27.3 C
Phnom Penh

TAG

ហ៊ុន សែន

ក្រុម​អ្នក​តស៊ូ​មតិ​អះអាង​ថា​ការ​បញ្ជូន​ឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅ​ឱ្យ​ចិន ដោយ​តក់ក្រហល់​គឺ​រំលោភ​បំពាន​ច្បាប់​ខ្មែរ

ក្រុម​អ្នក​តស៊ូ​មតិ​ពី​ក្រុម​ទ្រទ្រង់​សាធារណប្រយោជន៍​កម្ពុជា (Cambodian Advocacy Team=CAT) ចាត់ទុក​ការ​ចាប់​បញ្ជូន​ខ្លួន​អតីត​អ្នកឧកញ៉ា ចេន ហ្ស៊ី (Vincent Chen Zhi) ទៅ​កាន់​ប្រទេស​ចិន ដោយ​គ្មាន​ដំណើរការ​សវនាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​រំលោភ​បំពាន​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ចេតនា​លុបបំបាត់ និង​មិន​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ពី​ឧក្រិដ្ឋជន​រូប​នេះ​ដែរ។ CAT បាន​ធ្វើ​បទវិភាគ​មួយ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ការ​ធ្វើ​ដូច្នេះ គឺជា​ចេតនា​លុបបំបាត់​ព័ស្តុតាង​ដែល​ឧក្រិដ្ឋជន​រូប​នេះ​ធ្លាប់​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កន្លង​មក ដែល​ពាក់ព័ន្ធ​បទល្មើស​លាង​ប្រាក់​កខ្វក់ និង​ការ​បោកប្រាស់​តាម​អនឡាញ រួម​ទាំង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ​នានា​ជាដើម។ ប្រភព​ដដែល​លើកឡើង​ថា...

អាជ្ញាធរ​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត​រឿង​ពុករលួយ​ក្នុង​ព្រះវិហារ​គ្រិស្ត​មួយ​នៅ​ខេត្ត​ព្រះសីហនុ

ទាក់ទិន​រឿង​ពុករលួយ បិទ​បាំង​ការពារ​បក្ខពួក​រួម​ប្រយោជន៍​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត គឺ​រឿង​បង្វិល​បង្វែរ​ប្រើ​ទុន​ពី​ព្រះវិហារ​គ្រិស្តសាសនា ព្រះវិហារ​បង្រួបបង្រួម (Unification Church) ចូល​ហ៊ុន​ក្នុង​បនល្បែង​ចិន Oriental Pearl Casino នៅ​ខេត្ត​ព្រះសីហនុ។ សារព័ត៌មាន​កូរ៉េខាងត្បូង Korea JoongAng Daily ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃទី​១៣ ខែ​មករា នេះ ដោយ​រាយការណ៍​ថា ករណី​ពុករលួយ​នៅ​ស្រុក​ខ្មែរ​ទាក់ទង​នឹង​លោក យុន យ៉ុងហូ អតីត​នាយក​គ្រប់គ្រង​ទីស្នាក់ការ​ព្រះវិហារ​ទូទាំង​ពិភពលោក​ដែល​បាន​ថតរូប​ជាមួយ​លោក ហ៊ុន...

នាយទាហាន​ម្នាក់​អង្វរ​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ប្រគល់​ផ្ទះ

នាយទាហាន​មួយ​រូប​ដែល​ចាញ់​បោក​គម្រោង​អភិវឌ្ឍន៍​ដី​ឡូត៍​ផ្លូវជាតិ​លេខ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា អង្វរ​សុំ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​ឲ្យ​ខ្លួន ក្រោយពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ប្រគល់​ផ្ទះ​ឱ្យ​ខ្លួន​អស់​ជាច្រើន​ឆ្នាំ។ មន្ត្រី​យោធា​កម្ពុជា​មួយ​រូប​ឈ្មោះ វ៉ិត គឹមសាន បាន​ចេញ​វីដេអូ​ឃ្លីប​ប្រវែង​ជិត ១​នាទី នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦...

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ឈប់​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» បង្ក​ឱ្យ​មាន​ការ​រិះគន់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំទាស់​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ឈប់​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​ប្រទេស​កម្ពុជា» ពេល​ដែល​ថៃ បាន​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ និង​កំពុង​កាន់កាប់​តំបន់​មួយ​ចំនួន​ដោយ​ខុស​ច្បាប់​អន្តរជាតិ​ក្នុង​ទឹកដី​កម្ពុជា ជុំវិញ​សង្គ្រាម​ទាំង​ពីរ​លើក​កន្លង​ទៅ​ថ្មីៗ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មករា នេះ​ថា លោក​យល់ស្រប​ជាមួយ​ទស្សនៈ​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» បន្ត​ទៀត ព្រោះ​យោធា​ថៃ កំពុង​ឈរជើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​ចូល​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​ជ្រៅ​ដោយ​ខុស​ច្បាប់​ជុំវិញ​សង្គ្រាម​លើ​ប្រទេស​កម្ពុជា ទាំង​ពីរ​លើក​មក​នេះ។ លោក...

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត រំឭក​ទិវា​ដឹងគុណ​ថ្ងៃ ៧​មករា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ដោយ​ប្រើ​ឃ្លា​ទន្ទេញ​ចាំ​មាត់​ថា​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ​នូវ​វីរភាព​យុទ្ធជន​ដែល​បាន​ពលី​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា ពី​រណ្តៅ​មរណៈ​នៃ​របប​ដ៏​ខ្មៅ​ងងឹត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​នៃ​អតីតកាល។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​ខួប ៤៧​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ឬ​ទិវា​ដឹងគុណ ៧​មករា ជា​ថ្ងៃ​កំណើត​ទី​ពីរ​នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប ហើយ​ក៏​ជា​ថ្ងៃ​នៃ​ការ​ចងចាំ​នូវ​មហា​វីរភាព​ដឹងគុណ​ការ​តស៊ូ​នៃ​យុវជន​ជំនាន់​មុន ដែល​បាន​បន្សល់​ទុក​មរតក​នៃ​ជីវិត​ប្រជាជន​ខ្មែរ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ថ្ងៃ​៧​មករា សម្រាប់​ខ្មែរ​មួយ​ភាគ​ធំ ក៏​ជា​ថ្ងៃ​ទ័ព​បរទេស​យៀកណាម ចំនួន ២​សែន​នាក់...

មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ថា​ប្រទេស​ថៃ ជា​អ្នក​បង្ក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន ក្រោម​លេស​ការពារ​សន្តិសុខ និង​អធិបតេយ្យ​របស់​ថៃ ដែល​បង្ក​នូវ​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សុខសាន្ត។ ឆ្លៀត​ឱកាស​ក្នុង​ថ្ងៃ​ខួប​ទី​៤៧ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​សកម្មភាព​រំលោភ​បំពាន​នេះ កង​យោធា​ថៃ...

ក្រសួង​ការពារ​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ ដែល​ថា​កម្ពុជា​បង្ខាំង​ពលរដ្ឋ​ថៃ​មិន​ឱ្យ​ឆ្លងដែន

ក្រសួង​ការពារ​ជាតិ បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ ដែល​ថា​កម្ពុជា​បង្ខាំង​ពលរដ្ឋ​ថៃ មិន​ឱ្យ​ឆ្លងដែន គឺជា​ព័ត៌មាន​បំភ្លៃ​ខុស​ការពិត​ពី​ភាគី​ថៃ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ទាំងស្រុង​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​គោក និង​ផ្លូវទឹក​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដែល​កំពុង​មាន​អរិភាព​តែប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា ការ​សម្រេច​ផ្អាក​បែប​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​អាយុជីវិត និង​ការ​រង​របួស​របស់​ជនស៊ីវិល​ពី​ការ​បាញ់​ប្រហារ​ដោយ​អនាធិបតេយ្យ​នៅ​តាម​បណ្ដោយ​ព្រំដែន​ពី​សំណាក់​យោធា​ថៃ នា​ពេលនេះ ប៉ុន្តែ​ការ​ផ្អាក​នេះ​មិន​រាប់​បញ្ចូល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស និង​ច្រក​ទ្វារ​ព្រំដែន​ដែល​គ្មាន​ភាព​តានតឹង ឬ​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ផ្សេងៗ​ឡើយ។ អ្នកស្រី ម៉ាលី សុជាតា...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងទ័ព​ខ្មែរ​វាយបក​ទៅ​កងទ័ព​ថៃ វិញ​គ្រប់​ទីតាំង ក្រោយពី​កម្ពុជា​អត់ធ្មត់​លើស​២៤​ម៉ោង

លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងទ័ព​ខ្មែរ​វាយបក​ទៅ​កងទ័ព​ថៃ វិញ​គ្រប់​ទីតាំង ក្រោយពី​ប្រទេស​កម្ពុជា អត់ធ្មត់​លើស ២៤​ម៉ោង​ដើម្បី​គោរព​បទ​ឈប់​បាញ់ និង​ការ​ពន្យារ​ពេលវេលា​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាន​ប្រកាស​ថា​នឹង​ប្រើ​កម្លាំង​វាយ​យក​ទឹកដី​កម្ពុជា ទាំង ១១​ទីតាំង...

រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​បាញ់​គ្នា​តាម​ព្រំដែន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្ដែង​ការ​ខកចិត្ត ហើយ​ចោទ​ថា​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ហ៊ាន​ប្រើ​ជីវិត​កងទ័ព និង​ប្រជាជន ដោយ​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​សន្លឹកឆ្នោត។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព និង​វីដេអូ​ឃ្លីប​បង្ហាញ​អំពី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ក្នុង​ទំនាក់ទំនង​ឯកជន​ជាមួយ​មន្ត្រី​ខ្មែរ​នៅ​ប្រទេស​កម្ពុជា...

លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​បាន​កំណត់​បន្ទាត់​ក្រហម​រួចហើយ​ដើម្បី​តបត​នឹង​ការ​ឈ្លានពាន​ពី​ថៃ

លោក ហ៊ុន សែន ព្រមាន​ទៅ​កាន់​ភាគី​ថៃ ថា កម្ពុជា​បាន​កំណត់​បន្ទាត់ ឬ​គំនូស​ក្រហម​រួចរាល់​ហើយ ដើម្បី​តប​ចំពោះ​ការ​ឈ្លានពាន​ពី​ថៃ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា កម្ពុជា​បាន​កំណត់​បន្ទាត់​ក្រហម​សម្រាប់​ការ​តបត​ទៅ​ភាគី​ថៃ រួច​ហើយ ដូច្នេះ​កម្លាំង​ជួរមុខ​ទាំងអស់​រក្សា​ការ​អត់ធ្មត់​បន្ត​ទៀត។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ ធ្នូ ដោយ​អំពាវនាវ​ឱ្យ​កម្លាំង​ជួរមុខ​ទាំងអស់​រក្សា​ការ​អត់ធ្មត់ ព្រោះ​ប្រើ​ការ​អាវុធ​គ្រប់​ប្រភេទ​របស់​សត្រូវ​បាញ់​មក​លើ​កម្ពុជា តាំងពី​ថ្ងៃ​អាទិត្យ និង​ព្រឹក​ថ្ងៃ​ចន្ទ​នេះ...

Latest news

© 2021, ដេលី. All rights reserved.