នាក់​ឈ្មោះ ទ្រី វណ្ណា...

Latest news