35.9 C
Phnom Penh

TAG

វេណេហ្ស៊ុយអេឡា

វេណេហ្ស៊ុយអេឡា ប្រកាស​ស្នើ​ច្បាប់​លើកលែង​ទោស​អ្នកទោស​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់

ប្រធានាធិបតី​ស្ដីទី​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី Delcy Rodriguez ប្រកាស​សំណើ​ច្បាប់​លើកលែង​ទោស​ជាទូទៅ ជាពិសេស​អ្នកទោស​នយោបាយ​រាប់​ពាន់​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកកាសែត និង​សកម្មជន​សង្គម។ ប្រធានាធិបតី​ស្ដីទី​វេណេហ្ស៊ុយអេឡា Delcy Rodriguez បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​កែទម្រង់ ហើយ​សំណើ​ច្បាប់​លើកលែង​ទោស នឹង​ត្រូវ​បាន​សភា​អនុម័ត ដែល​នឹង​បង្ក​លក្ខណៈ​ទូលំទូលាយ​ដល់​ការ​លើកលែង​ទោស។ ប្រជាជន និង​សកម្មជន​នយោបាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ការ​តវ៉ា​កន្លង​មក ត្រូវ​បាន​លើកលែង​ទោស​ដោយ​មិន​ចាំបាច់​ឡើង​តុលាការ ហើយ​រាល់​ការ​ចោទប្រកាន់​ត្រូវ​បាន​ទម្លាក់​ចោល​ទាំងអស់។ ចាប់តាំងពី​ការ​ចាប់​ខ្លួន​លោក នីកូឡាស ម៉ាឌូរ៉ូ ដោយ​កម្លាំង​ទ័ព​អាមេរិក...

កូនប្រុស​តែ​ម្នាក់​របស់​លោក ម៉ាឌូរ៉ូ ត្រូវ​បាន​អាមេរិក​ចោទប្រកាន់​ថា​ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន

កូនប្រុស​តែ​ម្នាក់​គត់​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ នៅ​ពេលនេះ ត្រូវ​បាន​ក្រសួង​យុត្តិធម៌​អាមេរិក​ចោទប្រកាន់​ថា​ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដូច​នឹង​ឪពុក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ជាមួយ​ម្ដាយ​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​ទីក្រុង​ញូវយ៉ក។ តាម​ការ​ចោទប្រកាន់ កូនប្រុស​របស់​អតីត​ប្រធានាធិបតី​ផ្ដាច់ការ នីកូឡាស ម៉ាឌូរ៉ូ និង​ភរិយា​លោក ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ទឹកដី​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​លោក នីកូឡាស ម៉ាឌូរ៉ូ និង​ភរិយា​របស់​គាត់ ជាពិសេស​គឺ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​វេណេហ្ស៊ុយអេឡា ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ស្តីទី Delcy Rodríguez ក្នុង​គោលបំណង​ដាស់តឿន​ឱ្យ​ដឹង​ថា របប​ដែល​នៅ​សេសសល់​ពី​ការ​កាន់​អំណាច​របស់​លោក ម៉ាឌូរ៉ូ គឺជា​របប​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿង​ញៀន។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក លោក...

វេណេហ្ស៊ុយអេឡា បន្ត​ដោះលែង​អ្នកទោស​នយោបាយ​ជាង ៤០០​នាក់ ខណៈ​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា​ភាគច្រើន​ជិត​ដល់​ថ្ងៃ​ដោះលែង

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge (Horhé = Horhay) Rodriguez ប្រកាស​ថា​រដ្ឋាភិបាល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ស្ដីទី​អ្នកស្រី Delcy Rodriguez បាន​ដោះលែង​អ្នកទោស​ជាង ៤០០​នាក់ ចាប់តាំងពី​សប្ដាហ៍​មុន​មក​នេះ។ ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge Rodriguez បាន​ប្រកាស​ដូចនេះ​នៅ​ក្នុង​អំឡុង​សម័យប្រជុំ​សភា​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា ឆ្នាំ​២០២៦។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃទី​១៣ ខែ​មករា...

លោក ដូណាល់ ត្រាំ ថា​នឹង​ជួប​មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ខណៈ​ឯ​ទីក្រុង​ការ៉ាកាស ដោះលែង​អ្នកទោស

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado នឹង​មក​ទីក្រុង​វ៉ាស៊ីនតោន នា​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​មករា ឆ្នាំ​២០២៦។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News លោក ត្រាំ បាន​និយាយ​ថា អ្នកស្រី...

ប្រវត្តិ​នយោបាយ​មេដឹកនាំ​ផ្ដាច់ការ នីកូឡាស ម៉ាឌូរ៉ូ ខណៈ​ទីក្រុង​ប៉េកាំង រិះគន់​ក្រុង​វ៉ាស៊ីនតុន អំពី​រឿង​ប្រើ​ច្បាប់

កាលពី​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦ កងកម្លាំង​កុម្ម៉ង់ដូ​ប្រតិបត្តិការ​ពិសេស Delta Forces នៃ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក ចម្រុះ​នឹង​កម្លាំង​ផ្សេង​ទៀត ដោយ​មាន​ការ​គាំទ្រ​ពី​កង​យន្តហោះ​ជាង ១៥០​គ្រឿង រួម​នឹង​នាវាចម្បាំង​ជាច្រើន​គ្រឿង បាន​បើក​ការ​វាយឆ្មក់​ទៅ​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​វាយប្រហារ​លើ​ទីតាំង​យោធា​របស់​វេណេហ្ស៊ុយអេឡា ជាង ២០​ទីតាំង ក្នុង​នោះ​មាន​ទាំង​វិមាន​ប្រធានាធិបតី​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​ផង​ដែរ។ ប្រតិបត្តិការ​នេះ ក្រោយ​បទបញ្ជា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្នុង​ប្រតិបត្តិការ​ពិសេស​នេះ ជិត ៣​ម៉ោង បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនផ្ដាច់ការ​វេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ...

មហាអំណាច​ពីរ​ក្នុង​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​រិះគន់​នយោបាយ​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា

រុស្ស៊ី និង​ចិន រិះគន់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​សម្ពាធ​យោធា និង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​ហៅ​ការ​ប្រព្រឹត្ត​បែប​នេះ​របស់​សហរដ្ឋ​អាមេរិក គឺជា​ទង្វើ​របស់​ពួក cowboy ព្រោះ​វា​បង្ក​អសន្តិសុខ​តំបន់​សមុទ្រ​ការីបៀន (Caribbean) នៃ​តំបន់​អាមេរិក​ឡាទីន។ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Arab News ការ​រិះគន់​វាយប្រហារ​ធ្វើឡើង​ដោយ​មហាអំណាច​រុស្ស៊ី និង​ចិន នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រដ្ឋាភិបាល​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​បាន​ស្នើសុំ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​កិច្ចប្រជុំ​នេះ​ធ្វើ​ដោយ​មាន​ការ​គាំទ្រ​ពី​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង ខណៈ​របប​លោក នីកូឡាស...

មេ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ថា​មេដឹកនាំ​ផ្ដាច់ការ​ត្រូវតែ​បញ្ចប់ ទោះ​វិធី​ណា​ក៏ដោយ

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ទី​ពីរ បន្ទាប់ពី​បាន​លាក់​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado បាន​អះអាង​ថា តំណែង​ប្រធានាធិបតី​របស់​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) នឹង​ត្រូវ​បញ្ចប់ ទោះជា​តាម​មធ្យោបាយ​ណា​ក៏ដោយ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង Oslo ប្រទេស​ន័រវែស អ្នកស្រី Machado បាន​បញ្ជាក់​ថា អ្នកស្រី​នៅតែ​រក្សា​សេចក្តី​សង្ឃឹម​ថា​ការ​ផ្លាស់ប្ដូរ​អំណាច​នយោបាយ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា អាច​កើតឡើង​ដោយ​សន្តិភាព។ អ្នកស្រី​បាន​និយាយ​ជា​ភាសា​អេស្ប៉ាញ ថា៖ «ម៉ាឌូរ៉ូ...

ម្ចាស់​ពាន​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ មិន​អាច​ទទួល​ពាន​ដោយ​ផ្ទាល់ ប៉ុន្តែ​កូនស្រី​ជា​អ្នក​ទទួល​ជំនួស​ម្ដាយ

អ្នកស្រី Maria Corina Machado ទៅ​ដល់​ប្រទេស​ន័រវែស ដើម្បី​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ទោះ​មាន​បម្រាប​ធ្វើ​ដំណើរ​របស់​អាជ្ញាធរ​វេណេហ្ស៊ុយអេឡា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន USA TODAY នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥។ យ៉ាងណា មេដឹកនាំ​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី Machado ដែល​បាន​ទៅ​ដល់​ប្រទេស​ន័រវែស ប៉ុន្មាន​ម៉ោង​ក្រោយ​ពិធី​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​ទទួល​ដោយ​កូនស្រី​របស់​អ្នកស្រី គឺ​នាង Ana Corina Sosa។ អ្នកស្រី...

មនុស្សរាប់​ពាន់​នាក់​ហែ​ក្បួន​ក្នុង​ទីក្រុង​ប្រមាណ ៨០​ទីក្រុង​លើ​ពិភពលោក ដើម្បី​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា

អ្នកគាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado បាន​ដើរ​ក្បួន​បាតុកម្ម​សន្តិវិធី​នៅ​ក្នុង​ទីក្រុង​មិន​តិច​ជាង ៨០ ជុំវិញ​ពិភពលោក ក្នុង​គោលបំណង​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នកស្រី María Corina Machado ដែល​អ្នកស្រី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Washington Times ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​សារព័ត៌មាន​រាយការណ៍​ថា បាន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​ទីក្រុង Madrid...

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដាក់​ឱសានវាទ​លើ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ឱ្យ​ឆាប់​រត់​ចេញពី​ប្រទេស

ប្រធានាធិបតី ស.រ.អា ដាក់ឱសានវាទលើប្រធានាធិបតី ប្រទេសវេណេហ៊្សុយអេឡា ឆាប់រត់ចេញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចេញ​ឱសានវាទ​ព្រមាន​លោក​ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ឱ្យ​ឆាប់​រត់​ចេញពី​ប្រទេស​វេណេហ្ស៊ុយអេឡា ជាបន្ទាន់ តែ​លោក ត្រាំ ថា​លោក ម៉ាឌូរ៉ូ អាច​នាំ​ប្រពន្ធ​កូន​ទៅ​ជាមួយ​ក៏បាន​ដែរ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN លោក ត្រាំ បាន​ព្រមាន​លោក ម៉ាឌូរ៉ូ ដូចនេះ​នៅ​មុន​លោក​បញ្ជា​ឱ្យ​បិទ​លម្ហ​អាកាស​ប្រទេស​វេណេហ្ស៊ុយអេឡា...

Latest news

© 2021, ដេលី. All rights reserved.