ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កម្ពុជា-ថៃ
ច្បាប់
ក្រសួងការបរទេសកម្ពុជាចាត់ទុកចំណាត់ការផ្លូវច្បាប់ថៃ លើមេដឹកនាំខ្មែរ គឺជាការរំលោភលើអធិបតេយ្យកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
August 20, 2025
ក្រសួងការបរទេសកម្ពុជា ចាត់ទុកចំណាត់ការផ្លូវច្បាប់របស់នាយករដ្ឋមន្ត្រីស្តីទីថៃ លើមេដឹកនាំកម្ពុជា ថាមិនត្រឹមតែជាការរំលោភលើអធិបតេយ្យ និងបូរណភាពជាតិកម្ពុជា ទេ ថែមទាំងធ្វើឱ្យខូចខាតទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ សីហា នេះថា ទង្វើរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ពេញលេញ និងដើម្បីស្ដារសន្តិភាព រួមទាំងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រភពដដែល អះអាងថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុករបស់ថៃ នឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ក្នុងការស្ដារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ និងការបន្ថយភាពតានតឹងនៃស្ថានការណ៍ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា...
ព័ត៌មានជាតិ
ស៊ីម៉ាក់ចាត់ទុកការចោទរបស់ភាគីថៃដែលថាទ័ពកម្ពុជាលួចដាក់មីនថ្មីគឺជាការចោទគ្មានមូលដ្ឋាននិងមានចរិតនយោបាយ
ឌឹ ខេមបូឌា ដេលី
-
August 19, 2025
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ចាត់ទុកការចោទប្រកាន់ពីភាគីថៃ ដែលថាកងទ័ពប្រទេសកម្ពុជា បានលួចដាក់មីនថ្មី និងស្តុកទុកមីនដោយបំពានអនុសញ្ញាអូតាវ៉ា គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានចរិតជាលក្ខណៈនយោបាយ។ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ លើកឡើងក្នុងសន្និសីទសារព័ត៌មានជុំវិញការចោទប្រកាន់ពីភាគីថៃ អំពីគ្រាប់មីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះថា តំបន់ដែលទាហានថៃ រងគ្រោះដោយសារផ្ទុះមីន គឺជាអតីតតំបន់សមរភូមិពីជំនាន់សង្គ្រាមកងទ័ពយៀកណាម ឈ្លានពាន និងចម្បាំងស៊ីវិលក្នុងប្រទេសកម្ពុជារវាងកងទ័ពរដ្ឋការក្រុងភ្នំពេញ និងទ័ពព្រៃខ្មែរក្រហម...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ព្រមានថាថៃកំពុងរុញកម្ពុជាឱ្យធ្វើជាសត្រូវអាមេរិក បើសិនក្រុមហ៊ុនកូកា-កូឡាដកខ្លួនចេញពីកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
August 19, 2025
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា ថៃកំពុងរុញប្រទេសកម្ពុជា ឲ្យធ្វើជាសត្រូវជាមួយសហរដ្ឋអាមេរិកខាងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទុន ប្រសិនបើក្រុមហ៊ុនកូកា-កូឡា ដកខ្លួនចេញពីប្រទេសកម្ពុជា។ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរកាលពីយប់ថ្ងៃទី១៨ ខែសីហា នេះថា ក្រុមហ៊ុនកូកា-កូឡា គឺជាផលិតផលរបស់អាមេរិកាំង ហើយក៏ជាផលិតផលរបស់ខ្មែរដែរ ព្រោះក្រុមហ៊ុននេះកំពុងផលិតនៅក្នុងប្រទេសកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផលរហូតមក។ លោក...
ព័ត៌មានជាតិ
អ្នកជំនាញច្បាប់និងឧក្រិដ្ឋកម្មអន្តរជាតិ៖ នយោបាយការទូតមុខពីររបស់ថៃ កំពុងបង្កបញ្ហាដល់អ្នកជិតខាងនិងពិភពលោក
ឌឹ ខេមបូឌា ដេលី
-
August 18, 2025
អ្នកជំនាញច្បាប់ និងឧក្រិដ្ឋកម្មអន្តរជាតិ លោក ឆាំង យុ លើកឡើងថា នយោបាយការទូតមុខពីររបស់យោធាថៃ និងរដ្ឋាភិបាលថៃ កំពុងបង្កបញ្ហាដល់ប្រទេសក្បែរខាងខ្លួន និងពិភពលោកផងដែរសម្រាប់កិច្ចការបរទេសនៃប្រទេសមួយនេះ។ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DCCAM) លោក ឆាំង យុ លើកឡើងកាលពីថ្ងៃទី១៤ សីហា នេះថា ទោះរដ្ឋាភិបាលថៃ និងយោធាថៃ អះអាងថាខ្លួនឈរលើជំហររួបរួមតែមួយក៏ដោយ ក៏ប៉ុន្តែការពិតជាក់ស្តែង ប្រទេសនេះមានទស្សនៈយល់ឃើញ និងឥរិយាបថ ព្រមទាំងសំឡេងពីរខុសពីគ្នាដាច់ស្រឡះទៅហើយ។ លោកបន្តថា...
ព័ត៌មានជាតិ
កម្ពុជាចាត់ទុកសកម្មភាពទាហានថៃ រាយបន្លាលួសតាមព្រំដែនជាការរំលោភច្បាប់អន្តរជាតិនិងអនុស្សរណៈយោគយល់ធ្ងន់ធ្ងរ
ឌឹ ខេមបូឌា ដេលី
-
August 18, 2025
រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា ចាត់ទុកសកម្មភាពទន្ទ្រានកាន់កាប់ទឹកដីខ្មែរដោយឯកតោភាគី ពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួសសំណាញ់ រនាំង និងដាក់សម្បកកង់ឡាននៅកំណាត់ខ្សែព្រំដែនជាបន្តបន្ទាប់ក្នុងពេលនេះ គឺជាការរំលោភលើស្មារតីនៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែសីហា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ សីហា នេះថា សកម្មភាពទាំងនេះក៏បានរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរផងដែរ។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានរាយបន្លាលួស សំណាញ់ រនាំង...
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ សង្ឃឹមថាគណៈកម្មាធិការរង្វាន់ណូបែលសន្តិភាពកត់សម្គាល់ពីព្រះសង្ឃខ្មែរហែធម្មយាត្រាអរគុណលោក
ឌឹ ខេមបូឌា ដេលី
-
August 18, 2025
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងពីព្រះសង្ឃកម្ពុជា ដែលបានថ្លែងអំណរគុណដល់រូបលោកដែលបានជួយឱ្យមានបទឈប់បាញ់សម្រាប់សង្គ្រាមរវាងកម្ពុជា-ថៃ ខណៈសកម្មភាពនេះ លោកសង្ឃឹមថាគួរតែត្រូវបានកត់សម្គាល់ដោយគណៈកម្មាធិការរង្វាន់ណូបែលសន្តិភាព។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា ព្រះសង្ឃកម្ពុជាបានថ្លែងអំណរគុណចំពោះការដឹកនាំរបស់លោកក្នុងការបញ្ឈប់សង្គ្រាមកម្ពុជា-ថៃ ហើយលោកសង្ឃឹមថាគណៈកម្មាធិការរង្វាន់ណូបែលសន្តិភាព ក៏នឹងកត់សម្គាល់អំពីរឿងនេះដែរ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីព្រះសង្ឃកម្ពុជាបានធ្វើធម្មយាត្រាសន្តិភាព អរគុណដល់លោក ដូណាល់ ត្រាំ ដែលបានជួយបញ្ឈប់សង្គ្រាមរវាងកម្ពុជា-ថៃ កាលពីពេលកន្លងទៅថ្មីៗនេះ ស្របពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាក៏បានស្នើបេក្ខភាពរបស់លោកជាបេក្ខជនពានរង្វាន់ណូបែលសន្តិភាពដែរនោះ។ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលថាការបង្កើតក្រុមសង្កេតការណ៍អន្តរកាលដ៏ឆាប់រហ័ស បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាអនុវត្តបទឈប់បាញ់
ឌឹ ខេមបូឌា ដេលី
-
August 15, 2025
អ្នកឃ្លាំមើល លើកឡើងថា ការបង្កើតក្រុមសង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដ៏ឆាប់រហ័ស គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ សីហា នេះថា ការបង្កើតក្រុមសង្កេតការណ៍បណ្ដោះអាសន្នដែលមានសមាសភាពអនុព័ន្ធយោធានៃប្រទេសអាស៊ានប្រចាំទីក្រុងភ្នំពេញ មុនប្រទេសថៃ គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអនុវត្តបទឈប់បាញ់ ខណៈប្រទេសថៃ នៅតែរំលោភបំពានបទឈប់បាញ់នេះឥតឈប់ឈរ។ លោក សេង វណ្ណលី បញ្ជាក់ថា ជំហានបន្ទាប់សម្រាប់កម្ពុជា គឺការជំរុញអាស៊ាន អាមេរិក...
ព័ត៌មានជាតិ
ពលរដ្ឋខេត្តបន្ទាយមានជ័យ ស្រែកយំសុំឱ្យអន្តរជាតិជួយរកយុត្តិធម៌ បន្ទាប់ពីទាហានថៃ រាយបន្លាលួសហ៊ុមព័ទ្ធផ្ទះ
ឌឹ ខេមបូឌា ដេលី
-
August 15, 2025
ពលរដ្ឋរស់នៅភូមិព្រែកច័ន្ទ ខេត្តបន្ទាយមានជ័យ ស្រែកយំអង្វរសុំឱ្យអន្តរជាតិ ជួយរកយុត្តិធម៌ ដោយសារតែផ្ទះសម្បែងរបស់ពួកគេត្រូវបានទាហានថៃ រាយបន្លាលួសហ៊ុមព័ទ្ធ។ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិព្រែកច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្រែកយំអង្វរសុំឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ជួយរកយុត្តិធម៌ បជន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបានទាហានថៃ រាយបន្លាលួសហ៊ុមព័ទ្ធកាលពីរសៀលថ្ងៃពុធ នេះ។ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរជាច្រើននាក់ បានអះអាងថា កងទ័ពថៃ បានរាយបន្លាលួស និងប្រើសម្បកកង់ឡានហ៊ុមព័ទ្ធផ្ទះរបស់ពួកគាត់ដែលស្ថិតនៅភូមិព្រែកច័ន្ទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជាថា បើកងទ័ពថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ករណីផ្ទុះមីនក៏មិនអាចកើតមានដែរ
ឌឹ ខេមបូឌា ដេលី
-
August 15, 2025
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា បើកងទ័ពថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់បានខ្ជាប់ខ្ជួន ករណីផ្ទុះមីនក៏មិនអាចកើតមានដែរ ព្រោះកងទ័ពថៃ ជាអ្នកចល័តកម្លាំងដោយបំពានកិច្ចព្រមព្រៀង ទើបបានជាជាន់គ្រាប់មីនដែលនៅសល់ពីសង្គ្រាមក្នុងទឹកដីកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អះអាងថា ភាគីថៃ កំពុងតែយករឿងផ្ទុះគ្រាប់មីនធ្វើជាប្រធានបទ ដើម្បីចោទទម្លាក់កំហុសលើកម្ពុជា ដោយតាំងខ្លួនជាអ្នករងគ្រោះ ដើម្បីបំភាន់សហគមន៍អន្តរជាតិ។ លោក ប៉ែន បូណា អំពាវនាវឱ្យភាគីថៃ...
ព័ត៌មានជាតិ
ប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរធ្វើពហិការបញ្ឈប់ការប្រើប្រាស់ទំនិញថៃ
ឌឹ ខេមបូឌា ដេលី
-
August 14, 2025
ម្តាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវឱ្យពលរដ្ឋខ្មែរធ្វើពហិការបញ្ឈប់ការប្រើប្រាស់ទំនិញថៃ ក្រោមហេតុផលថា ថៃលក់ទំនិញឱ្យខ្មែរប្រមូលលុយយកទៅទិញអាវុធមកប្លន់ទឹកដីខ្មែរវិញ។ អ្នកស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន លើកឡើងនៅថ្ងៃទី១៣ សីហា នេះថា សង្គ្រាមឈ្លានពានទឹកដីខ្មែរត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ ថៃហ៊ានប្រើម្សៅគីមីបាចពីលើយន្តហោះមកលើប្រជាជនខ្មែរ និងកងទ័ពខ្មែរ ចុះទម្រាំតែអាហារមិនដឹងថា តើថៃ...
1
...
32
33
34
...
53
Page 33 of 53
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.