30 C
Phnom Penh

TAG

ស៊ាន បូរ៉ាត

លោក ហ៊ុន ម៉ាណែត ចាត់ទុក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ជា​ក្រុមហ៊ុន​បោកប្រាស់​តាម​រូបមន្ត Ponzi Scheme

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចាត់ទុក​សកម្មភាព​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់​អ្នកស្រី ឡេង ចាន់ណា ជា​សកម្មភាព​បោកប្រាស់​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ តាម​រូបមន្ត Ponzi Scheme ដោយ​លោក​ចាត់តាំង​ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ចេញ​មុខ​ការពារ​ប្រជាពលរដ្ឋ និង​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សំណុំរឿង​នេះ។ លោក ហ៊ុន ម៉ាណែត ប្រមុខ​រដ្ឋាភិបាល​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​គម្រោង​របស់​អតីត​ឧកញ៉ា...

តុលាការ​បង្កក​គណនី​ធនាគារ​ពាក់ព័ន្ធ​អ្នកស្រី ឡេង ចាន់ណា ជិត​២០០​គណនី និង​ឱ្យ​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​២៤​នាក់​បន្ថែម

សាលាដំបូង​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៥​នាក់ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ដែល​ប្រព្រឹត្ត​អំពើ​ឆបោក​ជាមួយ​អ្នកស្រី ឡេង ចាន់ណា ដោយ​បង្កក​គណនី​ធនាគារ​ចំនួន ១៨៣​គណនី និង​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​មនុស្ស ២៤​នាក់​ថែម​ទៀត។ សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា តុលាការ​បាន​អនុវត្ត​លើ​សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ដោយ​ចាប់ផ្តើម​បង្កក​គណនី​ធនាគារ​ជិត ២០០​គណនី...

ក្រុម​អ្នកវិភាគ​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​លើ​លោក ព្រាប កុល និង​លោក ស៊ាន បូរ៉ាត និង​ដោះលែង​លោក យ៉ង់ ប៉ាក់

ក្រុម​អ្នកវិភាគ​ជំរុញ​ឱ្យ​ស្ថាប័ន​តុលាការ ស៊ើបអង្កេត​លើ​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល និង​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ស៊ាន បូរ៉ាត ជុំវិញ​ការ​ករណី​ឆបោក​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់​ឧកញ៉ា ឡេង ចាន់ណា និង​ក្រុមហ៊ុន CIC Partner។ ប្រភព​ដដែល​បញ្ជាក់​ថា តុលាការ​ក៏​ត្រូវ​ដោះលែង​លោក យ៉ង់ ប៉ាក់ ជា​មុន​ដែរ ដើម្បី​ឱ្យ​បុគ្គល​រូប​នេះ​មាន​ឱកាស​បង្ហាញ​ភស្តុតាង​ជុំវិញ​ការ​លើកឡើង​ពី​ការ​បាត់​លុយ ៨០​លាន​ដុល្លារ​អាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​លោក ព្រាប...

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រង​ការ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​អំពើ​ឆបោក​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា

លោក ស៊ាន បូរ៉ាត ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កំពុង​រង​នូវ​ការ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​លុយ​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​អាមេរិក​ជាមួយ​បក្ខពួក​ឧកញ៉ា ឡេង ចាន់ណា បន្ទាប់ពី​បែកធ្លាយ​រូបថត​ស្និទ្ធស្នាល​ជាមួយ​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​សន្លឹក។ ក្រោយពី​បែកធ្លាយ​បទល្មើស​ឆបោក​លុយ​រាប់​រយ​លាន​ដុល្លារ​ដោយ​ឧកញ៉ា ឡេង ចាន់ណា អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ត្រូវ​រង​នូវ​ការ​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​នេះ​ដែរ ប៉ុន្តែ​ត្រូវ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​សារព័ត៌មាន​ដែល​គាំទ្រ​បក្ស​កាន់​អំណាច បដិសេធ​ចំពោះ​ការ​សង្ស័យ​នេះ ដោយ​អះអាង​ថា លោក ស៊ាន បូរ៉ាត មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​អំពើ​ឆបោក​នេះ​ឡើយ។ តាម​ប្រភព​ព័ត៌មាន​បន្ទាប់ពី​ឧកញ៉ា...

Latest news