TAG
យុវជន ភួន កែវរស្មី
អង្គការសហប្រជាជាតិ៖ ការលើកស្ទួយសិទ្ធិមនុស្សនិងបរិស្ថាន មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ
អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន បង្ហាញកង្វល់ជាខ្លាំងអំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការគោរពសិទ្ធិមនុស្ស និងបរិស្ថាន ហើយថាការងារឃ្លាំមើល និងការពារបរិស្ថាន មិនមែនជាបទល្មើសព្រហ្មទណ្ឌនោះឡើយ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនបរិស្ថាន ៤នាក់ ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ។ ចំណែក ៣នាក់ទៀត ក្នុងនោះមានយុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន...
អ្នកឃ្លាំមើលស្នើសុំសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់
ក្រុមអ្នកឃ្លាំមើលសង្គម ស្នើសុំឲ្យសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួននាពេលកន្លងមក ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ ខែមិថុនា ថា សូមសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយអន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះឱ្យមានសេរីភាពឡើងវិញគ្រប់ៗគ្នាផង។
លោកលើកឡើងថា យុវជនបរិស្ថានទាំងនោះទើបតែមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះ...
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញលើករណីចាប់ខ្លួនសកម្មជនបរិស្ថាន ដើម្បីកែលំអប្រព័ន្ធយុត្តិធម៌សង្គម
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញករណីចាប់ខ្លួនសកម្មជនបរិស្ថានបីរូបកាលពីពេលថ្មីៗនេះ ដើម្បីកែលំអប្រព័ន្ធយុត្តិធម៌សង្គមឲ្យបានល្អប្រសើរឡើងវិញ និងបញ្ឈប់ការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីយុវជនបរិស្ថាន ៣នាក់ដែលសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះក្រោមការចោទប្រកាន់ថា ដោយសារតែពួកគេបម្រើការឲ្យអង្គការចាត់តាំងខុសច្បាប់មកពីក្រៅប្រទេស។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែមិថុនា ថា ក្រុមអង្គការសង្គមស៊ីវិលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីចាប់ខ្លួនសកម្មជនបរិស្ថានទាំងនេះ ព្រោះថាក្នុងនោះមានយុវជន ៣រូបត្រូវបានចាប់ខ្លួន ចំណែកយុវជន ១រូបផ្សេងទៀតមកទល់នឹងពេលនេះ ខាងសាច់ញាតិមិនទាន់បានទទួលដំណឹងនៅឡើយទេ ក្រោយអាជ្ញាធរស្រុកកោះធំ...