28 C
Phnom Penh

TAG

ស ឡុងដេត

ព្រះមហាក្សត្រ​តែងតាំង​លោក ស ឡុងដេត ជា​ទីប្រឹក្សា​រដ្ឋាភិបាល​បន្ទាប់ពី​ចុះចូល​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន លោក ស ឡុងដេត ដែល​បាន​រិះគន់​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា និង​រង​នូវ​ការ​គំរាមកំហែង​ពី​លោក ហ៊ុន សែន រួម​ទាំង​មាន​បណ្តឹង​ជាប់​ខ្លួន​ផង​នោះ ពេល​នេះ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល បន្ទាប់ពី​លោក​បាន​ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី និង​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន ២​រូប គឺ​លោក ស ឡុងដេត និង​លោក ឡូញ តេត្រា...

មេធាវី​រដ្ឋាភិបាល​ដក​ពាក្យ​បណ្ដឹង​ដែល​ប្តឹង​លោក ស ឡុងដេត បន្ទាប់ពី​ប្រកាស​សុំ​ចុះចូល​បក្ស​កាន់​អំណាច

មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដក​ពាក្យបណ្ដឹង​ដែល​ប្តឹង​លោក ស ឡុងដេត បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​ផ្តាច់​ខ្លួន​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។ មេធាវី​រដ្ឋាភិបាល​កម្ពុជា លោក វិច សុវាចា បាន​ដាក់​ពាក្យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ ដើម្បី​សុំ​ដក​ពាក្យបណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លោក វ៉ាត ចំរើន ដែល​បាន​ប្តឹង​លោក ស ឡុងដេត កាលពី​ថ្ងៃទី​១២ មិថុនា កន្លងទៅ...

លោក ហ៊ុន សែន គំរាម​លោក ស ឡុងដេត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​បន្ទាប់ពី​រក​វិធី​ចេញពី​កម្ពុជា

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន គំរាម​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស ឡុងដេត ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ស្រប​ពេល​ដែល​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​កំពុង​រក​មធ្យោបាយ​ចាកចេញ​ពី​កម្ពុជា ដោយ​មាន​បំណង​ឆ្លងដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​ចាប់​ខ្លួន​ក្រុម​ប្រឆាំង លោក ហ៊ុន សែន ព្រមាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា បើ​ទោះបីជា​លោក ស ឡុងដេត រត់​ទៅ​ដល់​ប្រទេស​ថៃ ក៏​លោក​អាច​ឲ្យ​រដ្ឋាភិបាល​ថៃ...

ក្រុម​តស៊ូ​មតិ៖ លោក ហ៊ុន សែន គំរាម​លោក ស ឡុងដេត ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​មុន​ការ​បោះឆ្នោត

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស ឡុងដេត គឺ​ដើម្បី​ទប់ស្កាត់​ការ​ងើប​ឡើង​តវ៉ា​ពី​គណបក្ស​ភ្លើង​ទៀន​នៅ​មុន​ការ​បោះឆ្នោត។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន ដែល​បាន​ប្រព្រឹត្ត​លើ​គណបក្ស​ភ្លើង​ទៀន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ...

Latest news