29.5 C
Phnom Penh

TAG

កម្ពុជា-ថៃ

នាយទាហាន​ថៃ បកស្រាយ​រឿង​អាជីវករ​ជនជាតិ​ចិន នៅ​ឃុំ​ថ្មដា លើក​ទង់ជាតិ​ចិន​និង​រើ​បន្លា​លួស

ជនជាតិ​ចិន​មួយ​ក្រុម​បើក​ហាង​លក់​ម្ហូបអាហារ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ជាប់​ព្រំដែន​ថៃ ខេត្ត​ត្រាត បាន​នាំគ្នា​រុះរើ​លួស​បន្លា​ដែល​យោធា​ថៃ បាន​រាយ​ព័ទ្ធ​ទីតាំង​លក់ដូរ​របស់​គេ។ តាម​កាសែត​ថៃ ថៃ​រដ្ឋ ផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ស្រង់​សម្ដី​នាយទាហាន​ម៉ារីន​ថៃ មេបញ្ជាការ ថាំម៉ានូន វណ្ណា ជនជាតិ​ចិន ទាំងនោះ​បាន​រើ​ទាញ​លួស​បន្លា​ច្រើន​ជាន់​ពីក្រោយ​ហាង ទៅ​ដាក់​នៅ​មុខ​ហាង ដោយ​ខ្លាច​មាន​ចោរ​ចូល​គាស់​លួច​ទំនិញ។ យោធា​ថៃ បាន​ចរចា​ជាមួយ​អាជីវករ​ចិន​ទាំងនោះ ហើយ​ក៏​មាន​ការ​យល់​គ្នា​ទៅវិញ​ទៅមក គឺ​រក្សា​ទុក​លួស​បន្លា​នៅ​ដដែល ដោយ​ទាហាន​ថៃ ប្រចាំការ​ជាប់​ទីនោះ។ មេបញ្ជាការ...

ក្រៅពី​ស្នើសុំ​ស៊ុយអែត និង​អាមេរិក​ឈប់​លក់​សព្វាវុធ​ឱ្យ​ទៅ​ថៃ បក្ស​ជំនាន់​ថ្មី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពង្រឹង​វិស័យ​ការពារ​ជាតិ

ប្រធាន​បក្ស​ជំនាន់​ថ្មី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ពី​ការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​រឹងមាំ និង​ឆាប់​រហ័ស​បំផុត នៅ​ពេល​ដែល​ប្រទេស​ផលិត​អាវុធ ដូចជា​ប្រទេស​ស៊ុយអែត ជាដើម នៅតែ​បន្ត​លក់​សព្វាវុធ​ឱ្យ​ប្រទេស​ថៃ យក​មក​ប្រើប្រាស់​ដើម្បី​ឈ្លានពាន​កម្ពុជា​ទៀត​នោះ។ គួរ​បញ្ជាក់​ថា ប្រទេស​ណា​ក៏ដោយ គេ​ចំណាយ​ថវិកា​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​គេ​ជា​អាទិភាព។ រីឯ​ប្រទេស​ផលិត​អាវុធ​យុទ្ធភណ្ឌ​ធ្វើ​សង្គ្រាម ក៏​មិនមែន​ផលិត​ដាក់​តាំង​ទុក​មើល​ដែរ គឺ​គេ​ធ្វើ​លក់ បើ​ប្រទេស​ណា​ចង់បាន គេ​លក់​ឲ្យ ដោយ​ពិចារណា​លើ​ទំនាក់ទំនង​គ្នា តើ​ជា​មិត្ត ជា​សម្ពន្ធមិត្ត ជា​ដៃគូ​យុទ្ធសាស្ត្រ ឬ​ជា​ប្រទេស​អ្នក​ទិញ​ធម្មតា ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ផ្សេងៗ។ ប្រទេស​ស៊ុយអែត ដែល​ផលិត​យន្តហោះ​ចម្បាំង​ធុន​ស្រាល Gripen...

អ្នក​ឃ្លាំមើល​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ដូចជា ICJ និង ICC

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មករា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​រក្សា​ជំហរ​ប្រើ​ពាក្យ «ថៃ​ឈ្លាន​កម្ពុជា​បន្ត​ទៀត​ទេ» គឺ​ត្រូវតែ​ប្រញាប់​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ថែមទៀត ដើម្បី​បង្ហាញ​អន្តរជាតិ​ឱ្យ​ដឹង​កាន់តែ​ច្បាស់​ជុំវិញ​អំពើ​ឈ្លានពាន​របស់​ថៃ នោះ។ លោក ម៉ែន ណាត បញ្ជាក់​ថា កម្ពុជា​ក៏​ត្រូវ​បន្ត​យន្តការ​ការទូត​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​ដែរ ដើម្បី​ដាក់​សម្ពាធ​ថៃ ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឈ្លានពាន​ទៅ​លើ​ប្រទេស​កម្ពុជា និង​តម្រូវ​ឱ្យ​ពួកគេ​ត្រូវតែ​ប្រញាប់​ដក​កងទ័ព​ចេញ​ទឹកដី​កម្ពុជា...

CMAC ទាមទារ​ឱ្យ​ប្រទេស​ថៃ ទទួល​ខុសត្រូវ​លើ​សកម្មភាព​បំផ្លិចបំផ្លាញ​ប្រាសាទ​ព្រះវិហារ​និង​ទីតាំង​ផ្សេង​ទៀត

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ចេញ​មុខ​ទាមទារ​ឱ្យ​ប្រទេស​ថៃ ទទួល​ខុសត្រូវ​លើ​សកម្មភាព​របស់​ខ្លួន​ជុំវិញ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា រយៈពេល ២១​ថ្ងៃ ដែល​បាន​បំផ្លិចបំផ្លាញ​មិន​រើស​មុខ និង​មិន​រើស​ទីតាំង​ជនស៊ីវិល ជាពិសេស​គឺ​ការ​បំផ្លិចបំផ្លាញ​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មករា នេះ​ថា ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​អង្គការ​យូណេស្កូ (UNESCO) និង​ជា​ទីតាំង​សក្ដិសិទ្ធិ​សម្រាប់​ពលរដ្ឋ​ខ្មែរ ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្លោង​កម្ទេច​យ៉ាង​ខ្លាំង​ពី​សំណាក់​យោធា​ថៃ កន្លង​ទៅ​ថ្មីៗ​នេះ។ លោក ហេង...

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ឈប់​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» បង្ក​ឱ្យ​មាន​ការ​រិះគន់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំទាស់​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ឈប់​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​ប្រទេស​កម្ពុជា» ពេល​ដែល​ថៃ បាន​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ និង​កំពុង​កាន់កាប់​តំបន់​មួយ​ចំនួន​ដោយ​ខុស​ច្បាប់​អន្តរជាតិ​ក្នុង​ទឹកដី​កម្ពុជា ជុំវិញ​សង្គ្រាម​ទាំង​ពីរ​លើក​កន្លង​ទៅ​ថ្មីៗ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មករា នេះ​ថា លោក​យល់ស្រប​ជាមួយ​ទស្សនៈ​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» បន្ត​ទៀត ព្រោះ​យោធា​ថៃ កំពុង​ឈរជើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​ចូល​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​ជ្រៅ​ដោយ​ខុស​ច្បាប់​ជុំវិញ​សង្គ្រាម​លើ​ប្រទេស​កម្ពុជា ទាំង​ពីរ​លើក​មក​នេះ។ លោក...

មេបញ្ជាការ​កងយោធពល​ភូមិន្ទ​ថៃ ថា​ថៃ​នឹង​ដាក់​កម្លាំង​ទ័ព​ប្រចាំការ​នៅ​ព្រំដែន​ឃ្លាំមើល​មួយ​ឆ្នាំ

ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ទំនង​ជា​នឹង​គ្មាន​ពេល​វិលត្រឡប់​ទៅ​កាន់​ស្ថានភាព​ធម្មតា​វិញ​ឆាប់​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​រាជាណាចក្រ​ថៃឡង់ដ៍ បាន​ថ្លែង​ប្រាប់​ជា​សាធារណៈ​ថា កងទ័ព​ថៃ នឹង​ដាក់​កម្លាំង​ទ័ព​ប្រចាំការ​តាម​ព្រំដែន​រយៈពេល​មួយ​ឆ្នាំ ដើម្បី​តាម​ឃ្លាំមើល​ស្ថានការណ៍​រហូត​ដល់​មាន​ការ​ធានា ១០០% ថា​គ្មាន​វិវាទ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​កម្ពុជា តទៅទៀត។ តាម​កាសែត​ថៃ The Nation ឧត្ដមសេនីយ៍ ណាថាផន ណាក់ផានិត (Nattapon Nakpanich) ថ្លែង​នៅ​ថ្ងៃទី​៩ ខែ​មករា ថា ទីតាំង​ខ្លះ​ត្រូវ​សង់​របង​រនាំង​មាំៗ ទីតាំង​ខ្លះ​ត្រូវ​មាន​កាមេរ៉ា​សុវត្ថិភាព​ឃ្លាំមើល​ជាប់​ជានិច្ច ២៤​ម៉ោង។ លោក​បញ្ជាក់​ថា យោធា​ថៃ...

រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ប្រកាន់​ជំហរ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ បន្សល់​ទុក​ពី​ជាង ១០០​ឆ្នាំ​មុន

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​អះអាង​ថា ប្រទេស​កម្ពុជា ប្ដេជ្ញា​ប្រកាន់​ជំហរ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម ដោយ​គោរព​តាម​អនុសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧។ ប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា លើកឡើង​ក្នុង​កម្មវិធី ធ្វើ​បច្ចុប្បន្នភាព​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​៩ មករា នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា​សន្ធិសញ្ញា​បារាំង-សៀម ផែនទី និង​កំណត់ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​បរទេស​ថា ថៃ​មិន​ត្រូវ​បំពាន​ខ្មែរ​ដោយ​យក​លេស​មជ្ឈមណ្ឌល​ឆបោក​ឡើយ

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា អំពើ​ឆបោក​អនឡាញ​មិន​គួរ​ត្រូវ​បាន​យក​មក​ធ្វើ​ជា​លេស ដើម្បី​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ឡើយ។ សារព័ត៌មាន​អាមេរិក Bloomberg នៅ​ថ្ងៃទី​៩ មករា នេះ បាន​ចេញ​ផ្សាយ​សម្ដី​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល ក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃទី​៨ ខែ​មករា ថា បើ​កម្ពុជា​មាន​មជ្ឈមណ្ឌល​ឆបោក​អនឡាញ នោះ​ត្រូវតែ​ជា​កាតព្វកិច្ច​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ដោះស្រាយ មិនមែន​ជា​កាតព្វកិច្ច​ប្រទេស​ទី​៣ មក​តាំងខ្លួន​ជា​អ្នក​ដោះស្រាយ​ឡើយ។ លោក ស៊ុន ចាន់ថុល អះអាង​ថា...

អ្នក​អធិប្បាយ​តាម​បណ្ដាញ​សង្គម​ថា​អ្នក​នយោបាយ​ថៃ យក​ទឹកដី​ខ្មែរ​ដូរ​សន្លឹកឆ្នោត​របស់​ពួកគេ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​រក្សា​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​កុំ​ឱ្យ​ជាប់​អន្ទាក់​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ និង​ទាញ​ការ​ឈ្លានពាន​របស់​ថៃ ឈាន​ទៅ​រក​ច្បាប់​អន្តរជាតិ ខាង​អ្នក​នយោបាយ​ថៃ កំពុង​ប្រើ​ទឹកដី​កម្ពុជា ជា​ទំនិញ​ដោះដូរ​នឹង​សន្លឹកឆ្នោត​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ។ សូម​រំឭក​ថា នេះ​ជា​ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ធ្វើ​អត្ថាធិប្បាយ​តាម​ការ​យល់​ឃើញ​ផ្ទាល់ខ្លួន បញ្ចេញ​តាម​បណ្ដាញ​សង្គម ដែល​មិន​សន្មត​ថា​ជា​គោលនយោបាយ​ក្រៅ​ប្រទេស​នៃ​រដ្ឋាភិបាល​ថៃ។ អ្នក​ធ្វើ​អត្ថាធិប្បាយ​សង្គម​ឈ្មោះ ឡាំ ឡាយ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ មករា នេះ​ថា ក្រុម​អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​ថៃ ខ្លះ​បាន​ឃោសនា​ទៅ​កាន់​ពលរដ្ឋ​ថៃ ថា​ប្រសិនបើ​ពួកគេ​ឈ្នះ​ឆ្នោត ពួកគេ​នឹង​ទិញ​គ្រាប់បែក​បន្ថែម​ទៀត ចំណែក​អ្នក​ខ្លះ​ទៀត​អះអាង​ថា ប្រសិនបើ​ពួកគេ​ឈ្នះ គេ​នឹង​សង់​របង​បេតុង​ជាមួយ​កម្ពុជា...

តម្រួត​ថៃ ជាយដែន ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​បី​នាក់​ចោទ​អំពី​បទ​រត់ពន្ធ​ទំនិញ និង​រស់នៅ​ខុស​ច្បាប់

អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​ខ្មែរ​បី​នាក់​អំពី​បទ​រត់ពន្ធ​ទំនិញ​ឆ្លងដែន និង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃឡង់ដ៍ ដោយ​ខុស​ច្បាប់។ តាម​ប្រភព​កាសែត ថៃ​រដ្ឋ នៅ​ថ្ងៃទី​៨ ខែ​មករា ប៉ូលិស​ថៃ និយាយ​ថា ស្ត្រី​ទាំង​បី​នាក់​មាន​ឈ្មោះ ជា លៀង អាយុ ៦០​ឆ្នាំ នៅ​ប៉ោយប៉ែត បាន​ព្យាយាម​រត់ពន្ធ​បារី​បរទេស​ជាច្រើន​ម៉ាក​ប្រមាណ ៦០​សុង ខ្សែក្រវាត់​ស្បែក​ជាច្រើន និង​កង់ ១​គ្រឿង។ ស្ត្រី​ឈ្មោះ សូ សានិត អាយុ...

Latest news

© 2021, ដេលី. All rights reserved.