29.3 C
Phnom Penh

TAG

ល្បែងស៊ីសង​អនឡាញ

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន​ឆបោក​តាម​បច្ចេកវិទ្យា​ឡើយ

ក្រសួង​មហាផ្ទៃ ព្រមាន​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពី​រឹបអូស​ទ្រព្យសម្បត្តិ​មេខ្លោង​បណ្ដាញ​ឆបោក ថា​ប្រទេស​កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​ពួក​ឧក្រិដ្ឋជន​ឡើយ ព្រោះ​ថា​យ៉ាងហោចណាស់ ជនបរទេស​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជិត ៤០០​នាក់ (៣៩៨​នាក់) ក្រោយ​បង្ក្រាប​ទីតាំង​ពាក់ព័ន្ធ​បទល្មើស​អនឡាញ ៤​កន្លែង ត្រឹមតែ​រយៈពេល ២​ថ្ងៃ​នៅ​ដើម​សប្តាហ៍​នេះ។ បន្ថែម​លើ​នេះ​ទៀត សមត្ថកិច្ច​ក៏​រឹបអូស​បាន​កុំព្យូទ័រ All In One ជាង ១០០​គ្រឿង (១៣៣​គ្រឿង) កុំព្យូទ័រ​យួរដៃ​ជាង ៦០​គ្រឿង (៦៦​គ្រឿង) ទូរសព្ទដៃ​ជាង ៦០០​គ្រឿង...

កម្ពុជា​បណ្ដេញ​ជនបរទេស​ជិត ១​ពាន់​នាក់​ដែល​ភាគច្រើន​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា រយៈពេល ៥​ថ្ងៃ​ដើម​ខែ​មេសា ឆ្នាំ​២០២៦ នេះ ប្រទេស​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ចេញពី​ទឹកដី​របស់​ខ្លួន​ជាង ១​ពាន់​នាក់ មាន​ជិត ៣០​សញ្ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការងារ​ខុស​ច្បាប់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ មេសា នេះ​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៦ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក...

អង្គការ​អន្តរជាតិ​មិន​ទាន់​ជឿ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា​នៅឡើយ

សហគមន៍​អន្តរជាតិ​មើល​ទៅ​ប្រទេស​កម្ពុជា ដូចជា​មិន​ទាន់​មាន​ជំនឿ​កក់ក្តៅ​ថា​រាជរដ្ឋាភិបាល​ខ្មែរ​នឹង​អាច​បោសសម្អាត​សកម្មភាព​ឆបោក ការ​រត់ពន្ធ​មនុស្ស រំលោភ​សិទ្ធិ បង្ខំ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បង្ក្រាប បន្ទាប់ពី​អ្នក​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកាស​ថា​នឹង​បំបាត់​ឲ្យ​អស់​ក្នុង​ខែ​មេសា ឆ្នាំ​២០២៦ នេះ។ កាលពី​ថ្ងៃទី​៣ ខែ​មេសា រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​បច្ចេកវិទ្យា ហើយ​អ្នក​សង្កេតការណ៍​ថា មក​ពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដាក់​សម្ពាធ។ សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មេសា សប្តាហ៍​មុន ដែល​គេ​ស្រាវជ្រាវ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តល់​អាជ្ញាបណ្ណ​ដល់​បនល្បែង​កាស៊ីណូ​ដែល​មាន​ឈ្មោះ​ជាប់​ទាក់ទិន​នឹង​មុខរបរ​ឧក្រិដ្ឋ​ឆបោក...

មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ក្រុង​ព្រះសីហនុ ឆ្លុះបញ្ចាំង​ពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ធូររលុង

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ករណី​បាញ់​សម្លាប់​មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ជនជាតិ​តៃវ៉ាន់ ឈ្មោះ Lin Bingwen នៅ​កណ្តាល​ក្រុង​ព្រះសីហនុ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ធូររលុង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា វត្តមាន​របស់​ឧក្រិដ្ឋជន​ឆ្លងដែន​ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​អាជ្ញាធរ​អន្តរជាតិ ប៉ុន្តែ​នៅតែ​អាច​រស់នៅ និង​ធ្វើ​សកម្មភាព​ដោយ​សេរី​លើ​ទឹកដី​កម្ពុជា​បាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​វិបត្តិ​ដ៏​សែន​ជ្រៅ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក...

ត្រឹម​រយៈពេល​ជាង​ពីរ​ខែ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ​ជិត ១០០​ទីតាំង ឃាត់​ខ្លួន​មនុស្ស​ជិត ៦​ពាន់​នាក់

ក្រសួង​មហាផ្ទៃ អះអាង​ថា រយៈពេល​ជាង ២​ខែ​ដើម​ឆ្នាំ​២០២៦ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​តាម​អនឡាញ​បាន​ជិត ១០០​ទីតាំង (៩៨​ទីតាំង) ក្នុង​ចំណោម​រាជធានី-ខេត្ត​ចំនួន ១៣ និង​ឃាត់​ខ្លួន​មនុស្ស​បាន​ជិត ៦​ពាន់​នាក់ (៥៧៧១​នាក់) និង​ជាង ២០​សញ្ជាតិ (២៣​សញ្ជាតិ)។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ក្នុង​ចំណោម​ទីតាំង​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​អនឡាញ៖ ទីក្រុង​ភ្នំពេញ មាន​ចំនួន​ច្រើន​ជាងគេ គឺ​មាន​ចំនួន​ជិត...

អភិបាល​ខេត្ត​កណ្តាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ

អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន ដែល​រង​ការ​ចោទប្រកាន់​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រាយការណ៍​ទៅ​កាន់​រូបលោក​ដោយ​ផ្ទាល់ បើ​ដឹង​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ (Scam Online)។ លោក គួច ចំរើន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​គាំទ្រ​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ដូច្នេះ​បើ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ទីតាំង​ណា​មាន​ជនបរទេស​ស្នាក់នៅ​ដោយ​ប្រមូលផ្ដុំ និង​សង្ស័យ​ការ​ប្រព្រឹត្ត​ស្គេម​អនឡាញ (Scam Online) សូម​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ជាបន្ទាន់។ លោក គួច...

អាជ្ញាធរ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​បន​ឆបោក​អនឡាញ ខណៈ​អ្នក​ឃ្លាំមើល​មន្ទិល​ថា​បង្ក្រាប​តែ​ទីតាំង

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បង្ក្រាប​បន​ឆបោក​អនឡាញ លោក ឆាយ ស៊ីណារិទ្ធិ បាន​សម្ដែង​ក្តី​សង្ឃឹម​ថា​នឹង​បំបាត់​អស់​សកម្មភាព​អាជីវកម្ម​ឧក្រិដ្ឋ​ពី​ប្រទេស​មុន​ខែ​ក្រោយ ឬ​ខែ​ចូលឆ្នាំ​ខ្មែរ ដោយ​ថ្លែង​ប្រាប់​អ្នកកាសែត​អំពី​លទ្ធផល​បង្ក្រាប​បាន ៨០% លើ​ទីតាំង ២០០ ក្នុង​ចំណោម​ទីតាំង ២៥០ ក្នុង​ប្រទេស តាំងពី​ខែ​កក្កដា ឆ្នាំ​ទៅ​មិញ។ តាម​ការ​ផ្សាយ​ក្នុង​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែ​មីនា នេះ លោក​បាន​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០១២។ ប៉ុន្តែ​អ្នកជំនាញ​តាមដាន ស្រាវជ្រាវ​បញ្ហា​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត...

សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​ថា​នយោបាយ​ក្រៅ​ប្រទេស​ខ្មែរ​លេង​ល្បែង​ចាក់​ខ្សែ​ជាមួយ​មហាអំណាច

ប្រឈមមុខ​នឹង​ការ​រិះគន់​ពី​គ្រប់​ជ្រុងជ្រោយ​ចំពោះ​គោលនយោបាយ​ដឹកនាំ​ប្រទេស​ដែល​បណ្តោយ​ឲ្យ​មាន​របរ​ឆបោក​រីក​ស្គុះស្គាយ​លើ​ទឹកដី​ខ្មែរ​ជាច្រើន​ឆ្នាំ អ្នក​តាមដាន​ស្ថានការណ៍​ស្រុក​ខ្មែរ ទាំង​បរទេស ទាំង​ជាតិ​ខ្មែរ មើល​ឃើញ​ថា ការ​ស្ទុះស្ទា​តក់ក្រហល់​បង្ក្រាប បោស​សំអាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ ហៅថា online scam ឬ cybercrime នៅ​ខណៈ​នេះ សុទ្ធតែ​ជា​ការ​សម្ដែង​ប៉ាហ៊ី ឬ​ល្បែង​ថ្ពឹន​ឱ្យ​ល្អ​ភ្នែក​ដល់​ពិភពលោក។ មេដឹកនាំ​ចិន អស់​សេចក្តី​អំណត់​អត់ធ្មត់​នឹង​អសមត្ថភាព​ខាង​រាជរដ្ឋាភិបាល​ខ្មែរ​តទៅទៀត។ ទស្សនាវដី្ត The Diplomat នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ នេះ ផ្សាយ​អត្ថបទ​មួយ​និយាយ​អំពី​វាសនា​ប្រទេស​កម្ពុជា ថា​រាជាណាចក្រ​នេះ​បោះ​ជំហាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​សហរដ្ឋ​អាមេរិក...

ជនបរទេស​រាប់​ពាន់​នាក់​នាំគ្នា​ចេញពី​មណ្ឌល​ឆបោក​ប្រញាប់​ចូល​រាជធានី​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​រៀងៗ​ខ្លួន

មាន​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន​បរទេស​ជាច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កុម្ភៈ នេះ និយាយ​ថា​ជនរងគ្រោះ​រាប់​ពាន់​នាក់​បាន​នាំគ្នា​ប្រញាប់ប្រញាល់​ចាកចេញ​ពី​មណ្ឌល​ឆបោក​អូស្មាច់ ខេត្ត​ឧត្ដរមានជ័យ សំដៅ​សម្រុក​ចូល​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​រៀងៗ​ខ្លួន ឬ​អង្គការ​មនុស្សធម៌​នានា ដើម្បី​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ទស្សនាវដី្ត The Diplomat សរសេរ​ថា ចំនួន​មនុស្ស​ដែល​អាជ្ញាធរ​ខ្មែរ​បាន​បង្ក្រាប ឬ​ជួយ​សង្គ្រោះ​មក​ទល់​ពេលនេះ​មាន​ប្រមាណ​តែ ២០% នៃ​ចំនួន​រាប់​សែន​នាក់​ធ្វើការ​ក្នុង​មុខរបរ​ឧក្រិដ្ឋ​នេះ។ រដ្ឋអំណាច​ចិន បាន​ប្រកាស​អំពី​ការ​លើកលែង​ទោស​ដល់​ថ្ងៃទី​១៥ ខែ​កុម្ភៈ ដល់​នរណា​ចេញ​មុខ​សារភាព បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​ចិន នឹង​ប្រើ​វិធី​កណ្ដាប់ដៃ​ដែក​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជនល្មើស។ មាន​ខ្លះ​គ្មាន​ជម្រក...

អាជ្ញាធរ​ខ្មែរ និង​កូរ៉េខាងត្បូង សហការ​គ្នា​បំបែក​បណ្ដាញ​ឆបោក​នៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ

សារព័ត៌មាន​បរទេស​ជាច្រើន ផ្សាយ​ថ្ងៃ​ចន្ទ ទី​១២ ខែ​មករា ឆ្នាំ​២០២៦ ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ និង​កូរ៉េខាងត្បូង បាន​ធ្វើ​សហប្រតិបត្តិការ​រួម​គ្នា​បំបែក​បណ្ដាញ​ឆបោក​នៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ ហើយ​ឃាត់​ខ្លួន​មនុស្ស ២៦​នាក់ ដែល​បាន​ឆបោក​ពលរដ្ឋ​កូរ៉េខាងត្បូង ១៦៥​នាក់​បាន​ប្រាក់​សរុប​ជាង ១៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ដំណាល​ពេល​នៃ​ការ​ចាប់​ខ្លួន​មេបន​ឆបោក ចេន ហ្ស៊ី (Chen Zhi) នៅ​ថ្ងៃទី​៦ ខែ​មករា អាជ្ញាធរ​ក៏​ចាប់​ខ្លួន​ពលរដ្ឋ​កោះ​ចាមៃកា (Jamaica)...

Latest news

© 2021, ដេលី. All rights reserved.