32.9 C
Phnom Penh

TAG

ហ៊ុន ស៊ីណាត

ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ ក្រោម​ហេតុផល​ថា ថៃ​លក់​ទំនិញ​ឱ្យ​ខ្មែរ​ប្រមូល​លុយ​យក​ទៅ​ទិញ​អាវុធ​មក​ប្លន់​ទឹកដី​ខ្មែរ​វិញ។ អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន លើកឡើង​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា សង្គ្រាម​ឈ្លានពាន​ទឹកដី​ខ្មែរ​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ ថៃ​ហ៊ាន​ប្រើ​ម្សៅ​គីមី​បាច​ពី​លើ​យន្តហោះ​មក​លើ​ប្រជាជន​ខ្មែរ និង​កងទ័ព​ខ្មែរ ចុះ​ទម្រាំ​តែ​អាហារ​មិន​ដឹង​ថា តើ​ថៃ...

១១​ខែ​ក្នុង​ឆ្នាំ​២០២៤ អាជ្ញាធរ​តាម​ខេត្ត​ភាគ​ឦសាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត ២០០​ករណី

រាជរដ្ឋាភិបាល​អះអាង​ថា រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២៤ អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត ២០០​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ជិត ៤០០​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ២​តោន។ អនុគណៈកម្មការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មករា នេះ​ថា គិត​ចាប់តាំងពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ មក អនុគណៈកម្មការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ១៧១​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន...

គ្រួសារ​ត្រកូល​ហ៊ុន​ចេញ​ទាមទារ​រក​យុត្តិធម៌​រឿង​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ ប៉ុន្តែ​ពលរដ្ឋ​ជេរ​តែ​ត្រកូល​ហ៊ុន

សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន សែន ផ្តើម​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ពូជពង្ស។ ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បន្ទោស​ថា មន្ត្រី​ពុករលួយ​ម្នាក់ៗ​ខំ​សម្ញែង​ទ្រព្យសម្បត្តិ​ដែល​បាន​មកពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ពេញ​សង្គម ប៉ុន្តែ​ពលរដ្ឋ​ជេរ​បញ្ចោរ​ប្រមាថ​តែ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ ខណៈ​អ្នកស្រី​មិន​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ម្តង​ផង។ ប្អូនស្រី​បង្កើត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​សំដៅ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ​មិន​ចំ​ឈ្មោះ​មួយ​ចំនួន​នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា...

ម្ដាយមីង​នាយករដ្ឋមន្ត្រី​ប្រកាស​ឈប់​រិះគន់​មន្ត្រី​ពុករលួយ​ដើម្បី​កុំ​ឱ្យ​ក្មួយប្រុស​មិន​សប្បាយ​ចិត្ត

អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​គ ធ្វើ​ថ្លង់ ឈប់​រិះគន់​មន្ត្រី​ពុករលួយ​តាម​សំណើ​ពលរដ្ឋ​រងគ្រោះ​តទៅ​ទៀត ដើម្បី​កុំ​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត។ ម្តាយមីង​បង្កើត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​លើក​ឡើង​ក្នុង​វីដេអូ​មួយ​កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៤...

ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន ចោទ​មន្ត្រី​ក្រោម​ឱវាទ​ក្មួយ​ជា​នាយករដ្ឋមន្ត្រី​ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​មន្ត្រី​ក្រោម​ឱវាទ​លោក ហ៊ុន ម៉ាណែត ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​អ្វីៗ​គ្រប់​យ៉ាង សូម្បី​ភ្ញៀវ​ទេសចរ​ក៏​ខ្លាចរអា​មិន​ហ៊ាន​ទៅ​លេង​ស្រុក​ខ្មែរ។ ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​និយាយ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ព្រោងព្រាត​នៅ​ថ្ងៃទី​៣ កក្កដា នេះ បាន​រិះគន់​ខ្លាំងៗ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ដោយសារតែ​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ទាំងនេះ ទើប​បាន​ជា​ប្រទេស​កម្ពុជា​មិន​រីកចម្រើន​ដូច​ប្រទេស​ជិតខាង។ អ្នកស្រី ហ៊ុន...

ប្អូនស្រី​នាយករដ្ឋមន្ត្រី​ចោទ​លោក ផែង វណ្ណៈ ថា​មាន​ចេតនា​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​គ្រួសារ​ហ៊ុន

ប្អូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​អ្នក​អត្ថាធិប្បាយ​បែប​អសីលធម៌ បែប​ជេរ​បញ្ចោរ បែប​ជើងកាង​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​លោក ផែង វណ្ណៈ ថា​បាន​ប្រើ​សម្ដី​ក្នុង​ចេតនា​ញុះញង់​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ និង​ស្អប់ខ្ពើម​ត្រកូល «ហ៊ុន»។ អ្នកស្រី ហ៊ុន ស៊ីណាត បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ ចោទ​អ្នក​និយាយ​តាម​ហ្វេសប៊ុក​របស់​បក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដែល​តែង​ប្រើ​សម្ដី​បែប​ហិង្សា និង​ជេរប្រមាថ​ឈ្មោះ​ថា...

ប្អូនស្រី​លោក ហ៊ុន សែន ព្រមាន​ប្តឹង​លោក ផែង វណ្ណៈ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើត​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ប្តឹង​អ្នក​ធ្វើ​អត្ថាធិប្បាយ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ Pheng Vannak ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​គំរាម​មិន​យោគយល់​ជាដាច់ខាត​ចំពោះ​អ្នក​ហ៊ាន​អន្តរាគមន៍។ ប្អូនស្រី​បង្កើត​មេដឹកនាំ​បក្ស​កាន់​អំណាច អ្នកស្រី ហ៊ុន ស៊ីណាត បាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​គំរាម​ថា ប្រសិនបើ​មាន​អ្នក​ណា​ហ៊ាន​អន្តរាគមន៍​លើ​បណ្តឹង​របស់​អ្នកស្រី​ដែល​ប្តឹង​លោក ផែង វណ្ណៈ អ្នកស្រី​នឹង​មិន​យោគយល់​ជាដាច់ខាត ព្រោះ​ថា​លោក...

Latest news

© 2021, ដេលី. All rights reserved.