26.6 C
Phnom Penh

TAG

សេចក្ដី​រាយការណ៍​ពិសេស

មជ្ឈដ្ឋាន​ទូទៅ​ចង់​ឃើញ​លោក ហ៊ុន សែន ប្រើ​កណ្ដាប់ដៃ​ដែក​លើ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​រកស៊ី​ឆបោក​អតិថិជន

អត្ថបទដោយ៖ តាំង សារ៉ាដា មជ្ឈដ្ឋាន​ទូទៅ និង​អ្នក​តាមដាន​សង្គម បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​កណ្ដាប់ដៃ​ដែក​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាស​ឲ្យ​ចាប់​ខ្លួន​អ្នកឧកញ៉ា លី សាម៉េត ដែល​ជា​ទីប្រឹក្សា​របស់​លោក​ផ្ទាល់ និង​បង្គាប់​ឲ្យ​សង​លុយ​ទៅ​ជនរងគ្រោះ​ជាង ១០​លាន​ដុល្លារ និង​ករណី​លោក ដួង តារា អតីត​ជា​អ្នក​កាន់​ហ្វេសប៊ុក​ផេក​ឲ្យ​លោក ក៏​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​ពាក់ព័ន្ធ «ការ​ឆបោក»។ ពួកគេ​ក៏​ចង់​ឃើញ​មាន​ចំណាត់ការ​ដូច​គ្នា​នេះ​ទៅ​លើ «ជន​ឆបោក» មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ ជាពិសេស​ករណី​ឧកញ៉ា ឡេង...

សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​ទិដ្ឋភាព និង​ស្ថានភាព​ចរិយា​ឧក្រិដ្ឋ (Criminality) នៅ​ប្រទេស​កម្ពុជា

ប្រទេស​មិន​គោរព​ច្បាប់ បទល្មើស​ឧក្រិដ្ឋ​ក្លាយ​ជា​ធម្មតា អ្នក​ក្តាប់​អំណាច​អាង​អំណាច អ្នក​មាន​អាង​ទឹកប្រាក់ យក​អ្នក​មាន​អំណាច​ជា​អ្នក​ការពារ។ គេ​ចងក្រង​គ្នា​រស់​អាស្រ័យ​នឹង​គ្នា​ទៅវិញ​ទៅមក ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​បក្ខពួក។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​មូលហេតុ​អង្គការ​បរទេស​ដាក់​ពិន្ទុ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលហេតុ​ក្រុមហ៊ុន​ធំៗ​ពី​បស្ចិម​ប្រទេស​មិន​ហ៊ាន​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ។ អ្នក​សង្កេត​ហេតុការណ៍​ស្ថានការណ៍​ក្នុង​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​នៅ​បរទេស​ដែល​តាមដាន​បញ្ហា​ក្នុង​ប្រទេស​ខ្មែរ (ហៅ​តាម​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧) ឬ​ប្រទេស​កម្ពុជា (រាជាណាចក្រ​ទី​២ ហៅ​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣) ជា​មាតុភូមិ​កំណើត​របស់​គេ​លើ​វិស័យ​ផ្សេងៗ តែងតែ​វិភាគ​ឃើញ និង​អធិប្បាយ​រំឭក​ជារឿយៗ​ថា បើ​ចង់​ឲ្យ​មាន​សេចក្តី​សុខ​សន្តិភាព​ក្សេមក្សាន្ត ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សង្គម​ជាតិ​ពុទ្ធសាសនា រាជរដ្ឋាភិបាល​ត្រូវ​អនុវត្ត​គោលការណ៍​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ។ នេះ​មាន​ន័យ​ថា...

សេចក្តី​រាយការណ៍៖ ទណ្ឌកម្ម​អាមេរិក​លើ​ឧកញ៉ា លី យ៉ុងផាត់ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ហ៊ុន

ដោយ៖ ខៀវ សុភា អ្នក​ឃ្លាំមើល​ការ​វិវឌ្ឍ​សង្គម​កម្ពុជា និង​អ្នកវិភាគ​នយោបាយ អះអាង​ថា ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លើ​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាជន​កម្ពុជា នឹង​បង្ក​ផលវិបាក​ជាច្រើន​ដល់​ការ​រកស៊ី​របស់​លោក​នៅ​បរទេស។ ពួកគេ​និយាយ​ថា ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​លោក លី យ៉ុងផាត់ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ត្រកូល​ហ៊ុន​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាច្រើន ដូចជា ក្រសួង​ការបរទេស ព្រឹទ្ធសភា រដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា សមាគម​ឧកញ៉ា​កម្ពុជា ជាដើម ទទូច​ឱ្យ​អាមេរិក​ពិចារណា​ឡើងវិញ...

សេចក្ដី​រាយការណ៍​ភាគ​២៖ ប្រៀបធៀប​ទំហំ​ដី​ខេត្ត​ខ្មែរ​បួន​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) និង​ដែនដី​ជ្រោយ​គ្រីមៀ (Crimea)

ដោយ៖ ហាស់ សាន ក្នុង​សេចក្តី​រាយការណ៍​ភាគ​ទី​២ នេះ លោក ហាស់ សាន ពិនិត្យ​លទ្ធភាព​ថា​តើ​ទឹកដី​ខ្មែរ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ភាគី​ណា​ចំណេញ​អ្វី ភាគី​ណា​ខាត​អ្វី​នា​ពេល​បច្ចុប្បន្ន ហើយ​ការ​ធ្វើ​សម្បទាន​ទឹកដី នឹង​បាន​មក​ខ្មែរ​វិញ​ទេ​ទៅ​អនាគតកាល? ខេត្ត​ទាំង​៥ ខាង​ប្រទេស​យៀកណាម គឺ​ខេត្ត​កន់ទុម ចាឡាយ ដាក់ឡាក់ ដាក់ណុង និង​ប៊ិញហ្វឹក មាន​ពលរដ្ឋ​សរុប​ប្រមាណ ៥​លាន ៥​សែន​នាក់។ តើ​ពលរដ្ឋ​យៀកណាម នឹង​ចំណេញ​អ្វី​ពី​ទឹកដី​សុវណ្ណ​ភូមិ​ខ្មែរ? ក្រុមហ៊ុន​យៀកណាម ឈ្មោះ...

សេចក្ដី​រាយការណ៍​ភាគ​១៖ ប្រៀបធៀប​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ទៅ​នឹង​ជ្រោយ​គ្រីមៀ (Crimea Peninsula)

ដោយ៖ ហាស់ សាន សេចក្តី​រាយការណ៍ អំពី​វាសនា​ទឹកដី​ខ្មែរ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) និង​វាសនា​ទឹកដី​ប្រទេស​អ៊ុយក្រែន នៅ​តំបន់​គ្រីមៀ ថា​តើ​ដូច​គ្នា ឬ​ស្រដៀង​គ្នា​ត្រង់​ចំណុច​ណា? នៅ​ក្នុង​ភាគ​ទី​១ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិពណ៌នា​មួយ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​នៃ​តំបន់​ទាំង​ពីរ៖ មាន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​ដែល​មាន​ប្រវត្តិ​ស្នេហា​ជាតិ​មាតុភូមិ​ខ្មែរ និយាយ​ថា៖ មនុស្ស​ដេក​លក់​មែនទែន ងាយ​ដាស់​ឆាប់​ភ្ញាក់​ណាស់ រីឯ​មនុស្ស​ធ្វើ​ពុត​ដេក​លក់​វិញ មិន​ងាយ​ដាស់​ឲ្យ​ភ្ញាក់​ឡើយ។ យ៉ាងណា​មិញ មនុស្ស​ដែល​ធ្វើ​ពុត​ជា​មិន​ឃើញ (ធ្វើ​ខ្វាក់) មិន​ដឹង​មិន​ឮ (ធ្វើ​ថ្លង់) និង​មនុស្ស​មិន​និយាយ​ស្តី (ធ្វើ​គ)...

សេចក្ដី​រាយការណ៍៖ ហេតុ​អ្វី​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ចូលរួម​ប្រជុំ​រក​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន?

ដោយ​លោក ហាស់ សាន កិច្ចប្រជុំ​កំពូល​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន រយៈពេល​ពីរ​ថ្ងៃ​បាន​ផ្តើម​ឡើង​នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឯ​ទីក្រុង​ទេសចរណ៍​តំបន់​ភ្នំ​មួយ​នៅ​ប្រទេស​ស្វីស ឈ្មោះ​ថា Burgenstock ហើយ​បាន​ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា។ តាម​ប្រភព​ព័ត៌មាន AFP មាន​មេដឹកនាំ និង​តំណាង​ប្រទេស​ឯករាជ្យ​អធិបតេយ្យ​ចំនួន​៩២ រួម​នឹង​អង្គការ​អន្តរជាតិ​ធំៗ​នានា​មួយ​ចំនួន​សរុប​ទាំងអស់​មាន​ចំនួន​ជាង ១០០ ចូលរួម។ ក្នុង​ចំណោម​ប្រទេស​ចូលរួម មាន​មហាអំណាច​៣ ដែល​ជា​ប្រទេស​សេរី គឺ​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស រីឯ​មហាអំណាច​២ គឺ​ចិន...

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​២)

អត្ថបទ​ដោយ៖ ហាស់ សាន តើ​ព្រែកជីក​ហ្វូណន នឹង​នាំ​ផល​ប្រយោជន៍​មក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ដូច​ការ​ពោល​អះអាង​ពី​អ្នក​នយោបាយ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​នោះ​មែន​ឬ​យ៉ាងណា? តើ​ចិន មើល​ឃើញ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តែ​ម្យ៉ាង​គត់ ឬ​ក៏​លើស​ពី​ហ្នឹង? ត​ទៅ​នេះ​ជា​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ដោយ​លោក ហាស់ សាន អំពី​រឿង​ព្រែកជីក​ហ្វូណន៖ ពីរ​ឆ្នាំ​មុន យើង​បាន​ផ្សាយ​អំពី​វិទ្យាស្ថាន​អឺរ៉ុប​កណ្តាល​ផ្នែក​កិច្ចការ​អាស៊ី (Central European Institute for Asian Studies=CEIAS) នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២២ ផ្សាយ​អត្ថបទ​សរសេរ​បន្ថែម​ដោយ​អ្នក​ស្រាវជ្រាវ ៣​នាក់​អំពី​សកម្មភាព​ក្រុមហ៊ុន និង​យោធា​ចិន នៅ​តំបន់​មាត់សមុទ្រ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​១)

អត្ថបទ​ដោយ៖ ហាស់ សាន អ្នកវិភាគ​មើល​ឃើញ​ផលវិបាក​ខុស​គ្នា​លើ​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ ដោយ​អ្នក​ខ្លះ​ថា​ចុង​បញ្ចប់ ខ្មែរ​ចំណេញ អ្នក​ខ្លះ​ថា​ចិន​កើប​ផល ហើយ​រីឯ​ខ្មែរ​កើប​ផេះ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ក្នុង​ការ​ពិនិត្យ​មើល​ថា តើ​មាន​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ព្រែកជីក​ហ្វូណន ដែល​មហាជន​នៅតែ​មាន​មន្ទិល​សង្ស័យ​នេះ។ ក្នុង​រាជាណាចក្រ​ទី​ពីរ​នៃ​រជ្ជកាល​រាជវង្ស ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះបាទ នរោត្តម សីហមុនី លោក ហ៊ុន សែន ដែល​ជា​វង្សនាថ ឬ​ប្រមុខ​ចម្បង​នៃ​ត្រកូល...

សេចក្តី​រាយការណ៍​ស្រាវជ្រាវ​អំពី​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស (ភាគ​២)

តាមរយៈ​ការ​ស្រាវជ្រាវ​កន្លង​មក បង្ហាញ​ថា សកម្មជន​ស្នេហា​ពួក​ក្រហម ឬ​កុម្មុយនីស្ត​ផ្ដាច់ការ ធ្វើការ​ស្វិតស្វាញ​ជាង និង​មាន​អំណត់​ជាង​សកម្មជន​ស្នេហា​ប្រជាធិបតេយ្យ ពីព្រោះ​គេ​បាន​អប់រំ​បង្វឹក​មនោគមន៍វិជ្ជា​ដល់​មនុស្ស​ជំនាន់​ក្រោយៗ​អំពី​របៀប​ធ្វើ​យ៉ាង​ណា​ដើម្បី​រស់។ នៅ​ក្នុង​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​លោក ហាស់ សាន ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍​ឯ​បរទេស​ដែល​ជា​សមាជិក ឬ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្លាក់​ខ្លួន​ទៅ​ក្រោម​ការ​ណែនាំ​តម្រង់​ទិស​ពី​អតីត​បក្ស​កុម្មុយនីស្ត​ដែល​ប្រែ​ឈ្មោះ​មួយ​នេះ​ដោយ​មិន​ដឹង​ខ្លួន។ សូម​លោក​អ្នកនាង​ទស្សនា​សេចក្តី​រាយការណ៍​ស្រាវជ្រាវ​អំពី​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា ឯ​នាយ​សមុទ្រ (ភាគ​២) ដែល​មាន​ខ្លឹមសារ​ដូច​តទៅ៖ ស្ថានការណ៍​សម័យ​ទសវត្ស​១៩៥០ មិន​ខុស​ពី​ស្ថានការណ៍​សម័យ​១៩៧៩ នោះ​ឡើយ ព្រោះ​ថា​អ្នក​ដឹកនាំ​យៀកណាម​រក្សា​ប្រពៃណី​ចិញ្ចឹម​មហិច្ឆតា​គ្រប់គ្រង​ទឹកដី​ខ្មែរ​យ៉ាងតិច​តាំងពី​ឆ្នាំ​១៨៣៨ ដោយ​ប្រើ​កម្លាំង​ខ្មែរ​ស្ម័គ្រចិត្ត​បម្រើ​បរទេស​យក​តាម​ទ្រឹស្ដី​សង្គម​និយម-អន្តរជាតិ តាម​អតីត​សហភាព​សូវៀត ដែល​ថា​ជា​កាតព្វកិច្ច​អន្តរជាតិ មិត្ត​ត្រូវ​ជួយ​មិត្ត​ទៅវិញ​ទៅមក​ក្នុង​បេសកកម្ម​បដិវត្តន៍​វណ្ណៈ។ ក្រុង​ហាណូយ និង​ក្រុង​ប៉េកាំង...

ភាគ​១៖ ហេតុ​អ្វី​ខ្មែរ​ខ្លះ​រស់នៅ​ក្រៅ​ប្រទេស ត្រឡប់​ទៅ​គាំទ្រ​របៀប​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​ទៅ​វិញ?

អត្ថបទដោយ៖ ហាស់ សាន ក្នុង​កាលៈទេសៈ​មួយ​ដែល​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ស្នេហា​សិទ្ធិ​សេរីភាព យុត្តិធម៌ អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​មិន​បាន​ធ្វើ​សកម្មភាព​សកម្ម​គគ្រឹកគគ្រេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​សម្រាក ឬ​ផ្អាក​សកម្មភាព​វាយបក​រុញ​អ្នក​ប្រជាធិបតេយ្យ​ចេញ​នោះ​ទេ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​សាវតារ ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា និង​កិច្ច​ខំ​ប្រឹងប្រែង​រើស​សមាជិក​ប្រមូល​កម្លាំង ដើម្បី​ទប់ទល់​នឹង​ការ​ប៉ុនប៉ង​បន្សាប​ឥទ្ធិពល​កុម្មុយនីស្ត​ផ្ដាច់ការ​ពី​សំណាក់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស។ ក្នុង​ភាគ​ទី​១ នេះ ខ្មែរ​ខ្លះ​សួរ​ថា ហេតុ​អ្វី​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រឡប់​ទៅ​គាំទ្រ​របៀប​ដឹកនាំ​ផ្ដាច់ការ​ទៅ​វិញ? ពីរ​ឆ្នាំ​មុន សារព័ត៌មាន The Cambodia Daily...

Latest news

© 2021, ដេលី. All rights reserved.