TAG
លុបបឹង
លោក រ៉ាឌី មុំ ថាការដឹកនាំរបស់លោក ហ៊ុន សែន ដោយការលុបបឹងបួមិនមែនជាបញ្ហាត្រូវរិះគន់ទេ
តំណាងពលរដ្ឋក្នុងទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាសាជូហ្សេត មួយរូបអះអាងថា គ្រោះធម្មជាតិទឹកជំនន់ និងជំនន់ទឹកភ្លៀងដែលតែងជន់លិចទីក្រុងភ្នំពេញសព្វថ្ងៃ មិនមែនជាបញ្ហាដែលត្រូវរិះគន់លោក ហ៊ុន សែន នោះឡើយ សូម្បីក្នុងទឹកដីសហរដ្ឋអាមេរិកក៏មានគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃស្ទើរតែគ្រប់ទីកន្លែងដូចគ្នាដែរ។
តំណាងប្រជាពលរដ្ឋសង្កាត់លេខ១៨ ក្នុងទីក្រុងឡូវែល លោក រ៉ាឌី មុំ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងពិធីបុណ្យអុំទូកក្នុងទីក្រុងឡូវែល កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២...
លោក ហ៊ុន សែន កាត់ផ្ទៃដីសមុទ្រ៦០០ហិកតារឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍកំពង់ផែថ្មីក្នុងខេត្តកំពត
បុរសខ្លាំងដែលកាន់អំណាចជាង ៤០ឆ្នាំបានបន្តកាត់ផ្ទៃដីសមុទ្រក្នុងខេត្តកំពត ទំហំ ៦០០ហិកតារឲ្យទៅក្រុមហ៊ុនឯកជនមួយ ដើម្បីអភិវឌ្ឍកំពង់ផែថ្មីក្នុងទំហំទឹកប្រាក់ចំនួន ១,៧ពាន់លានដុល្លារអាមេរិក។
យោងតាមអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើបទទួលបាន ឱ្យដឹងថា ផ្ទៃដីសមុទ្រទំហំ ៦០០ហិកតារស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដើម្បីធ្វើអនុបយោគឲ្យក្រុមហ៊ុន «កំពត ឡូជីស្ទិក អេន...
បុរសខ្លាំងបន្តកាត់ផ្ទៃបឹងពីរកន្លែងជិត២០០ហិកតារក្នុងខេត្តកណ្តាលឱ្យឯកជនដើម្បីអភិវឌ្ឍ
បុរសខ្លាំងដើរបញ្ច្រាសទិសចូលចិត្តលុបបឹងបួ លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងមេទឹកចំនួនពីរទំហំជិត ២០០ហិកតារក្នុងចំណោមបឹង២២ ដែលបានស្នើសុំដាក់បញ្ចូលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើជាកម្មសិទ្ធិឯកជនដើម្បីធ្វើការអភិវឌ្ឍ។
មេដឹកនាំខ្មែរដែលឧស្សាហ៍លុបបឹង លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចកាត់ដីផ្ទៃបឹងមេទឹកបែកក្អមទំហំជាង ៥៤ហិកតារ ស្ថិតនៅឃុំព្រែកអញ្ចាញ និងផ្ទៃបឹងមេទឹកអំពៅឌៀប ដែលមានទំហំជាង ១២៨ហិកតារ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល...