TAG
អូន ព័ន្ធមុនីរ័ត្ន
រដ្ឋមន្ត្រីសេដ្ឋកិច្ចថាកម្ពុជានៅអាចគ្រប់គ្រងបានលើបំណុលជិត១០ពាន់លានដុល្លារអាមេរិក
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នមានចំនួនសរុប ៩៤៧៤លានដុល្លារអាមេរិក គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
លោកថា បំណុលទាំងនោះនៅតែមានចីរភាព និងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ គឺទី១ ក្របខ័ណ្ឌច្បាប់ ទី២ គោលនយោបាយ...
បណ្ឌិត យ៉ង សាំងកុមារ គាំទ្រយុទ្ធសាស្ត្ររដ្ឋមន្ត្រីសេដ្ឋកិច្ចអំពីការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា
អតីតប្រធានអង្គការសេដាក គាំទ្រនូវយុទ្ធសាស្ត្ររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានសក្ដានុពល និងដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទៅថ្ងៃមុខ។
អតីតប្រធានអង្គការសេដាក និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ វិច្ឆិកា នេះថា នៅពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធ អាចអនុវត្តតាមគោលការណ៍របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កសិករកម្ពុជាប្រាកដជាទទួលបានផលចំណេញច្រើនពីការប្រកបរបរកសិកម្មរបស់ខ្លួន ប្រសិនបើក្រសួងកសិកម្មអាចអនុវត្តនូវយុទ្ធសាស្ត្រទាំងនេះបានមែននោះ។
បណ្ឌិត...
មន្ត្រីរដ្ឋាភិបាលថាវិស័យកសិកម្មនៅកម្ពុជាកង្វះបច្ចេកទេសកែច្នៃដើម្បីនាំចេញ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្អូញត្អែរថា វិស័យកសិកម្មនៅកម្ពុជានៅមានបញ្ហាកង្វះបច្ចេកទេស និងការកែច្នៃដើម្បីនាំចេញផលិតផលកសិកម្មរបស់ខ្លួន ដែលធ្វើឲ្យងាយទទួលរងនូវហានិភ័យនៃការប្រែប្រួលតម្លៃ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅក្នុងពិធីតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា វិស័យកសិកម្មនៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាកង្វះបច្ចេកទេស កង្វះប្រព័ន្ធស្រោចស្រព និងការធ្លាក់គុណភាពដីកសិកម្ម ស្របពេលដែលកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពដែលពុំមានលទ្ធភាពច្រើនក្នុងការពង្រីកដីកសិកម្មបន្ថែមទៀត។
លោកបន្តថា វិស័យកសិកម្មនៅកម្ពុជានៅមានការខ្វះខាតការកែច្នៃ ដូច្នេះការនាំចេញផលិតផលកសិកម្មរបស់ខ្លួនស្ថិតនៅក្នុងលក្ខខណ្ឌក្រៅផ្លូវការនៅឡើយ ដែលធ្វើឲ្យងាយទទួលរងនូវហានិភ័យនៃការប្រែប្រួលតម្លៃ...
រដ្ឋាភិបាលយកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤ ដើម្បីទាក់ទាញទេសចរនិងអ្នកវិនិយោគ
រដ្ឋាភិបាលសម្រេចដាក់ចេញផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលមានរយៈពេល ១៤ឆ្នាំ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគដើម្បីលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ មេសា ថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ ឬទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដើម្បីធ្វើឱ្យខេត្តភូមិភាគឦសានជាស្នូល នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤...
លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗលើក្រសួងសុខាភិបាលដែលមិនបញ្ចេញបរិក្ខារសុខាភិបាលទៅតាមបណ្តាខេត្ត
លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗថា ក្រសួងសុខាភិបាលជាប់អារម្មណ៍អភិរក្សនិយម មិនព្រមបញ្ចេញឧបករណ៍តេស្ដរហ័សទៅតាមបណ្តាខេត្តដើម្បីទប់ស្កាត់ជំងឺ Covid-19 ខណៈជំងឺ Covid-19បំប្លែងខ្លួនប្រភេទថ្មី DELTA កំពុងឆ្លងចូលកម្ពុជាទៅហើយនោះ។
ការព្រមាននេះ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសដើម្បីដោះស្រាយបញ្ហាជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
លោក ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះបានប្រតិកម្មខ្លាំងៗចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម...