TAG
ឥណ្ឌា-ចិន
វៀតណាម-ឥណ្ឌាបន្តពង្រឹងសាមគ្គីវិស័យយោធាទ្វេភាគីនៅចំពោះមុខឥទ្ធិពលចិន
វៀតណាម និងឥណ្ឌា មានដែនដីឆ្ងាយដាច់ពីគ្នារាប់ពាន់គីឡូម៉ែត្រ។ ឥណ្ឌា ស្ថិតនៅជ្រោយនៃមហាសមុទ្រឥណ្ឌា នៃដែនដីអាស៊ីខាងត្បូង ហើយចំណែកវៀតណាម ស្ថិតនៅខាងជ្រោយសមុទ្រចិនខាងត្បូង ក្នុងដែនដីអាស៊ីអាគ្នេយ៍។
ប៉ុន្តែប្រទេសពីរនេះបែរជាមករត់ចងសម្ពន្ធមិត្តនឹងគ្នាផ្នែកយោធាទៅវិញ ដែលអ្នកសង្កេតការណ៍មើលឃើញថា វៀតណាម និងឥណ្ឌា បន្តពង្រឹងសាមគ្គីគ្នាលើវិស័យយោធាទ្វេភាគីនៅចំពោះមុខឥទ្ធិពលចិន។
បើនិយាយទៅ ទាំងវៀតណាម និងឥណ្ឌា សុទ្ធតែជាប្រទេសដែលត្រូវបានចិនលើកទ័ពឈ្លានពានទាំងអស់ និងជាប្រទេសដែលមានស្លាកស្នាមប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នាក្រោមសង្គ្រាមពីសំណាក់ប្រទេសចិន។ ចិន និងវៀតណាម មានព្រំដែនគោកជាប់គ្នាជាច្រើនរយគីឡូម៉ែត្រ ហើយឥណ្ឌា មានព្រំដែនជាប់ចិន ជាង ៣ពាន់គីឡូម៉ែត្រ។
សង្គ្រាមព្រំដែន...
តើឥណ្ឌាគួរបញ្ឆេះសង្គ្រាមតាមព្រំដែនវាយប្រហារចិនទន្ទឹមនឹងសង្គ្រាមចិនលុកលុយកោះតៃវ៉ាន់ឬទេ?
ឥណ្ឌា និងចិន ជាប្រទេសធំជាងគេក្នុងតំបន់អាស៊ី។ ប្រទេសធំពីរនេះមានប្រជាជនសុទ្ធតែជាង ១៣០០លានដូចគ្នា។ ព្រំដែនប្រទេសទាំងពីរលាតសន្ធឹងជាង ៣៤០០គីឡូម៉ែត្រ ហើយភាគច្រើនពុះច្រៀកដោយភ្នំហិមាល័យ។
យ៉ាងណា ប្រទេសធំពីរនេះតែងតែប៉ះទង្គិចគ្នាតាមព្រំដែនជាញឹកញាប់។ សង្គ្រាមធំៗផ្ទុះឡើងបណ្ដាលឱ្យកងទ័ពនៃប្រទេសទាំងពីរស្លាប់រាប់រយរាប់ពាន់នាក់។ មកដល់ពេលនេះ ការចរចាដើម្បីបញ្ចប់ជម្លោះព្រំដែន និងចែកខណ្ឌសីមាជាផ្លូវការនៅតែពុំទាន់អាចធ្វើបាននៅឡើយទេ។
តំបន់ដែលតែងតែពើបប្រយុទ្ធគ្នា គឺតំបន់ឡាដាក ជាផ្នែកមួយនៃជួរភ្នំហិមាល័យ ស្ថិតនៅក្បែរតំបន់កាស្មៀរ។ ការពើបប្រយុទ្ធគ្នារវាងកងទ័ពប្រទេសធំទាំងពីរកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ គឺជាការវាយប្រយុទ្ធគ្នារយៈពេលមួយប្រាវដោយកងទ័ពប្រទេសទាំងពីរ ស្លាប់រាប់សិបនាក់។ ឥណ្ឌាចោទចិនលួចរំកិលព្រំដែនចូលទឹកដីរបស់ខ្លួន ហើយកងទ័ពឥណ្ឌាក៏ស្ទុះបណ្ដេញកងទ័ពចិនត្រឡប់ទៅវិញ ពេលនោះក៏ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធតែម្ដង។
ចាប់តាំងពីពេលនោះមក...
កងទ័ពឥណ្ឌា-ចិនប្រុងប្រៀបបើកទ្វារសង្គ្រាមម្ដងទៀតក្រោយការចរចាបរាជ័យ
ភាពតានតឹងរវាងឥណ្ឌា និងចិន នៅតំបន់ព្រំដែនបានធ្វើឲ្យល្អក់កករទំនាក់ទំនងការទូត យោធា និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រជាពលរដ្ឋឥណ្ឌា ស្ទើរតែគ្រប់គ្នានៅតំបន់ព្រំដែន មិនត្រឹមតែរស់នៅដោយការភ័យខ្លាចនោះទេ ប៉ុន្តែរស់នៅដោយការស្អប់គុំកួនពលរដ្ឋចិនជាខ្លាំង។
រដ្ឋាភិបាលឥណ្ឌា បានព្យាយាមពង្រីកសមត្ថភាពយោធារបស់ខ្លួនតាមរយៈការស្នើសុំទិញអាវុធជាបន្ទាន់ពីមហាអំណាចអាមេរិក រុស្ស៊ី បារាំង និងប្រទេសជើងឯកសង្គ្រាមនៅមជ្ឈិមបូព៌ា គឺអ៊ីស្រាអែល។ អាវុធដែលឥណ្ឌា ទទួលបានពីប្រទេសទាំងនោះមានទាំងយន្តហោះចម្បាំង កាំជ្រួច រថក្រោះ និងកាំភ្លើងធំ។
បើតាមសារព័ត៌មាន The Times of India ឲ្យដឹងថា...