34.5 C
Phnom Penh

TAG

សេក សុជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​ស្ទួយ​សិទ្ធិមនុស្ស​ដើម្បី​លុប​បំបាត់​រូបភាព​អាក្រក់​លើ​ឆាក​អន្តរជាតិ

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លោក សេក សុជាតិ លើកឡើង​ថា ញត្តិ​ចំហ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ គឺជា​សារ​ដាស់តឿន​មួយ​សម្រាប់​រដ្ឋាភិបាល ត្រូវ​កែលម្អ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​លុប​បំបាត់​រូបភាព​កាន់តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ការ​ប្រើ​វិធានការ​រឹតត្បិត​លើ​សកម្មជន​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត​ដោយ​ការ​ចាប់​ចង​ដើម្បី​បំបិទ​សំឡេង​របស់​ពួកគេ មិនមែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​រដ្ឋាភិបាល​ខ្លួនឯង​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​ក៏​នឹង​ដាក់​សម្ពាធ...

អ្នក​សង្កេតការណ៍៖ ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លើកឡើង​ថា ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​ខ្មែរ នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ឡើយ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ធ្នូ នេះ​ថា ការ​ថ្កោលទោស​របស់​សមាជិក​សភា​អាស៊ាន ជុំវិញ​ករណី​ចាប់​សកម្មជន​ភៀស​ខ្លួន​នយោបាយ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ នៅ​ពេលនេះ គឺជា​មេរៀន​មួយ​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មិន​ត្រូវ​អនុវត្ត​វិធានការ​ដោយ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​បែប​នេះ​បន្ត​ទៀត​ទេ។ លោក សេក សុជាតិ លើកឡើង​ថា...

លោក ប្រាក់ សុខុន វិលត្រឡប់​មក​កាន់​តំណែង​ដើម​វិញ បន្ទាប់ពី​រដ្ឋសភា​សម្រេច​ជា​ឯកច្ឆន្ទ

លោក ប្រាក់ សុខុន បាន​វិលត្រឡប់​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បន្ទាប់ពី​រដ្ឋសភា​សម្រេច​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​តំណែង​នេះ​អស់​រយៈពេល ១៤​ខែ។ រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា នេះ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ដើម្បី​អនុម័ត​ឱ្យ​លោក ប្រាក់ សុខុន មក​ដឹកនាំ​ក្រសួង​ការបរទេស​វិញ ដោយ​សំឡេង​ជា​ឯកច្ឆន្ទ​ទាំង ១១២​សំឡេង។ ចំណែក​លោក សុខ ចិន្តាសោភា ដែល​បាន​ដឹកនាំ​ក្រសួង​នេះ​អស់​រយៈពេល ១៤​ខែ​មក​ហើយ​នោះ ក៏​ត្រូវ​បាន​បញ្ចប់​ត្រឹម​ថ្ងៃ​នេះ​ដែរ ខណៈ​រដ្ឋសភា​ក៏​បាន​អនុម័ត​តែងតាំង​លោក​ឱ្យ​ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី​ជំនួស​វិញ។ ការ​ផ្លាស់ប្ដូរ​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​នេះ...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​បក្ស​ប្រជាជន​មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល ដើម្បី​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​មាន​ផ្នត់គំនិត​ដូច​គ្នា​គាំទ្រ​ពហុភាគី​និយម និង​ភាព​ចម្រុះ​នៅ​ក្នុង​អភិបាលកិច្ច​នយោបាយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​តូច តែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព​នៅ​ទូទាំង​តំបន់។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អនុប្រធាន​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ...

អ្នកជំនាញ​បារម្ភ​ពី​វិបត្តិ​នយោបាយ​កម្ពុជា​នៅ​ពេល​អ្នក​ដឹកនាំ​ប្រើ​ល្បិច​ដើម្បី​តែ​ប្រយោជន៍​រៀងៗ​ខ្លួន

អ្នក​ឃ្លាំមើល​បារម្ភ​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​ដែល​អ្នក​នយោបាយ​នៅតែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​យក​ឈ្នះ​គ្នា​ដើម្បី​តែ​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន ដែល​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ទម្លាយ​សំឡេង​ក្រោម​សេណារីយ៉ូ​នយោបាយ​របស់​ភាគី​ណា​មួយ​ក៏ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ឈ្លោះ​បែកបាក់ ឬ​ជា​ចេតនា​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​ខ្លួនឯង មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ទេ ហើយ​ក៏​មិនមែន​ជា​អ្វី​ដែល​កម្ពុជា​ត្រូវការ​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវការ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ គឺ​ការ​ផ្សះផ្សា​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​នយោបាយ​ទាំងអស់...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​ធូរ​រលុង​អនុវត្ត​ច្បាប់ កម្ពុជា​ក៏​មិន​អាច​លុប​បំបាត់​អំពើពុករលួយ​បាន​ដែរ

អ្នក​ឃ្លាំមើល​និយាយ​ថា បើ​កម្ពុជា​ធូររលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​បក្ខពួក​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ ទោះ​ដក​អ្នក​ចាស់​តែងតាំង​អ្នក​ថ្មី ក៏​នៅតែ​កើតមាន​អំពើពុករលួយ​ដដែល។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ វិច្ឆិកា នេះ​ថា ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​សុខភាព​ល្អ ហើយ​ដឹកនាំ​ប្រទេស​រីកចម្រើន​ជឿនលឿន​ឆាប់​រហ័ស ទាល់តែ​រដ្ឋាភិបាល​នោះ​ហ៊ាន​វះកាត់​សាច់​ស្អុយ​របស់​ខ្លួន​ចោល។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវតែ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​យក​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ នោះ​ទើប​អាច​ធានា​ថា​អំពើពុករលួយ​ត្រូវ​បាន​បោស​សម្អាត។ ផ្ទុយទៅវិញ បើ​អនុវត្ត​ដោយ​ភាព​លម្អៀង នោះ​អំពើពុករលួយ​ក៏​នៅតែ​កើតមាន...

នីតិរដ្ឋ​កម្ពុជា​មិន​អាច​ងើប​ផុត​ពី​បាត​តារាង​ទេ បើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ច្របល់​ជាមួយ​បញ្ហា​នយោបាយ

អ្នក​ឃ្លាំមើល​និយាយ​ថា បើ​រដ្ឋាភិបាល​នៅតែ​ដាក់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឱ្យ​នៅ​ច្របល់​ជាមួយ​បញ្ហា​នយោបាយ​បន្ត​ទៀត នោះ​នីតិរដ្ឋ​របស់​កម្ពុជា​ក៏​មិន​អាច​ងើប​ផុត​ពី​បាត​តារាង​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ​គ្រប់​រូប និង​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា ស្ថាប័ន​យុត្តិធម៌​របស់​កម្ពុជា​កំពុង​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​លាយឡំ​ជាមួយ​នឹង​ចរិត​នយោបាយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ឯករាជភាព​របស់​ខ្លួន​ទាំងស្រុង ខណៈ​ពលរដ្ឋ​ភាគច្រើន​ក៏​ស្ទើរតែ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ទៅ​ហើយ​នោះ។ លោក សេក សុជាតិ លើកឡើង​ថា ចំពោះ​ការ​ដាក់​ចំណាត់ថ្នាក់​នេះ...

អ្នក​ឃ្លាំមើល​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​អាច​ប្រឈម​បែកបាក់ បើ​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង​ឱ្យ​ត្រឹមត្រូវ​ទេ​នោះ

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា បើ​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង លក្ខន្តិកៈ និង​គោលការណ៍​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ឱ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ទេ នោះ​សម្ព័ន្ធភាព​នេះ​ក៏​អាច​ប្រឈម​នឹង​ការ​បែកបាក់​នៅ​ពេល​ដែល​ពួកគេ​បែងចែក​តំណែង​គ្នា​មិន​ត្រូវ​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៥ តុលា នេះ​ថា ការ​បែងចែក​តួនាទី​ដឹកនាំ​សម្ព័ន្ធភាព​នេះ​អាច​នឹង​បង្ក​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សម្ព័ន្ធភាព​នេះ​បែកបាក់​សាមគ្គី​គ្នា ព្រោះ​ចាប់តាំងពី​សម្ព័ន្ធភាព​នេះ​បង្កើត​មក គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បែងចែក​តួនាទី​ដឹកនាំ​សម្រាប់​គណបក្ស​ដែល​បាន​ចូលរួម​ចង​សម្ព័ន្ធ​នេះ​នៅឡើយ​ទេ។ លោក សេក សុជាតិ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​គណបក្ស​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​រៀបចំ​ការ​ដឹកនាំ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​ផ្នត់គំនិត ជំរុញ​ឱ្យ​គណបក្ស​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត រៀបចំ​ការ​ដឹកនាំ​របស់​ខ្លួន​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង ដើម្បី​សម្រេច​បំណង​ក្នុង​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​គោលដៅ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា លោក​សាទរ​ចំពោះ​សម្ព័ន្ធភាព​របស់​គណបក្ស​ទាំង ៥ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ចងក្រង​កម្លាំង​នយោបាយ​សម្រាប់​ធ្វើ​សកម្មភាព​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ លោក សេក សុជាតិ លើកឡើង​ថា ការ​បង្កើត​សម្ព័ន្ធភាព គឺជា​ការ​លំបាក​មួយ​ហើយ ប៉ុន្តែ​ការ​រក្សា​ភាព​រឹងមាំ​យូរ​អង្វែង...

អ្នក​ឃ្លាំមើល៖ អន្តរជាតិ​ពិបាក​ជឿ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា

អ្នក​ឃ្លាំមើល​លើកឡើង​ថា អន្តរជាតិ​ពិបាក​នឹង​ជឿ​លើ​ការ​ធានា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំង​ណាស់ ដោយសារតែ​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ចេះ​តែ​បន្ត​កើត​មាន​សព្វថ្ងៃ​នេះ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ក្នុង​ក្រសែភ្នែក​អន្តរជាតិ​មាន​ភស្តុតាង​ជាច្រើន​មុន​នឹង​ពួកគេ​បាន​សម្រេច​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន ខណៈ​រដ្ឋាភិបាល​ក៏​ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា មិន​ថា​តែ​អន្តរជាតិ​ទេ​ដែល​រិះគន់​រដ្ឋាភិបាល​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន សូម្បីតែ​ពលរដ្ឋ​ក៏​មាន​ការ​មិន​ពេញចិត្ត​ជុំវិញ​បញ្ហា​នេះ​ដែរ...

Latest news

© 2021, ដេលី. All rights reserved.