28 C
Phnom Penh

TAG

ល្បែងស៊ីសង​អនឡាញ

អាជ្ញាធរ​បង្ក្រាប​ទីតាំង​ប្រតិបត្តិការ​អនឡាញ​ខុស​ច្បាប់​ពីរ​កន្លែង​នៅ​ប៉ោយប៉ែត ឃាត់​ខ្លួន​ជនល្មើស​២៣០​នាក់

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ប្រតិបត្តិការ​អនឡាញ​ខុស​ច្បាប់​ពីរ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​រក​ឃើញ​ជនបរទេស ២៣០​នាក់​ពាក់ព័ន្ធ ក្នុង​នោះ​ពលរដ្ឋ​ថៃ ច្រើន​ជាងគេ។ អគ្គស្នងការ​នគរបាល​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ កុម្ភៈ នេះ​ថា ភ្នាក់ងារ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ចំនួន ២​កន្លែង​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​តាមដាន​អស់​រយៈពេល​ជាង ៣​ខែ ហើយ​ជា​លទ្ធផល បាន​រក​ឃើញ​ជនល្មើស​សម្ងំ​លាក់​ខ្លួន​លួចលាក់​ធ្វើ​ប្រតិបត្តិការ​អនឡាញ​ខុស​ច្បាប់​ជាង ២០០​នាក់ (២៣០​នាក់) ក្នុង​នោះ​ក៏​មាន​ជនជាតិ​ថៃ ចំនួន ១២៣​នាក់​ផង​ដែរ។ នគរបាល​ជាតិ​កម្ពុជា បញ្ជាក់​ថា...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​សង​ប្រាក់​ទៅ​ក្រុម​ដែល​ផ្តល់​កម្ចី​អនឡាញ​ខុស​ច្បាប់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​សង​ប្រាក់​ទៅ​ក្រុម​ដែល​ផ្តល់​កម្ចី​អនឡាញ​ខុស​ច្បាប់ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្ដឹង​ទៅ​សមត្ថកិច្ច ក្នុង​ករណី​អ្នក​ផ្តល់​កម្ចី​អនឡាញ​ទាំងនោះ​រករឿង។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ និង​បូក​សរុប​ចលនា​ប្រឡង​ប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។ លោក​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ បន្ត​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​ខ្ចីប្រាក់​ខុស​ច្បាប់ ដែល​ខ្ចី​ពី​ក្រុម​ជនបរទេស ហើយ​មាន​ដាក់​គំនាប​លើ​អ្នក​ខ្ចី​ខុស​ពី​ច្បាប់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ខ្លាច​ញញើត​នឹង​ពួក​កម្ចី​ខុស​ច្បាប់​ទាំងនោះ។ លោក​ថា ប្រសិនបើ​ក្រុម​ឱ្យ​ខ្ចីប្រាក់​នោះ​ជា​ក្រុម​ដែល​ខុស​ច្បាប់ ក្រុម​ជនបរទេស​ដែល​ធ្វើការ​កម្ចី​តាម​អនឡាញ​ជាដើម​នោះ គឺ​កុំ​សង​តែម្តង បើសិនជា​មាន​ការ​រករឿង​ណា​មួយ...

អតីត​អ្នកឧកញ៉ា​និយាយ​រឿង​ឧក្រិដ្ឋកម្ម​មាន​ទោស​ដល់​ខ្លួន បង្ហាញ​ឈ្មោះ​ឧក្រិដ្ឋជន​ធំ​លាង​លុយ​កខ្វក់

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បន្ត​បញ្ចេញ​មុខ​ឧក្រិដ្ឋជន​នៅ​ពីក្រោយ​នៃ​ការ​លាង​លុយ​កខ្វក់ ឆបោក​តាម​អ៊ីនធឺណិត​ខុស​ច្បាប់ ការ​ខ្ចី​បុល​អនឡាញ​ខុស​ច្បាប់ បើក​ធនាគារ​លាង​លុយ ដើម្បី​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋជន​ទាំងនោះ​ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ការពារ​ឧក្រិដ្ឋជន​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ជាបន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​បង្ហាញ​ឈ្មោះ​លោក យ៉ាន ណារ៉ុង ដែល​ជា​ឧក្រិដ្ឋជន​ដ៏​ធំ​បំផុត​នៅ​ពីក្រោយ​ការ​លាង​លុយ​កខ្វក់...

អ្នកឧកញ៉ា លី យ៉ុងផាត់ យក​ស្ថានីយ​ទូរទស្សន៍ PNN ធ្វើ​ជា​ទីតាំង​រកស៊ី​បើក​ល្បែង​អនឡាញ​និង​បង្ខាំង​មនុស្ស

ដោយ តាំង សារ៉ាដា អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ លី យ៉ុងផាត់ ដែល​ត្រូវ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency) កំពុង​យក​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) រកស៊ី​បើក​លេង​ល្បែងស៊ីសង​តាម​អនឡាញ ជា​ទីតាំង​បង្ខាំង​មនុស្ស ចាប់​ជំរិត​មនុស្ស និង​ចាប់​បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា។ ស្តេច​កោះកុង (King of Koh Kong) អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រកាស​ប្រាប់​ស្ថានទូត​បរទេស​អំពី​អំពើ​និង​ទង្វើ​ឆបោក​នៅ​ប្រទេស​កម្ពុជា

អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវ​ទៅ​កាន់​ស្ថានទូត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឱ្យ​ចាត់​វិធានការ​លើ​ឧក្រិដ្ឋជន​ដែល​កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​ពួកគេ​ទទួល​បាន​ទិដ្ឋាការ​ជា​មធ្យោបាយ​ក្នុង​ការ​បោកប្រាស់​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​បន្ត​ទៅ​ទៀត។ អតីត​អ្នកឧកញ៉ា​ខ្មែរ​លោក ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​ភាសា​ចិន និង​ភាសា​អង់គ្លេស កាលពី​យប់​ថ្ងៃទី​១៨ ធ្នូ ថា ឯកអគ្គរាជទូត និង​រដ្ឋទូត​ទាំងអស់​សុទ្ធតែ​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ផ្ទះ​សម្រាប់​ឧក្រិដ្ឋជន​ចម្រុះ​ជាតិ​សាសន៍​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ឆបោក​នានា រួម​ទាំង​អំពើ​ហិង្សា និង​ចាប់​ជំរិត​មនុស្ស​ផង​ដែរ។ លោក​ថា ជា​រឿង​គួរ​ឱ្យ​ស្រក់​ទឹកភ្នែក​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​ជនរងគ្រោះ​ទាំងអស់​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចិន សហរដ្ឋ​អាមេរិក...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី រង់ចាំ​ប៉ូលិស​ប្រគល់​ដីកា​ទៅ​បង្ហាញ​ខ្លួន​រឿង​បណ្តឹង​របស់​ជនជាតិ​សិង្ហបុរី

អតីត​អ្នកឧកញ៉ា​វ័យក្មេង ហេង សិទ្ធី អះអាង​ថា លោក​កំពុង​រង់ចាំ​លិខិត​អញ្ជើញ​ពី​ប៉ូលិស និង​ដីកា​តុលាការ បន្ទាប់ពី​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ដែល​លោក​ចោទ​ថា​ជា​ឧក្រិដ្ឋជន​លាង​លុយ និង​រកស៊ី​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា ប្តឹង​លោក​ទាមទារ​សំណង​ជំងឺចិត្ត ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា​លោក​បោះបង់​គោរមងារ​តាំង​ពី​មុន​ព្រះមហាក្សត្រ​ដក​ទៅ​ទៀត

អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា លោក​បាន​ប្រកាស​បោះបង់​គោរមងារ​ជា​អ្នកឧកញ៉ា​ដោយ​ខ្លួនឯង​តាំងពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មក​ម្ល៉េះ ខណៈ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ដែល​ប្រកាស​លុប​គោរមងារ​អ្នកឧកញ៉ា​លើ​រូបលោក ទើប​តែ​ធ្វើ​ឡើង​នៅ​ដើម​ខែ​ធ្នូ នេះ​ប៉ុណ្ណោះ។ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​សម្រេច​លុប​គោរមងារ​អ្នកឧកញ៉ា​ចំពោះ​អ្នកឧកញ៉ា ហេង សិទ្ធី តាម​សំណើ​ទូល​ថ្វាយ​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។...

ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​លាតត្រដាង​ឧក្រិដ្ឋកម្ម​អនឡាញ​ជនជាតិ​សិង្ហបុរី

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី សម្រេច​លុប​គោរមងារ​ជា​អ្នកឧកញ៉ា​ចំពោះ​អ្នកឧកញ៉ា ហេង សិទ្ធី តាម​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​ត្រូវ​រង​នូវ​បណ្តឹង​ទាមទារ​ឱ្យ​បង់​លុយ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​បុរស​ជនជាតិ​សិង្ហបុរី ក្រោយពី​អ្នកឧកញ៉ា​រូប​នេះ​បាន​លាតត្រដាង​អំពី​ទង្វើ​ខុស​ច្បាប់​នៃ​បុរស​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែល​ជា​ឧក្រិដ្ឋជន​រកស៊ី​លាង​លុយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦...

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​រង​ការ​ចោទ​ថា​ប្រើ​ល្បិចកល​ឧក្រិដ្ឋ​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកឧកញ៉ា ហេង សិទ្ធី

អ្នកឧកញ៉ា ហេង សិទ្ធី ដាក់​ការ​សង្ស័យ​លើ​សកម្មភាព​គំរាម​អ្នក​បើក​ល្បែង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អនឡាញ និង​ជន​ឆបោក​ជនជាតិ​ចិន ពី​សំណាក់​មន្ត្រី​ប៉ូលិស និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន ក្រោម​ហេតុផល​ប្រមូល​លុយ​ឱ្យ​រូបលោក​ដើម្បី​យក​ទៅ​ជួយ​បក្ស​កាន់​អំណាច គឺជា​ល្បិចកល​មន្ត្រី​នគរបាល​ក្នុង​ចេតនា​ទម្លាក់​កំហុស​លើ​រូបលោក។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ ធ្នូ នេះ​ថា ក្នុង​រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ មាន​អ្នក​សារព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​នាក់ និង​មនុស្ស​មួយ​ចំនួន​ដែល​ប្រើ​គណនី​ហ្វេសប៊ុក​ដោយ​ដាក់​តាំង​រូប​ស្រី​ស្អាត​លើ​ប្រូហ្វាល់ (Profile) បាន​ព្យាយាម​ទាក់ទង​សុំ​លុយ​ពី​បុគ្គលិក​របស់​លោក​ចន្លោះ​ពី ៥០​ដុល្លារ​ទៅ ១០០​ដុល្លារ​អាមេរិក...

ស្តេច​គ្រញូង ទ្រី ភាព រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​ជនជាតិ​ចិន​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ថ្មដា​ខេត្ត​ពោធិ៍សាត់

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​គេ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស MDS «ថ្មដា» មាន​បុគ្គលិក ១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ជនជាតិ​ថៃ និង​ជនជាតិ​វៀតណាម កំពុង​រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ខ្នាត​ធំ​ដោយ​គ្មាន​អាជ្ញាធរ​ហ៊ាន​ចុះ​បង្ក្រាប។ ស្តេច​គ្រញូង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា អ្នកឧកញ៉ា...

Latest news

© 2021, ដេលី. All rights reserved.