26.9 C
Phnom Penh

TAG

ហ៊ុន សែន

ព្រះមហាក្សត្រ​តែងតាំង​លោក ហៃ វណ្ណា ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

អតីត​សកម្មជន​នយោបាយ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្ដល់​ឋានៈ​ជូន​លោក ហៃ...

មន្ត្រី​បក្ស​ប្រឆាំង​ចំអក​ឱ្យ​បក្ស​កាន់​អំណាច​រឿង​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខណៈ​ខ្លួន​ចង់បាន​ឯកភាព​ជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ចំអក​ឱ្យ​បក្ស​កាន់​អំណាច​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សកម្មជន​ដទៃ​ទៀត​ក្នុង​ពន្ធនាគារ​ដើម្បី​បំបិទ​សេរីភាព​បញ្ចេញមតិ គឺជា​របៀប​រក្សា​សន្តិភាព​របស់​ពួក​កុម្មុយនីស្ត​ផ្ដាច់ការ មិនមែន​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៤ កក្កដា នេះ​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ការពារ​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​គុក​សម្រាប់​ប្រជាពលរដ្ឋ...

ការ​ផ្លាស់ប្ដូរ​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​ថៃ ដែល​លោក ហ៊ុន សែន សង្ឃឹម

លោក ហ៊ុន សែន បង្ហាញ​ឲ្យ​សាធារណជន​ខ្មែរ​គ្រប់​ទិសទី​ឃើញ​ថា លោក​កំពុង​សម្ដែង​តួ​ក្នុង​រឿង​នយោបាយ​កិច្ចការ​បរទេស​ជំនួស​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ អាកប្បកិរិយា និង​សំនួន​សម្ដី​លើ​ចំណុច​ខ្លះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ក្នុង​សហគមន៍​អាស៊ាន​បារម្ភ​មិន​ចង់​ពិភាក្សា​អំពី​កិច្ចការ​សន្តិសុខ​អន្តរជាតិ​ជាមួយ​នឹង​លោក។ វោហារ​ខ្លះ ហាក់បីដូចជា​ចង់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​អធិបតេយ្យ​ដទៃ​ទៀត។ ឧទាហរណ៍​ដូចជា លោក​ថ្លែង​ពី​ពេល​ថ្មីៗ​នេះ​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ មិន​អាច​នឹង​ល្អ​ប្រសើរ​ទេ បើ​មិន​ដូរ​មេដឹកនាំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រី​មិត្តភក្ដិ​របស់​លោក គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ កាលពី​ថ្ងៃ​សុក្រ...

អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​បញ្ជា​ផ្តាច់​ការ​ទាក់ទង​ពាណិជ្ជកម្ម​នឹង​ប្រទេស​ថៃ រឿង​ព្រំដែន តើ​អាច​ផ្តាច់​ទូត​ឬ​ទេ?

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជា​ឱ្យ​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​នាំចូល​មុខទំនិញ​យុទ្ធសាស្ត្រ​ពី​ប្រទេស​ថៃ ចាប់​ពី​ពេលនេះ​តទៅ​យ៉ាង​ដាច់ខាត ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និង​ឧស្ម័ន រួម​ទាំង​បញ្ឈប់​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស និស្សិត និង​លោកគ្រូ​អ្នកគ្រូ​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​៣...

ប្រធាន​បក្ស​កាន់​អំណាច​ជា​ឪពុក បញ្ជា​ឱ្យ​ចាត់ចែង​កែ​ច្បាប់​ស្តីអំពី​សញ្ជាតិ​ជំនួស​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​កូនបង្កើត

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ផ្តាំ​ទៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថា ៩​ថ្ងៃ​ទៀត រដ្ឋសភា​នឹង​កោះ​ប្រជុំ​វិសាមញ្ញ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដក​សញ្ជាតិ​ខ្មែរ​ពី​អ្នក​គប់គិត​ជាមួយ​បរទេស។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​មជ្ឈមណ្ឌល​អប់រំ និង​បណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៥ ថា នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ...

អ្នក​ឃ្លាំមើល៖ ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​សម័យ​ទំនើប

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​របស់​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​សម័យ​ទំនើប ព្រោះ​ថា​បើ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​អស់​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ហើយ​នោះ គឺ​មិន​ស្មើ​នឹង​មនុស្ស​ស្លាប់​ផង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា ការ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង គឺជា​ការ​រំលាយ​ជាតិ​សាសន៍​ខ្មែរ។ លោក​បន្ត​ថា នៅ​ក្នុង​លោក​នេះ​គ្មាន​ប្រទេស​ណា​អនុវត្ត​ច្បាប់​ទៅ​លើ​ពលរដ្ឋ​មិន​ស្មើ​នឹង​សត្វ​តិរច្ឆាន​បែប​នេះ​ទេ។ លោក​បន្ត​ទៀត​ថា សត្វ​តិរច្ឆាន​ក៏​ចេះ​ថែរក្សា​អម្បូរ​របស់​វា​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​ហើយ បែរជា​មាន​ចិត្ត​ខ្មៅ​អន្យតិរ្ថិយ​លុបបំបាត់​អម្បូរ​ជាតិ​សាសន៍​ខ្លួនឯង​បែប​នេះ គឺ​មិន​ស្មើ​នឹង​សត្វ​តិរច្ឆាន​ផង។ លោក ម៉ែន ណាត ព្រមាន​ថា...

ផលវិបាក​នៃ​ការ​មិន​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​នឹង​បន្ត​វែង​អន្លាយ

ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ លើកឡើង​ថា ផលវិបាក​នៃ​ការ​មិន​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តំណាង​ប្រទេស​ទាំង ១៨ និង​អង្គការ​សហប្រជាជាតិ គឺជា​ដំណោះស្រាយ​រួម​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​នឹង​បន្ត​វែង​អន្លាយ​ទៅ​ថ្ងៃ​អនាគត។ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ថា បើ​ពិនិត្យ​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​នឹង​ឃើញ​ថា អ្នកនិពន្ធ​ឯកសារ​នេះ​គឺ​ដើម្បី​ឱ្យ​កម្ពុជា និង​តំបន់​ជុំវិញ​មាន​សន្តិភាព​ឋិតថេរ ព្រោះ​ឯកសារ​នេះ​បាន​បង្ហាញ​ពី​ផែនការ​សន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព...

IDEA TALK៖ ហេតុ​អ្វី​លោក ហ៊ុន សែន នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ពិតប្រាកដ?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «ហេតុ​អ្វី​លោក ហ៊ុន សែន នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ពិតប្រាកដ?»។

អ្នកជំនាញ​ការទូត​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​នយោបាយ​ដោយ​កម្ទេច​សាសន៍​ឯង

អ្នកជំនាញ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​ប្រុងប្រយ័ត្ន​នូវ​ការ​ប្រកួតប្រជែង​នយោបាយ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​កម្ទេច ឬ​សកម្មភាព​ប្រឆាំង​ណា​មួយ​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​រង​នូវ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០១ កក្កដា នេះ​ថា ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​រង​ហានិភ័យ ក៏ដូចជា​ការ​បើក​ឱកាស​ឲ្យ​សត្រូវ​ខាង​ក្រៅ​ឈ្លានពាន​ទឹកដី​បាន​ដោយ​ងាយ​ដែរ។ លោក​ព្រមាន​ថា ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​ខ្មែរ ត្រូវតែ​ឈរ​លើ​ស្មារតី​ឯកភាព​ជាតិ ទើប​នាំមក​នូវ​ភាព​ជោគជ័យ​រួម​សម្រាប់​ជាតិ។ លោក​ថា នា​ពេលនេះ មេដឹកនាំ​រដ្ឋាភិបាល ក៏ដូចជា​មេដឹកនាំ​ប្រឆាំង ត្រូវ​សួរ​ខ្លួនឯង​ថា...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​ឃុំ​ខ្លួន​ឪពុក​លោក ស៊ន តារា ថា​ជា​ល្បិចកល​នយោបាយ​កខ្វក់​របស់​លោក ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក សុខ ស៊ុនណារ៉េត ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ន តារា ជា​ល្បិចកល​នយោបាយ​ខ្មៅ​កខ្វក់​របស់​លោក ហ៊ុន សែន ដើម្បី​ទុក​ធ្វើ​ជា​ចំណាប់ខ្មាំង​បង្ក្រាប​ក្រុម​ប្រឆាំង​មិន​ឱ្យ​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត...

Latest news

© 2021, ដេលី. All rights reserved.