ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
34.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សេង វណ្ណលី
ព័ត៌មានជាតិ
អ្នកឃ្លាំមើលថាអាមេរិកដាក់ទណ្ឌកម្មលើឧកញ៉ា កុក អាន ជាសញ្ញាអាសន្នដល់កម្ពុជា
ឌឹ ខេមបូឌា ដេលី
-
April 30, 2026
អ្នកឃ្លាំមើលសង្គម លើកឡើងថា ការសម្រេចចិត្តរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ក្នុងការបង្កកទ្រព្យសម្បត្តិសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្ដាញជំនួញរបស់គាត់ គឺជាសញ្ញាប្រកាសអាសន្នមួយដែលប្រាប់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ និងប្រឈមបំផុតក្នុងពេលនេះ។ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ មេសា ថា បើពិនិត្យទៅលើភាពស្មុគស្មាញ និងទំហំនៃបណ្ដាញឧក្រិដ្ឋកម្មដែលបានចាក់ឫសយ៉ាងជ្រៅ ដូចជាករណីលោក...
ព័ត៌មានជាតិ
តើពលរដ្ឋខ្មែរគួរខឹងអ្នកហៅស្រុកទេសខ្លួនថា Scambodia ឬអ្នកដែលអនុញ្ញាតឱ្យឧក្រិដ្ឋកម្មនេះរីកដូចផ្សិតនៅកម្ពុជា?
ឌឹ ខេមបូឌា ដេលី
-
April 24, 2026
អ្នកឃ្លាំមើលសួរថា តើខ្មែរគួរខឹងនឹងអ្នកដែលដាក់ឈ្មោះឱ្យប្រទេសរបស់ខ្លួនថាជាទឹកដីនៃអន្ទាក់ឆបោក «Scambodia» ឬគួរពិនិត្យមើលចន្លោះប្រហោងនៃប្រព័ន្ធគ្រប់គ្រងដែលបណ្តោយឱ្យមានឧស្សាហកម្មឆបោកទាំងនេះរីកដុះដាលដូចផ្សិតកន្លងមកនោះ។ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មេសា នេះថា រវាងអ្នកដែលហៅស្រុកខ្មែរថា «Scambodia» និងអ្នកដែលអនុញ្ញាតឱ្យឧក្រិដ្ឋកម្មបច្ចេកវិទ្យារីកសាយភាយពេញផ្ទៃប្រទេស តើនរណាជាអ្នកខុសពិតប្រាកដចំពោះបញ្ហាទាំងនេះ ព្រោះថាបើយន្តការរដ្ឋរឹងមាំ ឧក្រិដ្ឋជនក៏មិនអាចមកតាំងមូលដ្ឋាននៅកណ្តាលក្រុង ឬតាមព្រំដែនបានយ៉ាងងាយស្រួលដូចផ្សិតបែបនេះដែរ។ អ្នកឃ្លាំមើលរូបនេះអះអាងថា ការខឹងអ្នកដែលដាក់ឈ្មោះឱ្យកម្ពុជាថាជា «Scambodia» មិនខុសពីការខឹង «កញ្ចក់» ដែលបង្ហាញស្នាមប្រឡាក់លើផ្ទៃមុខរបស់ខ្លួនឡើយ ដូច្នេះបើចង់ឱ្យឈ្មោះនេះរលាយបាត់...
ព័ត៌មានជាតិ
មេឧក្រិដ្ឋជនល្បែងអនឡាញម្នាក់ត្រូវបានបាញ់ស្លាប់នៅក្រុងព្រះសីហនុ ឆ្លុះបញ្ចាំងពីប្រព័ន្ធគ្រប់គ្រងរដ្ឋធូររលុង
ឌឹ ខេមបូឌា ដេលី
-
March 27, 2026
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើងថា ករណីបាញ់សម្លាប់មេឧក្រិដ្ឋជនល្បែងអនឡាញជនជាតិតៃវ៉ាន់ ឈ្មោះ Lin Bingwen នៅកណ្តាលក្រុងព្រះសីហនុ គឺជាការឆ្លុះបញ្ចាំងពីភាពធូររលុងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងសន្តិសុខក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក សេង វណ្ណលី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មីនា នេះថា វត្តមានរបស់ឧក្រិដ្ឋជនឆ្លងដែនដែលមានដីកាចាប់ខ្លួនពីអាជ្ញាធរអន្តរជាតិ ប៉ុន្តែនៅតែអាចរស់នៅ និងធ្វើសកម្មភាពដោយសេរីលើទឹកដីកម្ពុជាបាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិដ៏សែនជ្រៅនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងសន្តិសុខជាតិរបស់រដ្ឋាភិបាលកម្ពុជា។ លោក...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលកម្ពុជាថាមិនបានផ្ដល់ភាពយុត្តិធម៌ដល់ពលរដ្ឋខ្លួនក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ
ឌឹ ខេមបូឌា ដេលី
-
March 12, 2026
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី រិះគន់ថា តម្លៃប្រេងសាំងនៅកម្ពុជា ដែលបន្តហក់ឡើងខ្ពស់ក្នុងពេលដែលតម្លៃប្រេងលើពិភពលោកបានធ្លាក់ចុះនាពេលនេះ គឺជាភាពអយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរ។ លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ មីនា នេះថា តម្លៃសាំងនៅកម្ពុជាសម្រាប់ថ្ងៃទី១១ មីនា នេះ បន្តឡើងថ្លៃបន្ថែមទៀត ដែលតម្លៃនេះគឺជាការហក់ឡើងដ៏ឆាប់រហ័ស។ ប្រភពខាងលើត្អូញត្អែរថា ទន្ទឹមនឹងការហក់ឡើងនៃតម្លៃប្រេងសាំងដូចផ្លេកបន្ទោរក្នុងពេលនេះ បើក្រឡេកមើលប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិញ គឺយឺតជាងដំណើរសត្វអណ្ដើកទៅទៀត ព្រោះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតត្រូវរង់ចាំការចរចាពេញមួយឆ្នាំ ទម្រាំតែត្រូវបានដំឡើងបន្តិចបន្តួច ដែលជួនកាលមិនទាំងអាចទប់ទល់នឹងតម្លៃទំនិញដែលកើនឡើងខ្ពស់លើទីផ្សារបានផងនោះ។ លោកបន្តថា...
ព័ត៌មានជាតិ
យន្តការកំណត់តម្លៃប្រេងនៅកម្ពុជាជាការបើកឱកាសមាសឱ្យក្រុមបក្ខពួកនិយម ប៉ុន្តែដាក់បន្ទុកលើពលរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
March 11, 2026
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ចាត់ទុកយន្តការកំណត់តម្លៃប្រេងថ្មីរបស់រដ្ឋាភិបាលកម្ពុជា ថាជាការដាក់បន្ទុកលើជីវភាពរបស់ពលរដ្ឋ និងជាការបើកឱកាសឱ្យមានបក្ខពួកនិយមកេងចំណេញលើទីផ្សារសេរី ក្នុងពេលដែលប្រទេសជាតិកំពុងជួបបញ្ហាប្រឈមនាពេលនេះ។ លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ មីនា នេះថា វិធានការផ្លាស់ប្ដូរយន្តការកំណត់តម្លៃប្រេងឥន្ធនៈត្រឹមរយៈពេលបីថ្ងៃម្តងរបស់រដ្ឋាភិបាលកម្ពុជា គឺជាការបោះបង់ចោលតួនាទីស្នូលរបស់រដ្ឋក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារពលរដ្ឋ ដោយរុញច្រានពួកគេឱ្យទៅប្រឈមមុខដោយផ្ទាល់ជាមួយភាពមិនច្បាស់លាស់នៃទីផ្សារសេរីដែលគ្មានរបាំងការពារ។ លោកថា វិធានការនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអសមត្ថភាពក្នុងការទប់ស្កាត់អតិផរណាតាំងពីមុនពេលមានវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាមកម្ល៉េះ ដែលធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាបន្តស្ថិតក្នុងកម្រិតខ្ពស់ជាងប្រទេសជិតខាង ដោយសារតែរដ្ឋាភិបាលនៅតែបន្តក្រាញននៀលពឹងផ្អែកលើការប្រមូលពន្ធដារខ្ពស់ពីប្រេងឥន្ធនៈ ដើម្បីបំពេញថវិកាជាតិ ជាជាងការស្វែងរកចំណូលពីប្រភពផ្សេង ឬការកាត់បន្ថយចំណាយរដ្ឋបាលដែលមិនចាំបាច់។ លោក សេង វណ្ណលី...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលផ្តល់យោបល់ឱ្យរដ្ឋាភិបាលបង្កើតឃ្លាំងស្តុកថាមពលផ្ទាល់ខ្លួន ដើម្បីធានាសន្តិសុខថាមពល
ឌឹ ខេមបូឌា ដេលី
-
March 4, 2026
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជា បង្កើតឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ក្នុងពេលដែលភាពផុយស្រួយនៃសន្តិសុខថាមពលរដ្ឋរបស់កម្ពុជា កំពុងប្រឈមជុំវិញសង្គ្រាមដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ានាពេលនេះ។ លោក សេង វណ្ណលី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី២ ខែមីនា នេះថា ដើម្បីរក្សាតម្លៃថាមពលឱ្យស្ថិតនៅតម្លៃសមរម្យ រដ្ឋាភិបាលគួរធ្វើកំណែទម្រង់សំខាន់ៗមួយចំនួន រួមមាន ក្រសួងរ៉ែ និងថាមពល គួរតែលុបចោលនីតិវិធីស្មុគស្មាញ និងពន្ធ ដែលរារាំងដល់ការប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីឱ្យទីផ្សារអគ្គិសនីកាន់តែមានភាពបត់បែន។ ជាងនេះទៅទៀត រដ្ឋាភិបាលគួរតែបង្កើតឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើក្រុមហ៊ុនឯកជនតែម្យ៉ាង...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលព្រមានពីផលប៉ះពាល់ដល់សន្តិសុខថាមពលរបស់កម្ពុជា ខណៈច្រកសមុទ្រហ័រមូសត្រូវបានបិទ
ឌឹ ខេមបូឌា ដេលី
-
March 3, 2026
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ព្រមានថា ការបិទច្រកសមុទ្រហ័រមូស (Hormuz) ជុំវិញការវាយប្រហារផ្នែកនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នាពេលនេះ នឹងធ្វើឱ្យសន្តិសុខថាមពលរបស់កម្ពុជាមានភាពផុយស្រួយកាន់តែខ្លាំង។ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មីនា នេះថា សម្រាប់កម្ពុជាដែលនាំចូលប្រេងពីប្រទេសសិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី បានរងសម្ពាធយ៉ាងខ្លាំងលើការដឹកជញ្ជូន មុនពេលប្រេងឥន្ធនៈបានមកដល់កម្ពុជាទៅទៀត។ លោកថា ទោះបីក្រុមប្រទេសផលិតប្រេង OPEC+ បានសម្រេចបង្កើនផលិតកម្មប្រេងបន្ថែមក្នុងខែមេសា...
នយោបាយ
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិផ្ទៃក្នុង ខណៈនាយករដ្ឋមន្ត្រីចេញប្រាប់ពិភពលោកពីការឈ្លានពានរបស់ថៃ
ឌឹ ខេមបូឌា ដេលី
-
February 21, 2026
អ្នកឃ្លាំមើលសង្គម ព្រមានថា ការប្រើវេទិកាអន្តរជាតិដើម្បីលាតត្រដាងអំពើរំលោភបំពានពីភាគីថៃ ប្រាប់ពិភពលោក គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ប៉ុន្តែប្រសិទ្ធភាពវានឹងត្រូវរលាយបាត់ទៅវិញ ប្រសិនបើប្រទេសកម្ពុជាមិនព្រមដោះស្រាយវិបត្តិផ្ទៃក្នុងឱ្យបានឆាប់រហ័ស។ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ កុម្ភៈ នេះថា ទោះជាការខិតខំប្រឹងប្រែងលើឆាកការទូតអន្តរជាតិដើម្បីលាតត្រដាង និយាយប្រើពាក្យ មហិច្ឆតាឈ្លានពានរបស់ថៃ តាមរយៈបណ្ដាញសារព័ត៌មានធំៗ ដូចជាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters និង Fox News ជាដើមក៏ដោយ ប៉ុន្តែប្រសិទ្ធភាពនៃយុទ្ធសាស្ត្រនេះ...
ព័ត៌មានជាតិ
ការបន្តតែងតាំងកូនចៅនិងសាច់ញាតិឱ្យកាន់តំណែងសំខាន់ៗក្នុងស្ថាប័នរដ្ឋ នឹងធ្វើឱ្យយុវជន GenZ អស់ជំនឿលើរដ្ឋាភិបាល
ឌឹ ខេមបូឌា ដេលី
-
February 20, 2026
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថាការដឹកនាំតាមប្រព័ន្ធគ្រួសារនិយមតាមរយៈការតែងតាំងកូនចៅ និងសាច់សាលោហិតរបស់អ្នកមានអំណាចឱ្យកាន់តំណែងសំខាន់ៗនៅកម្ពុជា ដោយគ្មានការប្រកួតប្រជែងជាសាធារណៈ គឺជាឧបសគ្គដ៏ធំធេងដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍជាតិ និងបំផ្លាញអនាគតយុវជនខ្មែរ។ លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ កុម្ភៈ ថា និន្នាការនេះមិនត្រឹមតែបង្កើតឱ្យមានវិសមភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យយុវជនដែលមានសមត្ថភាពពិតប្រាកដ បាក់ទឹកចិត្ត និងអស់ជំនឿចិត្តលើរដ្ឋាភិបាលបច្ចុប្បន្នកាន់តែខ្លាំងថែមទៀត។ លោកបន្តថា ការខ្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព បានធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចចុះខ្សោយ និងបង្កើតឱ្យមានស្ថាប័នរដ្ឋដែលខ្វះប្រសិទ្ធភាព ដោយសារការសម្រេចចិត្តផ្អែកលើភក្ដីភាពនៃក្រុមគ្រួសារ ជាជាងគុណាធិបតេយ្យ និងវិជ្ជាជីវៈរបស់មន្ត្រីក្នុងជួររដ្ឋាភិបាល។ យោងតាមវចនានុក្រមខ្មែរ...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលបង្ហាញដើមចមសំខាន់ៗនៃការកើតមានអំពើពុករលួយនៅប្រទេសកម្ពុជាអស់ជាច្រើនទសវត្សរ៍
ឌឹ ខេមបូឌា ដេលី
-
February 12, 2026
អ្នកឃ្លាំមើល លើកឡើងថា ប្រព័ន្ធដឹកនាំរដ្ឋដែលរៀបចំឡើងដោយបក្ខពួកនិយម និងកង្វះប្រព័ន្ធត្រួតពិនិត្យអំណាច គឺជាដើមចមនៃការកើតមានអំពើពុករលួយនៅប្រទេសកម្ពុជា ខណៈពិន្ទុស្ដីពីអំពើពុករលួយដែលជាប់បាតតារាងសម្រាប់ឆ្នាំ២០២៥ ក៏បង្ហាញពីកម្សោយនៃការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សារព័ត៌មានបរទេស POLITICO បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ទី៩ ក្នុងចំនួន ១០ប្រទេសលើពិភពលោក ខណៈលោក ហ៊ុន ម៉ាណែត ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស ប្រទេសស្វីស នាឆ្នាំ២០២៤។ លោក ហ៊ុន ម៉ាណែត ដែលទទួលបានការសិក្សាអប់រំពីបស្ចិមប្រទេស...
1
2
3
4
Page 1 of 4
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.