27.1 C
Phnom Penh

TAG

ហ៊ុន សែន

នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​របស់​ថៃ អស់​តំណែង ព្រោះតែ​និយាយ​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន

តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា សម្រេច​ជា​ឯកច្ឆន្ទ​បញ្ចប់​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយ​សំឡេង ៦ ទល់​នឹង ៣ ហើយ​រាប់​ត្រឡប់​ក្រោយ​រហូត​ដល់​ថ្ងៃទី​១ ខែ​កក្កដា កន្លង​ទៅ។ នេះ​មាន​ន័យ​ថា គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពី​គណបក្ស​ភឿថៃ ត្រូវ​បោះឆ្នោត​ក្នុង​សភា​រើស​នាយករដ្ឋមន្ត្រី​ថ្មី។ បើ​បេក្ខជន​ពី​គណបក្ស​ភឿថៃ ពុំ​មាន​ការ​គាំទ្រ​គ្រប់​ចំនួន ការ​បោះឆ្នោត​ជាតិ នឹង​រៀបចំ​ឡើង​ឆាប់ៗ​ដើម្បី​រើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី។ តាម​សារព័ត៌មាន​ផ្សាយ​ព្រោងព្រាត​ជា​ភាសា​បរទេស តុលាការ​ធម្មនុញ្ញ​ថៃ...

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្លួនឯង ខណៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​៥០​ស្ថាប័ន​ជំទាស់

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ ត្រូវ​បាន​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ១២០​រូប ដែល​មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​លើក​ទី​៤ នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ អនុម័ត​គាំទ្រ​ជា​ឯកច្ឆន្ទ ឬ​គាំទ្រ​ទាំងស្រុង ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន ៥០​ស្ថាប័ន ស្នើសុំ​កុំ​ឲ្យ​រដ្ឋសភា​ជាតិ​អនុម័ត​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ។ សមាជិក​រដ្ឋសភា​ចំនួន ១២០​រូប​មកពី​បក្ស​កាន់​អំណាច ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែរ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ បាន​លើក​ដៃ​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក...

រដ្ឋាភិបាល​បង្កើត​ទិវា​លើក​តម្កើង​អតីត​យុទ្ធជន និវត្តជន ១២ ឧសភា ខណៈ​មេ​បក្ស​ជំទាស់​ពី​ក្រៅ​ស្រុក​ថា​កម្ពុជា​ក្រ តែ​អ្នក​ដឹកនាំ​ជា​សេដ្ឋី

រាជរដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​១២ ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​លើក​តម្កើង​វីរភាព​អតីត​យុទ្ធជន និង​និវត្តជន ដែល​បាន​លះបង់​ដើម្បី​ជាតិ​មាតុភូមិ។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ សីហា នេះ សម្រេច​យក​ថ្ងៃទី​១២ ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ ជា​ថ្ងៃ​ប្រារព្ធ​ទិវា​អតីត​យុទ្ធជន និង​និវត្តជន​កម្ពុជា ដែល​បាន​លះបង់​ដើម្បី​ជាតិ​មាតុភូមិ។ ខ្លឹមសារ​ក្នុង​អនុក្រឹត្យ​នេះ បញ្ជាក់​ថា ទិវា​នេះ​មាន​គោលបំណង​លើក​តម្កើង​វីរភាព​ដ៏​អង់អាច...

ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​ថៃ លើ​មេដឹកនាំ​ខ្មែរ គឺជា​ការ​រំលោភ​លើ​អធិបតេយ្យ​កម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​របស់​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លើ​មេដឹកនាំ​កម្ពុជា ថា​មិន​ត្រឹមតែ​ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ជាតិ​កម្ពុជា ទេ ថែមទាំង​ធ្វើ​ឱ្យ​ខូចខាត​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ ក្រសួង​ការបរទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ទង្វើ​របស់​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​ដែល​បាន​អនុវត្ត​កន្លង​មក ដើម្បី​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​ពេញលេញ និង​ដើម្បី​ស្ដារ​សន្តិភាព រួម​ទាំង​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ប្រភព​ដដែល អះអាង​ថា សកម្មភាព​ផ្លូវច្បាប់​ដែល​បាន​គ្រោងទុក​របស់​ថៃ នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​ទំនុកចិត្ត ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បទ​ឈប់​បាញ់ និង​ការ​បន្ថយ​ភាព​តានតឹង​នៃ​ស្ថានការណ៍ ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​៧ ខែ​សីហា...

លោក ហ៊ុន សែន ព្រមាន​ថា​ថៃ​កំពុង​រុញ​កម្ពុជា​ឱ្យ​ធ្វើ​ជា​សត្រូវ​អាមេរិក បើសិន​ក្រុមហ៊ុន​កូកា-កូឡា​ដក​ខ្លួន​ចេញពី​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា ថៃ​កំពុង​រុញ​ប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ជា​សត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក​ខាង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគទុន ប្រសិនបើ​ក្រុមហ៊ុន​កូកា-កូឡា ដក​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​កាលពី​យប់​ថ្ងៃទី​១៨ ខែ​សីហា នេះ​ថា ក្រុមហ៊ុន​កូកា-កូឡា គឺជា​ផលិតផល​របស់​អាមេរិកាំង ហើយ​ក៏​ជា​ផលិតផល​របស់​ខ្មែរ​ដែរ ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កម្មករ​ខ្មែរ​ជា​អ្នក​ធ្វើការ និង​ទទួល​ផល​រហូត​មក។ លោក...

ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ ក្រោម​ហេតុផល​ថា ថៃ​លក់​ទំនិញ​ឱ្យ​ខ្មែរ​ប្រមូល​លុយ​យក​ទៅ​ទិញ​អាវុធ​មក​ប្លន់​ទឹកដី​ខ្មែរ​វិញ។ អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន លើកឡើង​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា សង្គ្រាម​ឈ្លានពាន​ទឹកដី​ខ្មែរ​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ ថៃ​ហ៊ាន​ប្រើ​ម្សៅ​គីមី​បាច​ពី​លើ​យន្តហោះ​មក​លើ​ប្រជាជន​ខ្មែរ និង​កងទ័ព​ខ្មែរ ចុះ​ទម្រាំ​តែ​អាហារ​មិន​ដឹង​ថា តើ​ថៃ...

សេចក្តី​ព្រាង​ស្ដីពី​ច្បាប់​ដក​សញ្ជាតិ បាន​ចូល​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ហើយ

អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា អះអាង​ថា សេចក្តី​ព្រាង​ស្ដីពី​ច្បាប់​ដក​សញ្ជាតិ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុម័ត​ប្រគល់​ឱ្យ​គណៈកម្មការ​ផ្សេងៗ​ពិនិត្យ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា នៅ​ថ្ងៃទី​២៣ សីហា ឱ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ទៅ​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ មុខងារ​សាធារណៈ និង​កិច្ចការ​ព្រំដែន រួម​ទាំង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។ ការ​សម្រេច​នេះ ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី​១៣ ខែ​សីហា នេះ។ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ត្រូវ​បាន​រៀបចំ​ឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣...

លោក ហ៊ុន សែន ព្រមាន​កុំ​អូស​ប្រទេស​ផ្សេង​ទៀត​ឱ្យ​មក​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​កុំ​ឱ្យ​ទាញ​ប្រទេស​ផ្សេង​ទៀត​មក​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​កម្ពុជា-ថៃ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​ដ្រូន​របស់​ជប៉ុន ចិន និង​ការ​លក់​គ្រាប់ ឬ​យន្តហោះ​ជាដើម ដែល​អាច​នាំ​ឱ្យ​បញ្ហា​រីក​រាលដាល​កាន់តែ​ធំ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​យប់​ថ្ងៃទី​៦ ខែ​សីហា ថា ដើម្បី​រំលត់​បញ្ហា​កុំ​ឲ្យ​រីក​រាលដាល​កាន់តែ​ធំ បញ្ហា​គ្រឿង​សព្វាវុធ ទោះជា​កម្ពុជា ឬ​ថៃ បាន​មកពី​ប្រភព​ណា​ក៏ដោយ សូម​កុំ​ពង្រីក​ចេញ​ផុត​ពី​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ទៅ​កាន់​ប្រទេស​ផ្សេង។ ប្រភព​ដដែល​អះអាង​ថា រឿង​ដ្រូន...

មេបញ្ជាការ​យោធភូមិភាគ​២ ថៃ បដិសេធ​សំណើ​លោក ហ៊ុន សែន ឱ្យ​ហាម​ថៃ​ប្រើ​យន្តហោះ​ចម្បាំង F-16s

មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ព្រមាន​បន្ត​ប្រើ​យន្តហោះ F-16s ក្រោយពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ប្រទេស​ដែល​ផលិត​យន្តហោះ​នេះ កុំ​អនុញ្ញាត​ឲ្យ​ថៃ ប្រើប្រាស់​ដើម្បី​វាយប្រហារ​ចូល​ទឹកដី​កម្ពុជា ទឹកដី​ឡាវ ម៉ាឡេស៊ី ឬ​ភូមា ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ថៃ។ សារព័ត៌មាន ខៅ​ស៊ុត (Khaosod) ស្រង់​សម្ដី​មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Phadklang)...

សមត្ថកិច្ច​ថៃ ចោទ​ជនជាតិ​ខ្មែរ​ម្នាក់​ថា​ជា​បង្កប់​ផ្តល់​ព័ត៌មាន​ពី​យោធា​ថៃ ឱ្យ​លោក ហ៊ុន សែន

សមត្ថកិច្ច​ថៃ អះអាង​ថា ជនជាតិ​ខ្មែរ​ម្នាក់​ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ ត្រូវ​បាន​ប៉ូលិស​ថៃ ចាប់​ខ្លួន​សង្ស័យ​ពី​បទ​ធ្វើ​ចារកម្ម​បង្កប់​ខ្លួន​លួច​ផ្តល់​ព័ត៌មាន​ពី​យោធា​ថៃ ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​សីហា នេះ​ថា បុរស​ម្នាក់​ដែល​ជា​ទាហាន​ខ្មែរ​មកពី​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ក្នុង​ប្រទេស​ថៃ បន្ទាប់ពី​សង្ស័យ​ថា​បាន​បង្កប់​ខ្លួន​ដើម្បី​បញ្ជូន​ចារកម្ម​លើ​ចលនា​យោធា​ថៃ ឱ្យ​កម្ពុជា ហើយ​ពេលនេះ​កំពុង​ត្រូវ​បាន​យោធា​ថៃ សួរ​ចម្លើយ។ ប្រភព​ដដែល​សរសេរ​ថា មន្ត្រី​ប៉ុស្តិ៍​នគរបាល...

Latest news

© 2021, ដេលី. All rights reserved.