32.4 C
Phnom Penh

TAG

លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn)

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រិះគន់​ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​គុណភាព​ប្រជាធិបតេយ្យ

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​រិះគន់​ថា ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​នៃ​របប​ប្រជាធិបតេយ្យ​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​លើ​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ហួស​ហេតុ ដូចជា​ការ​អនុវត្ត​ច្បាប់​ក្រមព្រហ្មទណ្ឌ ជាដើម។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចេញ​របាយការណ៍​លើកដំបូង​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៧ មក លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ឧបសគ្គ​មិន​អាច​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​នយោបាយ​បាន។ អ្នក​រាយការណ៍​ពិសេស​រូប​នេះ​អះអាង​ថា កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស ដែល​អាច​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន...

សង្គម​ស៊ីវិល​ប្រកាស​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ

អង្គការ និង​សមាគម​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់ផ្ដើម​ដាក់​ចេញ​នូវ​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​កន្លងមក។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​លោក មាន ព្រហ្មមុនី ជាដើម...

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បារម្ភ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះ​ភិក្ខុ កើត សារ៉ាយ នៅ​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ ថា​ជា​ការ​បំពាន​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​កម្ពុជា។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​សម្ដែង​ក្តី​កង្វល់​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ឃុំ​ខ្លួន...

អ្នកឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​ឲ្យ​ដក​ចេញ​អនុក្រឹត្យ​កាតព្វកិច្ច​វ៉ាក់សាំង​ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​សម្ដែង​ការ​គាំទ្រ​ទាំងស្រុង​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ស្នើ​ឲ្យ​ដកចេញ​នូវ​អនុក្រឹត្យ​កាតព្វកិច្ច​វ៉ាក់សាំង និង​វិធានការ​ផ្សេងៗ​ដើម្បី​ធានា​ភាព​ស្របគ្នា​ជាមួយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ។ ការ​គាំទ្រ​នេះ កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្ញើ​លិខិត​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​ស្នើ​ឲ្យ​លុប​ចេញ​នូវ​អំពី​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ថា ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​សិទ្ធិមនុស្ស និង​ការធានា​នូវ​សុខភាព​សាធារណៈ​ជូន​ប្រជាជន​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ ជាង​ការ​អនុវត្ត​ដោយ​ការ​ចាប់​បង្ខំ។ លោក​អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.