26.3 C
Phnom Penh

TAG

វេណេហ្ស៊ុយអេឡា

តើ​រដ្ឋការ​លោក ដូណាល់ ត្រាំ អាច​ផ្ដួល​របប​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា បាន​ដែរ​ឬ​ទេ?

លោក នីកូឡា ម៉ាឌូរ៉ូ ដែល​កាន់​អំណាច​នៅ​វេណេហ្ស៊ុយអេឡា តាំងពី​ឆ្នាំ​២០១៣ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ម្ដង​ទៀត​កាលពី​សប្ដាហ៍​មុន ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដឹកនាំ​ប្រទេស​ហែកហួរ​ដោយ​ហិង្សា ​និង​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ បន្ត​កាន់​អំណាច ៦​ឆ្នាំ​ទៅ​មុខ​ទៀត។ ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​វេណេហ្ស៊ុយអេឡា ទោះ​ជា​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​ក្តី តែ​វា​ផ្ទុយ​នឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល ព្រោះ​ថា​លោក ម៉ាឌូរ៉ូ កាន់​អំណាច ២​អាណត្តិ​កន្លង​មក ហើយ​ថែម​មួយ​អាណត្តិ​ទៀត​នេះ សុទ្ធតែ​បាន​មកពី​ការ​វាយ​បំបាក់​ស្មារតី ឆន្ទៈ​ប្រជាជន ដែល​មិន​បាន​ជ្រើសរើស​ជន​ផ្ដាច់ការ​រូប​នេះ​ឱ្យ​ធ្វើ​មេដឹកនាំ​វេណេហ្ស៊ុយអេឡា នោះ​ទេ។ លោក ម៉ាឌូរ៉ូ និង​បក្ស​សង្គម​និយម​របស់​លោក ឈ្នះ​ឆ្នោត​បាន​មកពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត...

រដ្ឋការ​លោក ចូ បៃដិន ទទួលស្គាល់​មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​ជា​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​នៅ​វេណេហ្ស៊ុយអេឡា

រដ្ឋការ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រកាស​ទទួលស្គាល់​បេក្ខជន​បក្ស​ប្រឆាំង​លោក Edmundo Gonzalez Urrutia ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា។ ការ​ប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​ឡើង​រយៈពេល ៤​ខែ​បន្ទាប់ពី​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ កក្កដា ដែល​លោក Nicolas Maduro បាន​ប្រកាស​ខ្លួនឯង​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​បាន​រង​ការ​ចោទប្រកាន់​ថា​មាន​ការ​លួច​បន្លំ​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន DW នៃ​ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា នេះ។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក...

ប្រជា​បាតុករ​វេណេហ្ស៊ុយអេឡា សច្ចា​ប្រឆាំង​នឹង​របប​ជន​ផ្ដាច់ការ ម៉ាឌុយរ៉ូ រហូត​ដល់​ទី​បញ្ចប់

ការ​ងើប​បះបោរ​ប្រឆាំង​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង។ ក្រុម​គាំទ្រ​បក្ស​ប្រឆាំង​នៅតែ​បន្ត​ចុះ​ដើរ​តាម​ដងផ្លូវ​នៅ​ក្រុង​ធំៗ​របស់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។ ចាប់តាំងពី​ការ​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ជ័យជម្នះ​របស់​លោក ម៉ាឌុយរ៉ូ ករណី​បន្លំ​ការ​បោះឆ្នោត ហើយ​ប្រកាស​ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ កក្កដា មនុស្ស ២៥​នាក់​ស្លាប់ រង​របួស ២០០​នាក់ និង​ចាប់​ខ្លួន ២៤០០​នាក់។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Gulf Times ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ សីហា។ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កាលពី​សប្ដាហ៍​មក​នេះ...

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា ទទូច​ដល់​កងទ័ព​និង​ប៉ូលិស​បោះបង់​ចោល​ជន​ផ្ដាច់ការ ម៉ាឌុយរ៉ូ

ចលនា​ប្រជាជន​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ងើប​ឡើង​ប្រឆាំង​របប​ផ្ដាច់ការ​នៃ​ប្រធានាធិបតី នីកូឡាស ម៉ាឌុយរ៉ូ កំពុងតែ​ផុសផុល​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស ដែល​ពួកគេ​ដាក់​ចេញ​នូវ​ផែនការ​បិទ​បញ្ចប់​អំណាច​របស់​ជន​ផ្ដាច់ការ ម៉ាឌុយរ៉ូ។ ប្រជាជន​វេណេហ្ស៊ុយអេឡា បាន​ផ្ទះ​បាតុកម្ម​ប្រឆាំង​នឹង​ជ័យជម្នះ​ក្លែងក្លាយ​របស់​លោក ម៉ាឌុយរ៉ូ តាំងពី​ថ្ងៃទី​២៨ កក្កដា ភ្លាមៗ​បន្ទាប់ពី​លោក ម៉ាឌុយរ៉ូ ប្រកាស​ខ្លួនឯង​ជា​បេក្ខជន​ឈ្នះ​ឆ្នោត ហើយ​ភ្លាម​នោះ ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​នេះ ក៏​បាន​ប្រកាស​ថា​លោក ម៉ាឌុយរ៉ូ បាន​សំឡេង​ឆ្នោត​ជាង ៥១​ភាគរយ ហើយ​បេក្ខជន​មកពី​បក្ស​ប្រឆាំង គឺ​លោក Edmundo González...

ប្រជាជន​បង់ក្លាដេស​ទម្លាក់​ជន​ផ្ដាច់ការ​បាន​ហើយ ខណៈ​ប្រជាជន​វេណេហ្ស៊ុយអេឡា​ក៏​កំពុង​ទាញ​ទម្លាក់​ជន​ផ្ដាច់ការ​ដែរ

ប្រទេស​ផ្ដាច់ការ​ជាច្រើន​នៅ​លើ​ពិភពលោក កំពុង​ធ្លាក់​ក្នុង​វិបត្តិ ព្រោះតែ​ប្រជាជន​ងើប​ឡើង​ប្រឆាំង។ ក្នុង​សប្ដាហ៍​នេះ ប្រទេស​ផ្ដាច់ការ​ចំនួន​ពីរ​កំពុង​ប្រឈមមុខ​នឹង​ចលនា​បដិវត្តន៍​របស់​ប្រជាជន។ ប្រទេស​ពីរ​នេះ គឺ​ទី​មួយ ប្រទេស​បង់ក្លាដេស នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ហើយ​មួយ​ទៀត គឺ​ប្រទេស​វេណេហ្ស៊ុយអេឡា នៅ​តំបន់​អាមេរិក​ខាងត្បូង។ ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ​ដ៏​ធំ​មួយ​នៅ​ប្រទេស​បង់ក្លាដេស បាន​ត្រូវ​វាយ​សំពង​ដួល​រលំ​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​សីហា នេះ ដោយ​កម្លាំង​មហាជន​ដែល​ស្រេកឃ្លាន​សេរីភាព និង​ប្រជាធិបតេយ្យ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី Sheikh Hasina ដែល​បាន​វេច​បង្វេច​រត់​ឡើង​ឧទ្ធម្ភាគចក្រ​ជាបន្ទាន់​ឆ្ពោះ​ទៅ​ប្រទេស​ឥណ្ឌា។ ការ​រត់​ចោល​ប្រទេស​ចំ​ពេល​បាតុករ​រាប់​ម៉ឺន​នាក់​បាន​សម្រុក​ឡោមព័ទ្ធ​វិមាន​រដ្ឋាភិបាល និង​វាយលុក​ចូល​ភូមិគ្រឹះ​របស់​អ្នកស្រី។ សម្រែក​បាតុករ​លាន់​ឮ​ដូច​រន្ទះ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​អ្នកស្រី ដែល​ពួកគេ​ទាមទារ​ដាច់ខាត​ឱ្យ​អ្នកស្រី​ចុះចេញ​ពី​តំណែង​ជាបន្ទាន់។ តែ​ការ​ដែល​អ្នកស្រី...

បដិវត្តន៍​របស់​ប្រជាជន​កំពុង​ផ្ទុះ​ខ្លាំង​នៅ​វេណេហ្ស៊ុយអេឡា ដើម្បី​ទាញ​ទម្លាក់​ជន​ផ្ដាច់ការ Maduro ពី​អំណាច

វេណេហ្ស៊ុយអេឡា ជា​ប្រទេស​មួយ​នៅ​អាមេរិក​ខាងត្បូង។ ប្រទេស​ដែល​ជា​ជង្រុក​ប្រេង​ដ៏​ធំ​មួយ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ជាង ១០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​លោក នីកូឡាស ម៉ាឌុយរ៉ូ ឡើង​កាន់​តំណែង​ប្រធានាធិបតី​ជំនួស​ជន​កុម្មុយនីស្ត ហ៊ុងហ្គូ ឆាវេស នៅ​ឆ្នាំ​២០១៣។ លោក ម៉ាឌុយរ៉ូ ពង្រឹង​អំណាច​យ៉ាង​ណែន​ក្នុង​ដៃ​ភ្លាម​ជាមួយ​នឹង​ការ​ចាត់​វិធានការ​បោស​សម្អាត​ក្រុម​ប្រឆាំង។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​ឱកាស​ផ្ដួល​លោក​ពី​អំណាច ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ឬ​ចាត់​វិធានការ​ឱ្យ​រត់​ចោល​ប្រទេស។ ឥឡូវ ប្រទេស​នេះ​បាន​កំពុង​ធ្លាក់​ក្នុង​ការ​បះបោរ​ម្ដង​ទៀត​ហើយ។ ប្រជាជន​រាប់​សែន​នាក់ រួម​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ចេញ​តវ៉ា​តាម​ដង​វិថី​នានា​នៅ​រដ្ឋធានី​ការ៉ាកាស និង​ទីក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​លោក ម៉ាឌុយរ៉ូ ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​ជាតិ​បោះឆ្នោត​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា...

ប្រទេស​វេណេហ្ស៊ុយអេឡា កំពុង​ធ្លាក់​ក្នុង​អំពើ​កុប្បកម្ម​ក្រោម​កម្ដៅ​ប្រឆាំង​លទ្ធផល​បោះឆ្នោត

ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) កំពុង​ធ្លាក់​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ស៊ីវិល ខណៈ​ដែល​ប្រជាជន​ច្រើន​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង បាន​ផ្ទុះ​កំហឹង​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ក្រុមប្រឹក្សា​បោះឆ្នោត​របស់​ប្រទេស​មួយ​នេះ​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច ដែល​បាន​ប្រកាស​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា បាន​ទៅ​លើ​លោក Nicolas Maduro។ យោង​តាម​ការ​ប្រកាស​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត លោក Nicolas Maduro បាន​សំឡេង​គាំទ្រ​ជាង ៥១% ហើយ​គូប្រជែង​នឹង​លោក​ដ៏​មាន​ប្រជាប្រិយភាព គឺ​លោក Edmundo Gonzalez Urrutia បាន​ជាង ៤៤%។ អង្គការ​វិទ្យាស្ថាន​ស្ទង់មតិ​ក្នុង​ស្រុក និង​អន្តរជាតិ​ដែល​ធ្វើ​ការ​ស្ទង់មតិ​នៅ​មុន​ការ​បោះឆ្នោត​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ...

មេដឹកនាំ​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត តែ​បក្ស​ប្រឆាំង​ប្រកាស​ទាត់​ចោល​លទ្ធផល​នេះ

មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​ក្រុមប្រឹក្សា​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​នេះ ប្រកាស​ថា​ជា​បេក្ខជន​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ កក្កដា។ យោង​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត លោក Nicolas Maduro បាន​សំឡេង​គាំទ្រ​ជាង ៥១​ភាគរយ ហើយ​គូប្រជែង​នឹង​លោក​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព លោក Edmundo Gonzalez Urrutia បាន​ជាង ៤៤%។ លោក Gonzalez Urrutia ចូល​មក​ជំនួស​មេដឹកនាំ​ក្រុម​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ គឺ​អ្នកស្រី Maria Corina...

អាមេរិក​សម្រេច​លើក​ទណ្ឌកម្ម​ដោយ​ស្នើ​ទិញ​ប្រេង​ពី​វេណេហ្ស៊ុយអេឡា ខណៈ​រក​វិធី​ព្យួរ​ការ​នាំ​ប្រេង​និង​ឧស្ម័ន​ពី​រុស្ស៊ី

មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​មីនា ថា គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ការ៉ាកាស នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បី​សិក្សា​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស ថា​តើ​យល់​ឃើញ​ដូចម្ដេច ប្រសិនបើ​អាមេរិក​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​ការ​ស្នើ​ទិញ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​នេះ​ឡើងវិញ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​និយាយ​ថា ខ្លួន​គេ​ក៏​បាន​ជួប​ផង​ដែរ​ជាមួយ​គណៈប្រតិភូ​អាមេរិក​ដែល​មក​កាន់​រដ្ឋធានី​ការ៉ាកាស ហើយ​បាន​ពិភាក្សា​អំពី​ជំហរ​របស់​អាមេរិក​ដែល​បាន​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ម៉ាឌូរ៉ូ ដោយ​ក្រុម​ប្រឆាំង​សម្ដែង​ការ​យល់ព្រម​ដោយ​ប្រុងប្រយ័ត្ន។ តែ​បែប​នេះ...

មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា​ប្រកាស​ដឹកនាំ​បាតុកម្ម​ដាក់​គំនាប​លោក ម៉ាឌូរ៉ូ វិល​មក​រក​តុ​ចរចា

មេ​បក្ស​ប្រឆាំង Juan Guaido បាន​អំពាវនាវ​ឱ្យ​ប្រជាជន​វេណេហ្ស៊ុយអេឡា ចេញ​ទៅ​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​ផ្លូវ​នានា​នៅ​រដ្ឋធានី Caracas នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ប្រធានាធិបតី លោក Nicolas Maduro ដែល​ជា​ការ​ដាក់​គំនាប​លើ​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ឱ្យ​វិល​ទៅ​រក​តុ​ចរចា​វិញ បើ​ពុំនោះទេ ប្រទេស​នឹង​ធ្លាក់​ក្នុង​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​កាន់តែ​ធ្ងន់​ថែម​ទៀត។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា នេះ។ លោក Juan Guaido បាន​ចេញ​សេចក្តី​អំពាវនាវ​នេះ...

Latest news

© 2021, ដេលី. All rights reserved.