TAG
រុស្ស៊ី-អ៊ុយក្រែន
បទវិភាគ៖ តើណាតូអាចឆ្លើយតបដូចម្ដេចចំពោះសង្គ្រាមកាន់តែធ្ងន់លើទឹកដីអ៊ុយក្រែន?
ជំនួបកំពូលអង្គការយោធាណាតូ (NATO) រយៈពេល ៣ថ្ងៃចាប់ផ្ដើមហើយនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។
ជំនួបនេះធ្វើឡើងបន្ទាប់ពីការបិទបញ្ចប់ជំនួបកំពូលនៃមេដឹកនាំប្រទេសឧស្សាហកម្មជឿនលឿន G-7 ដែលបានធ្វើឡើងនៅលើទឹកដីអាល្លឺម៉ង់ ហើយចំពេលរុស្ស៊ី វាយកាន់កាប់បានទីតាំងដ៏សំខាន់មួយនៅក្នុងខេត្តលុយហាន់ នៃតំបន់ដុនបាស ភាគខាងកើតប្រទេស និងការបាញ់មីស៊ីលជាង ៦០គ្រាប់រយៈពេល ៣ថ្ងៃទៅលើភាគខាងលិច ភាគខាងជើង និងតំបន់រដ្ឋធានីគៀវ ដោយបណ្ដាលឱ្យខូចខ្ទេចខ្ទីរចនាសម្ព័ន្ធយោធា និងអគារលំនៅឋានរបស់ប្រទេសអ៊ុយក្រែន។
គ្រាប់មីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ក៏បានបាញ់ចំទីផ្សារដ៏ធំមួយរបស់ប្រជាជនអ៊ុយក្រែនផងដែរ។ យោងតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលប្រភេទបាញ់កម្ទេចនាវាចម្បាំងឈ្មោះ Kh-22 បាញ់ចេញពីតំបន់ Koursk...
មេដឹកនាំសហភាពអឺរ៉ុបផ្ដល់ឋានៈជាបេក្ខភាពឱ្យអ៊ុយក្រែននិងមូដាវី
សហភាពអឺរ៉ុប កាលពីថ្ងៃទី២៣ ខែមិថុនា បានបើកទំព័រប្រវត្តិសាស្ត្រពិភពលោកដ៏ធំមួយដោយសម្រេចបន្ថែមសមាជិកពីរប្រទេសទៀតឲ្យក្លាយទៅជាសមាជិកទី២៨ និង២៩ របស់ខ្លួន។
ប៉ុន្តែការដែលមេដឹកនាំរបស់សហភាពអឺរ៉ុប សម្រេចផ្ដល់ឋានៈបេក្ខភាពទៅឲ្យប្រទេសអ៊ុយក្រែន និងមូដាវី ក្នុងកាលៈទេសៈនេះ គឺជាការចាំបាច់បំផុត ទោះជាប្រទេសពីរនេះនៅខ្វះលក្ខណៈសម្បត្តិដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុបផ្លូវការក៏ដោយ។
ការទទួលយកប្រទេសអ៊ុយក្រែន ក្នុងឋានៈជាបេក្ខភាពនៃសហភាពអឺរ៉ុបក្នុងកាលៈទេសៈនេះ គឺដើម្បីឲ្យប្រទេសដែលធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ី នេះ ចាប់ផ្ដើមមានខ្នងបង្អែកមួយដ៏ធំក្នុងការជួយប្រទេសនេះទាំងស្មារតី និងជំនួយផ្សេងៗ រួមទាំងអាវុធទៀតផង។ ដោយឡែកប្រទេសមូដាវី ក៏អាចដូចជាប្រទេសអ៊ុយក្រែនដែរ ព្រោះប្រទេសដែលជាប់នឹងអ៊ុយក្រែន កំពុងភ័យខ្លាចពីការវាយប្រហារពីសំណាក់រុស្ស៊ីទៅថ្ងៃខាងមុខនេះ។
អ្នកសង្កេតការណ៍មើលឃើញថា ការដែលមេដឹកនាំសហភាពអឺរ៉ុបសម្រេចផ្ដល់ឋានៈជាបេក្ខភាពរបស់អ៊ុយក្រែន និងមូដាវី ជាសមាជិកសហភាពអឺរ៉ុប...
ប្រធានាធិបតីឥណ្ឌូនេស៊ីស្វែងរកការកាត់បន្ថយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន
ក្នុងឋានៈជាប្រធានប្តូរវេននៃកិច្ចប្រជុំបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G-២០ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ នឹងធ្វើដំណើរទៅប្រទេសអ៊ុយក្រែន និងរុស្ស៊ី នៅសប្ដាហ៍ក្រោយនេះ។
បើតាមរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី Retno Marsudi បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វីដូដូ ធ្វើដំណើរទៅកាន់ទីក្រុងគៀវ និងមូស្គូ ដើម្បីជជែកអំពីផលវិបាកសេដ្ឋកិច្ច និងមនុស្សធម៌ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។
ការធ្វើដំណើររបស់មេដឹកនាំមួយនៃប្រទេសសមាគមអាស៊ានទៅទីក្រុងមូស្គូ និងក្រុងគៀវ គឺធ្វើឡើងក្រោយពីលោកចាកចេញពីប្រទេសអាល្លឺម៉ង់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២២ មិថុនា...
បទវិភាគ៖ ហេតុអ្វីសហភាពអឺរ៉ុបរូតរះសម្រេចប្រជុំអនុម័តសមាជិកភាពរបស់អ៊ុយក្រែន?
នៅថ្ងៃទី២៤ មិថុនា ក្នុងសប្ដាហ៍នេះ មេដឹកនាំនៃសហភាពអឺរ៉ុប នឹងបើកសម័យប្រជុំពិសេសរបស់ខ្លួនទាក់ទិនទៅនឹងសមាជិកភាពនៃប្រទេសអ៊ុយក្រែន និងប្រទេសមូដាវី ឲ្យក្លាយជាសមាជិកភាពរបស់សហគមន៍ដ៏ធំនៅអឺរ៉ុបមួយនេះ។
ប៉ុន្តែសំណួរបានចោទសួរថា ហេតុអ្វីបានជាក្នុងកាលៈទេសៈដែលអ៊ុយក្រែនធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីមហាអំណាចរុស្ស៊ី បែរជាសហភាពអឺរ៉ុបសម្រេចបើកប្រជុំអំពីសមាជិកភាពរបស់អ៊ុយក្រែន និងមូដាវី ទៅវិញ។ ជាការពិត សម្រាប់អ៊ុយក្រែនបានដាក់ពាក្យសុំជាសមាជិកភាពរបស់សហភាពអឺរ៉ុប គឺ ១០ឆ្នាំទៅហើយ។
កត្តាដែលនាំឱ្យអ៊ុយក្រែនយឺតយ៉ាវពុំអាចជាសមាជិកសហភាពអឺរ៉ុបបាន ដោយសារកត្តាតែមួយគត់ គឺការរៀបចំខ្លួនពុំបានស្អាតស្អំនៃការធ្វើឲ្យមានតម្លាភាពនៃអភិបាលកិច្ចហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ គឺមានន័យថា អ៊ុយក្រែនស្ថិតក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបដោយការសម្រេចមិនបាននូវលក្ខខណ្ឌអំពីការបោសសម្អាតអំពើពុករលួយក្នុងជួររដ្ឋអំណាច និងរដ្ឋាភិបាលរបស់ប្រទេសនេះ។ ប្រធានាធិបតីមុនលោក វូឡូឌីមៀ ហ្សេឡេនស្គី...
មេដឹកនាំបស្ចិមប្រទេសសន្យាជួយអ៊ុយក្រែនការពារទឹកដី ខណៈបារាំងចង់ឃើញអ៊ុយក្រែនដណ្ដើមតំបន់គ្រីមៀមកវិញ
មេដឹកនាំប្រទេសលោកសេរីចំនួនបី និងជាមេដឹកនាំនៃបណ្តាប្រទេសឧស្សាហកម្មជឿនលឿន G-7 មានប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi អមដំណើរដោយប្រធានាធិបតីរូម៉ានី លោក Klaus Iohannis បានធ្វើដំណើរតាមរថភ្លើងទៅដល់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែមិថុនា។
នេះជាទស្សនកិច្ចចុងក្រោយថ្មីមួយទៀតនៃមេដឹកនាំបស្ចិមប្រទេស ដែលសម្រេចទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក...
រុស្ស៊ីតាមចាប់ខ្លួនក្រុមប្រឆាំងណាដែលហ៊ានប្រើពាក្យ រុស្ស៊ីធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន
អំឡុងមុនសង្គ្រាមចាប់ផ្ដើម វិមានក្រឹមឡាំង ក្រោមការដឹកនាំរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានប្រកាសឲ្យម៉ាស៊ីនឃោសនារបស់លោកធ្វើការព្រមានថា បើរុស្ស៊ីវាយលើទឹកដីអ៊ុយក្រែន គឺមិនឲ្យលើស ៧២ម៉ោងនោះទេ គឺកងទ័ពរុស្ស៊ី នឹងវាយកាន់កាប់បានប្រទេសអ៊ុយក្រែន ទាំងស្រុង។
ខណៈប្រព័ន្ធឃោសនារបស់ក្រុងមូស្គូ កំពុងបញ្ចេញសង្គ្រាមវោហារសាស្ត្រនេះ គឺកងទ័ពរុស្ស៊ីជិត ២០ម៉ឺននាក់បានឡោមព័ទ្ធប្រទេសអ៊ុយក្រែនទៅហើយ ជាមួយនឹងការដាក់ពង្រាយកាំភ្លើងធំ ប្រព័ន្ធមីស៊ីល រថក្រោះ រថពាសដែក និងយន្តហោះចម្បាំងយ៉ាងច្រើននៅតាមព្រំដែនភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលជាប់នឹងរុស្ស៊ី។
នៅពេលលោក...
៤០ថ្ងៃនៃសង្គ្រាមនៅតំបន់ដុនបាស គឺរុស្ស៊ីមិនទាន់អាចកាន់កាប់ដែនដីណាមួយនៅឡើយ
ចាប់តាំងពីរុស្ស៊ី ដកទ័ពរបស់ខ្លួនចេញពីភាគខាងជើងប្រទេស ដោយសារតែវាយកាន់កាប់រដ្ឋធានីគៀវ មិនបាន ដោយសម្រេចប្រមូលទ័ពមកវាយយកតំបន់ភាគខាងកើតប្រទេស គឺតំបន់ដុនបាស ដែលមកដល់ពេលនេះមានរយៈពេល ៤០ថ្ងៃមកហើយ គឺកងទ័ពរុស្ស៊ី នៅតែមិនអាចវាយយកបានទីតាំងណាមួយពិតប្រាកដពីកងទ័ពអ៊ុយក្រែន នៅឡើយ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកថា ស្រុកមួយនៅក្នុងខេត្ត Luhansk គឺស្រុក Severodonetsk កងទ័ពនៃប្រទេសទាំងពីរកំពុងវាយប្រយុទ្ធគ្នាមិនបង្អង់ឡើយ។ កងទ័ពទាំងពីរបង្កើនការវាយប្រយុទ្ធគ្នាយ៉ាងសហាវបំផុត ដោយកងទ័ពស្លាប់ទាំងសងខាងចំនួនពី ១៥០នាក់ដល់ទៅ ៣០០នាក់ក្នុងមួយថ្ងៃ។
ភាគីអ៊ុយក្រែន អះអាងថា ក្នុងសមរភូមិនេះ...
ស្ថានការណ៍ថ្មីៗក្រោយរយៈពេល១០០ថ្ងៃនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ក្រោយពីសង្គ្រាមបានដើររំលងផុតរយៈពេល ១០០ថ្ងៃ គេសង្កេតឃើញមានការវិវឌ្ឍថ្មីៗជាច្រើនទៀតក្នុងស្ថានការណ៍សឹកនៅលើទឹកដីអ៊ុយក្រែន។
រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី៥ មិថុនា បានរាយការណ៍អំពីសំឡេងផ្ទុះយ៉ាងកក្រើកជាច្រើននៅក្នុងរដ្ឋធានីគៀវ គឺតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែន អះអាងថា កងទ័ពរបស់ខ្លួនដណ្ដើមបានមកវិញនូវទឹកដីមួយចំនួនក្នុងសមរភូមិទីក្រុង Sievierodonetsk ពីរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងនៅថ្ងៃទី៦ មិថុនា នេះថា នៅក្នុងសារមួយបង្ហោះលើ Twitter របស់អភិបាលក្រុងគៀវ លោក Vitali Klitschko បានបញ្ជាក់ថា សូរសំឡេងផ្ទុះជាច្រើនត្រូវបានគេរាយការណ៍លាន់ឮនៅក្នុងតំបន់...
បទវិភាគ៖ ១០០ថ្ងៃនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនគឺរុស្ស៊ីវាយបានសមរភូមិពីរប៉ុណ្ណោះ
សង្គ្រាមដែលមហាអំណាចយោធាលំដាប់ទី២ ពិភពលោកលើកទ័ព ២០ម៉ឺននាក់ឈ្លានពានអ៊ុយក្រែនដោយបានចាប់ផ្តើមក្នុងថ្ងៃទី២៤ កុម្ភៈ បានឈានចូលដល់ ១០០ថ្ងៃនៅថ្ងៃទី៣ មិថុនា នេះ គឺសមរភូមិចំនួនពីរប៉ុណ្ណោះដែលធ្លាក់នៅក្រោមការកាន់កាប់ទាំងស្រុងដោយកងទ័ពរុស្ស៊ី គឺទីក្រុងកំពង់ផែ Mariupol និងទីក្រុង Kherson នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។
ក្រៅពីនេះមានទីក្រុងមួយទៀតនៅក្នុងតំបន់ដុនបាស គឺទីក្រុង Lyman ជាទីក្រុងតូចមួយនៅក្នុងខេត្ត Donetsk ត្រូវបានរាយការណ៍មកថាបានធ្លាក់នៅក្រោមកងទ័ពរុស្ស៊ី កាលពីថ្ងៃទី២៩ ឧសភា តែទីក្រុងដ៏តូចមួយនេះកំពុងស្ថិតក្នុងការត្រៀមវាយបកយកវិញដោយកងទ័ពអ៊ុយក្រែន។ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP...
ទ័ពនុយក្លេអ៊ែររុស្ស៊ីធ្វើសមយុទ្ធបន្ទាប់ពីអាមេរិកសម្រេចបញ្ជូនប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធ ទី១ មិថុនា ថា កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី កំពុងធ្វើសមយុទ្ធប្រតិបត្តិការនៅក្នុងខេត្ត Ivanovo ដែលស្ថិតនៅភាគឦសាននៃទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Interfax នៅថ្ងៃពុធ ទី១ ខែមិថុនា នេះ។
ទីភ្នាក់ងារព័ត៌មាន Interfax បានស្រង់សម្ដីរបស់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងទៀតថា កងទ័ពរុស្ស៊ីប្រហែល ១០០០នាក់បានចូលរួមក្នុងសមយុទ្ធ ដោយប្រើរថយន្តយោធាជាង ១០០គ្រឿង រួមទាំងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបផងដែរ។
ការធ្វើសមយុទ្ធនៃកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី កើតមានឡើងខណៈកងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុកលើតំបន់ដុនបាស...