26 C
Phnom Penh

TAG

អត្តឃាត

យុវជន​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ដោយសារ​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​លោក ខឹម វាសនា វិញ

អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង អះអាង​ថា យុវជន​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​ក្បែរ​វាលស្រែ បន្ទាប់ពី​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ដែល​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ក្នុង​ខេត្ត​សៀមរាប វិញ។ អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង លោក ខែម វិបុល ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា យុវជន ម៉ាត ម៉ាន អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែចាន...

លោក ស ខេង បញ្ជា​សមត្ថកិច្ច​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​កាន់តែ​ច្រើន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត ក្រោយពី​របាយការណ៍​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ បង្ហាញ​ថា ចំនួន​អ្នក​ធ្វើ​អត្តឃាត​នៅ​កម្ពុជា​មាន​កាន់តែ​ច្រើន ហើយ​ភាគច្រើន​នៃ​អ្នក​សម្លាប់​ខ្លួន​ទាំងនោះ​គឺជា​ក្មេងៗ។ ការ​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​នៅ​វត្ត​មុនីរតនប្បភា ហៅ​វត្ត​ថ្មី ស្ថិតនៅ​ឃុំ​ស្វាយភ្លោះ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២។ លោក ស ខេង បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ក្រោយពី​លោក​តាមដាន​ព័ត៌មាន​សង្គម បូក​រួម​ទាំង​ការ​ទទួល​បាន​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល ដោយ​មើល​ឃើញ​ថា...

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​ពិធី​បុណ្យ​គម្រប់​៧​ថ្ងៃ​ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​អត្តឃាត​ដោយ​ចងក

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក នឹង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​សព​គម្រប់ ៧​ថ្ងៃ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ជូន​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​អត្តឃាត​ដោយសារ​តែ​រង​សម្ពាធ​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​ពី​ខាង​ក្រុមហ៊ុន​រោងចក្រ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ស្ថិត​ក្នុង​វត្ត​ខ្មែរសាមគ្គី ឃុំ​ហាំបារ៉ា ស្រុក​អៃកូគើន ខេត្ត​កាណាកាវ៉ា ដើម្បី​រួម​ចំណែក​លើក​ទឹកចិត្ត​គ្រួសារ​ជនរងគ្រោះ និង​ក្នុង​នាម​ជា​គ្រួសារ​ខ្មែរ​ដូច​គ្នា។ អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី កែវ ម៉ាលីនដា ដែល​មាន​គណនី Facebook ឈ្មោះ​ថា Angkor Jasmine បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២...

ពលករ​ខ្មែរ​ម្នាក់​បម្រើ​ការ​នៅ​ជប៉ុន ធ្វើ​អត្តឃាត​ដោយសារ​រង​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពី​ខាង​រោងចក្រ

សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សម្ពាធ​ការងារ​បន្ទាប់ពី​ពលករ​ខ្មែរ​ម្នាក់​ធ្វើ​អត្តឃាត ក្រោយ​ទទួល​រង​នូវ​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ដោះស្រាយ​បាន។ សមាជិក​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ អ្នកស្រី តាកិ ម៉ូរ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ មករា នេះ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​ប្រាប់​អ្នកស្រី​ថា...

Latest news