TAG
សន ជ័យ
អ្នកឃ្លាំមើល៖ បទល្មើសគ្រឿងញៀនកើនទ្វេដងជាសញ្ញាគ្រោះថ្នាក់ដល់សង្គមនិងធនធានមនុស្ស
អ្នកឃ្លាំមើលសង្គមលើកឡើងថា ទំហំនៃការរឹបអូស និងឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅឆ្នាំនេះបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២១ បង្ហាញពីសញ្ញាគ្រោះថ្នាក់ និងគំរាមកំហែងខ្លាំងដល់យុវជន និងសង្គមជាតិកម្ពុជាបច្ចុប្បន្ន និងអនាគត។
ការលើកឡើងនេះ បន្ទាប់ពីសេចក្តីរាយការណ៍របស់អាជ្ញាធរជាតិបង្ហាញថា ក្នុងឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសបានជិត ៦៣០០ករណី (៦២៩០ករណី) ឃាត់ខ្លួនមនុស្សជិត ១ម៉ឺន ៥ពាន់នាក់ (១៤៧៨៤នាក់) និងរឹបអូសបានគ្រឿងញៀនជាច្រើនប្រភេទជិត ១៥តោន។
តួលេខនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា បទល្មើសគ្រឿងញៀននៅកម្ពុជាបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២១...
លោក ស ខេង ស្នើសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធជួយទប់ស្កាត់គ្រឿងញៀនដែលកំពុងបំផ្លាញសង្គម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើទៅគ្រប់ភាគីទាំងអស់ត្រូវសហការគ្នាជួយទប់ស្កាត់ដើម្បីកុំឱ្យគ្រឿងញៀនបំផ្លាញសុខភាពសាធារណៈ និងសង្គមជាតិ ខណៈបញ្ហាគ្រឿងញៀនកំពុងវាយលុកធ្ងន់ធ្ងរនៅកម្ពុជា។
ក្នុងកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ប្រចាំឆ្នាំនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យអាជ្ញាធរបន្តខិតខំទប់ស្កាត់បទល្មើសគ្រឿងញៀនបន្ថែមទៀតដូចការទប់ស្កាត់ Covid-19 ប៉ុន្តែលោកថាបញ្ហា Covid-19 នឹងឈានដល់ទីបញ្ចប់ តែសម្រាប់បញ្ហាគ្រឿងញៀនវិញ គឺពិបាកនឹងឈានទៅដល់ទីបញ្ចប់ណាស់ ដោយសារតែបញ្ហានេះវាបានកើតឡើងសឹងតែគ្រប់ទិសទីទៅហើយនោះ។
លោក ស ខេង...
សង្គមស៊ីវិលចង់ឲ្យមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យនិងបំណុលជាសាធារណៈ
ក្រុមមន្ត្រីសង្គមស៊ីវិលស្នើឱ្យមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យ និងបំណុលរបស់មន្ត្រីតាមក្រសួង-ស្ថាប័នជាសាធារណៈ ដោយពុំចាំបាច់ប្រកាសនៅតែក្នុងអង្គភាពប្រឆាំងអំពើពុករលួយតែមួយនោះទេ បន្ទាប់ពីក្រសួងមួយចំនួនបានរកឃើញថា មានមន្ត្រីជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការប្រកាសទ្រព្យ និងបំណុលរបស់ក្រសួង-ស្ថាប័នជាតិជាសាធារណៈ គឺជារឿងមួយល្អ ដើម្បីកាត់បន្ថយអំពើពុករលួយ ដោយសារផ្ទៀងផ្ទាត់ស្ថានភាពនៃការងារទៅនឹងប្រាក់ចំណូលរបស់បុគ្គលក្នុងស្ថាប័ន។
លោកថា លោកចង់ឱ្យព័ត៌មាននៃការមានទ្រព្យរបស់មន្ត្រីដែលត្រូវប្រកាស គឺត្រូវបានដឹងឮជាសាធារណៈ ហើយពលរដ្ឋគេអាចប៉ាន់ប្រមាណមើលថា ឋានៈរបស់មន្ត្រីទាំងនោះស័ក្តិសមនឹងមានទ្រព្យប៉ុណ្ណឹងដែរទេ។ បើមានទ្រព្យច្រើន ហើយមិនអាចពន្យល់បាន គឺជាទ្រព្យមួយដែលកើតពីអំពើពុករលួយ។ លោកថា ការប្រកាសបែបនេះ គឺប្រសើរជាងការប្រកាសដាក់ក្នុងស្រោមសំបុត្រ...
សង្គមស៊ីវិលថារដ្ឋាភិបាលបង្កើនអំពើពុករលួយចំពោះការលើកលែងពន្ធនាំចូលរថយន្តរបស់រដ្ឋ
មន្ត្រីសង្គមស៊ីវិលលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា បានសម្រេចលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៧៥៧គ្រឿង គឺជាការបង្កើតអំពើពុករលួយបន្ថែមទៀត ប្រសិនបើពុំមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការលើកលែងការយកពន្ធរថយន្តរបស់រដ្ឋ គឺជារឿងធម្មតាដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋនៅក្នុងការបង់ពន្ធ។ លោកថា៖ «កន្លងមក គឺធ្លាប់មានករណីជាច្រើនដែលមានការស្នើសុំគោលការណ៍អនុគ្រោះជារថយន្តរបស់រដ្ឋ ប៉ុន្តែធាតុពិត រថយន្តទាំងនោះជារបស់ឯកជន ខណៈមានករណីខ្លះទៀតក៏មានការប្រើប្រាស់រថយន្តរបស់រដ្ឋទៅបម្រើឱ្យប្រយោជន៍បុគ្គលផងដែរ»។
លោកបន្តថា ករណីទាំងនោះ គឺត្រូវយកចិត្តទុកដាក់ និងទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ...
កម្ពុជាខកខាននាំចេញប្រេងឆៅទៅទីផ្សារអន្តរជាតិនៅដំណាច់ខែឧសភាមិនដូចការគ្រោងទុក
កម្ពុជាបានខកខាន និងបន្តពន្យារពេលនាំប្រេងឆៅរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិដូចតាមការគ្រោងទុក ថានឹងនាំចេញនៅដំណាច់ខែឧសភា ឆ្នាំ២០២១ នេះ ដោយសារក្រុមហ៊ុននាំចេញនៅមិនទាន់បញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅឡើយ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលនៅថ្ងៃទី០៣ ខែមិថុនា នេះថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Kris Energy កំពុងធ្វើការងារនាំចេញប្រេងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Kris Energy មិនទាន់បានបញ្ចប់ការងារដែលជាកាតព្វកិច្ចរបស់ខ្លួនមួយចំនួន។ ដូចនេះ ក្រុមហ៊ុននៅមិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ។...