28.2 C
Phnom Penh

TAG

ហ៊ុន សែន

រដ្ឋាភិបាល​បារាំង រំលឹក​ពី​តម្លៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខណៈ​លោក ហ៊ុន សែន លើក​សរសេរ​ពី​នយោបាយ​ឈ្នះ​ឈ្នះ

រដ្ឋាភិបាល​បារាំង បញ្ជាក់​ថា គោលការណ៍​ទាំងឡាយ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា នៅតែ​ជា​តម្លៃ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព ចីរភាព ការ​គោរព​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​ដដែល។ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា កាលពី ៣៤​ឆ្នាំ​មុន កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​ចុះហត្ថលេខា​បង្កើត​ឡើង​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ដែល​កើតមាន​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា និង​បាន​បើក​ផ្លូវ​ទៅ​កាន់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា ឡើងវិញ។ ស្ថានទូត​ដដែល​នេះ អះអាង​ថា ប្រទេស​បារាំង ដែល​បាន​ធ្វើ​ជា​សហប្រធាន​ក្នុង​ការ​នាំ​ទៅ​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ នៅតែ​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​ចំពោះ​មរតក​នៃ​គោលការណ៍​នានា​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ (Paris...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រទាញប្រទង់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលទម្លាយថា គម្រោងព្រែកជីកហ្វូណន កំពុងស្ថិតក្នុងដំណាក់កាលប្រទាញប្រទង់ មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រទាញប្រទង់​របស់​មន្ត្រី​កំពូលៗ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មួយ​ផ្នែក​ស្រប​តាម​វៀតណាម មិន​គាំទ្រ​គម្រោង​នេះ​ទេ ប៉ុន្តែ​មួយ​ផ្នែក​ទៀត​រក្សា​ជំហរ​នៅ​ជាមួយ​ចិន បន្ត​សាងសង់​ព្រែកជីក​នេះ​ឱ្យ​បាន​សម្រេច។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២២ តុលា នេះ​ថា មន្ត្រី​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ផ្នែក​ដែល​មាន​និន្នាការ​ទៅ​រក​វៀតណាម មិន​គាំទ្រ​គម្រោង​នេះ​ទេ ប៉ុន្តែ​មន្ត្រី​ភាគច្រើន​ដែល​មាន​និន្នាការ​ទៅ​រក​ចិន បាន​នាំគ្នា​គាំទ្រ​ការ​អនុវត្ត​គម្រោង​នេះ​ឱ្យ​បាន​ជោគជ័យ។ ប្រភព​ដដែល អះអាង​ថា ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា...

អាមេរិក​រក​ឃើញ​លុយ​របស់​លោក ចេន ហ្ស៊ី លាង​សម្អាត​ក្រោម​គម្រោង​វិនិយោគ​រូបិយប័ណ្ណ​គ្រីបតូ​ឈ្មោះ​ថា​កាប់​ជ្រូក​ឆៅ

រដ្ឋអាជ្ញា​អាមេរិក លាតត្រដាង​លុយ​កខ្វក់​រាប់​ពាន់​លាន​ដុល្លារ​របស់​ប្រធាន​ក្រុមហ៊ុន Prince Group លោក ចេន ហ្ស៊ី (Chen Zhi) ថា​ត្រូវ​បាន​លាង​សម្អាត​ក្រោម​ការ​វិនិយោគ​តាមរយៈ​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency Investment Fraud Scheme) ដែល​មាន​ឈ្មោះ​ថា «Pig Butchering Scams» ដែល​ប្រែ​ថា «កាប់​ជ្រូក​ឆៅ»។ Pig Butchering Scams នេះ គឺជា​ក្បួន​នៃ​ការ​បោក​បញ្ឆោត​តាម​អនឡាញ...

លោក ចេន ហ្ស៊ី បាត់​មុខ​ពី​កម្ពុជា ស្រប​ពេល​អាមេរិក​លាតត្រដាង​អំពើ​ឆបោក​និង​លាង​លុយ​កខ្វក់​ក្នុង​ប្រព័ន្ធ​គ្រីបតូ

អត្ថបទដោយ៖ តាំង សារ៉ាដា លោក ចេន ហ្ស៊ី (Chen Zhi) ជា​មនុស្ស​ដែល​មាន​លុយ​ដ៏​មហាសាល​ពី​ការ​រកស៊ី​បោកប្រាស់​តាម​អនឡាញ ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក ស ខេង លោក ហេង សំរិន លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​បាត់​មុខ​ពី​កម្ពុជា បន្ទាប់ពី​អាមេរិក និង​អង់គ្លេស រឹបអូស​រូបិយប័ណ្ណ​គ្រីបតូ​ចំនួន...

សហរដ្ឋ​អាមេរិក​រឹបអូស​លុយ Bitcoin ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រធាន​ក្រុមហ៊ុន​ព្រីនស៍​ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

សហរដ្ឋ​អាមេរិក រឹបអូស​ទឹកប្រាក់​ចំនួន ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ជា bitcoin ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​គ្រីបតូ​របស់​ប្រធាន​ក្រុមហ៊ុន Prince Holding Group (Prince Group) លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ជា​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ និង​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​តុលា...

បុរស​ខ្លាំង​កម្ពុជា​ប្រាប់​ប្រទេស​ម៉ាឡេស៊ី អំពី​ភ្លេង​ខ្មោច​ដែល​ភាគី​ថៃ បំពង​សំឡេង​បន្លាច​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន

បុរសខ្លាំងនៅស្រុកខ្មែរ ប្រាប់ប្រទេសម៉ាឡេស៊ីអំពី ភ្លេងខ្មោចបន្លាចអ្នកភូមិព្រៃចាន់ពីពលរដ្ឋថៃ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ម៉ាឡេស៊ី អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ការ​ចាក់​សំឡេង​ខ្មោច សំឡេង​ព្រឺព្រួច និង​សំឡេង​រំខាន​ផ្សេងៗ​ពី​ភាគី​ថៃ នៅ​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដែល​អាច​នឹង​បង្ក​ជា​បញ្ហា​ផុយ​ស្រួយ​ខ្លាំង​អាច​ប៉ះទង្គិច​គ្នា​ឡើងវិញ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Dato Seri Ahmad Zahid...

សមាជិក​សភា​អាមេរិក ស្នើ​ដាក់​សេចក្ដី​សម្រេច​ចិត្ត​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជីខ្មៅ និង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​និង​ឧកញ៉ា​មួយ​ចំនួន

សមាជិក​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បី​រូប​មកពី​គណបក្ស​សាធារណរដ្ឋ មាន​លោក Jefferson Shreve ពី​រដ្ឋ Indiana លោក John Moolenaar ពី​រដ្ឋ Michigan និង​លោក Michael Ruuli ពី​រដ្ឋ Ohio ស្នើ​ដាក់​សេចក្តី​សម្រេច​ចិត្ត​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស មាន​ចំណងជើង​ថា «រំលើង​ពួក​ឧក្រិដ្ឋ​ឆបោក​អន្តរជាតិ» ឲ្យ​ទៅ​ជា​ច្បាប់ ដោយ​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជីខ្មៅ និង​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ និង​អ្នកជំនួញ​ជា​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន...

បុរស​ខ្លាំង​កម្ពុជា​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​នឹង​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ និង​ឈប់​ប្រើ​លុយ​បាត​លើ​ទឹកដី​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​ជាមួយ​ថៃ មិន​ចូលចិត្ត​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ មក​ប្រើប្រាស់ និង​ឈប់​ប្រើប្រាស់​ប្រាក់​បាត​ថៃ លើ​ដី​ខ្មែរ​តទៅទៀត ដើម្បី​ពង្រឹង​ឯករាជភាព​ខាង​រូបិយវត្ថុ​របស់​ជាតិ។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ តុលា នេះ​ថា នៅ​ពេល​ខាងមុខ ពលរដ្ឋ​ខ្មែរ​រស់នៅ​ជិត​ព្រំដែន​ថៃ អាច​នឹង​ខាតបង់​ធ្ងន់ធ្ងរ ដោយសារតែ​ថៃ នឹង​ប្រើ​ជម្លោះ​ជាមួយ​ខ្មែរ​ភ្ជាប់​នឹង​រូបិយវត្ថុ​ធ្វើ​ជា​ចំណុច​ខ្សោយ​មក​គំរាម​កម្ពុជា ដូចជា ករណី​អគ្គិសនី...

លោក ហ៊ុន សែន ឱ្យ​អាជ្ញាធរ​រើស​អតីត​យុទ្ធជន​និង​និវត្តជន​ដែល​មាន​លក្ខណសម្បត្តិ​ល្អ ធ្វើ​ជា​អ្នក​ដឹកនាំ​សហគមន៍

ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ជ្រើសរើស​អតីត​យុទ្ធជន និង​និវត្តជន​ដែល​មាន​លក្ខណសម្បត្តិ​ល្អ ធ្វើ​ជា​អ្នក​ដឹកនាំ​សហគមន៍​ផ្សេងៗ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិ។ ថ្លែង​ក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​២៩ កញ្ញា នេះ លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ជ្រើសរើស​អតីត​យុទ្ធជន និង​និវត្តជន ដែល​មាន​លក្ខណសម្បត្តិ​ល្អ ធ្វើ​ជា​អ្នក​ដឹកនាំ​សហគមន៍​ផ្សេងៗ។ លោក​ថា ដោយ​មើល​ឃើញ​ពី​សក្ដានុពល​របស់​អតីត​យុទ្ធជន និង​និវត្តជន ដែល​រួម​ចំណែក​ក្នុង​ការ​ដឹកនាំ​សហគមន៍។ លោក​អះអាង​ថា...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ

ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​លោក ហេង សិទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ។ ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥...

Latest news

© 2021, ដេលី. All rights reserved.