30 C
Phnom Penh

TAG

ឧត្ដម​ស្រែ​ពស់

ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់​ស្នើ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ដក​ទាហាន​ចេញពី​ដី​សហគមន៍​ក្រោយពី​មាន​ការ​គំរាម​បាញ់​សម្លាប់​ពួកគេ

ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដក​ទាហាន​ចេញពី​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» និង​បើក​ឲ្យ​សហគមន៍​ចូល​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង។ ការ​ស្នើ​របស់​ប្រជា​សហគមន៍​នេះ ធ្វើ​ឡើង​ខណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឈូស​ឆាយ​ដី​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់ នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២។ ក្នុង​ជំនួប​រវាង​អភិបាល​ខេត្ត​កំពង់ស្ពឺ ក្រុម​ប្រជា​សហគមន៍​ឧត្តម​ស្រែ​ពស់ រៀបរាប់​ថា កន្លងមក​ក្រុម​ទាហាន​បាន​គំរាម​ដេញ​កាប់ ហើយ​ថែម​ទាំង​យក​កាំភ្លើង​បាញ់​ទៀត នៅ​ពេល​ពួកគាត់​ចុះ​ពិនិត្យ​មើល​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ»។ ក្រៅពី​ការ​ស្នើ​ឲ្យ​ដក​ទាហាន​ចេញ ពលរដ្ឋ​ក៏​បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ជួយ​ការពារ​ដី​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់...

ពលរដ្ឋ​អះអាង​ថា​អាជ្ញាធរ​សន្យា​ផ្តល់​ដី​ជាង​៤០០​ហិកតារ​សង​សហគមន៍​ឧត្ដម​ស្រែ​ពស់​វិញ

ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ អះអាង​ថា មន្ត្រី​បរិស្ថាន​ខេត្ត​សន្យា​ផ្ដល់​ដី​ចំនួន​ជាង ៤០០​ហិកតារ​សង​ប្រជា​សហគមន៍​វិញ ក្រោយពី​ទទួល​រង​នូវ​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ពី​សំណាក់​មន្ត្រី​យោធា «ង៧០»។ ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់ លោក សយ សាត បាន​ឲ្យ​ដឹង​ថា កាលពី​ចុង​ខែ​មិថុនា កន្លងទៅ ក្នុង​កិច្ចប្រជុំ​ជា​សាធារណៈ លោក នូវ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​ឱ្យ​រក្សា​ដី​នៅ​សេសសល់​ចំនួន ៣០​ហិកតារ​នៅ​ជុំវិញ​បរិវេណ​វត្ត​ព្រៃមេត្តា​ធម្មជាតិ ហើយ​មន្ទីរ​បរិស្ថាន​បាន​សន្យា​រក​ដី​កន្លែង​ផ្សេង​ទៀត​ចំនួន​ជាង...

កុដិ​លោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ​ត្រូវ​បាន​ក្រុម​ទាហាន​ដុត​បំផ្លាញ​ចោល​ដើម្បី​យក​ដី

ប្រជា​សហគមន៍​អះអាង​ថា កុដិ​លោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ក្រុម​ទាហាន​ដុត​បំផ្លាញ​រាប​ដល់​ដី ខណៈ​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​រង​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុម​ទាហាន និង​ពលរដ្ឋ​មួយ​ចំនួន។ កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ប្រជា​សហគមន៍​បាន​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ឱ្យ​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» ពី​សំណាក់​ក្រុម​ទាហាន​កងទ័ព​ជើងគោក និង​ពលរដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​ឃុំ​ត្រពាំងជោរ...

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ដែល​ធ្លាប់​ត្រូវ​ទាហាន «ង​៧០» បាញ់ ស្នើ​ក្រសួង​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍

ប្រជា​សហគមន៍​នៅ​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឡើង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីនោះ។ ពលរដ្ឋ​រស់នៅ​ឃុំ​ពោធិ៍មាស ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោកស្រី ឃន ខន បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ថា ពួកគាត់​នាំគ្នា​តវ៉ា​កន្លងមក​គ្រាន់តែ​ចង់​រក្សា​ព្រៃឈើ​ទុក ដោយ​ថា​បច្ចុប្បន្ន ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​រង​ការ​កាប់​បំផ្លាញ...

Latest news