34.5 C
Phnom Penh

TAG

អន្តោប្រវេសន៍

កម្ពុជា​បណ្ដេញ​ជនបរទេស​ជិត ១​ពាន់​នាក់​ដែល​ភាគច្រើន​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា រយៈពេល ៥​ថ្ងៃ​ដើម​ខែ​មេសា ឆ្នាំ​២០២៦ នេះ ប្រទេស​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ចេញពី​ទឹកដី​របស់​ខ្លួន​ជាង ១​ពាន់​នាក់ មាន​ជិត ៣០​សញ្ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការងារ​ខុស​ច្បាប់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ មេសា នេះ​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៦ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក...

អាជ្ញាធរ​កម្ពុជា បណ្ដេញ​ជនជាតិ​ចិន ៣១៩​នាក់​ទៀត​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ទៅ​ប្រទេស​កំណើត​វិញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា ជនជាតិ​ចិន ៣១៩​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា តាមរយៈ​យន្តហោះ​ពិសេស ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​កម្ពុជា ជាមួយ​ស្ថានទូត​ចិន​នៅ​កម្ពុជា។ សាធារណជន​សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​ក៏​ច្រើន ការ​បញ្ជូន​ខ្លួន​បណ្តេញ​ចេញ​ក៏​ច្រើន ប៉ុន្តែ​ឧក្រិដ្ឋជន​ឆបោក​នៅតែ​មាន​ក្នុង​ស្រុក​ខ្មែរ​មិន​ចេះ​អស់។ គេ​សួរ​ថា តើ​មាន​ប៉ុន្មាន​សែន​នាក់​ទៅ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​នោះ? អគ្គនាយក​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ការ​បណ្ដេញ​ចេញ​ជនជាតិ​ចិន ទាំងនេះ គឺ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​បោស​សំអាត និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធនាការ​យ៉ាង​ម៉ឺងម៉ាត់ ធ្វើ​យ៉ាងណា ធានា និង​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ...

កម្ពុជា​បណ្តេញ​ជនបរទេស ១០៥៩​នាក់​ទៅ​ប្រទេស​កំណើត​វិញ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បញ្ជាក់​ថា ក្នុង​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ខែ​មករា ដល់​ថ្ងៃទី​២ ខែ​កុម្ភៈ អាជ្ញាធរ​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​សរុប ១០៥៩​នាក់ ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ ក្រោយ​រក​ឃើញ​ថា​ពួកគេ​លួច​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​ស៊ើបអង្កេត​របស់​ក្រុម​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជនបរទេស ៤១៩​នាក់​ត្រូវ​បណ្តេញ​ចេញ​ទៅ​ប្រទេស​ពួកគេ​វិញ ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់ និង​ប្រើប្រាស់ QR CODE ក្លែងក្លាយ។...

រដ្ឋាភិបាល​អាណត្តិ​ទី​៧ បណ្ដេញ​ជនបរទេស​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ពាក់ព័ន្ធ​បទល្មើស​អនឡាញ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ។ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី ការ​ផ្លាស់ប្ដូរ​បទពិសោធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​សម្អាត​សាច់ប្រាក់ នៅ​ថ្ងៃទី​៨ ខែ​តុលា លោក ស សុខា លើកឡើង​ថា រដ្ឋាភិបាល​កាលពី​អាណត្តិ​ទី​៦ បាន​បណ្ដេញ​ចេញ​ជនបរទេស​ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ​ជាង ២​ម៉ឺន ១​ពាន់​នាក់​ក្នុង​មួយ​អាណត្តិ។...

ជនបរទេស ២៩០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​ធ្វើការ​ដោយ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​នឹង​ថៅកែ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

​​​​សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន២៩០នាក់ ដែលធ្វើការខុសច្បាប់នៅកម្ពុជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនបរទេស​ចំនួន ២៩០​នាក់ ដោយ​រក​ឃើញ​ថា​ពួកគេ​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​ប្រឆាំង​ជនជាតិ​ចិន ក្នុង​ទំនាស់​ការងារ ដោយ​បាន​វាយ​បំផ្លាញ​ការិយាល័យ​របស់​ថៅកែ​ជនជាតិ​ចិន នៅ China Town។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​៤ តុលា ឈាន​ចូល​ថ្ងៃទី​៥ តុលា ក្រុម​ជនជាតិ​ប៉ាគីស្ថាន និង​បង់ក្លាដេស បាន​នាំគ្នា​ចេញ​តវ៉ា​ប្រឆាំង​នឹង​ជនជាតិ​ចិន ដែល​ប្រើ​ពាក្យ​ប្រមាថ​ជាតិ​សាសន៍​នៅ​កន្លែង​ធ្វើការ។...

អ្នកវិភាគ​ចាស់វស្សា៖ រដ្ឋាភិបាល​មួយ​មិន​ទាំង​ផ្ដល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឯង​ផង ហេតុ​អី​មក​ស្នើ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ទៅ​វិញ

អ្នកវិភាគ​ឯករាជ្យ​ចាស់វស្សា​ដ៏​មាន​បទពិសោធ​ខ្ពស់​ម្នាក់ លើកឡើង​ថា បើ​រដ្ឋាភិបាល​ប្រទេស​ណា​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ នោះ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ផ្តល់​សញ្ជាតិ​ឱ្យ​អ្នក​ទាំងនោះ​វិញ​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា រដ្ឋាភិបាល​របស់​ជន​បរទេស​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ មិន​ទាំង​ផ្តល់​សញ្ជាតិ​ឱ្យ​ជនជាតិ​របស់​គេ​ផង តើ​មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​មក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជន​បរទេស​ទាំងនោះ។ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ជនបរទេស​ទាំងអស់​ដែល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា សុទ្ធតែ​មាន​សញ្ជាតិ​ពី​កំណើត​របស់​ពួកគេ​រួច​អស់​ហើយ ដូច្នេះ​មិន​ចាំបាច់​ត្រូវ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ទាំងនោះ​ទៀត​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​បាន​ចូល​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​រាប់​ពាន់​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៥ នេះ។ កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម...

មន្ត្រី​បក្ស​ប្រឆាំង​មន្ទិល​ពី​ផែនការ​រៀបចំ​ឱ្យ​ជនជាតិ​វៀតណាម​ក្នុង​បឹង​ទន្លេសាប​ទៅ​រស់នៅ​លើ​ដី​គោក​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​ប្រគល់​ទាំង​ដីធ្លី រួម​ទាំង​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​បម្លាស់ទី​ពី​ការ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប ឱ្យ​ទៅ​រស់នៅ​លើ​ដី​គោក​វិញ។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា វិធានការ​បម្លាស់ទី​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ខុស​ច្បាប់ ឱ្យ​មក​រស់នៅ​លើ​ដី​គោក និង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ជា​ករណី​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត ព្រោះ​វិធានការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋសភា​សម្រេច​កែប្រែ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​នា​ពេលនេះ។ លោក អ៊ុំ...

ជនជាតិ​វៀតណាម ៣៧​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​ដោយសារ​លួច​ស្នាក់នៅ​និង​ធ្វើ​ការងារ​ខុស​ច្បាប់

នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយក​អន្តោប្រវេសន៍ បាន​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ៣៧​នាក់ ចេញពី​កម្ពុជា ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន និង​បាន​អនុវត្ត​ទោស​ចប់។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ វាសនា បាន​បញ្ជា​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ៣៧​នាក់ ស្រី ៦​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត និង​ព្រៃវល្លិ ខេត្ត​ស្វាយរៀង។ លោក...

ជនជាតិ​វៀតណាម ២០​នាក់​ត្រូវ​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ទៅ​ស្រុកកំណើត​វិញ​តាម​ច្រក​ព្រំដែន​ព្រែកចាក

នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយក​អន្តោប្រវេសន៍ បាន​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ២០​នាក់ ក្នុង​នោះ​ស្រី ៥​នាក់ ចេញពី​ប្រទេស​កម្ពុជា ពីព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ ធ្វើ​ការងារ​ខុស​ច្បាប់ និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។ យោង​តាម​ការ​ផ្សាយ​របស់​អគ្គនាយក​អន្តោប្រវេសន៍​នៅ​ថ្ងៃទី​២៥ មេសា នេះ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម ទាំង ២០​នាក់​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ ធ្វើ​ការងារ​ខុស​ច្បាប់ (មាន​លិខិត​ឆ្លងដែន និង​គ្មាន​លិខិត​ឆ្លងដែន) ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន (អនុវត្ត​ទោស​ចប់)...

ជនជាតិ​វៀតណាម ១៧៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយពី​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់

ជនជាតិ​វៀតណាម ចំនួន ១៧៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ទៅ​កាន់​ប្រទេស​របស់​ពួកគេ ក្រោយពី​ពួកគេ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ប្រព្រឹត្ត​ការ​ឆបោក​តាម​អនឡាញ និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​កុមារ។ ជនជាតិ​វៀតណាម ចំនួន ១៧៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៩​នាក់ ត្រូវ​បាន​បញ្ជូន​ចេញ​តាម​ច្រក​ព្រំដែន​បាវិត និង​ម៉ុកបៃ របស់​វៀតណាម កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ កន្លង​ទៅ។ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទទួល​បន្ទុក​នាយកដ្ឋាន​ជនបរទេស លោក សុខ សុមនា ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ទាំងអស់​នេះ​បាន​ឆ្លងដែន​មក​កម្ពុជា​ដោយ​ខុស​ច្បាប់...

Latest news

© 2021, ដេលី. All rights reserved.