29.5 C
Phnom Penh

TAG

កម្ពុជា-ថៃ

មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ថា​ប្រទេស​ថៃ ជា​អ្នក​បង្ក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន ក្រោម​លេស​ការពារ​សន្តិសុខ និង​អធិបតេយ្យ​របស់​ថៃ ដែល​បង្ក​នូវ​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សុខសាន្ត។ ឆ្លៀត​ឱកាស​ក្នុង​ថ្ងៃ​ខួប​ទី​៤៧ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​សកម្មភាព​រំលោភ​បំពាន​នេះ កង​យោធា​ថៃ...

រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រកាស​ថា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ទទួល​បាន​លទ្ធផល​វិជ្ជមាន​៣​ធំៗ

រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា ក្រោយ​សេចក្តី​ប្រកាស​រួម​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​មក​នេះ កម្ពុជា​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ៣​ធំៗ គឺ​ការ​អនុវត្ត​បទ​ឈប់​បាញ់ ការ​ដោះលែង​ទាហាន​កម្ពុជា​ទាំង ១៨​នាក់ ខណៈ​លទ្ធផល​សំខាន់​ទី​៣ គឺ​ការ​បោះ​ជំហាន​ទៅ​រក​ការ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នេះ​បន្ថែម​ទៀត។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ថ្លែង​ក្នុង​កម្មវិធី​ស្ដីពី​បច្ចុប្បន្នភាព​ព្រំដែន​កម្ពុជា-ថៃ ក្រោយ​មាន​បទ​ឈប់​បាញ់ នៅ​ថ្ងៃទី​៦ មករា នេះ​ថា កម្ពុជា-ថៃ នឹង​បោះជំហាន​ទៅ​រក​ការ​វាស់វែង...

រដ្ឋាភិបាល​ថៃ ទាមទារ​ឱ្យ​ភាគី​ខ្មែរ​ពន្យល់​រឿង​ផ្ទុះ​គ្រាប់​ឆ្លងដែន​ចូល​ស្រុក​ថៃ នៅ​ភាគ​ខាងជើង

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា អះអាង​ថា ករណី​ផ្ទុះ​គ្រាប់បែក​ចេញ​ពី​គំនរ​សំរាម​នៅ​តំបន់​មុំបី ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឱ្យ​ទាហាន​កម្ពុជា ២​នាក់​រង​របួស​ធ្ងន់ និង​ស្រាល ត្រូវ​បាន​កងកម្លាំង​កម្ពុជា-ថៃ ដោះស្រាយ​បញ្ហា​នេះ​ចប់​សព្វគ្រប់​ហើយ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៦ មករា ថា នៅ​វេលា​ម៉ោង ៧ និង ២៧​នាទី​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦ ក្នុង​ភូមិសាស្ត្រ​មុំបី ខេត្ត​ព្រះវិហារ កងកម្លាំង​កម្ពុជា...

ខ្មែរ​អះអាង​ថា ថៃ​ឈ្លានពាន​កាន់កាប់​ទឹកដី​ខ្មែរ ឯ​ថៃ​ចោទ​ថា​ខ្មែរ​បោះ​ទីតាំង​ចូល​ដី​ថៃ យក​ជា​របស់​ខ្លួន

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ថៃ​ធ្លាប់​បរាជ័យ​ឈ្លានពាន​ទឹកដី​ខ្មែរ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ហើយ​ការ​ឈ្លានពាន​ដើម្បី​កាន់កាប់ បំប្លែង ឬ​គ្រប់គ្រង​តំបន់​ទឹកដី​ខ្មែរ​មួយ​ចំនួន​នា​ពេលនេះ ដើម្បី​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ថៃ នឹង​ត្រូវ​បរាជ័យ​ដូច​អតីតកាល​ម្តង​ទៀត។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មករា នេះ​ថា ការ​ឈ្លានពាន និង​ការ​កាន់កាប់​ទឹកដី​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ពី​សំណាក់​យោធា​ថៃ នា​ពេលនេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ។ ជាង​នេះ​ទៀត សកម្មភាព​របស់​ថៃ ទាំងនេះ ក៏​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​បង្ហាញ​ពី​ការ​មិន​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា ដែល​បាន​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក និង​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ជាបន្តបន្ទាប់​មក​នោះ។ លោក...

អ្នក​ឃ្លាំមើល​ព្យាករ​ថា​អតីត​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ថៃ លោក ផាតក្លាង អាច​នឹង​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ

អ្នក​ឃ្លាំមើល​សង្គម​ព្យាករ​ថា អតីត​មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង នឹង​ចូល​ឆាក​នយោបាយ​ថៃ ហើយ​វត្តមាន​នេះ​មិន​ត្រឹមតែ​ជា​បេក្ខជន​តំណាងរាស្ត្រ​ទេ ប៉ុន្តែ​គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ ដែល​តំណាង​ឱ្យ​អំណាច​នយោបាយ​រាជវាំង​ថៃ តែម្តង។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មករា នេះ​ថា តាមរយៈ​នៃ​ការ​អង្កេត​លើ​មូលហេតុ​ពិត​នៃ​ការ​ផ្ទុះ​សង្គ្រាម​កម្ពុជា-ថៃ ទាំង​ពីរ​លើក​រហូត​មាន​បទ​ឈប់​បាញ់​ទាំង​ពីរ​លើក និង​ការ​ផ្អាក​ជម្លោះ​បណ្ដោះអាសន្ន​នា​ពេលនេះ គឺជា​សង្គ្រាម​ដែល​មាន​ការ​ព្រាងទុក​របស់​ប្រទេស​ថៃ ជា​យូរ​មក​ហើយ។ ប្រភព​ដដែល​អះអាង​ថា អ្នក​បង្កើត និង​ចូលរួម​ផែនការ​សង្គ្រាម​ជាមួយ​កម្ពុជា...

កម្ពុជា​ប្រកាស​មិន​ទទួលស្គាល់​ព្រំដែន​ដែល​កំណត់​ដោយ​ការ​ប្រើ​កម្លាំង​កងទ័ព​ច្បាំង​ដណ្ដើម

រាជរដ្ឋាភិបាល​កម្ពុជា បដិសេធ​ចំពោះ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ពីរ​ភាគី ព្រោះ​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា អះអាង​ក្នុង​ពេល​ធ្វើ​បច្ចុប្បន្នភាព​ពី​ស្ថានការណ៍​វិវត្ដ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ​នៅ​កន្លែង​មួយ​ចំនួន​តាម​បណ្តោយ​ព្រំដែន មិនមែន​ជា​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ទេ ដូច្នេះ​ការ​កំណត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​រង់ចាំ​ក្រុម​ការងារ​ជំនាញ​ប្រទេស​ទាំង​ពីរ​ចុះ​វាស់វែង​ជា​មុន​សិន នោះ​ទើប​ចាត់ទុក​ជា​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ។ លោក ប៉ែន បូណា អះអាង​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ...

គណបក្ស​កម្លាំង​ជាតិ តវ៉ា​ជំនួស​រដ្ឋាភិបាល​កម្ពុជា ទាមទារ​ឱ្យ​ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ទឹកដី​ខ្មែរ

គណបក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា ត្រឹមតែ​ដោះលែង​វីរកងទ័ព​កម្ពុជា ទាំង ១៨​រូប មិន​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ឱ្យ​វិលត្រឡប់​ទៅ​ស្ថានភាព​ដើម​វិញ នោះ​ទើប​ជា​រឿង​ត្រឹមត្រូវ និង​ត្រូវ​ទទួល​ខុស​ចំពោះ​ការ​ចូល​កាន់កាប់​លើ​ទឹកដី​ខ្មែរ​គ្រប់​បែប​យ៉ាង​ថែមទៀត។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ មករា នេះ​ថា អាជ្ញាធរ​ថៃ ត្រូវ​គោរព​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ថែមទាំង​ត្រូវ​សង​ជំងឺចិត្ត​រាល់​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ជាតិ​របស់​កម្ពុជា​ថែមទៀត ដូចជា សាលារៀន...

អាមេរិក​សាទរ​ការ​ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់ ហើយ​ចាត់ទុក​ថា​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុកចិត្ត​ឡើងវិញ

សហរដ្ឋ​អាមេរិក ចាត់ទុក​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដោយ​ភាគី​ថៃ គឺជា​ជំហាន​វិជ្ជមាន​មួយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនាក់ទំនង និង​ទំនុកចិត្ត​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​នឹង​គ្នា​ឡើងវិញ។ អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Tommy Piggot បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា សហរដ្ឋ​អាមេរិក ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ថៃឡង់ដ៍ ក្នុង​ការ​រក្សា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។ លោក Tommy...

បញ្ញវន្ត​ខ្មែរ​ស្នើ​ពលរដ្ឋ​កុំ​បង្អួត​ម្ហូប​អាហារ និង​ស្រា​ថ្លៃៗ អំឡុង​ពេល​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល

រាជបណ្ឌិត្យសភា​កម្ពុជា អំពាវនាវ​ដល់​ពលរដ្ឋ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម កុំ​បង្អួត​ការ​កម្សាន្ត ម្ហូប​អាហារ និង​ស្រា​ថ្លៃៗ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២៥ ចូល​ឆ្នាំ​២០២៦ នា​ពេលនេះ ដោយសារ​ប្រទេស​ជាតិ​កំពុង​ជួប​ទុក្ខសោក​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​បរទេស​ជិតខាង។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ ធ្នូ នេះ ដោយ​ពោល​សារទុក្ខ​ថា ប្រជាជន​ស្ទើរ​ពាសពេញ​ពិភពលោក​បាន​នាំគ្នា​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ដោយ​សេចក្តី​សប្បាយ​រីករាយ ប៉ុន្តែ​សម្រាប់​ប្រជាជន​ខ្មែរ​កំពុង​ជួប​ទុក្ខសោក និង​ដំបៅ​ដួងចិត្ត​យ៉ាង​ជ្រៅ​បំផុត ដែល​លោក​ថា​បង្ក​ឡើង​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ។ បណ្ឌិត គិន ភា លើកឡើង​ថា ក្នុង​កាលៈទេសៈ​ដ៏​សែន​សោកសៅ​នេះ ប្រជាពលរដ្ឋ​ដែល​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល...

អ្នកវិភាគ​កិច្ចការ​យោធា​ថា​ចិន​ជា​អ្នក​ចំណេញ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ព្រោះ​លក់​អាវុធ​បាន​ទាំង​សងខាង

ប្រទេស​ចិន បាន​ជួយ​ផ្សះផ្សា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​មាន​កិច្ចប្រជុំ​ពីរ​លើក​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្វើ​សាក្សី មិន​បាន​រក្សា​បទ​ឈប់​គ្នា​បាញ់​គ្នា​បាន​ជាប់លាប់។ ភាគី​មួយ​ចោទ​ភាគី​មួយ​ជា​អ្នក​បំពាន​បទ​ឈប់​បាញ់​គ្នា ហើយ​ភាគី​មួយ​ទៀត​បដិសេធ។ អ្នកវិភាគ​កិច្ចការ​យោធា​នៅ​តំបន់​អាស៊ី និយាយ​ប្រាប់​កាសែត Thai Enquirer ក្នុង​ជម្លោះ​រវាង​ខ្មែរ និង​ថៃ ថា ចិន​ជា​អ្នក​ចំណេញ ពីព្រោះ​បាន​លក់​អាវុធ​ឱ្យ​ទាំង​សងខាង។ សារព័ត៌មាន​យោធា​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន Defense News ផ្សាយ​ថា ប្រទេស​ថៃឡង់ដ៍ បាន​ទិញ​រថក្រោះ​ចិន VT-4...

Latest news

© 2021, ដេលី. All rights reserved.