30.5 C
Phnom Penh

TAG

កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ គ្រោង​ផ្ដល់​ថវិកា​ទិញ​បន្លា​លួស​បន្ថែម​ទៀត​ដល់​មេបញ្ជាការ​ភូមិភាគ​២

នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ថៃ គ្រោង​ផ្ដល់​ថវិកា​ទិញ​បន្លា​លួស​បន្ថែម​ទៀត​ដល់​មេបញ្ជាការ​ភូមិភាគ​២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ដែល​ភាគី​ថៃ ទន្ទ្រាន​ទាំង​គឃ្លើន​ពី​កម្ពុជា។ យោង​តាម​សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai នៅ​ថ្ងៃទី​១៣ សីហា ថា អ្វី​ដែល​ចាំបាច់​សម្រាប់​បំផុត​នោះ គឺ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ ដូច្នេះ​កងទ័ព​ទាំងអស់​អាច​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​ពី​គ្រប់​ទីកន្លែង។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា...

កម្ពុជា ជំរុញ​ឱ្យ​ភាគី​ថៃ ពន្លឿន​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ដើម្បី​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ

កម្ពុជា ជំរុញ​ឱ្យ​ថៃ ពន្លឿន​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ផ្ទៀងផ្ទាត់ និង​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា អំពាវនាវ​ឱ្យ​ភាគី​ថៃ គោរព​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ស្មារតី​នៃ​ការ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែល​ក្នុង​នោះ​រួម​មាន​ការ​ព្រមព្រៀង​គ្នា​រក្សា​កម្លាំង​យោធា​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់ទី​ពី​ទីតាំង​ដែល​ខ្លួន​ឈរជើង នៅ​មុន​ពេល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចូល​ជាធរមាន នៅ​ម៉ោង ១២​រំលង​អាធ្រាត្រ​ថ្ងៃទី​២៨ ខែ​កក្កដា។ អ្នកស្រី​បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​ករណី​មីន​នេះ កម្ពុជា​ក៏​ធ្លាប់​រំឭក​ទៅ​ភាគី​ថៃ...

សារព័ត៌មាន​ក្នុង​ស្រុក​ទម្លាយ​ថា ថៃ​នឹង​បើក​ការ​វាយប្រហារ​លើ​កម្ពុជា​ម្តង​ទៀត​នៅ​យប់​ថ្ងៃទី​១៣ និង​ព្រឹក​ថ្ងៃ​១៤ សីហា

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា កងទ័ព​ថៃ អាច​នឹង​បើក​ការ​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា​សាជាថ្មី​ទៀត នៅ​យប់​ថ្ងៃទី​១៣ និង​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៥ នេះ។ សារព័ត៌មាន Fresh News បាន​ចេញ​ផ្សាយ​នៅ​មុន​ការ​ផ្សាយ​នេះ​ថា យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ទុកចិត្ត ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១០ និង ០០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា នេះ អាជ្ញាធរ​ថៃ បាន​បិទ​សាលារៀន និង​ឱ្យ​កូនសិស្ស​វិលត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ត្រៀម​ជម្លៀស​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ដាន...

IDEA TALK៖ បច្ចុប្បន្នភាព​ស្ថានការណ៍​ព្រំដែន​ប្រទេស​កម្ពុជា-ថៃ

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «បច្ចុប្បន្នភាព​ស្ថានការណ៍​ព្រំដែន​ប្រទេស​កម្ពុជា-ថៃ»។

សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក ស្នើ​ឱ្យ​អន្តរជាតិ​ចែង​អំពី​ទោសទណ្ឌ​ដើម្បី​ធានា​ប្រសិទ្ធភាព​បទ​ឈប់​បាញ់

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KOD) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ស្នើ​ឱ្យ​អន្តរជាតិ​ចែង​អំពី​ទោសទណ្ឌ​ឱ្យ​ជាក់លាក់ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​របស់​ប្រទេស​ដែល​រំលោភ​បំពាន​បទ​ឈប់​បាញ់​ដោយ​គឃ្លើន។ លោក ស៊ឹង សែនករុណា លើកឡើង​នៅ​ថ្ងៃទី​១២ សីហា នេះ​ថា បទ​ឈប់​បាញ់​ដែល​ឯកភាព​ដោយ​ភាគី​កម្ពុជា-ថៃ គ្មាន​អាជ្ញាសឹក​ដាក់​កំហិត​ក្នុង​ការ​អនុវត្ត​នូវ​ទោសទណ្ឌ​លើ​ប្រទេស​ដែល​ប្រព្រឹត្ត​ល្មើស​នោះ​ទេ ដោយសារតែ​បែប​នេះ​ហើយ បាន​ជា​ភាគី​ថៃ នៅតែ​បង្ហាញ​ពី​ភាព​គឃ្លើន​មិន​គោរព​បទ​ឈប់​បាញ់ និង​បង្ហាញ​ពី​សកម្មភាព​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ ដូចជា ការ​រាយ​បន្លា​លួស និង​ការ​ជីក​លេណដ្ឋាន​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ជាដើម។ លោក ស៊ឹង...

កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​យោធិន ១៨​នាក់​ឱ្យ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ដោយ​ឥត​លក្ខខណ្ឌ

កម្ពុជា បន្ត​ជំរុញ​ឱ្យ​ភាគី​ថៃ ដោះលែង​យោធិន​កម្ពុជា​ចំនួន ១៨​នាក់​មក​វិញ​ជាបន្ទាន់ និង​ដោយ​ឥត​មាន​លក្ខខណ្ឌ ដោយ​ទាមទារ​គោរព​តាម​ស្មារតី​ដែល​បាន​ឯកភាព​គ្នា​នូវ​លក្ខខណ្ឌ​ទាំង ១៣​ចំណុច បន្ទាប់ពី​យោធិន​កម្ពុជា ត្រូវ​បាន​ភាគី​ថៃ ចាប់​ខ្លួន​រយៈពេល ២​សប្តាហ៍​កន្លង​មក។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​ថា កម្ពុជា​បន្ត​អំពាវនាវ​ដល់​ភាគី​ថៃ អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ខាង​លើ និង​ប្រគល់​ឱ្យ​មក​កម្ពុជា​វិញ​នូវ​កងកម្លាំង​របស់​យើង​ចំនួន ១៨​រូប ដើម្បី​ឱ្យ​ពួកគាត់​អាច​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​ដែល​កំពុង​រង់ចាំ។ ប្រភព​ដដែល​បាន​អះអាង​ថា កងយោធពល​ខេមរភូមិន្ទ...

ស៊ីម៉ាក់​ព្រមាន​ថា​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ ដែល​ទម្លាក់​មក​លើ​កម្ពុជា កំពុង​បង្ក​ហានិភ័យ​ខ្លាំង​ដល់​កងទ័ព​និង​ពលរដ្ឋ​ខ្មែរ

អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា ព្រមាន​ថា គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ ដែល​បាញ់​មក​លើ​ទឹកដី​កម្ពុជា មិន​ទាន់​ផ្ទុះ កំពុង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កងទ័ព និង​ពលរដ្ឋ​ខ្មែរ ព្រោះ​គ្រាប់បែក​ទាំងនោះ​អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ សីហា នេះ​ថា រយៈពេល​សង្គ្រាម ៥​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​ថៃ បាន​ប្រើប្រាស់​កាំភ្លើងធំ ១១៥​មិល្លីម៉ែត្រ និង​គ្រាប់បែក​ចង្កោម​ប្រភេទ M46 ផង​ដែរ ខណៈ​គ្រាប់បែក​ទាំងនេះ​អាច​ស្ថិត​នៅ​លើ​ដើមឈើ...

IDEA TALK៖ ហេតុ​អ្វី​ព័ត៌មាន​អំពី​កិច្ច​ការពារ​ជាតិ​ចាំបាច់​ត្រូវ​មាន​ភាព​សម្ងាត់​ច្រើន?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «ហេតុ​អ្វី​ព័ត៌មាន​អំពី​កិច្ច​ការពារ​ជាតិ​ចាំបាច់​ត្រូវ​មាន​ភាព​សម្ងាត់​ច្រើន?»។

រដ្ឋាភិបាល​បារាំង​ ប្រកាស​គាំទ្រ​ម៉ាឡេស៊ី ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជុំវិញ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ

រដ្ឋាភិបាល​បារាំង ប្រកាស​គាំទ្រ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដែល​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​តំបន់​ដោយ​សន្តិវិធី​ជុំវិញ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ។ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ សីហា នេះ​ថា ប្រទេស​បារាំង សូម​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ការ​ប្រកាស​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា-ថៃ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​សីហា ដែល​ជា​ការ​បញ្ជាក់​បន្ថែម​លើ​ការ​គោរព​បទ​ឈប់​បាញ់ ចុះ​ថ្ងៃទី​២៨ ខែ​កក្កដា ហើយ​ក៏​ជា​ការ​ចាប់ផ្តើម​កិច្ចសន្ទនា​សាជាថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។ ប្រភព​ដដែល​អះអាង​ថា ប្រទេស​បារាំង កោតសរសើរ​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​ភាគី​ទាំង​ពីរ ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាម​ច្បាប់​អន្តរជាតិ។ ប្រទេស​បារាំង បញ្ជាក់​ថា បទ​ឈប់​បាញ់​កម្ពុជា-ថៃ...

ស៊ីម៉ាក់​រក​ឃើញ​គ្រាប់បែក​ជិត ២​ពាន់​គ្រាប់​ដែល​កងទ័ព​អាកាស​ថៃ បាន​ទម្លាក់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា អះអាង​ថា ស៊ីម៉ាក់​រក​ឃើញ​សំណល់​គ្រាប់បែក​ចំនួន​ជាង ១​ពាន់​គ្រាប់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​កងទ័ព​អាកាស​ថៃ អំឡុង​ពេល​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​រយៈពេល ៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ លោក ហេង រតនា បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​ថា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​រក​ឃើញ​គ្រាប់បែក និង​គ្រាប់​កាំភ្លើងធំ​ចំនួន ១៥៤៩​គ្រាប់ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​បន្សល់​ទុក​ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ។ លោក...

Latest news

© 2021, ដេលី. All rights reserved.