35.9 C
Phnom Penh

TAG

ម៉ាលី សុជាតា

កម្ពុជា​ប្ដេជ្ញា​គោរព​សេចក្តី​ប្រកាស​រួម GBC ខណៈ​ថៃ កំពុង​ពង្រាយ​ដ្រូន​តាម​ព្រំដែន​ត្រៀម​សង្គ្រាម​ជុំ​ទី​៣

រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញាចិត្ត​រួម​គ្នា​ជាមួយ​ប្រទេស​ថៃ គោរព​តាម​ស្មារតី​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​ថៃ កំពុង​ដាក់​ពង្រាយ​ដ្រូន​តាម​ព្រំដែន​ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម​ជុំ​ទី​៣។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​លើកឡើង​ក្នុង​កម្មវិធី​ស្ដីពី​បច្ចុប្បន្នភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) បាន​ទទួលស្គាល់​ពី​សារសំខាន់​នៃ​ការ​ពិភាក្សា​ស្ដីពី​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ស្រប​តាម​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។ លោក ប៉ែន...

ប្រាសាទ​ព្រះវិហារ​រង​ការ​ខូចខាត​ជិត ៦០០​កន្លែង​ពី​ការ​វាយប្រហារ​ទាំង​ពីរ​លើក​ដោយ​សព្វាវុធ​ធុន​ធ្ងន់​ពី​ប្រទេស​ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រាសាទ​ព្រះវិហារ​បាន​រង​ការ​ខូចខាត​ជិត ៦០០​កន្លែង (៥៦២​កន្លែង) ពី​ការ​វាយប្រហារ​ទាំង​ពីរ​លើក​ដោយ​សព្វាវុធ​ធុន​ធ្ងន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ថៃ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៦ មីនា ថា យោង​តាម​ភស្តុតាង​រូបថត និង​វីដេអូ​ដែល​ប្រមូល​បាន​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុង​អំឡុង​ពេល​បេសកកម្ម​ចងក្រង​ឯកសារ​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥ បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំនួន ៥៦២​កន្លែង​ពី​ការ​វាយប្រហារ​របស់​យោធា​ថៃ។ អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា សកម្មភាព​វាយប្រហារ​របស់​ថៃ ទាំង​ពីរ​លើក​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់ និង​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​រចនាសម្ព័ន្ធ​ផ្ទាល់​របស់​ប្រាសាទ​ព្រះវិហារ...

ក្រសួង​ការពារ​ជាតិ​កម្ពុជា៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ បន្ត​ជាប់​គាំង

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) រវាង​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ ត្រូវ​បរាជ័យ​ជា​លើក​ទី​ពីរ ដែល​ជា​ហេតុ​នាំ​ឱ្យ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ ជាប់​គាំង​បន្ត​ទៀត។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ច្រក​អន្តរជាតិ​ជាំសាង៉ាំ ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ក្រោម​ការ​សង្កេតការណ៍​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) របស់​កម្ពុជា...

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ទៀត

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​ភាគី​ទាំង​ពីរ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​មករា នេះ ត្រូវ​លុបចោល​ដោយសារតែ​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​លើ​ចំណុច​រួម​ណា​មួយ​នៅឡើយ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥ ខាង​ភាគី​ខ្មែរ និង​យោធភូមិភាគ​ទី​១ ខាង​ភាគី​ថៃ ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ ប្រភព​ដដែល​អះអាង​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC)...

យោធា​ថៃ ដោះលែង​វីរកងទ័ព​កម្ពុជា​ទាំង ១៨​នាក់ និង​បញ្ជូន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ

ទីបំផុត វីរកងទ័ព​កម្ពុជា ទាំង ១៨​នាក់​ដែល​យោធា​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន និង​ឃុំគ្រង​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ អស់​រយៈពេល ១៥៥​ថ្ងៃ ត្រូវ​បាន​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ឱ្យ​ដឹង​ថា យោធា​កម្ពុជា ទាំង ១៨​នាក់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃុំគ្រង​ដោយ​ភាគី​ថៃ អស់​រយៈពេល ១៥៥​ថ្ងៃ ត្រូវ​បាន​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​មាតុប្រទេស​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន នៅ​វេលា​ម៉ោង...

យោធា​ថៃ បាន​សម្លាប់​ជនស៊ីវិល​កម្ពុជា​កើន ១៧​នាក់ ខណៈ​អ្នក​រង​របួស​កើន ៧៧​នាក់ និង​ជនភៀសសឹក​កើន​ជាង ៤​សែន​នាក់

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ការ​វាយប្រហារ​ពី​សំណាក់​ភាគី​ថៃ នៅ​ថ្ងៃទី​១៧ ធ្នូ នេះ បាន​សម្លាប់​ជនស៊ីវិល​កើន​ឡើង​ដល់ ១៧​នាក់ ក្នុង​នោះ​គឺ​មាន​ទារក ១​នាក់​ដែរ ខណៈ​ពលរដ្ឋ​ដែល​រង​របួស​បាន​កើន​ឡើង​ដល់ ៧៧​នាក់។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ធ្នូ នេះ​ថា គិត​ចាប់ពី​ម៉ោង ០៥ និង ០០​នាទី ថ្ងៃទី​១៦ ដល់​ម៉ោង...

ក្រសួង​ការពារ​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ ដែល​ថា​កម្ពុជា​បង្ខាំង​ពលរដ្ឋ​ថៃ​មិន​ឱ្យ​ឆ្លងដែន

ក្រសួង​ការពារ​ជាតិ បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ ដែល​ថា​កម្ពុជា​បង្ខាំង​ពលរដ្ឋ​ថៃ មិន​ឱ្យ​ឆ្លងដែន គឺជា​ព័ត៌មាន​បំភ្លៃ​ខុស​ការពិត​ពី​ភាគី​ថៃ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ទាំងស្រុង​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​គោក និង​ផ្លូវទឹក​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដែល​កំពុង​មាន​អរិភាព​តែប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា ការ​សម្រេច​ផ្អាក​បែប​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​អាយុជីវិត និង​ការ​រង​របួស​របស់​ជនស៊ីវិល​ពី​ការ​បាញ់​ប្រហារ​ដោយ​អនាធិបតេយ្យ​នៅ​តាម​បណ្ដោយ​ព្រំដែន​ពី​សំណាក់​យោធា​ថៃ នា​ពេលនេះ ប៉ុន្តែ​ការ​ផ្អាក​នេះ​មិន​រាប់​បញ្ចូល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស និង​ច្រក​ទ្វារ​ព្រំដែន​ដែល​គ្មាន​ភាព​តានតឹង ឬ​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ផ្សេងៗ​ឡើយ។ អ្នកស្រី ម៉ាលី សុជាតា...

លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​បាន​កំណត់​បន្ទាត់​ក្រហម​រួចហើយ​ដើម្បី​តបត​នឹង​ការ​ឈ្លានពាន​ពី​ថៃ

លោក ហ៊ុន សែន ព្រមាន​ទៅ​កាន់​ភាគី​ថៃ ថា កម្ពុជា​បាន​កំណត់​បន្ទាត់ ឬ​គំនូស​ក្រហម​រួចរាល់​ហើយ ដើម្បី​តប​ចំពោះ​ការ​ឈ្លានពាន​ពី​ថៃ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា កម្ពុជា​បាន​កំណត់​បន្ទាត់​ក្រហម​សម្រាប់​ការ​តបត​ទៅ​ភាគី​ថៃ រួច​ហើយ ដូច្នេះ​កម្លាំង​ជួរមុខ​ទាំងអស់​រក្សា​ការ​អត់ធ្មត់​បន្ត​ទៀត។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ ធ្នូ ដោយ​អំពាវនាវ​ឱ្យ​កម្លាំង​ជួរមុខ​ទាំងអស់​រក្សា​ការ​អត់ធ្មត់ ព្រោះ​ប្រើ​ការ​អាវុធ​គ្រប់​ប្រភេទ​របស់​សត្រូវ​បាញ់​មក​លើ​កម្ពុជា តាំងពី​ថ្ងៃ​អាទិត្យ និង​ព្រឹក​ថ្ងៃ​ចន្ទ​នេះ...

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ត្រូវ​បាន​លើក​ពេល​ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ជាក់លាក់

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥ ត្រូវ​បាន​លើក​ពេល ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ជាក់លាក់។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា គម្រោង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧...

ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល ទៅ​ពិនិត្យ​ស្ថានការណ៍​តាម​ព្រំដែន​ខ្មែរ-ថៃ​ដោយ​ផ្ទាល់​ទាំង​យប់

ក្រុមអ្នកសង្កេតការណ៍អន្តរកាល ទៅពិនិត្យស្ថានការណ៍តាមព្រំដែនខ្មែរ−ថៃទាំងយប់ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) បាន​ចុះ​ទៅ​សង្កេតការណ៍​ដោយ​ផ្ទាល់​នៅ​យប់​ថ្ងៃ​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ថៃ និង​ប្រជាជន​ខ្មែរ ដើម្បី​សង្កេត ផ្ទៀងផ្ទាត់ និង​រាយការណ៍។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១៩:២២​នាទី​យប់ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី បាន​ចុះ​ទៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់...

Latest news

© 2021, ដេលី. All rights reserved.